កម្រងក្របខ័ណ្ឌរដ្ឋ 📚
4.59K subscribers
580 photos
7 videos
74 files
36 links
ពួកយើងនឹងចែករំលែកឯកសារប្រឡងចូលក្របខ័ណ្ឌរដ្ឋគ្រប់ក្រសួង-ស្ថាប័ន
Download Telegram
បណ្ឌិត្យសភានគរបាលកម្ពុជា សូមជម្រាបជូនដំណឹងដល់បេក្ខជនដែលប្រឡងជាប់អាហារូបករណ៍ ប្រចាំឆ្នាំឱ្យចូលសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា នាសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ មកបង្ហាញមុខ ដើម្បីស្តាប់ការណែនាំនិងតម្រង់ទិសអំពីការសិក្សារៀនសូត្រ។
❤6
This media is not supported in your browser
VIEW IN TELEGRAM
#ទំពាំងរបស់ស្នងការដ្ឋានខេត្តសៀមរាប
#កម្កាំងនគរបាលថ្មីសម្រាប់ឆ្នាំ២០២៤កំពុងហ្វឹកហាត់
❤24
សេចក្តីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើស មន្តី្រគរបាលជាតិ ឱ្យបម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពង់សោម នៃស្នងការដ្ឋានខេត្តព្រះសីហនុ
❤3
👇គោលការណ៍នៃការប្រឡង ជ្រើសរើស ពលទាហាន បំពេញក្របខ័ណ្ឌ ឲ្យកងកម្លាំងនៃក្រសួងការពារជាតិ
👉ប្រលងវប្បធម៌ទូទៅរួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា សីលធម៌ ពលរដ្ឋ ភូមិវិទ្យា ប្រវត្តិវិទ្យា (100សំនួរ/លំហាត់) ចេញបែប QCM
👉ភាសាបរទេស រួមមាន អង់គ្លេស (100សំនួរ) ចេញបែប QCM
👉 ប្រលងកីឡារួមមានរត់ចម្ងាយគិតជានាទី លោតចម្ងាយ និងចោល ដុំដែក (3kg សម្រាប់នារី និង5kg សម្រាប់បុរស)
✅ចំណាំ ៖ គោលការណ៍ប្រឡងអាចប្រែប្រួលទៅតាមលក្ខខណ្ឌនៃ កាជ្រើសរើស។
❤17👍1
សម្រាប់ការប្រឡងពលទាហាន និងនាយទាហានមិនទាន់ចេញសេចក្តីប្រកាសផ្លូវការ ឬចែកពាក្យប្រឡងអ្វីទេ ដូច្នេះរងចាំសិន😂🙏
❤13👍1
#វិញ្ញាសារធ្លាប់ចេញប្រឡងមន្ត្រីនគរបាលជាតិ
.............................................................
ពត៌មានលម្អិត: https://t.me/documentexam
❤13
ការប្រឡងពលទាហាន នឹងប្រកាសជ្រើសរើស ចែកពាក្យយ៉ាងយូរ ៣សប្តាហ៍ទៀត
សូមត្រៀមលក្ខណៈ និងឯកសារឲ្យបានគ្រប់គ្រាន់
❤42😁3🥰1
ក្រសួងការពារជាតិ : ប្រកាសជ្រើសរើស ពលទាហានថ្មី ២០០០នាក់ បំពេញក្របខ័ណ្ឌឱ្យអោយបញ្ជាការដ្ឋាន ទ័ពជើងគោក និងបញ្ជាការដ្ឋានទ័ពជើងទឹក។
❤21👏1
🧑‍✈️ទីតាំងភូមិភាគដែលត្រូវ ទៅយកពាក្យនៅពេលខាងបញ្ជាការដ្ឋានប្រកាសរើស👇
- ភូមិភាគ១ ស្ថិតនៅក្រុងស្ទឹងត្រែង
- ភូមិភាគ២ ស្ថិតនៅក្រុងកំពុងចាម
- ភូមិភាគ៣ ស្ថិតនៅក្រុងច្បារមន
- ភូមិភាគ៤ ស្ថិតនៅក្រុងសៀមរាប
- ភូមិភាគ៥ ស្ថិតនៅក្រុងបាត់ដំបង
- ភូមិភាគពិសេសស្ថិតនៅ ខេត្តកណ្តាល
- ទ័ពជើងទឹកស្ថិតនៅ ខណ្ឌជ្រោយចង្វារ
📢បញ្ជាក់ទីតាំងអាចផ្លាស់ប្ដួរតាមបញ្ជាការដ្ឋានជាអ្នកកំណត់។
❤13👍1
⚖️សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសឲ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី ២០
🧑‍✈️ស្វែងយល់ លក្ខណៈសម្បត្តិ ដើម្បីក្លាយជា នាយទាហានសកម្ម នាយទាហានជើងគោក នាយទាហានបន្តវេន👇
ជារៀងរាល់ឆ្នាំក្រសួងការពារជាតិបានរៀបចំប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មី វ័យក្មេងទាំងពីរភេទដើម្បីបញ្ចូលក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ជាច្រើនអ្នក។  នេះគឺជាឱកាសនិងចំណុចចាប់ផ្ដើម នៃការកសាងអនាគតសម្រាប់យុវជនយុវនារីខ្មែរគ្រប់រូប និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយចំពោះខ្លួនឯងនិងក្រុមគ្រួសារ ក្នុងជាតិមាតុភូមិ។ នាយទាហានវ័យក្មេងទាំងនេះនឹងបាន ចូលរៀនសូត្រ ហ្វឹកហ្វឺនហាត់ពត់ លត់ដំទាំងកាយសម្បទា ផ្នត់គំនិតប្រាជ្ញាស្មារតី សិក្សាទាំងចំណេះដឹងផ្នែកវិទ្យាសាស្រ្តនយោបាយនិងវិទ្យាសាស្រ្តសង្គម ដើម្បីឲ្យក្លាយទៅជានាយទាហានដែលពោរពេញទៅដោយ ចំណេះដឹងសមត្ថភាពខ្ពស់ក្នុងការកសាងសង្គមជាតិនាពេលអនាគតដើម្បីកុំឲ្យអាកាសចូលរៀនកន្លងផុតទៅសូមយុវជនយុវនារីអានព័ត៌មាននិងបំពេញលក្ខខណ្ឌដូចខាងក្រោម

ព័ត៌មានអំពីការសិក្សា
១. វគ្គនាយទាហានសកម្ម
- ពេលប្រឡងជាប់ទទួលបានក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទនិងទទួលបានឋានន្តរសក្តិនាយចំណង់
- ក្រោយពេលបញ្ចប់ការសិក្សាទទួលបានឋានន្តរស័ក្តិអនុសេនីយ៍ត្រី
- សិក្សាលើមុខវិជ្ជា វិទ្យាសាស្ត្រនយោធាវិទ្យាសាស្រ្តសង្គម និងការអនុវត្តជាក់ស្ដែង
- ក្រោយពេលបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្របរិញ្ញាបត្រ
- សិក្សារយៈពេល ០៤ ឆ្នាំមានកន្លែងស្នាក់នៅនិងហូបចុក
- ទទួលបានប្រាក់បៀវត្សនិងការផ្គត់ផ្គង់តាមគោលការណ៍របស់ក្រសួងការពារជាតិ
- មានឱកាសចេញទៅសិក្សានៅក្រៅប្រទេស

២. វគ្គនាយទាហានជើងគោក
- ពេលប្រឡងជាប់ទទួលបានក្របខណ្ឌកងយោធពលខេមរៈភូមិន្ទនិងទទួលបានឋានន្តរសក្តិនាយចំណង់
- ក្រោយពេលបញ្ចប់ការសិក្សាទទួលបានឋាន្តរស័ក្តិអនុសេនីយ៍ត្រី
- សិក្សាលើមុខវិជ្ជាវិទ្យាសាស្ត្រយោធា វិទ្យាសាស្រ្តសង្គម និងការអនុវត្តជាក់ស្ដែង
- ក្រោយពេលបសនបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្របរិញ្ញាបត្រ
- សិក្សារយៈពេល០៤ ឆ្នាំមានកន្លែងស្នាក់នៅនិងហូបចុក
- ទទួលបានប្រាក់បៀវត្សនិងការផ្គត់ផ្គង់តាមគោលការណ៍របស់ក្រសួងការពារជាតិ
- សិស្សទាំងអស់ត្រូវចេញទៅបំពេញជំនាញរយៈពេល ០៦ ខែសាធារណរដ្ឋប្រជាមានិតចិន

៣. វគ្គនាយទាហានបន្តវេន
- ពេលប្រឡងជាប់ទទួលបានក្របខណ្ឌកងយុទ្ធពលខេមរៈភូមិន្ទ និងទទួលបានឋានន្តរសក្កិពលបាលត្រី
- ក្រោយបានបញ្ចប់ការសិក្សាទទួលបានឋាន្តរស័ក្តិព្រឹន្ទបាលឯក
- សិក្សាលើមុខវិជ្ជាចំណេះដឹងយោធាថ្នាក់មូលដ្ឋាននិងភាសាអង់គ្លេស
- ក្រោយបញ្ចប់ការសិក្សាទទួលបានវិញ្ញាណបណប័ត្របញ្ជាក់ការសិក្សា
- សិក្សារយៈពេល ០៦ ខែមានកន្លែងស្នាក់នៅនិងហូបចុក
- ទទួលបានប្រាក់បៀវត្សនិងការផ្គត់ផ្គង់តាមគោលការណ៍របស់ក្រសួងការពារជាតិ
- មានឱកាសចេញទៅសិក្សានៅក្រៅប្រទេស

ព័ត៌មានអំពីការប្រឡងជ្រើសរើស
លក្ខណៈសម្បត្តិដើម្បីដាក់ពាក្យប្រឡងកងយុទ្ធពលខេមរៈភូមិន្ទដូចខាងក្រោម:
- សញ្ជាតិខ្មែរ
- មានអាយុពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំគិតត្រឹមថ្ងៃដាក់ពាក្យសុំចុះឈ្មោះប្រឡង
- មានកាយសម្បទាគ្រប់គ្រាន់តាមតម្រូវការដើម្បីបំពេញមកងារ
- លិខិតបញ្ជាក់កិរិយាមាយាទ ឃុំសង្កាត់
- មិនធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស
- មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬសញ្ញាបត្រប្រហាក់ប្រហែល
- មានកម្ពស់ ១.៦០បុរស់ឡើង និងនារីកម្ពស់ ១.៥០ ឡើងទៅ។
❤26👍3