មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
902 subscribers
412 photos
10 videos
10 files
102 links
Download Telegram
[English below]
នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមដែលទទួលបានជ័យលាភី លេខ១ លេខ២ និងលេខ៣ នៃកម្មវិធីប្រកួតប្រជែងផ្តាច់ព្រ័ត្រមគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារបានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាកែច្នៃអាហារ សកម្មភាពរបស់មជ្ឈមណ្ឌល និងពិភាក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
—————————

On the morning of June 3, 2026, representatives from the National University of Battambang and the first-, second-, and third-place winning teams of the Cambodia Startup launchpad Competition paid a visit to the Cambodia-Korea Food Processing TASK Center (FTC) to gain insights into food processing technologies, learn about the Center’s activities, and discuss potential avenues for future collaboration.

-----------------
Social Media:
https://ftc-prject.vercel.app

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤1
ក្រុមការងារផលិតកម្មខ្នាតតូច នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា-កូរ៉េ បានសហការគាំទ្រក្នុងការផលិតសាកល្បងលើការធ្វើម្សៅ ពីពោតស្ងួត ជាមួយសហគ្រាស Yatra ដោយប្រើប្រាស់ម៉ាស៊ីនកិនស្ងួត (Impact Pin Mill) និង ម៉ាស៊ីនរែង (Sieve Shaker) ដើម្បីបង្កើតជាម្សៅពោត ជាប្រភេទ corn flour, corn starch, corn masa ដែលអាចយកទៅប្រើប្រាស់ក្នុងគ្រឿងផ្សំសម្រាប់អាហារ ទឹកជ្រលក់ ភេសជ្ជៈ ឬជំនួសប្រភេទម្សៅគ្លូទែល ក្នុងការផលិតpasta gluten free មី។

-----------------
Social Media:
https://ftc-prject.vercel.app

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤2
-----------------

ក្រុមការងារផលិតកម្មខ្នាតតូច នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា-កូរ៉េ បានសហការនិងផ្ដល់ការគាំទ្រដល់សហគ្រាស Mayany ក្នុងការសាកល្បងកែច្នៃគ្រាប់ស្វាយចន្ទី ដោយប្រើប្រាស់ម៉ាស៊ីនសម្ងួត កិន និងលាយគ្រឿងផ្សំ ដើម្បីផលិតជាម្សៅចន្ទីដែលអាចឆុងរលាយភ្លាមៗសម្រាប់ប្រើប្រាស់ក្នុងអាហារ និងភេសជ្ជៈ និងផលិតជាទឹកដោះគ្រាប់ស្វាយចន្ទី ដែលមានរសជាតិឈ្ងុយឆ្ងាញ់ មិនមានឡាក់តូស មានកាឡូរីទាប និងជាជម្រើសល្អជំនួសឱ្យទឹកដោះសត្វ។

-----------------
Social Media:
https://ftc-prject.vercel.app

#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #CambodiaFoodIndustry
❤4
ការពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើតកាលានុវត្តភាពថ្មីសម្រាប់ការកែច្នៃស្វាយចន្ទី

រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ — មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បានទទួលស្វាគមន៍ប្រតិភូនៃ សហព័ន្ធស្វាយចន្ទីកម្ពុជា (CCF) ក្នុងជំនួបពិភាក្សាការងារ និងទស្សនកិច្ចសិក្សាស្វែងយល់ពីមជ្ឈមណ្ឌល។

ជំនួបដ៏មានសារៈសំខាន់នេះ ផ្តោតជាសំខាន់លើ៖
- ការផ្លាស់ប្តូរបទពិសោធន៍៖ ចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាកែច្នៃទំនើបៗ និងស្តង់ដារគុណភាពម្ហូបអាហារ។
- ការបង្កើនតម្លៃបន្ថែម៖ ពិភាក្សាលើលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទី និងអនុផលស្វាយចន្ទីខ្មែរ ឱ្យទៅជាផលិតផលសម្រេចដែលមានស្តង់ដារ អាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
- កិច្ចសហការស្រាវជ្រាវ៖ បើកផ្លូវសម្រាប់ការអភិវឌ្ឍផលិតផលថ្មីៗ (R&D) រវាងវិស័យឯកជន និងមជ្ឈមណ្ឌល FTC។

មជ្ឈមណ្ឌល FTC មានគោលជំហរក្នុងការគាំទ្រ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃបន្ថែមនៃកសិផលខ្មែរ ឆ្ពោះទៅកាន់ស្តង់ដារសកល។

-----------------
Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #CCF #Foodprocessing #CambodiaFoodIndustry
👍2