យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
8.74K subscribers
5.26K photos
397 videos
63 files
3.97K links
Download Telegram
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត អញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី នាយចំណង់ ម៉ៅ ស៊ា ស្ថិតនៅក្នុងភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ជាយោធិនពលីក្នុងកងពលតូចអន្តរាគមន៍លេខ៨ នៃវរៈសេនាតូចលេខ៣៨២។

ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពផងដែរ។

បន្ទាប់ពីគោរពវិញាណក្ខន្ធរួចលោកជំទាវបណ្ឌិត​ ក៏បានពិនិត្យមេីលស្ថានភាពផ្ទះរបស់ភរិយាវីរយុទ្ធជនពលី​ ដែលមានសភាពទ្រុឌទ្រោម​ ហេីយក៏សម្រេចនឹងរៀបចំកសាងផ្ទះថ្មីមួយខ្នងជូន​ ដេីម្បីផ្តល់ជាទីជម្រកសមរម្យ​ និងជាការដឹងគុណនៃការលះបង់របស់យោធិនពលីដេីម្បីការពារបូរណភាពទឹកដី។

ព្រឹកថ្ងៃអាទិត្យ ទី៣ សីហា ២០២៥

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
13🙏3
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បន្តដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីព្រិន្ទបាលឯក រិន វាសនា ស្ថិតនៅក្នុងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ជានាយរងក្រុម២ កងអនុសេនាតូច ដឹកជញ្ជូន៣៩៣ កងពលតូចអន្តរាគមន៍លេខ៩។

ជាមួយនឹងកាលៈទេសៈដ៏សោកសៅនៃក្រុមគ្រួសារយុទ្ធជនពលី លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមជាមួយនឹងសាររំលែកទុក្ខរបស់រាជរដ្ឋាភិបាលជូនដល់ក្រុមគ្រួសារនៃយុទ្ធជនពលី រួមជាមួយនឹងអំណោយគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយជីវភាពផងដែរ។

ព្រមជាមួយគ្នានេះ​ ដោយមេីលឃេីញអំពីភាពជាក់ស្តែងនៃកង្វះទីជម្រក​ដែលមានសភាពទ្រុឌទ្រោម​ លោកជំទាវបណ្ឌិតសម្រេចផ្តល់ជូនផ្ទះថ្មីមួយខ្នង​ នៅនឹងទឹកដីខេត្តកណ្តាល ជូនដល់គ្រួសារយោធិនពលី។ បន្ថែមពីនេះទៀត​ ដោយក្រុមគ្រួសាររបស់យោធិនពលី​ ក៏ជាទាហាន​ ហេីយកំពុងនៅឈរជេីងតំបន់មុំបី​ តែសភាពផ្ទះមានភាពចាស់ផងដែរនោះ​ លោកជំទាវបណ្ឌិត​ ក៏សម្រេចឱ្យក្រុមការងារត្រៀមទៅជួសជុលជូនពេលស្ថានភាពវិលមកប្រក្រតីវិញនៅពេលខាងមុខ​។

15🙏2