មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC
907 subscribers
412 photos
10 videos
10 files
102 links
Download Telegram
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ - FTC មានផ្នែកវិភាគគុណភាព ដែលបំពាក់ដោយឧបករណ៍វិភាគទំនើបៗ ក្នុងការតេស្ត និងវិភាគដើម្បីជួយធានានូវសុវត្ថិភាពម្ហូបអាហារ និងគាំទ្រ SMEs ក្នុងការអភិវឌ្ឍផលិតផលប្រកបដោយគុណភាព និងភាពជឿជាក់។

The Quality Analysis Unit of the Cambodia–Korea Food Processing TASK Center (FTC) is equipped with modern analytical instruments for testing and analysis, helping to ensure food safety and supporting SMEs to develop products with quality and reliability.

-----------------------
Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH​ #STINL
#FTC #FoodProcessing
❤1
វគ្គបណ្ដុះបណ្ដាលស្ដីពី ”សុវត្ថិភាពអាហារនិងអនាម័យ”។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអាហារនិងអនាម័យ ក្នុងការបង្ការជំងឺនិងការពារសុខភាពសាធារណៈ ផ្តល់ចំណេះដឹងពីគ្រោះថ្នាក់អាហារ ប្រភពនៃការចម្លងរោគ ការគ្រប់គ្រងហានិភ័យ និងពង្រឹងជំនាញសម្រាប់កំណត់អត្តសញ្ញាណគ្រោះថ្នាក់ចំណីអាហារ។

-----------------------
Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH​ #STINL
#FTC #FoodProcessing
❤3
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)
សូមអញ្ជើញបងប្អូនដែលមានចំណាប់អារម្មណ៍ ចូលជាសមាជិក FTC ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងជាក់ស្តែងក្នុងវិស័យកែច្នៃអាហារ។
សមាជិក FTC នឹងមានឱកាសទទួលបានសេវាពិគ្រោះយោបល់ ការអភិវឌ្ឍផលិតផលថ្មី ការប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍ទំនើបៗ ព្រមទាំងការវិភាគគុណភាពអាហារកម្រិតបឋម។

——————-
The Food Processing TASK Center Cambodia–Korea (FTC) invites interested individuals and organizations to become FTC members and gain practical experience in food processing technology.
FTC members will obtain consultation services, participate in new product development, utilize modern machinery and equipment, and conduct food quality analysis.

---—----------------------
Pease join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH​ #STINL
#FTC #FoodProcessing
❤8
[English Below]
-----------------
វគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាព និងអនាម័យចំណីអាហារ» ដល់ម្ចាស់សហគ្រាសផលិតអាហារកម្ពុជា
រៀបចំដោយក្រុមការងារគម្រោងអភិវឌ្ឍន៍អាហារកម្ពុជា (FTC)
-----------------

ចំណុចសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
✅ ស្តង់ដារ និងសុវត្ថិភាពចំណីអាហារ និងស្លាកសញ្ញាលើផលិតផល។
✅ ការអភិវឌ្ឍអាហារកម្ពុជាស្របតាមស្តង់ដារសុវត្ថិភាព និងគុណភាព។
✅ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអាហារ តាមរយៈបច្ចេកវិទ្យាកែច្នៃខ្នាតសាកល្បង។
✅ សារធាតុរក្សាទុកអាហារ៖ មុខងារ អត្ថប្រយោជន៍ និងផលប៉ះពាល់ដល់សុខភាព។
----------------

A training session on “Food Safety and Hygiene” for Cambodian food SMEs enterprises prepared by the team of FTC project.

Key topics covered in the training included:
✅ Food standards, safety, and product labeling.
✅ Developing Cambodian food products in compliance with safety and quality standards.
✅ Enhancing food quality and safety through pilot-plant processing technology.
✅ Food preservatives: Functions, benefits, and health impacts.

------------------

​#MISTI #NISTI #STINL #FTC #KFRI #FoodSafety #CambodiaFoodIndustry #Cambodia #KOREA
❤5
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញអ្នកផលិតអាហារឱ្យពង្រឹង "សុវត្ថិភាព និងអនាម័យ" ដើម្បីបង្កើនទំនុកចិត្តអតិថិជន

📖 អានអត្ថបទពេញ 👉JOIN US
❤5
[English below]
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) បន្តទទួលស្វាគមន៍ការចុះទស្សនកិច្ចនៅទីតាំងមជ្ឈមណ្ឌលផ្ទាល់។
📅 ព័ត៌មានលម្អិតនៃកម្មវិធីទស្សនកិច្ច៖
• កាលបរិច្ឆេទ៖ រៀងរាល់ថ្ងៃ ព្រហស្បតិ៍
• ម៉ោង៖ ១០:០០ ព្រឹក ដល់ ១១:០០ ព្រឹក
• ទីតាំង៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC)
-----------------------
The Cambodia-Korea Food Processing TASK Center (FTC) continues to welcome visitors.
📅 Tour Details:
• Date: Every Thursday
• Time: 10:00 AM to 11:00 AM
• Location: Cambodia-Korea Food Processing TASK Center (FTC)
-----------------------
Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH #STINL
#FTC #FoodProcessing
👏1
[English below]
នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ អ្នកជំនាញអង្គការយូនីដូ បានចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ (FTC) ក្នុងគោលបំណងសិក្សាស្វែងយល់ពីបច្ចេកវិទ្យាកែច្នៃអាហារ និងពិភាក្សាលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។
————————
On the morning of February 13, 2026, UNIDO experts paid a visit to the Cambodia-Korea Food Processing TASK Center (FTC) to explore food processing technologies and discuss potential collaboration opportunities.
---------------------------
Please join/follow us:
https://ftc-prject.vercel.app
#MISTI #NISTI #SMEH #STINL
#FTC #FoodProcessing
❤4
[English Below]
-----------

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ – មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ បានទទួលទស្សនកិច្ចសិក្សាពីសហគ្រិនខ្មែរ (K.E.) ដែលមានការចូលរួមពីម្ចាស់សហគ្រាស ក្រោមកម្មវិធីដែលផ្តួចផ្តើមឡើងដោយ សហគ្រិនខ្មែរ គឺ​ ទស្សនាចរសហគ្រិន។

ទស្សនកិច្ចនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាកែច្នៃអាហារសម័យថ្មី ស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពអាហារ។ កម្មវិធីនេះជាផ្នែកសំខាន់មួយក្នុងការគាំទ្រការផ្លាស់ប្តូរវិស័យកែច្នៃអាហារនៅកម្ពុជា ពីការផលិតបែបប្រពៃណី ទៅកាន់ការផលិតបែបឧស្សាហកម្មដែលមានស្តង់ដារខ្ពស់ និងប្រកួតប្រជែងបានលើទីផ្សារ។
-----------

February 25, 2026 – The Cambodia-Korea Food Processing TASK Center (FTC) welcomed a study visit from Khmer Enterprise (K.E.), attended by business owners under Entrepreneur Quest Program initiated by Khmer Enterprise.

The visit aimed to enhance understanding of modern food processing technologies in line with quality and food safety standards. This program represents an important contribution to supporting the transformation of Cambodia’s food processing sector from traditional production methods to high-standard industrial processing that can compete effectively in the market.

Social Media:
https://ftc-prject.vercel.app
#MISTI #NISTI #GDSME #STINL
#FTC #Foodprocessing #Cambodia
❤3