យុវជនគណបក្សថ្នាក់កណ្តាល-CYCPP
9.99K subscribers
7.3K photos
543 videos
63 files
5.28K links
Download Telegram
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ ក្រុមមេធាវី ជំនាន់ទី១៤ បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អង្ករ ៥គីឡូ ស្មើ ១០០បេ https://www.facebook.com/share/p/1ATTWtHAAJ/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
8
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ លោក ផុន ផារី បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ ទឹកសុទ្ធ ៥កេស អង្ករ ១០បេ /១បេ ៥គីឡូ https://www.facebook.com/share/p/17aHzugpjn/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
7
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ លោកស្រី នីតា នាយិកាផលិតកម្ម ធីអឹមរីខត (TM Records) បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អង្ករ ២៥គីឡូ ចំនួន ៥០បេ​ និងបាយប្រអប់ ចំនួន ១០០កញ្ចប់ https://www.facebook.com/share/p/1732Dr6FZK/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
7
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ លោក អ៊ុក វិសុទ្ធ និងក្រុមគ្រួសារ បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អង្ករ ៣០បេ /១បេ ៥គីឡូ នំ ៥ប្រអប់ មីជាតិ ៣កេស ធូកមូស ៥០ប្រអប់ ថវិកា ១៨មុឺនរៀល https://www.facebook.com/share/p/17kGqUoqQm/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
8
Media is too big
VIEW IN TELEGRAM
ការជួយជាកម្លាំងរបស់ពួកយើង ដែលជាកងទ័ពជួរក្រោយ គឺមិនមានការនឿយហត់ឡើយ ! តែអ្នកដែលនឿយហត់បំផុត គឺបងប្អូនវីរ:កងទ័ពជួរមុខរបស់យើងវិញទេ ដែលបានពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីបូរណភាពទឹកដី និងដេីម្បីប្រជាជនកម្ពុជា🇰🇭 https://www.facebook.com/share/v/1FrcKfd3sx/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
7
Media is too big
VIEW IN TELEGRAM
🇰🇭អ្វីដែលយេីងត្រូវធ្វើនៅពេលនេះ គឺការរួមរួបសាមគ្គីគ្នា ទើបនាំឲ្យយើងខ្លាំង ដែលគ្មានប្រទេសផ្សេងអាចធ្វើបាន ។

https://www.facebook.com/share/v/1Bm5HU7FbV/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
7👍2
ឯកឧត្ដម​ ង៉ូវ​ បូរីណា​ អញ្ជេីញចូលរួមគោរពវិញ្ញាក្ខន្ធ និងនាំយកថវិកា សាររំលែកមរណទុក្ខរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារវីរកងទ័ពពលី ក្នុងខេត្តត្បូងឃ្មុំ https://www.facebook.com/share/p/182rWm8ZMB/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
8👍4
សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៣ យោធភូមិភាគទី៤ និងយោធភូមិភាគទី៥

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៨:៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ១៨:៣០នាទី រហូតដល់ម៉ោង ១៨:៥៥នាទី យោធាថៃបានបាញ់កាំភ្លើងធំចេញពីនាវាចម្បាំងធ្លាក់ចូលក្នុងទឹកប្រមាណ២០គ្រាប់ នៅភូមិសាស្ត្រក្រោយសណ្ឋាគារជាប់ច្រកព្រំដែនចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គិតមកដល់ម៉ោងនេះស្ថានការណ៍បានត្រលប់មករកភាពស្ងប់ស្ងាត់វិញហើយ។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃបានបន្តការបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៩:៣០នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំ រថក្រោះ អមដោយកម្លាំងថ្មើរជើងវាយ ប្រហារចូលភូមិសាស្ត្រភ្នំខ្មោច និងបុស្សុស្បូវ-ជាំតែ។
- ម៉ោង ២២:៥៨នាទី កងទ័ពអាកាសរបស់ថៃបានបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់ គ្រាប់បែកចំនួន ២គ្រាប់ ផ្តាច់ស្ពានអូរជីក ដែលជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមានប្រជាជនស៊ីវិលរស់នៅ ស្ថិតក្នុងភូមិសាស្ត្ររវាងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
- ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ រហូតដល់ម៉ោង ៥:៣០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ចាប់ពីម៉ោង ៤:០០នាទីទៀបភ្លឺ យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូន។
- គិតមកដល់ម៉ោងជិត ១៥:០០នាទី យោធាថៃបន្តការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងយន្តបំពាក់លើរថក្រោះនៅភូមិសាស្ត្រភ្នំខ្មោច និងជាំតែ។
- ម៉ោង ១៦:០០នាទី យោធាថៃបានបាញ់កាំភ្លើង DK (១០៦) និងកាំភ្លើងធំចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

៣. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៩:១០នាទី យោធាថៃបានបាញ់ភ្លើងក្រហមលើភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១៩:៥០នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិជោគជ័យ។
9
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១២:០៤នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ៤:០០នាទី យោធាថៃបន្តប្រើប្រាស់កាំភ្លើងធំ និងរថក្រោះបាញ់នៅភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៤:០២នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ចាប់ពីម៉ោង ៥:៤៨នាទី រហូតដល់ម៉ោង ៦:៣៥នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង៧៥ម.ម លើរថពាសដែកបាញ់បំបុកនៅភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ៨:១៣នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៩:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាចូលជ្រៅទៅក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ជើងភ្នំ១៥០០។
- ចាប់ពីម៉ោង ៩:៣០នាទី ដល់ម៉ោង ១១:៣០នាទី យោធាថៃបានបន្តបាញ់កាំភ្លើងធំផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ១០:៣០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។
- ចាប់ពីម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៣គ្រាប់ មកលើទីតាំងអាគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងជាប់ច្រកព្រំដែនជ័យជំនះ។
- ម៉ោង ១១:០១នាទី ដល់ម៉ោង ១១:១៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ ចូលទីតាំងសាលាបឋមសិក្សា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ១១:១៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្ត្រឃុំថ្មដា។
- ក្រោយទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង F-16 រួចមក នៅម៉ោង ១១:៤៦នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកប្រមាណ ៥គ្រឿង បានរំលោភឈ្លានពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ម៉ោង ១២:៣៨នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ១៣:០៤នាទី យោធាថៃបានបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ១៣:៤៣នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ១៤:១០នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលភូមិសាស្ត្រច្រកជ័យជំនះ។
- ម៉ោង ១៤:១៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំប្រភេទ ១៥៥ម.ម ចំនួន ២គ្រាប់ចូលភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាទីប្រជុំជនដែលប្រជាជនស៊ីវិលរស់នៅច្រើនកុះករ។
- ម៉ោង ១៥:៤២នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ១៦:០០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភចូលដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ១៦:១១នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។

គិតមកដល់ពេលនេះ កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងការឈ្លានពានដោយប្រដាប់អាវុធរបស់យោធាថៃ។ សកម្មភាពរបស់យោធាថៃនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់អំពីការឈ្លានពានយ៉ាងកំរោលមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

#កម្ពុជាត្រូវការសន្តិភាព #យុត្តិធម៌សម្រាប់កម្ពុជា
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
12🙏3👍2
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកា ក្រុមហ៊ុន Champion group បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អំបុក ១៥តោន https://www.facebook.com/share/p/1BjaXWChvH/?mibextid=wwXIfr
8
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ ឯកឧត្ដម សេង សត្តា និងលោកជំទាវ បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អង្ករ ១០០០គីឡូ «១បេ ១០គីឡូ» មីខ្លាឃ្មុំ ៥០កេសធំ Vicola ៦០កេស V-Active
«ទឹកសុទ្ធ» ៣០កេស https://www.facebook.com/share/p/1CLPeJbaKy/?mibextid=wwXIfr
8
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ ហាងក្រេបកាហ្វេ (Krep K-afe ) បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ ភេស្ជជៈ ៥០កែវ (កាហ្វេ និងតែបៃតង) សម្លៀកបំពាក់ ១ថង់យួរ https://www.facebook.com/share/p/17hWSQnYbU/?mibextid=wwXIfr
9
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់និងចែកជូនដល់វីរកងទ័ព និងជនភៀសសឹក នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ https://www.facebook.com/share/p/18Bt6xGetm/?mibextid=wwXIfr

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
14👍2
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ សាង រដ្ឋា បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អង្ករ ១៦ បេ (១បេ ១០គីឡូ ) https://www.facebook.com/share/p/1E2a8cKDcL/

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
7
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ ឯកឧត្តម ងិន បាណាល់ និងលោកជំទាវ ព្រមទាំងក្រុមការងារ បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អំបុកចំនួន ១៧៦ កេស (ក្នុង ១កេស ២៧ដប) និងអាវចំនួន ១៣៩ អាវ https://www.facebook.com/share/p/17gdiZUE9e/

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
6
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ លោកស្រី គីម ចន្ធូ បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ មី ៥កេស ប៊ីចេង ៥ គីឡូ សារ៉ុង ១០ ម៉ាស ៣ ប្រអប់ អំបិល ២០ គីឡូចាហួយ ១ កញ្ចប់ https://www.facebook.com/share/p/1A93uy8ZnX/

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
5
យុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរគុណដល់ ឯកឧត្តម មាស សម្បត្តិ និងក្រុមគ្រួសារ បានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន រួមមាន៖ អង្ករចំនួន ១ តោន (១បេ=១០គីឡូ) https://www.facebook.com/share/p/1DGMwgDCFN/

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook 
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
6
ឯកឧត្តម កេីត សេកាណូ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក
🌐 https://www.facebook.com/share/p/1AFe8ttWtt

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
5🙏3
ឯកឧត្តម ឆាយ វណ្ណា នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ១,០០០គ្រួសារ នៅខេត្តព្រះវិហារ
🌐 https://www.facebook.com/share/p/16fcySdnYD

ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP
🌐Facebook
🌐Telegram
🌐TikTok
Please open Telegram to view this post
VIEW IN TELEGRAM
4🙏4
បច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី១៥ ហើយ។

ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ស្ថានភាពនៃអំពើគំរាមកំហែង និងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា៖

១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទី ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៧:៣០នាទី យោធាថៃបានបាញ់កាំភ្លើងធំ និងកាំភ្លើងគាំទ្របាញ់ចូលក្នុងភូមិសាស្ត្រថ្ម ដូន។

ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១២:០៥នាទីរំលងអាធ្រាត្រ យោធាថៃបានបាញ់ផ្លោងកាំភ្លើងត្បាល់ចំនួន ៣គ្រាប់ចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ៦:១៥នាទី យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងកាំភ្លើងធំ រថក្រោះបាញ់បុកចូលភូមិសាស្ត្រថ្មដូន និងប្រាសាទតាមាន់។
- ម៉ោង ៦:២៥នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងធំ កាំភ្លើងគាំទ្រ និងដ្រូនចូលភូមិសាស្ត្រ ប្រាសាទតាមាន់។
ម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១២:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥

- ម៉ោង ៥:៥០នាទី យោធាថៃបន្តបាញ់ផ្លោងចូលភូមិសាស្រ្តបឹងត្រកួន។
- ម៉ោង ៦:០៩នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជាលើភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ៧:០៩នាទី យោធាថៃបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ៩:២៧នាទី យោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។

ចំពោះស្ថានការណ៍នៅក្នុងភូមិសាស្រ្តផ្សេងទៀតមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាម ដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។

សូមធ្វើការបញ្ជាក់ជូនសាជាថ្មីថា គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតតែលើ “គោលដៅ យោធាថៃប៉ុណ្ណោះ មិនសំដៅលើគោលដៅជនស៊ីវិល ឬទីកន្លែងស៊ីវិលណាមួយឡើយ” ប៉ុន្តែមានតែភាគីថៃទេ ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជា និងធ្វើឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបាត់បង់ជីវិតចំនួន ១៩នាក់ (ទារក១នាក់) និងរងរបួសចំនួន ៧៩នាក់ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៦ល្ងាច ។

ម្តងហើយម្តងទៀត កងទ័ពថៃតែងតែយកលេស និងប្រើប្រាស់គ្រប់ឧបាយកល ដើម្បីលាក់កំបាំងទង្វើ ឈ្លានពានរបស់ខ្លួនមកលើអធិបយតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដោយបំពានយ៉ាងកំរោលទៅ លើច្បាប់អន្តរជាតិ។ ទង្វើឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជាដ៏សាហាវឃោរឃៅ រួមទាំងការប្រើប្រាស់អាវុធ យុទ្ធោបករណ៍ធុនធ្ងន់ និងមានកម្រិតបំផ្លាញខ្ពស់ដូចជា៖ យន្តហោះចម្បាំង F-16, នាវាចម្បាំង, កាំភ្លើងធំ គ្រប់ប្រភេទ, គ្រាប់បែកចង្កោម, ផ្សែងពុល, ដ្រូនគ្រប់ប្រភេទ និងអាវុធធុនធ្ងន់ជាច្រើនទៀតមកវាយប្រហារលើកម្ពុជា ជាពិសេសទៅលើជនស៊ីវិល និងបេតិកភណ្ឌដែលជាសម្បត្តិរបស់មនុស្សជាតិបានបញ្ជាក់យ៉ាងច្បាស់ក្រឡែតថា ថៃគឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ មិនត្រឹមតែរវាងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងមូល ដើម្បីបម្រើមហិច្ឆតាឈ្លានពានមិនចេះឆ្អែតឆ្អន់របស់ខ្លួនមកលើប្រទេសដែលតូច និងខ្សោយជាងខ្លួនប៉ុណ្ណោះ។

យើងក៏អំពាវនាវឱ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់បំភ្លៃការពិតមិនចេះចប់មិនចេះហើយ ហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈការបញ្ឈប់ទង្វើឈ្លានពានរបស់ខ្លួន គោរពបទ ឈប់បាញ់ដែលខ្លួនបានបំពាន និងអនុវត្តឡើងវិញនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និង ថៃ។ កងទ័ពថៃត្រូវបង្ហាញអំពីភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាព និងសុច្ឆន្ទៈដោយស្តែងចេញ តាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់ និងគោរពច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ មិនមែនតាមរយៈវោហារស័ព្ទ និងការភូតកុហកនោះទេ។
6
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរ ភាពនៅក្នុងតំបន់។

សូមគូសបញ្ជាក់ផងដែរថា គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លាន ពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ។

សូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែល កំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់។ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជារួប រួមគ្នាជាធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាន និងដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។

សម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានការណ៍ជួរមុខ ក្រសួងការពារជាតិនឹងមានចេញផ្សាយក្នុងប្រព័ន្ធផ្សព្វ ផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា។
____

🌐
គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
Please open Telegram to view this post
VIEW IN TELEGRAM
7👍1