GROW ASIA - CPSA (Cambodia Partnership for Sustainable Agriculture)
960 subscribers
1.86K photos
22 videos
10 files
1.49K links
ទទួលបានព័ត៌មានអំពីកម្មវិធីដែលយើងរៀបចំ សកម្មភាពដែលយើងធ្វើ ចំនេះដឹងទាក់ទងនឹងកសិកម្ម ក៏ដូចជាបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យកសិកម្មទាំងក្នុង និងក្រៅស្រុក។
Stay informed about our educational events, activities, agricultural insights, and the latest region
Download Telegram
ស៊ីភី ខេមបូឌា សម្ពោធរោងចក្រផលិតចំណីអាហារនៅកំពត

ក្រុម​ហ៊ុន​ ស៊ីភី ​ខេមបូឌា ​ចំកាត់ ​(CP​ Cambodia ​Limited) ​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​កសិ-​ឧស្សាហ​កម្ម ​និង​ចំណី​អាហារ​ដ៏​ធំ​ឈាន​មុខ​គេ​របស់​ថៃ​គឺ​ក្រុមហ៊ុន​ CPF ​បាន​សម្ពោធ​រោង​កច្រ​ផលិត​ចំណី​អាហារថ្មី​នៅ​ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ទី​១២​ ខែឧសភា​ឆ្នាំ២០២២។

រោង​ចក្រ​នេះ ​ស្ថិត​នៅ​ក្នុង​ឃុំ​ជម្ពូវន្ត​ ស្រុក​ជុំគិរី​ ខេត្ត​កំពត​ ក្រោម​អធិបតី​ភាព​សម្តេច​ ស ខេង​ រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ ​និង ​លោក ​Panyarak ​Poolthup ​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​។

អានបន្ថែម៖ https://bit.ly/39vSZEJ

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមធ្លាក់ចុះជាង៤០ភាគរយ

រយៈពេល ៤ខែដើមឆ្នាំ២០២២ វៀតណាមបញ្ជាទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាជាង ៥០ម៉ឺនតោន ស្មើនឹងទឹកប្រាក់ ៧៦៧លានដុល្លារ ថយចុះ ៤៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ នេះបើយោងតាមទិន្ន័យរបស់​សមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ បានលើកឡើងថា ប៉ុន្មានខែនេះ ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានធ្លាក់ចុះបន្តបន្ទាប់។​ មួយវិញទៀត គ្រាប់ស្វាយចន្ទី ក៏ពុំសូវមានគុណភាពល្អ ដោយសារបញ្ហាប្រែប្រួលអាកាសធាតុ ជាពិសេសភ្លៀងធ្វើឱ្យគ្រាប់ស្វាយចន្ទីខូច។ លោក អះអាងថា កត្តាទាំងនេះ អាចជាមូលហេតុធ្វើឱ្យការនាំចេញគ្រាប់ស្វាយចន្ទី ទៅវៀតណាមធ្លាក់ចុះ។

អានបន្ថែម៖ https://bit.ly/3Ln1xLm

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល !

គួររំឭកថាព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធព្រះរាជ ពិធីច្រត់ព្រះនង្គ័លឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា៖
១. ប្រកាសប្រាប់ទៅដល់ប្រជាកសិករថារដូវធ្វើស្រែ ចំការបានមកដល់ហើយ ។
២. ដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេសអំពីការ ទទួលបាននូវភោគផលកសិកម្មតាមរយៈការបរិភោគ របស់គោឧសភរាជ និងបួងសួងសុំទឹកភ្លៀង ។
៣. ជាការដឹងគុណទៅដល់អាទិទេពក៏ដូចជាមេឃ ដែលបានបង្អុរភ្លៀងប្រើប្រាស់រៀងរាល់ឆ្នាំ។
៤. ជាពេលវេលាដែលព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ រដ្ឋបានជួបសួរសុខទុក្ខប្រជាកសិករ។

CPSA សូមថ្លែងអំណរគុណដល់បងប្អូនប្រជាកសិករ ទូទាំងប្រទេសកម្ពុជាសម្រាប់កសិផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងសូមជូនពរឱ្យផល្លានុផល នៅឆ្នាំនេះទទួលបានលទ្ធផលជាទីគាប់ប្រសើរ។

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
លោក ប៊ូ ម៉ាន ដាំឪឡឹកលឿង២០ហិកតា អាចរកចំណូលបានប្រហែល៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កសិករម្នាក់នៅខេត្តត្បូងឃ្មុំ ដាំឪឡឹកលឿងលើផ្ទៃដី២០ហិកតា អាចរកចំណូលបាន២០០លានរៀលឬ៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ ដោយសារបច្ចុប្បន្ន ឪឡឹកលឿងមានតម្រូវការទីផ្សារ និងមានតម្លៃសមរម្យ។
លោក ប៊ូ ម៉ាន ម្ចាស់ចម្ការឪឡឹកលឿងចំនួន២០ហិកតា នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី១៨ឧសភាថា ក្នុងមួយឆ្នាំ លោកអាចលោកចំណូលពីការប្រកបមុខរបរដាំឪឡឹកលឿងបានចំនួន២០លានរៀលក្នុង១ហិកតា ព្រោះជាមធ្យមលើផ្ទៃដីដាំឪឡឹក១ហិកតា អាចប្រមូលផលបានចន្លោះពី១០ តោន ទៅ២០តោន។

អានបន្ថែម៖ https://bit.ly/3z4YMfh

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ការវិនិយោគផ្ទាល់បរទេសលើវិស័យកសិកម្មមានតម្លៃជាង៤ពាន់លានដុល្លារនៅឆ្នាំ២០២១

ការវិនិយោគផ្ទាល់បរទេស​ (FDI)លើវិស័យ​កសិកម្ម​នៅកម្ពុជាមានតម្លៃជាប្រាក់ ៤,២ពាន់លានដុល្លារ គិតត្រឹម​ចុង​ឆ្នាំ២០២១ ស្មើនឹង​១០,៣%​នៃ​ទំហំវិនិយោគផ្ទាល់បរទេស​សរុប​។នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឱ្យដឹងក្នុង​របាយការណ៍នេះថា​ វិស័យកសិកម្មបាន​បន្តមានវន្ឍនភាពល្អ​ជាមួយ​នឹង​អត្រាកំណើនប្រមាណ ១,៤%ក្នុង​ឆ្នាំ២០២១​ដែល​គាំទ្រ​ដោយវិធាន​ការជំរុញ​ផលិតកម្ម​កសិកម្ម​ គួបផ្សំនឹងអំណោយ​ផល​ពីកត្តាអាកាសធាតុ។

លោកថ្លែងដូច្នេះថា៖«ការងើបឡើង​នៃសេដ្ឋកិច្ចពិពភលោក និង​ការបើក​សេដ្ឋកិច្ច​និងប្រទេស​ឡើងវិញ​ វិស័យ​កសិកម្ម​រំពឹង​មានវន្ឍនភាព​ល្អជាមួយ​នឹង​អត្រាកំណើន ១,១% ដោយសារគោលនយោបាយគាំទ្ររបស់រាជរដ្ឋាភិបាល​ក្នុងការធ្វើពិពិធកម្ម​ទៅ​កាន់វិស័យ​កសិ-ឧស្សាហកម្ម​ និង​ភាព​អំណោយ​ផល​នៃកត្តាអាកាសធាតុ»។

អានបន្ថែម៖ https://bit.ly/39JTQ4G

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ស្រាកែច្នៃពីដំឡូងមី អំពៅ ស្វាយ ខ្នុរ អង្ករ របស់កម្ពុជាកំពុងរីកចម្រើននៅទីផ្សារជប៉ុន

សហគ្រាសសុរាខ្មែរគឺជាសហគ្រាសផលិតស្រា និងដំណាប់ពីផលិតផលកសិកម្មបានបង្ហាញពីភាពរីកចម្រើននូវផលិតផលស្រាកែច្នៃពីដំឡូងមី អំពៅ ស្វាយ ខ្នុរ អង្ករនៅក្នុងទីផ្សារប្រទេសជប៉ុន។

សហគ្រាសសុរាខ្មែរមានទីតាំងនៅឃុំសែន ស្រុកកំរៀង ខេត្តបាត់ដំបង បានដំណើរការកែច្នៃផលិតផលកសិកម្ម ទៅជាស្រា តាំងពីឆ្នាំ២០១៣ ដើម្បីជួយលើកកម្ពស់ផលិតផលកសិកម្ម និងជួយរកទីផ្សារជូនកសិករ។

សហគ្រាសសុរាខ្មែរត្រូវបានបង្កើត ដោយជនជាតិជប៉ុនឈ្មោះ Takayama អតីតប្រធានអង្គការបោសសម្អាតមីន និងការអភិវឌ្ឍសហគមន៍អន្តរជាតិ ដែលមានដៃសហការជាមួយលោក សុខ មាន អតីតក្រុមការងារបោសសម្អាតមីន នៅស្រុកកំរៀង។

អានបន្ថែម៖ https://bit.ly/38iTAJs

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ក្នុងមួយឆ្នាំកសិករដាំបន្លែសុវត្ថិភាពសល់បានប្រហែល៥ពាន់ដុល្លារ

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋ រស់នៅភូមិព្រែកជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម បច្ចុប្បន្ននាំគ្នាប្រកបរបរដាំបន្លែបង្ការសុវត្ថិភាព ដើម្បីលក់លើទីផ្សារផ្គត់ផ្គង់ជីវភាពគ្រួសារ។ ដោយមានគ្រួសារខ្លះ បានឱ្យកូនចៅរៀនថ្នាក់មហាវិទ្យាល័យ នៅរាជធានីភ្នំពេញទៀតផង។

អ្នកស្រី ឃាង ស៊ីផូ អាយុ ៦០ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់ផ្ដើមដាំបន្លែតាំងពីក្នុងអំឡុង​ឆ្នាំ១៩៨៣ ដើម្បីហូបក្នុងគ្រួសារ និងលក់នៅលើទីផ្សារ ដើម្បីដោះស្រាយជីវភាព ដែលក្នុងគ្រានោះ មានការលំបាកច្រើន។ ទោះជាយ៉ាងណា ក៏ក្រុមគ្រួសាររបស់គាត់ នៅតែតស៊ូចាប់យកមុខរបរនេះ បន្តទៀត។

អ្នកដាំបន្លែរូបនេះ ប្រាប់បន្តថា លុះមកដល់ឆ្នាំ២០១១ ការិយាល័យកសិកម្មក្រុងកំពង់ចាម បានមកជួយបង្ហាត់បង្រៀនពីរបៀបដាំដុះកសិកម្មបែបទំនើប ដោយប្រើប្រាស់ជីធម្មជាតិ ដែលមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។

បន្ទាប់ពីទទួលបានចំណេះដឹង គាត់ប្រឹងប្រែងដាំម្ទេសម៉ាឡេ ត្រប់ ត្រសក់ ប៉េងប៉ោះ និងបន្លែស្លឹក នៅលើទីតាំងដីចំនួនពីរកន្លែង នៅក្នុងភូមិជាប្រភេទដីបឹង ដែលលិចទឹកក្នុងរដូវវស្សា។ ​

អានបន្ថែម៖ https://bit.ly/3GwYyiz

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
We are pleased to update you on the 2022 ASEAN-RAI Regional Event. The full agenda for the event is now available including distinguished plenary speakers.

This event will have live interpretation into six (6) selected languages: Bahasa Indonesia, Burmese, Khmer, Laotian, Thai, and Vietnamese.

By attending this event, participants will gain:
- Updates on government, agribusiness, and investor commitments and actions
- Access to capacity-development events and resources
- Tools for embedding ASEAN-RAI into government policy and company practice
- Insights about what government actions are needed for more responsible investing
- Chance to offer ideas for the future direction of the ASEAN-RAI Action Plan
- Exclusive access to register interest for the pilot ASEAN-RAI training coming soon!

For more information and registration, please visit: https://www.aseanraiguidelines.org/upcoming-events-1

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
វិធីសាស្រ្តគ្រប់គ្រងខ្ទឹមបារាំងក្រោយពេលប្រមូលផល

ការរក្សានិងគ្រប់គ្រង​ខ្ទឹមបារាំង​បានល្អក្រោយពេល​ប្រមូល​ផល​​នឹង​ជួយ​ឲ្យ​ខ្ទឹមបារាំង​ទុកបានយូរ​មិនខូចគុណភាព​និង​លក់បានតម្លៃល្អ​ដោយ​មិន​ចាល់លើទីផ្សារ​។​

អានបន្ថែម៖ https://bit.ly/3M50VtY

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
We are #hiring Project Implementation Research Partner for the ASEAN green recovery through equity and empowerment (AGREE)

For detailed job description, please visit: For detailed job description, please visit: https://cpsa-growasia.org/en/work-with-us/

Interested candidates should submit proposals, including resumes and cover letters of team leader and any other team members as well as financial proposal at sarin@cpsa-growasia.org and reginald@growasia.org.

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ធានារ៉ាប់រងដំណាំស្រូវផ្អែកលើអាកាសធាតុកំពុងឆ្ពោះទៅរកភាពរីកចម្រើន

ធានារ៉ាប់រងដំណាំស្រូវដោយផ្អែកលើសន្ទស្សន៍អាកាសធាតុ គឺជាយន្តការ ឬក៏​វិធីសាស្រ្តផ្សេងគ្នាក្នុងការគ្រប់គ្រងអាកាសធាតុ និងហានិភ័យអាកាសធាតុ ដោយប្រើសន្ទស្សន៍អាកាសធាតុ ដូចជា ទឹកភ្លៀងជាដើម ដើម្បីកំណត់ការទូទាត់ប្រាក់។

ទម្រង់នៃការធានារ៉ាប់រងបែបនេះ អនុញ្ញាតឱ្យមានការទូទាត់សំណងបានលឿនរហ័សនិងមិនសូវមានភាពស្មុគស្មាញ់ជាងទម្រង់ធានារ៉ាប់រងផ្សេងទៀត បើប្រៀបធៀបទៅនឹងការធានារ៉ាប់រងលើផ្នែក​ដំណាំធម្មតាៗ ដែលការពារពីការបាត់បង់ដំណាំរបស់ប្រជាកិសករ ដោយសារគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀង៕

អានបន្ថែម៖ https://bit.ly/3asdxhH

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
បណ្តុំអាជីវកម្មទុរេនសំឡូតចំនួន២អាចប្រមូលផលជាង៥ពាន់តោនក្នុងមួយឆ្នាំ

បណ្តុំអាជីវកម្មដំណាំទុរេនសំឡូតចំនួន២ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង អាចប្រមូលផលផ្លែទុរេនបានជិត៥តោន (៥.៧៩៨តោន) ដែលគិតជាទំហំទឹកប្រាក់ ស្មើនឹងជិត៣០លានដុល្លារក្នុង១ឆ្នាំៗ។អនុកម្មវិធី ASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានរៀបចំពិធីសម្ភោធស្តីពី “ការដាក់ឱ្យប្រើប្រាស់អគារប្រមូលផ្តុំកសិកផល” បណ្តុំអាជីវកម្មទុរេនសំឡូត នៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងមានចំនួន១០អគារប្រមូលផ្តុំកសិផល ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាល ក្រសួង/មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាអ្នកអនុវត្តន៍។

អានបន្ថែម៖ https://bit.ly/3M6MA09

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
កម្ពុជារកចំណូលពីនាំចេញអង្ករនិងស្រូវបានជាង៥៦០លានដុល្លារក្នុងរយៈពេល៥ខែនេះ

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២​ កម្ពុជាទទួលបានចំណូលសរុបពីការនាំចេញស្រូវ និងអង្ករជាង៥៦៥លានដុល្លារ។

សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ចាប់ពីខែមករា ដល់ ខែឧសភា កម្ពុជា​បាននាំចេញអង្ករគ្រប់ប្រភេទទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុនបានអង្ករចំនួន ២៨៣ ៦៧៥ តោន ដែលគិតជាទឹកប្រាក់ជាង១៧៣ លានដុល្លារ។

សហព័ន្ធបន្ថែមថា ក្នុងនោះ កម្ពុជានាំអង្ករទៅប្រទេសចិន រួមទាំង តំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩ ៤៤៧ តោន កើន ២៣,៦៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕


អានបន្ថែម៖ https://bit.ly/3Q5uZZO

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
កម្ពុជារំពឹងថាការនាំចេញត្រីប្រាទៅកាន់ទីផ្សារចិនឆាប់ៗនេះ

កម្ពុជារំពឹងថាការចេញត្រីប្រាទៅចិននឹងអនុវត្តឆាប់ៗនេះ បន្ទាប់ភាគីទាំង២ ទើបនឹងចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញផលវារីវប្បកម្មពីកម្ពុជាទៅទីផ្សារចិនជាផ្លូវការកាលពីថ្ងៃទី១៦ ខែមីនាកន្លងមក។

ស្របពេល កសិដ្ឋានចិញ្ចឹមត្រីប្រាខ្មែរចំនួន៣ និងសហគ្រាសកែច្នៃត្រីចំនួន១ត្រូវបានរដ្ឋបាលគយចិនទទួលស្គាល់ការអនុវត្តតាមស្តង់ដានាំចេញទៅចិន។

លោក ហាវ វិសិដ្ឋ អគ្គនាយករងរដ្ឋបាលជលផល ប្រាប់ខ្មែរណាស់ថា ទោះជា ភាគីចិន-កម្ពុជា បានចុះពិធីសារជាផ្លូវការក៏ដោយ ប៉ុន្តែលោកមិនទាន់ដឹងថា ត្រីប្រាកម្ពុជា អាចនាំចេញទៅចិននៅពេលណានោះទេ ព្រោះភាគីសហគ្រាស និងកសិដ្ឋានកំពុងដំណើរការចរចារពីតម្លៃត្រីប្រាសម្រាប់នាំចេញជាមួយភាគីចិន។

អានបន្ថែម៖ https://bit.ly/3MIa1Nx
*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
We are #hiring Project Implementation Research Partner for the ASEAN green recovery through equity and empowerment (AGREE)

For detailed job description, please visit: https://cpsa-growasia.org/en/work-with-us/

Interested candidates should submit proposals, including resumes and cover letters of team leader and any other team members as well as financial proposal at sarin@cpsa-growasia.org and reginald@growasia.org

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
តម្លៃជីគីមីនាំចូលកើនខ្លាំង, អ្នកជំនាញ និងអ្នកផលិត អំពាវនាវកសិករងាកមកប្រើប្រាស់ជីសរីរាង្គ ដែលផលិតក្នុងស្រុកមានតម្លៃថោក

ការរីករាលដាលនៃជំងឺកូវីដ១៩ និងការផ្ទុះឡើងនៃសង្រ្គាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានធ្វើឱ្យតម្លៃជី និងថ្នាំកសិកម្ម ដែលនាំចូលពីក្រៅប្រទេសកើនថ្លៃខ្ពស់រហូត២០០% ទៅ៣០០%។ តែយ៉ាងនេះក្តី អ្នកជំនាញ និងអ្នកផលិត មើលឃើញថា នេះគឺជាឱកាសមួយសម្រាប់ក្រុមហ៊ុន និងសិប្បកម្មផលិតក្នុងស្រុក បង្កើនផលិតកម្មរបស់ខ្លួន ផលិតជីកសិកម្មបែបសិរីរាង្គ និងធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក កាត់បន្ថយថ្លៃចំណាយរបស់កសិករ។

អានបន្ថែម៖ https://bit.ly/3O7GxtN
*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ការនាំចេញកៅស៊ូរបស់កម្ពុជាកើនឡើង ៣ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញកៅស៊ូស្ងួតចំនួន ១០៥,០៤៨តោន ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២ កើនឡើង ៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេស​អាស៊ី​អាគ្នេយ៍នេះ ​នាំ​ចេញ​ទំនិញ​ជា​ចម្បង​ទៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម សិង្ហបុរី និង​ចិន។

អានបន្ថែម៖ https://bit.ly/3O7X7JZ

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
ក្រសួងកសិកម្មចេញសេចក្តីណែនាំស្តីពីការ​​ធ្វើស្រែ

​ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តីណែនាំ​ស្តីពី​ការ​ដាំ​ដុះ​ស្រូវ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ​និង​ទឹកជំនន់​ក្នុងឆ្នាំនេះ​។​ក្រសួង​បាន​ដាក់​ចេញ​សេចក្តីណែនាំ​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ដើម្បី​លើក​ក​ម្ពស់​ផលិតកម្ម​ស្រូវ​។​
​អគ្គនាយកដ្ឋាន​កសិកម្ម​ ​និង​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​សហការ​ជាមួយ​មន្ទីរ​ជំនាញ​ជុំវិញ​ខេត្ត​ ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ ​ដើម្បី​ផ្ទៀងផ្ទាត់​ល្បឿន​នៃ​ការ​ដាំ​ដុះ​ ​និង​កំណត់​ពី​មូលហេតុ​ចម្បង​នៃ​ការ​យឺតយ៉ាវ​ក្នុង​ការ​ដាំ​ដុះ​ស្រូវ​ ​។​
​អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ដើម្បី​ជំរុញ​ការ​ដាំ​ដុះ​នៅ​តំបន់​នោះ​ក្នុង​ល្បឿន​យឺត​ ​និង​ផ្សព្វផ្សាយ​បច្ចេកទេស​ស្របតាម​លក្ខខណ្ឌ​នៃ​ប្រព័ន្ធ​ក​សិ-​បរិស្ថាន​។​
អានបន្ថែម៖ https://bit.ly/3QlypHW

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn
កសិដ្ឋានគិរីសួគ៌ត្រៀមចេញលក់ទឹកដោះស្រស់រសជាតិថ្មីនៅសប្តាហ៍ក្រោយ

កសិដ្ឋានគិរីសួគ៌ (Kirisu Farm) គឺជា​សិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា គ្រោងនឹងបញ្ចេញលក់ផលិតផលថ្មីរសជាតិសូកូឡា និងស្ត្រប៊ើរី (Strawberry)នៅសប្តាហ៍ក្រោយនេះ។លោក ជី សិលា សហស្ថាបនិក កសិដ្ឋាន គិរីសួគ៌ បានប្រាប់ខ្មែរណាស់នៅថ្ងៃអង្គារថា ថ្មីៗនេះ ក្រុមហ៊ុនបានបង្កើតរសជាតិថ្មីសម្រាប់ក្មេងៗដែលចូលចិត្តរសជាតិសូកាឡានិងស្ត្រប៊ើរី ដែលនឹងឈានចូលទីផ្សារនៅសប្តាហ៍ក្រោយនេះ។ ផលិតផលថ្មីនេះមានចំណុះ ៨៣០ មីលីលីត្រ។

លោកថ្លែងដូច្នេះថា៖«យើងត្រូវការមួយរយៈពេលទៀត ដើម្បីឲ្យគេសាកភ្លក្សផលិតផលថ្មីនេះ ប៉ុន្តែកន្លងមក យើងបានធ្វើតេស្តរសជាតិថ្មីជាមួយក្មេងៗ និងក្រុមគ្រួសារច្រើនរាប់រយនាក់ ដោយយើងធ្វើតេស្តរសជាតិជាមួយផលិតផលដៃគូប្រកួតប្រជែង (Blind Test)មានន័យថា យើងអត់ឲ្យគេដឹងរបស់មួយណាទេ រួចយើងសួរគាត់មួយណាល្អ យើងទទួលបានលទ្ធផលល្អនៃការធ្វើតេស្តនេះ គេថារបស់យើងមានរសជាតិឆ្ងាញ់»។

អានបន្ថែម៖ https://bit.ly/3NYym34

*Join CPSA Channel*
CPSA's Facebook Page
CPSA's LinkedIn