Sharing knowledge:
តើអ្នកដឹងទេ?
តើសិស្សមន្ត្រីដែលឆ្លងកាត់ការបណ្តុះបណ្តាលនៅ សាលាភូមិន្ទរដ្ឋបាល នឹងទទួលបានការរៀបចំក្របខណ្ឌបែបណា?
👉 សម្រង់ខ្លឹមសារចេញពី មាត្រា១២_
សិស្សមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ តាមកម្មវិធីសិក្សាក្នុងរយៈពេលយ៉ាងតិច១៨ (ដប់ប្រាំបី)ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក ដែលសមស្រប និងផ្តល់៣(បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល។
សិស្សមន្ត្រីជាន់ខ្ពស់ដែលត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យ តាមកម្មវិធីសិក្សាក្នុងរយៈពេលយ៉ាងតិច១៨(ដប់ប្រាំបី)ខែ ត្រូវបានបញ្ចូល ក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក ដែលសមស្រប នឹងផ្តល់៣(បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌ ដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ឬត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ក និងផ្តល់២(ពីរ)ថ្នាក់ បន្ថែមលើថ្នាក់ដែលមានស្រាប់របស់សាមីជនដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។
👉 សម្រង់ខ្លឹមសារចេញពី មាត្រា១៣_
សិស្សមន្ត្រីក្រមការដែលត្រូវបានជ្រើសរើសពីក្នុងចំណោមនិស្សិត ហើយទទួលការបណ្តុះបណ្តាល ប្រកបដោយជោគជ័យតាមកម្មវិធីសិក្សាក្នុងរយៈពេល១២(ដប់ពីរ)ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ ដែលសមស្រប និងផ្តល់២(ពីរ)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់បញ្ចូល ចំពោះអ្នកមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបូក២(ពីរ)ឆ្នាំនៃការសិក្សាបន្ថែម នៅឧត្តមសិក្សា និងផ្តល់៣(បី)ថ្នាក់បន្ថែមចាប់ពីថ្នាក់ទាបបំផុតនៃក្របខណ្ឌដែលសិស្សមន្ត្រីត្រូវបានចាត់ បញ្ចូល ចំពោះអ្នកមានបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅ។
សិស្សមន្ត្រីក្រមការដែលត្រូវបានជ្រើសរើសពីក្នុងចំណោមមន្ត្រីរាជការ ហើយទទួលការបណ្តុះបណ្តាលប្រកបដោយជោគជ័យតាមកម្មវិធីសិក្សាក្នុងរយៈពេលយ៉ាងតិច១២ (ដប់ពីរ)ខែ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ ដែលសមស្រប ដោយផ្តល់ថ្នាក់ដូចលក្ខខណ្ឌដែលមានកំណត់ក្នុងវាក្យខណ្ឌទី១ នៃមាត្រា១៣នេះ ឬ ត្រូវបានបញ្ចូលក្នុងក្របខណ្ឌមន្ត្រីរាជការប្រភេទ ខ និងផ្តល់២(ពីរ)ថ្នាក់បន្ថែម លើថ្នាក់ដែលមានស្រាប់របស់សាមីជន ដោយត្រូវរៀបចំផ្អែកលើករណីដែលផ្តល់ប្រយោជន៍ដល់សិស្សមន្ត្រី។
📌សូមសង្ខេបជូន អំពីសិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល
🎉សិស្សមន្ត្រីក្រមការដែលបានប្រឡងជាប់ សិក្សារយ:ពេល ១២ខែ ទទួលបានក្របខណ្ឌ ខ.៣.១ និងប្រាក់បំណាច់មុខងារស្មេីអនុប្រធានការិយាល័យថ្នាក់កណ្ដាល
🎉សិស្សមន្ត្រីជាន់ខ្ពស់ដែលបានប្រឡងជាប់ សិក្សារយៈពេល១៨ខែ ទទួលបានក្របខណ្ឌ ក.៣.១ និងប្រាក់បំណាច់មុខងារស្មេីអនុប្រធាននាយកដ្ឋាន

👍1