អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែន​ធនាគារ
976 subscribers
1.97K photos
2 videos
17 files
36 links
Download Telegram
នារសៀលថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា គ.ស.២០២៤ នៅទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីនៃ អ.ស.ហ. និង ក.ប.ទ., តំណាងក្រុមហ៊ុនឯកជនដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងតួអង្គពាក់ព័ន្ធ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានបញ្ចប់ទៅយ៉ាងរលូនក្នុងបរិយាកាសដ៏រីករាយ។

សូមចូលទៅកាន់លីងតេឡេក្រាមដើម្បីទទួលបាននូវព័ត៌មានថ្មីៗ របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ. ដូចមានខាងក្រោម៖
➡️ https://t.me/fsacambodia
សេចក្ដីជូនដំណឹង ស្ដីពីបេក្ខជន-បេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) ដើម្បីប្រឡងវិញ្ញាសាសរសេរ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ការជ្រើសរើសមន្រ្តីលក្ខន្តិកៈរបស់អាជ្ញាធរសេវាហិរញ្ញវត្ថមិនមែនធនាគារ បម្រើការងារនៅអគ្គលេខាធិការដ្ឋាន អ.ស.ហ.។