មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
916 subscribers
421 photos
10 videos
10 files
103 links
Download Telegram
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីសមាគមកូរ៉េក្នុងតំបន់អាស៊ី និងសហព័ន្ធធុរកិច្ចកូរ៉េប្រចាំតំបន់អាស៊ី មកកាន់គម្រោងអភិវឌ្ឍន៍អាហារកម្ពុជា (FTC) នៅវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងមន្ទីរពិសោធន៍ជាតិ វ.ប.ន.
--‐-----------
នៅថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កែវ សុជាតិ អគ្គនាយកនៃវិទ្យាស្ថានជាតិ វ.ប.ន. បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកពីសមាគមកូរ៉េក្នុងតំបន់អាស៊ី និងសហព័ន្ធធុរកិច្ចកូរ៉េប្រចាំតំបន់អាស៊ី ដែលដឹកនាំដោយលោកបណ្ឌិត Young-Chan Kim មកកាន់គម្រោងFTC នៅវិទ្យាស្ថានជាតិ វ.ប.ន. និងមន្ទីរពិសោធន៍ជាតិ វ.ប.ន.។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនកូរ៉េ និងកម្ពុជា និងបង្កើនការប្រើប្រាស់គម្រោងFTC និងពង្រីកវាទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ី។
--------------------
សេចក្តីជូនដំណឹង

មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) សូមជម្រាបជូនដំណឹងដល់សាធារណជនថា មជ្ឈមណ្ឌលនឹងរៀបចំ ពិធីសម្ពោធជាផ្លូវការ នៅថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាង សាធារណរដ្ឋកូរ៉េ 🇰🇷 និង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ 🇰🇭។
🎯 គោលបំណងចម្បងរបស់មជ្ឈមណ្ឌលគឺ៖
- ជួយ SMEs បង្កើនគុណភាពផលិតផល
- ផ្ដល់ឧបករណ៍សាកល្បង និងវិភាគគុណភាព
- បណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាថ្មីៗផ្នែកកែច្នៃអាហារ

យើងជឿជាក់ថា FTC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន និងការប្រកួតប្រជែងនៃឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជា។
-----------------
❤2
ក្រុមការងារផ្នែកវិភាគគុណភាពអាហារ នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលនៅទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ
–––––––––
ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារផ្នែកវិភាគគុណភាពអាហារ នៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជាបានចូលរួមវគ្គបណ្តុះបណ្តាលស្ដីពី "Method Validation and Laboratory Instruments Practice" ក្រោមកិច្ចសហការរវាងភាគីកម្ពុជា ដែលមានវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និង​មន្ទីរ​ពិសោធន៍ជាតិ វ.ប.ន. ជាមួយនិងភាគីកូរ៉េ ដែលមាន Korea Conformity Laboratories និង Korea Food Research Institute នៅ Laboratory Training Center (eMass) ទីក្រុងសេអ៊ូល នៃសាធារណៈរដ្ឋកូរ៉េ។ វគ្គបណ្តុះបណ្តាលនេះធ្វើទ្បើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្រ្តីក្នុងគម្រោង លើបច្ចេកទេសវិភាគគុណភាពអាហារ។
————————
❤1
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ គឺជាគម្រោងសហការរវាងក្រសួងឧស្សាហកម្ម និងវិទ្យាស្ថាន KFRI ដែលផ្តោតលើការវិភាគគុណភាពអាហារ ការសាកល្បងបច្ចេកវិទ្យាថ្មី ដើម្បីអភិវឌ្ឍស្តង់ដារសុវត្ថិភាពអាហារ។ គម្រោងនេះមានឧបករណ៍វិភាគទំនើប និងផ្ដល់ការបណ្តុះបណ្តាលដល់ SME ដើម្បីលើកស្ទួយគុណភាពផលិតផលក្នុងស្រុក។
———————————————————
Media is too big
VIEW IN TELEGRAM
ចំណាប់អារម្មណ៍ពីម្ចាស់សិប្បកម្ម Pu-Bill ក្រោយទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េក្រោមគម្រោងមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) ។

សូមទស្សនាវីដេអូនេះ ដើម្បីស្តាប់នូវបទពិសោធន៍ និងចំណេះដឹងថ្មីៗដែលម្ចាស់សិប្បកម្ម Pu-Bill លោក ងួន លីវ បានទទួលពីដំណើរទស្សនកិច្ចសិក្សាបច្ចេកទេស នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី៨​ -១៤ ខែមិថុនា ឆ្នាំ២០២៥។
-----------------------------------------------------------


#CambodiaSMEs #FoodInnovation #FTCProject #CambodianProducts
👍2
[English Below]

វគ្គបណ្តុះបណ្តាលផ្ទាល់លើកទី១ ស្តីពីការប្រើប្រាស់ និងការថែទាំបរិក្ខារបច្ចេកទេសកែច្នៃអាហារ សម្រាប់គម្រោងអភិវឌ្ឍន៍អាហារកម្ពុជា(FTC)។
–––––––––
ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារផ្នែកផលិតកម្មខ្នាតតូចនៃគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា បានចូលរួមវគ្គបណ្តុះបណ្តាលអនុវត្តន៍ជាក់ស្តែងរយៈពេល ៣ថ្ងៃ ស្តីពីការប្រើប្រាស់ និងការថែទាំបរិក្ខារបច្ចេកទេសកែច្នៃអាហារ។

ក្នុងនោះដែរ ក្រុមការងារបានយល់ពីការប្រើប្រាស់បរិក្ខារទាំង ៨៣ គ្រឿង និងបានតេស្តសាកល្បងលើបរិក្ខារមួយចំនួនដើម្បីផលិតផលិតផលសម្រេចមានដូចជា៖ ដំណាប់ផ្លែប៉ោម ដំណាប់ផ្លែក្រូច ប្រេងល្ង ជែម នំម្សៅកូរ៉េ (តុក) សាច់ក្រក បង្អែមទឹកកកឈូសជាដើម។
————————

First On- Site Training Course on the Use and Maintenance of Food Processing Equipment for the Establishment of TASK Center for Food Processing Sector (FTC).
—————————
From July 21 to 23, 2025, the pilot plant team of FTC Project participated in a 3-day hands-on training course focused on the use and maintenance of food processing equipment.

During the training, the team gained knowledge on how to operate 83 different types of equipment and conducted test runs on selected machines to produce various processed food products such as: dried apple, dried orange, roasted oil, jam, Korean rice cake (Tteok), sausage, and flake ice dessert, and so on.

—————————
Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH
#FoodProcessing
❤3
🎉 នៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ!
ចាប់ផ្តើមរាប់ថយក្រោយទៅកាន់ព្រឹត្តិការណ៍ពិធីសម្ពោធជាផ្លូវការ មណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។

—————————
Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH
#FoodProcessing
❤1
នៅសល់តែ ៥ថ្ងៃទៀតតែប៉ុណ្ណោះ​ នឹងដល់ថ្ងៃពិធីសម្ពោធមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េ (FTC) ហើយ 👏

កុំភ្លេចចូលរួមទាំងអស់គ្នាណា៎! ដើម្បីស្វែងយល់ពីវិស័យកែច្នៃអាហារក្នុងប្រទេសកម្ពុជា និងជាពិសេសនោះគឺបានចូលទស្សនាផ្ទាល់ផលិតកម្មកែច្នៃអាហារ ផ្នែកវិភាគគុណភាព​ សាលពិព័រណ៍ ក៏ដូចជា
ផ្នែកគាំទ្រ និងបណ្តុះបណ្តាលសហគ្រាសផងដែរ។

🗓ជួបគ្នាថ្ងៃទី៦​ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ

————————————————————————————
Only 5 days left until the Inauguration Ceremony of the Cambodia-Korea Food Processing TASK Center (FTC)! 👏

Don’t forget to join us! Come and explore Cambodia’s food processing sector — especially visits to pilot plant, quality analysis, promotion hall, as well as SMEs support and education unit.

🗓 See you on August 6, 2025!

Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH
#FoodProcessing
❤2👍2🥰1