បច្ចេកវិទ្យាវិស្វកម្ម
326 subscribers
344 photos
78 videos
273 files
17 links
សិក្សារស្រាវជ្រាវ និងចែករំលែកបច្ចេកវិទ្យាថ្មីៗ
Download Telegram
គណៈវិស្វករកម្ពុជា៖នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខុម ភគវន្តមុនី អនុប្រធានអចិន្រ្តៃយ៍, ឯកឧត្តម សួស គង់ អនុប្រធានក្រុមបឹក្សាគណៈវិស្វករកម្ពុជា និងឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសមត្ថភាពវិស្វករនៅបណ្តាប្រទេសអាស៊ានក្នុងអនុតំបន់ទន្លេមេគង្គ កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម» និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ទីប្រឹក្សាគណៈវិស្វករកម្ពុជា, តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការ, លោកបណ្ឌិតជាវាគ្មិន មកពីប្រទេសចិន ម៉ាឡេស៊ី និងកម្ពុជា, និងវិស្វករ មកពីបណ្តាប្រទេសអាស៊ាន នៃអនុតំបន់ទន្លេមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) សរុបប្រមាណ១០០នាក់។ វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នាសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ។