ខ្ញុំបាទសូមគោរពជូន ឯកឧត្តម លោកជំទាវ មិត្តភក្រ្ត និងសហការីទាំងអស់ មេត្តាជ្រាប អំពី ឱកាសការងារចំនួន ២៥០ ៥៨២កន្លែង នៅទូទាំងប្រទេស ដែលក្រសួងបានចងក្រង ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនប្រជាពលករ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
ខ្ញុំបាទសូមកិច្ចសហការជាមួយ ឯកឧត្តម លោកជំទាវ មិត្តភក្រ្ត និងសហការីទាំងអស់ មេត្តាជួយផ្សព្វផ្សាយបន្តតាមតេលេក្រាម ឬបោះពុម្ព (Print) និងតម្កល់ទុកនៅតាមឃុំ សង្កាត់ នូវ បញ្ជីឈ្មោះរោងចក្រ ចំនួនតម្រូវការកម្មករនិយោជិត និងលេខទូរសព្ទរបស់រោងចក្រ សហគ្រាស នៅតាមខេត្តនីមួយៗ ដូចមានភ្ជាប់ជូននេះ ដើម្បីសមាជិកក្រុមការងារចុះជួយឃុំ-សង្កាត់ មេឃុំ ចៅសង្កាត់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេភូមិ បង្ហាញដល់បងប្អូន ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ដើម្បីទទួលបានការងារធ្វើកាន់តែឆាប់។
រោងចក្រ ច្រើនណាស់កំពុងខ្វះកម្មករនិយោជិត។ ប្រាក់ខែគោលនៅតាមរោងចក្រគឺប្រមាណជា ២៥០ដុល្លារ បូកការថែមម៉ោង គឺអាចទទួលបានប្រមាណជា ៣០០ដុល្លារ ក្នុង ១ខែ។ ទន្ទឹងនេះក៏ទទួលបានអត្ថប្រយោជន៍ ប.ស.ស ដូចជាទៅពេទ្យព្យាបាលជំងឺមិនអស់លុយ ចាស់ឡើងពេលចូលនិវត្តមាន បសស ជួយចិញ្ចឹម ហើយទៅពេទ្យក៏មិនអស់លុយ។ បងប្អូនទៅធ្វើការនៅថៃ ពេលចាស់បន្តិចគេអាចនឹងរុញយើងត្រឡប់មកវិញ ហើយពេលចាស់ទៅមិនមានអ្នកទទួលរ៉ាប់រងចិញ្ចឹម និងព្យាបាលជំងឺនោះទេ។
បងប្អូនដែលធ្លាប់ធ្វើការរោងចក្រនៅប្រទេសថៃ អាចនឹងទទួលបានការដំឡើងតួនាទីជាប្រធានក្រុមភ្លាមៗ ហើយនឹងទទួលបានប្រាក់ខែខ្ពស់ផងដែរ។
ក្រៅពីការចងក្រងបញ្ជីរោងចក្រ សហគ្រាស ដែលភ្ជាប់ជូននេះ ក្រសួងការងារ និងផ្តើមយុទ្ធនាការផ្សព្វផ្សាយឱកាសការងារជំហានទី២ នៅតាមឃុំ ចំនួន ៣០០គោលដៅផងដែរ។ ក្រសួងនឹងរៀបចំយុទ្ធនាការជំហានទី៣ និងទី៤ បន្ថែមទៀតដើម្បីចុះឱ្យដល់ឃុំតែម្តង។ ក្នុងករណី ឯកឧត្តម លោកជំទាវមានចំនួនប្រជាពលករ លើសពី៣០០នាក់ ចង់ស្វែងរកការងារធ្វើនៅតាមរោងចក្រ គឺអាចទាក់ទងមកក្រសួង ដើម្បីក្រសួងដាក់កម្មវិធីបន្ទាន់ចុះទៅឃុំ សង្កាត់នោះ ដោយយករដ្ឋបាលរោងចក្រចុះទៅសម្ភាសការងាផ្ទាល់តែម្តង។
សម្រាប់ព័ត៌មានបន្ថែម ឯកឧត្តម លោកជំទាវ មិត្តភក្រ្ត សហការី និងបងប្អូនប្រជាពលករ ទំនាក់ទំនងមកក្រសួងការងារ តាមរយៈ ការស្គែន QR Code ឬ ទូរសព្ទលេខ ១២៩៧ ដោយឥតគិតថ្លៃបានផងដែរ។
ដោយក្តីគោរព និងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត 🙏🏻

❤12🙏6