យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
8.75K subscribers
5.28K photos
399 videos
63 files
3.98K links
Download Telegram
ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅវិមាន៧មករា។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី១៩ កក្កដា ២០២៥

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
42👏4👍3
រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល  បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍យុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ  បណ្ឌិត ជាអនុប្រធាន និងសមាជិក សមាជិកា គណៈអចិន្រ្តៃយ៍ នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ៣៣រូប។
🌐 https://www.facebook.com/share/p/1Ewi5nw55U

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
42👏1
ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការសាខាគណបក្សភូមិ ក្នុងឃុំដំណាក់រាំង ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត អ៊ុក កោសា
🌐 https://www.facebook.com/share/p/1EWxTt3cZ1

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
26👏1
លោកជំទាវ ម៉ាន ចិន្តា សមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនបក្សនៃក្រសួងកិច្ចការនារី បានអមដំណើរ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខវីរៈកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ
🌐 https://www.facebook.com/share/p/19Gsi2c8Uz

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
22👍3
ព្រះរាជក្រម ប្រកាសឱ្យប្រើ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយដែល ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖

ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ ឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក។ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ។ការទទួលសញ្ជាតិខ្មែរ និងការបាត់សញ្ជាតិខ្មែរ ដោយរួមទាំងការដកសញ្ជាតិ ត្រូវ កំណត់ក្នុងច្បាប់។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
40👍1🙏1
ឯកឧត្ដម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍ យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលមេឃុំ ក្រុមប្រឹក្សាអាជ្ញាធរក្នុងឃុំបើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
🌐 https://www.facebook.com/share/p/175VfLPGTB

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
24👍1👏1
ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាននិងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
🌐 https://www.facebook.com/share/p/1Cc7ht4iSR

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
25👍2👏1
Media is too big
VIEW IN TELEGRAM
មរតកតេជោ៖ គម្រោងស្ថាបនាកសាងផ្លូវជាតិលេខ១០ ជាការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ខេត្តទាំងបី នៃប្រទេសកម្ពុជាឱ្យមានភាពប្រទាក់ក្រឡាគ្នា។

បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់និងប្រកបដោយថាមវន្តរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ចប់ការសាងសង់ផ្លូវនេះដោយជោគជ័យ និងកំពុងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
មានផ្លូវ មានសង្ឃឹម !
🌐 https://www.facebook.com/share/v/1Aciaoeaz4/

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
23👏1
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា “បដិសេធការចោទប្រកាន់ថាកម្ពុជាប្រើប្រាស់មីនប្រឆាំងមនុស្ស”

Statement of the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia “Cambodia Rejects Allegation on the Use of Anti-Personnel Landmines”
https://www.facebook.com/share/p/1GAXmDbofC/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
25🥰2
មួយរយៈនេះខ្ញុំបានឃើញថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ។ល។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងការពារជាតិ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា បានធ្វើការឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។

ខ្ញុំមិនមានការចាំបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមច្រើននោះទេ ប៉ុន្តែខ្ញុំគ្រាន់តែចង់ផ្ញើសារខ្លីប៉ុន្មានចំណុចតែប៉ុណ្ណោះដើម្បីរំលឹកទៅភាគីថៃថា ÷

១. តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាពឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ឬទីកន្លែងនោះ។ រាល់វិធានការនានាដែលអាចអនុវត្ត ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

២. បន្ទាត់ក្រហមនៅតែជាបន្ទាត់ក្រហម មិនមានការប្រែប្រួលទេ។ សូមកុំបំពាន។

៣. កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។

៤. វិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តសុចរិត និងថ្លៃថ្នូរទេ។ វិធីសាស្ត្របែបនេះមិនត្រូវប្រើទេ បើយើងពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នា។

៥. កម្ពុជានៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សា ឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
32👌1
នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ និងតាមដានវឌ្ឍនភាពនៃគម្រោងការកសាងព្រែកជីកហ្វូណនតេជោ​ នៅវិមានសន្តិភាព។
🌐 https://www.facebook.com/share/p/1AgppR2yXw

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
30🙏3👏1
Media is too big
VIEW IN TELEGRAM
វីដេអូសារសម្តេចបវរធិបតី បញ្ជាក់ទៅកាន់ភាគីថៃ ជុំវិញការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជាលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ។

រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី២២ កក្កដា ២០២៥

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
🌐 X(Twitter)

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
26👍4👏1
ឯកឧត្ដម ឆាយ វណ្ណា សមាជិកអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញជួបសំណេះសំណាលមេឃុំ ក្រុមប្រឹក្សាអាជ្ញាធរក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
🌐 https://www.facebook.com/share/p/163oU4Ug4u

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
17
ដើមឈើគឺជាផ្នែកមួយនៃបរិស្ថានធនធានធម្មជាតិ ដែលបង្កើតនៅស្រទាប់ការពារផែនដី ហើយក៏ជាប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់របស់ភពផែនដីផងដែរ
🌐 https://www.facebook.com/share/p/1J3sFSQx2t

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
24👌2👏1
ការឈ្លានពានដូចយោធាថៃថានិងបិទ
ប្រាសាទតាមាន់ធំនៅថ្ងៃនេះដែលបានចេញបទបញ្ជាពីម្សិលពេលនេះ
ទាហ៊ានថៃបានចាប់ផ្តើមវាយមកលើ
កងទ័ពកម្ពុជាហើយ។
កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅពីតបតនិងវាយបកនោះឡើយ។

សូមបងប្អូនជនរួមជាតិកម្ពុជាកុំភ័យ
ស្លន់ស្លោរហូតទិញអង្ករទំនិញស្តុកទុក
ឬការលក់ទំនិញដំឡើងថ្លៃ។ល។

សូមប្រកបកិច្ចការធម្មតាលើគ្រប់វិស័យនិងគ្រប់ទីកន្លែងលើកលែងតែ
តំបន់ជាប់ព្រំដែននៃខេត្តឧត្តរមានជ័យ
និងខេត្តព្រះវិហារដែលរងការបាញ់
ផ្លោងពីកងទ័ពឈ្លានពានថៃ។

សូមជនរួមជាតិទុកចិត្តលើរាជរដ្ឋាភិបាលនិងកម្លាំងប្រដាប់អាវុធ
របស់យើង៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
34🙏16👏1👌1
ក្នុងកាលៈទេសៈដែលសៀមកំពុងតែឈ្លានពានវាយប្រហារមកលើកងទ័ពកម្ពុជាមុន ខ្ញុំសូមសំណូមពរដល់បងប្អូនបណ្តាញសកម្មជនហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន បណ្តាញសកម្មជនរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងបណ្តាញឯករាជ្យផ្សេងៗរបស់យើង ប្រើប្រាស់អាវុធរបស់យើងគឺ ទូរសព្ទ និងកុំព្យូទ័រ ទាំងអស់គ្នា ហើយសម្រួចតួនាទីសំខាន់ៗដូចខាងក្រោម៖

ទី១. តួនាទីលើ សមរភូមិព័តមាន៖

- ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលថៃប្រឌិត ឬបុគ្គលណាមួយបានប្រឌិតឡើង

- ពង្រីកការផ្សព្វផ្សាយគោលជំហរផ្លូវការ តថភាពជាក់ស្តែងឱ្យបានច្រើន និងបានឆ្ងាយ គ្រប់រូបភាព គ្រប់វិធីសាស្ត្រ ដែលអាចធ្វើទៅបាន។

ទី២. តួនាទីលើ សមរភូមិចិត្តសាស្ត្រ៖

- បញ្ចេញសារលើកទឹកចិត្ត និងគាំទ្រដ៏ស្មោះស្មគ្រចំពោះភាពអង់អាច ក្លាហាន និងតស៊ូប្តូរផ្តាច់ របស់បងប្អូនវីរិៈកងទ័ពយើង

- រក្សាភាពហ្នឹងហ្នររបស់ប្រជាពលរដ្ឋ និងសូមឱ្យគាត់ជឿជាក់លើរាជរដ្ឋាភិបាល ជឿជាក់លើវីរៈកងទ័ពរបស់យើង

- បកអាក្រាតអំពីកលល្បិចរបស់រាជរដ្ឋាភិបាលថៃ និងកងទ័ពថៃលើការប៉ុនប៉ងឈ្លានពានកម្ពុជា

- បង្ហាញអំពីសោដ្ឋនាដកម្ម ផលលំបាក ដែលកងទ័ពថៃបង្ករមកលើប្រជាពលរដ្ឋខ្លួនឯង និងជនស៊ីវិលកម្ពុជា

- បង្ហាញអំពីការក្រឡៃការពិត និងព័ត៌មានរបស់កងទ័ពថៃ និងកាសែតរបស់ថៃ ក្នុងគោលបំណងបិទបាំងប្រជាពលរដ្ឋថៃខ្លួនឯង

- បបួលថៃ ជនជាតិថៃឱ្យមានសេចក្តីក្លាហាន និងជឧថាមានតែតុលាការអន្តរជាតី ICJ ទេ ដែលជាយន្តការសមស្របបំផុត ក្នុងការដោះស្រាយជម្លោះនេះ ដោយសន្តិវិធី និងយុត្តធម៌សម្រាប់ប្រទេសទាំង២ ដើម្បីយើងបញ្ចប់ការប្រើប្រាស់កម្លាំងទៅថ្ងៃមុខ

- អំពាវនាវដល់បងប្អូនខ្មែរដែលមានទស្សនៈផ្សេងៗ សូមរួមគ្នាគាំទ្ររាជរដ្ឋាភិបាល គាំទ្រវីរៈកងទ័ពយើង ដើម្បីប្រយុទ្ធនឹងសត្រូវរួម គឺ ពួកចោរសៀមឈ្លានពាន។ សូមកុំបង្ករការលំបាក សូមកុំបន្តធ្វើបាតុកម្ម ឬយ៉ាងហោចណាស់ សូមផ្អាកសិនទៅ កុំនាំឱ្យសៀម យកទៅផ្សាយបំបែកបំបាក់កម្លាំងសាមគ្គីជាតិយើង។

សូមអរគុណ!
30🙏23