យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
8.75K subscribers
5.26K photos
397 videos
63 files
3.97K links
Download Telegram
Forwarded from Sour Heng
ខ្ញុំបាទសូមគោរពជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនសាធារណៈជន មេត្តាជ្រាបអំពីឱកាសការងារ នៅតាមរាជធានី ខេត្ត នីមួយៗ ដែលក្រសួងបានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធចងក្រងបានព័ត៌មានយ៉ាងលម្អិត។

ឯកឧត្តម លោកជំទាវ និងបងប្អូន អាចប្រើប្រាស់ចំនួនតម្រូវការកម្លាំងពលកម្ម និងបញ្ជីឈ្មោះរោងចក្រ សហគ្រាស នៅក្នុងភូមិសាស្ត្រនីមួយៗ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទេសថៃបានជ្រាប និងអាចជួយចុះឈ្មោះពួកគាត់ តាមរយៈ QR Code ដែលមានភ្ជាប់ជូននេះ ឬអាចណែនាំគាត់ឱ្យទំនាក់ទំនងមកលេខ ១២៩៧ ឬអាចទូរសព្ទទៅរោងចក្រនីមួយៗ ផ្ទាល់តែម្តង។

រោងចក្រជាច្រើនកំពុងមានតម្រូវការកម្មករនិយោជិត។ ប្រាក់ខែនៅតាមរោងចក្រ ជាមធ្យមគឺប្រមាណជា ២៥០ដុល្លារ ប្រសិនបូកការថែមម៉ោង និងអត្ថប្រយោជន៍ផ្សេង គឺអាចទទួលបានប្រមាណជា ៣០០ដុល្លារ ក្នុង ១ខែ។ ទន្ទឹមនេះ បងប្អូនកម្មករនិយោជិតក៏ទទួលបានអត្ថប្រយោជន៍ ប.ស.ស. ដូចជាទៅពេទ្យព្យាបាលជំងឺមិនអស់លុយ ចាស់ឡើងពេលចូលនិវត្តន៍មាន ប.ស.ស. មានរដ្ឋាជួយចិញ្ចឹម ហើយទៅពេទ្យក៏មិនអស់លុយ។ បងប្អូនទៅធ្វើការនៅថៃ ពេលចាស់បន្តិចគេនឹងរុញត្រឡប់មកវិញ ហើយពេលចាស់ទៅមិនមានអ្នកទទួលរ៉ាប់រងចិញ្ចឹម និងព្យាបាលជំងឺនោះទេ។

បងប្អូនប្រជាពលករ ដែលធ្លាប់ធ្វើការរោងចក្រនៅប្រទេសថៃ ដែលមានបទពិសោធស្រាប់គឺអាចនឹងទទួលបានការដំឡើងតួនាទីជាប្រធានក្រុមក្នុងពេលដ៏ខ្លី ហើយនឹងទទួលបានប្រាក់ខែខ្ពស់ផងដែរ។

សូមគោរពទទួលនូវសេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីខ្ញុំបាទ ហេង សួរ ចំពោះការសហការរុញព័ត៌មាន និងបញ្ជីឈ្មោះរោងចក្រទាំងនេះបានទៅដល់គោលដៅចុងក្រោយនៅតាមបណ្តាភូមិ ឃុំ ​🙏
8👍2👏2
Forwarded from Sour Heng
ខេត្តរតនគិរី មានឱកាសការងារ ចំនួន 6,851 កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
5👍3
Forwarded from Sour Heng
ខេត្តសៀមរាប មានឱកាសការងារ ចំនួន 306 កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
3👍3
Forwarded from Sour Heng
ខេត្តស្ទឹងត្រែង មានឱកាសការងារ ចំនួន 2,188 កន្លែង ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
5👍2
Forwarded from Sour Heng
ខេត្តកំពង់ឆ្នាំង មានឱកាសការងារ ចំនួន 13,030 កន្លែង
ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
5👍2
Forwarded from Sour Heng
ខេត្តកំពង់ធំ មានឱកាសការងារ ចំនួន 1,892 កន្លែង
ជូនបងប្អូនពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ
6👍2
Forwarded from Sour Heng
ខេត្តកំពត មានឱកាសការងារ ចំនួន 632 កន្លែង
ជូនបងប្អូនពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ
6👍2