កម្រងក្របខ័ណ្ឌរដ្ឋ 📚
4.59K subscribers
580 photos
7 videos
74 files
36 links
ពួកយើងនឹងចែករំលែកឯកសារប្រឡងចូលក្របខ័ណ្ឌរដ្ឋគ្រប់ក្រសួង-ស្ថាប័ន
Download Telegram
📌សូមសង្ខេបជូន អំពីសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល

🎉សិស្សមន្ត្រីក្រមការដែលបានប្រឡងជាប់ សិក្សារយ:ពេល ១២ខែ ទទួលបានក្របខណ្ឌ ខ.៣.១ និងប្រាក់បំណាច់មុខងារស្មេីអនុប្រធានការិយាល័យថ្នាក់កណ្ដាល

🎉សិស្សមន្ត្រីជាន់ខ្ពស់ដែលបានប្រឡងជាប់ សិក្សារយៈពេល១៨ខែ ទទួលបានក្របខណ្ឌ ក.៣.១ និងប្រាក់បំណាច់មុខងារស្មេីអនុប្រធាននាយកដ្ឋាន
Channel name was changed to «កម្រងក្របខណ្ឌរដ្ធ 📚»
ចំពោះការត្រៀមប្រឡងចូលក្របខណ្ឌរដ្ឋដែលមានមុខវិជ្ជាភាសាអង់គ្លេស ដែលជាទូទៅបងប្អូនត្រូវមានកម្រិតភាសាអង់គ្លេសចាប់ពី Pre-Intermediate ឡើងទៅ។ ចំណែកការប្រឡងភាគច្រើន ចែកចេញជា Section ចំនួន 3-4 ទៅតាមក្រសួង-ស្ថាប័នសាមីរៀងខ្លួន ប៉ុន្តែមិនខុសគ្នាប៉ុន្មានទេ គឺស្រដៀងៗគ្នា ដែលមានដូចជា Section ទី 1 ជាវេយ្យាករណ៍! ចំពោះ Section ទី 2 ជាវាក្យសព្ទ (ទាមទារការចងចាំច្រើន) និង Section ទី 3 ជាអត្ថបទអាន ដែលទាមទារការអានរហ័ស និងគិតច្រើន ព្រោះមានកន្លែងខ្លះគឺជាសំណួរបន្លំ! ចំណែកចុងក្រោយដែលភាគច្រើនកម្រឃើញមានចេញ Section ទី 4 គឺការសរសេរសំណេរភាសាអង់គ្លេស ឬការបកប្រែជាដើម។ ទោះជាយ៉ាងណាក៏ដោយ ករណីកម្រមិនមែនមានន័យថាមិនត្រូវត្រៀមទេបងប្អូន ព្រោះវាអាស្រយទៅតាមក្រសួង-ស្ថាប័នដូចខ្ញុំបានបញ្ជាក់នៅខាងលើនោះអញ្ចឹង! ប្រសិនបើមានការសរសេរសំណេរមែន អ្វីដែលបងប្អូនត្រូវដឹងពីគន្លឹះសំខាន់ៗក្នុងការសរសេរគឺ៖ តើប្រធានបទរបស់គេឲ្យសរសេរជា paragraph ឬ essay ? បើជា Paragraph គឺចាប់ពី 6 ទៅ 12 ប្រយោគ (sentences) ប៉ុណ្ណោះ ចំណែក Essay ត្រូវមានច្រើនជាងនេះ! អ្វីដែលសំខាន់បំផុតការសរសេរសំណេរបានល្អត្រូវពិនិត្យលើក្បួនច្បាប់វេយ្យាករណ៍ វាក្យសព្ទ និងសរសេរឲ្យត្រូវប្រធានដែលគេដាក់ឲ្យ។ ដូច្នេះហើយ ទើបខ្ញុំតែងនិយាយថាភាសាអង់គ្លេសសំខាន់ណាស់ក្នុងការប្រឡងក្របខណ្ឌ បងប្អូនគួរតែរៀនបន្ថែម ព្រោះមន្ត្រីរាជការក៏ត្រូវមានចំណេះដឹងភាសាអង់គ្លេសជាចាំបាច់ដែរ។ អរគុណសម្រាប់ការអាន!
❤1
#ចង់អ្នកណាថា​ យេីងស៊ូកប៉ាន​  ដាក់លុយ​ ដេីម្បីជាប់ក្របខណ្ឌរដ្ឋ ក៏ថាទៅ​  ថាអ្វីក៏ស្រេចតែគេទៅ​ ព្រោះអ្នកដែលដឹងច្បាស់ជាងគេក្នុងរឿងនេះ​ គឺខ្លួន​យេីង​ ក្រុមគ្រួសារយេីង​  និងមិត្តភក្តិយេីង​ ។
‼️ហេីយបេីគេនៅតែថាអញ្ចឹងក៏យេីងឡូយដែរ​ ឡូយត្រង់យេីងមិនបានចំណាយលុយរាប់ពាន់ម៉ឺនដុល្លារ​ស៊ូកប៉ានអ្នកណា​ផង​  បែរជាគេថាយេីងមានលុយដល់ប៉ុនហ្នុងសូកប៉ាន់​  😆😂

😩អ្នកថាហ្នឹងចេះតែថា​ ដេីរម៉ៃគេ​ ម៉ៃឯង​ ថាអញ្ចេះអញ្ចុះ​  ទាំងគ្មានមូលដ្ឋានច្បាស់​ មិនស្ដាប់គេបកស្រាយ​  និយាយរួម​ អ្នកណាដាក់លុយ​ ស៊ូកប៉ាន់ ចង្អុលមុខឱ្យចំអ្នកហ្នុងទៅ​ កុំចង្អុលដាក់គេអ្នក​ ខំរៀន​ ខំប្រឡង​ ជាប់ដោយសមត្ថភាព​  បាបកម្មណាស់​ ស្គាល់នរកអត់​😈 ?
❤2👍2🥰1
វិញ្ញាសាធ្លាប់ចេញប្រឡងចូលសាលាភូមិន្ទរដ្ឋបាល (១០ សំណួរ)
១. សាលាភូមិន្ទរដ្ឋបាលត្រូវបានដាក់ឱ្យនៅក្រោយក្រសួងមុខងារសាធារណៈនៅ
ក. អាណត្តិទី ២
ខ. អាណត្តិទី ៣
គ. អាណត្តិ ៤ ឃ. អាណត្តិទី ៥
២. ការធ្វើ និងចេញលិខិតថ្កោលទោសជាសមត្ថកិច្ចរបស់ ៖
ក. សាលាដំបូងរាជធានីខេត្ត ខ. សាលាឧទ្ធរណ៍
គ. សាលាកំពូល ឃ.ក្រសួងយុត្តិធម៌
៣.ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបែងចេញជា៖
ក.ក្រសួងស្ថាប័ន និងរាជធានី ខេត្ត ខ.រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំ សង្កាត់
គ.រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ឃ.ភូមិ សង្កាត់ និងឃុំ
៤.ការិយាល័យច្រកចេញចូលតែមួយត្រូវបានបង្កើតឡើងនៅតាម៖
ក. ក្រសួងស្ថាប័នថា្នក់ជាតិ ខ.រដ្ឋបាលរាជធានី ខេត្ត
គ. រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ឃ.មន្ទីរជំនាញានានា នៅតាមរាជធានីខេត្ត
៥. ឃុំសង្កាត់ត្រូវបានកំណត់ឱ្យគ្រប់គ្រងតាមនយោបាយ៖
ក.មជ្ឈការ ខ.វិមជ្ឈការ
គ.វិសហមជ្ឈការ ឃ. វិមជ្ឈការ និងវិសហមជ្ឈការ
៦.មិនមែនជាតំណែងនយោបាយ៖
ក. នាយកខុទ្ទកាល័យ នៃប្រធានស្ថាប័ន ខ.អគ្គនាយក
គ.សមាជិករដ្ឋសភាព ឃ.រដ្ឋមន្ត្រី
៧.តំណែងរបស់រដ្ឋមន្ត្រី
ក.អាចត្រូវបានដកហូតគ្រប់ពេលដោយតុលាការ ខ. មិនអាចប៉ះពាល់រហូតដល់ចប់អាណត្តិ
ខ.អាចត្រូវបានដកហូតគ្រប់ពេលដោយរដ្ឋសភា ឃ.អាចត្រូវបានដកហូតគ្រប់ពេលដោយព្រឹទ្ធសភា
៨. មជ្ឈការគឺជាប្រព័ន្ធគ្រប់គ្រងេដ្ឋបាលដែល៖
ក.អំណាចស្ថិតនៅក្នុងដៃរបស់បុគ្គលតែមួយ ខ.អំណាចទាំងស្ថិតនៅក្នុងដៃរបស់អំណាចកណ្តាល
គ.អំណាចមួយភាគតូចត្រូវបានផ្ទេរទៅឱ្យបាលថ្នាក់ក្រោម ឃ.អំណាចស្ថិតនៅក្នុងស្ថាប័នតែមួយ
៩. ក្រុមប្រឹក្សាសង្កាត់មិនអាច៖
ក. បោះឆ្នោតទម្លាក់មេឃុំ ចៅ សង្កាត់ ខ.អនុម័តសេចក្តីសម្រេចរបស់ឃុំសង្កាត់
គ.អនុម័តការស្នើដកតំណែងស្មៀនឃុំសង្កាត់ ឃ. តែងតាំងគណៈកម្មាធិការផ្សេងៗ
១០. នគរបាលរដ្ឋបាល និងនគរបាលយុត្តិធម៌
ក.ដូចគ្នាព្រោះសុទ្ធតែបម្រើផលប្រយោជន៍រួម
ខ. ខុសគ្នាព្រោះមួយស្ថិតនៅក្រោមក្រសួងមហាផ្ទៃ និងមួយទៀតស្ថិតនៅក្រោមក្រសួងយុត្តិធម៌
គ.ផ្ទុយគ្នាព្រោះពេលមានមួយ ត្រូវអត់មួយ ឃ.បន្ថែមឱ្យគ្នា ព្រោះមួយបង្ការ និងមួយទៀតព្យាបាល
❤2
ខ្ញុំនឹងចែករំលែកពីការប្រឡងភាសារបស់ខ្ញុំ ដើម្បីបានជាទុនខ្លះៗក្នុងការត្រៀមប្រឡងក្របខណ្ឌរដ្ឋ:
- ខ្ញុំត្រូវយល់ឲ្យច្បាស់ពីនីតិវិធីនៃការប្រឡង (មុខវិជ្ជា)
- ខ្ញុំត្រូវត្រៀមខ្លួនរយៈពេល 3 ខែមុនការប្រឡង
- ខ្ញុំចាប់ផ្តើមស្រាវជ្រាវ និងចងក្រងឯកសារដែលពាក់ព័ន្ធក្នុងការប្រឡង
- ខ្ញុំអានជារៀងរាល់ថ្ងៃ មួយថ្ងៃយ៉ាងតិចក៏បានអាន 10%-20% នៃឯកសារដែលខ្ញុំមាន
- ខ្ញុំព្យាយាមទន្ទេញ ចងចាំ កត់ចំណាំ និងសរសេរសារចុះសារឡើងជាច្រើនសារ
- ខ្ញុំតាំងចិត្តថាមិនភ័យជាដាច់ខាត ព្រោះពេលដែលភ័យ គឺខួរក្បាលនឹងភ្លេចអស់ហើយ
- ខ្ញុំព្យាយាមសរសេរសំណួរណាដែលចេះមុន ប្រសិនបើជាសំណួរពហុជ្រើសរើសឪកាសឆ្លើយត្រូវច្រើន
- ខ្ញុំមើលចម្លើយសារឡើងវិញ ខ្លាចថាមានកន្លែងណាខ្វះចន្លោះ

👉 ដំបូន្មានខ្លះៗ
- សូមត្រៀមខ្លួនឲ្យបានល្អ និងមានឯកសារសំខាន់ៗដែលជាតម្រូវការក្នុងការប្រឡងគ្រប់គ្រាន់។ បើដាក់ចិត្តថាប្រឡង គួរតែដាក់ឲ្យបានមុនគេ សល់ពេលដើម្បីមើលមេរៀន និងស្រាវជ្រាវ។
- កុំខ្លាចអានលើស អានកាន់តែច្រើន ចេះកាន់តែច្រើន តែសូមអានឲ្យចំគោលដៅ។
👉 គេងឲ្យបានគ្រប់គ្រាន់ ញាំទឹកឲ្យច្រើន កុំខឹងច្រើន ញាំសាច់ត្រី-ស៊ុតឲ្យបានច្រើន ព្រោះធ្វើឲ្យខួរក្បាលចងចាំល្អ
👉 ទោះទទួលបានលទ្ធផលបែបណាក៏ព្រមទទួលយក ព្រោះយើងបានខំប្រឹងប្រែងអស់ពីចិត្ត កុំចង់បានលទ្ធល្អទាំងដែលយើងមិនបានខំ

ខ្ញុំសង្ឃឹមថាការចែករំលែកបទពិសោធន៍របស់ខ្ញុំ ក្លាយជាចំណែកមួយជាចំណេះដឹងរបស់បងប្អូនក្នុងការប្រឡងក្របខណ្ឌ។
🙏 សូមឲ្យបំណងប្រាថ្នារបស់បងប្អូនបានសម្រេច។
❤3
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សូមជម្រាបជូន និស្សិត និងមន្ត្រីរាជការទាំងពីរភេទ មេត្តាជ្រាបថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចាប់ផ្តើមទទួលពាក្យសុំប្រឡងប្រជែងជ្រើសរើសសិស្សក្រឡាបញ្ជី ជំនាន់ទី ១០ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ តទៅ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit
ចំពោះមន្រ្តីរាជការស៊ីវិលបច្ចុប្បន្ន អង្គដែលបានបង្កើតរួចមាន ៦៖
-អង្គរដ្ឋបាលទូទៅ
-អង្គសុខាភិបាល
-អង្គការងារទូត
-អង្គបច្ចេកទេស
-អង្គគ្រូបង្រៀន
-អង្គរដ្ឋបាលក្រសួងមហាផ្ទៃ ។
កំណត់ចំណាំៈ ក្នុងការអនុវត្តបច្ចុប្បន្ននេះនៅកម្ពុជា ពាក្យអង្គនេះត្រូវបានជំនួសដោយក្រខណ្ឌ  ។
លំដាប់ថ្នាក់ឋានន្តរស័ក្តិនគរបាលជាតិកម្ពុជា (ឋានានុក្រម) រួមមាន៖

១.ឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ គឺមានថ្នាក់
-នាយឧត្តមសេនីយ៍ (ផ្កាយបួន)
-ឧត្តមសេនីយ៍ឯក (ផ្កាយបី)
-ឧត្តមសេនីយ៍ទោ (ផ្កាយពីរ)
-ឧត្តមសេនីយ៍ត្រី (ផ្កាយមួយ)

២.ឋានន្តរស័ក្តិនាយនគរបាលជាន់ខ្ពស់ គឺ មានថ្នាក់
-វរសេនីយ៍ឯក (ស័ក្តិប្រាំ)
-វរសេនីយ៍ទោ (ស័ក្តិបួនកន្លះ)
-វរសេនីយ៍ត្រី (ស័ក្តិបួន)

៣.ឋានន្តរស័ក្តិនាយនគរបាល រួមមាន
-អនុសេនីយ៍ឯក (ស័ក្តិបី)
-អនុសេនីយ៍ទោ (ស័ក្តិពីរ)
-អនុសេនីយ៍ត្រី (ស័ក្តិមួយ)
-នាយចំណង់

៤.ឋានន្តរស័ក្តិនាយនគបាលរង រួមមាន
-ថ្នាក់ព្រិន្ទបាលឯក
-ព្រិន្ទបាលទោ
-ពលបាលឯក
-ពលបាលទោ
-ពលបាលត្រី
❤2
តើក្រុមមន្ត្រីអ្វីខ្លះដែលមិនរាប់បញ្ចូលជាមន្ត្រីរាជការស៊ីវិល?

ក្រុមមន្រ្តីដែលមិនរាប់បញ្ចូលជាមន្ត្រីរាជការស៊ីវិលរួមមាន ៖

- ក្រុមមន្ត្រីនីតិបញ្ញត្តិៈ ក្រុមមន្ត្រីរដ្ឋសភា ក្រុមមន្ត្រីព្រឹទ្ធិសភា និងក្រុមមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ

- ក្រុមមន្ត្រីជាប់កិច្ចសន្យា (មិនមែនជាមន្ត្រីក្របខណ្ឌ)

- ក្រុមមន្ត្រីតុលាការៈ ចៅក្រម ព្រះរាជអាជ្ញា មន្ត្រីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (លើកលែងក្រឡាបញ្ជី និងក្រុមមន្រ្តីបម្រើការនៅតុលាការរាជធានី - ខេត្ត)

- ក្រុមកងយោធពលខេមរភូមិន្ទ នគរបាល មិនចាត់ទុកជាមន្ត្រីរាជការស៊ីវិលទេ ព្រោះគេមានច្បាប់ ឬលក្ខន្តិកៈ
ដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាឆ្នាំ២០០១ និងច្បាប់ស្តីពីលក្ខន្តិកៈទូទៅនៃកងយោធពលខេមរៈភូមិន្ទឆ្នាំ១៩៩៧ ចំពោះកងយោធពលខេមរភូមិន្ទ។ ម្យ៉ាងទៀត មន្ត្រីយោធា និងនគរបាល បានជីវភាពខុសគ្នា និងជីវភាពមន្ត្រីរាជការស៊ីវិល។

- មន្ត្រីនយោបាយសមាជិករដ្ឋាភិបាល សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា អនុរដ្ឋលេខាធិការ មិនមែនមន្ត្រីរាជការក្នុងក្របខ័ណ្ឌណាមួយការងាររបស់គេត្រូវចប់នៅពេលចប់អាណត្តិលាឈប់។

- មន្ត្រីទីប្រឹក្សា ជំនួយការ មន្ត្រីខុទ្ធការិយាល័យនៃស្ថាប័នរដ្ឋបាលកណ្តាល សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់/ក្រុង/ស្រុក/ខ័ណ្ឌ ខេត្ត/រាជធានី មិនមែនជាមន្ត្រីរាជការស៊ីវិលទេ ព្រោះការងាររបស់គេមានអាណត្តិ និងត្រូវចប់នៅពេលចប់អាណត្តិ។
👍3❤2
សូមជូនតាមសំណូមពរ!
QCM សិស្សមន្រ្ដីជាន់ខ្ពស់ជំនាន់១០
សម័យប្រឡងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧
មើលគំរូសំណួរ តែកុំយកចម្លើយតាមទាំងស្រុង!
👍4