គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត រួមទាំងព្រះសង្ឃ យាយជី តាជី សិស្ស និស្សិត មន្ត្រីរាជការ និងប្រជាពលរដ្ឋ បានរួមគ្នាប្រារព្ធធ្វើពិធីគោរពវិញ្ញាណក្ខន្ត ទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៥ ដើម្បីរំលឹកដល់ការស្លាប់របស់ប្រជាពលរដ្ឋខ្មែរក្នុងរបប ប៉ុល ពត ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ នៅបរិវេណវត្តជុំគ្រៀល ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀលស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការគណបក្សមូលដ្ឋាន និងសាខាបក្សមន្ទីរ អង្គភាពជុំវិញខេត្ត សរុបប្រមាណជិត ១ពាន់អង្គ/នាក់។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូប មិនអាចបំភ្លេចបាននូវការឈឺចាប់ ដែលបានបង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឱ្យធ្វើការហួសកម្លាំង ការបង្ខំឱ្យរៀបការ រួមជាមួយនិងអំពើអមនុស្សធម៌ផ្សេងៗជាច្រើនទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គមស្ទើរគ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាលជំងឺ គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ ដែលទាំងនេះគឺជាការឈឺចាប់ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន។

ដូច្នេះកុនុងនាមយ់ងជាប្រជាជនកម្ពុជា និងយុវជនខ្មែរជំនាន់ទាំងអស់ សូមប្តេជ្ញាបន្តរួបរួមគ្នាការពារសុខសន្តិភាពដែលមានសព្វថ្ងៃឱ្យបានគង់វង្សយូរអង្វែងបន្តទៅមុខទៀត និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែសម្បូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ៕
ពិធីបើកវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គទី ២
----------------------------------
ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ដួង សុវណ្ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈ
អចិន្ត្រៃយ៍គណបក្សខេត្ត តំណាងដល់ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបេីកវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គ២ នៅសាលប្រជុំគណបក្សខេត្តកពត ដែលមានសិក្ខាកាម ចូលរួមចំនួន ៥៩នាក់ ស្រី ៤នាក់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ដួង សុវណ្ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈ
អចិន្ត្រៃយ៍គណបក្សខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់ សិក្ខាកាមក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គទី២ ចំនួន ៨ចំណុចរួមមាន៖ ១. សូមគណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្តយកចិត្តទុកដាក់បំពេញ រាល់ការងារ
ដែលពាក់ព័ន្ធនឹងវគ្គសិក្សាបំប៉ននេះឱ្យបានល្អ, ២. សូមគណៈគ្រប់គ្រងវត្តសិក្សាយកចិត្តទុកដាក់គ្រប់គ្រងការសិក្សាឱ្យបានល្អ ស្របតាម គោលបំណងនៃវគ្គសិក្សា ព្រមទាំងយកចិត្តទុកដាក់ដល់សុខទុក្ខ សុខភាព របស់សិក្ខាកាម, ៣. សូមគ្រូឧទ្ទេសគ្រប់រូប យកអស់កម្លាំងកាយ ចិត្ត និងបទពិសោធន៍ផ្ទេរជូនដល់ សិក្ខាកាម និងបើកការពិភាក្សាសំនួរ ចម្លើយ ឲ្យបានផុសផុល, ៤. សិក្ខាកាមទាំងអស់ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់វគ្គសិក្សា ខិតខំព្យាយាម ត្រងត្រាប់ ស្តាប់នូវបទឧទ្ទេសនាម កត់ត្រា ស្វែងយល់មេរៀននីមួយៗ រក្សាសាមគ្គីភាពជិតស្និទ្ធរវាងគ្ន នឹងគ្នា ទំនាក់ទំនងល្អ និងសាមគ្គីភាពជាមួយមន្ត្រីដែលបម្រើការងារក្នុងវគ្គសិក្សា, ៥.សូមសិក្ខាកាមទាំងអស់ចូលរួមចែករំលែកនូវបទពិសោធន៍ឆ្លុះបញ្ចាំងភាពជាក់ស្តែង
តាមអង្គភាព មូលដ្ឋានចំពោះការងារត្រួតពិនិត្យគណបក្សកន្លងមក, ៦.ត្រូវលើកកម្ពស់ការយល់ដឹង អំពីគោលការណ៍នៃការងារត្រួតពិនិត្យគណបក្ស និង ទំនាក់ទំនងការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សគ្រប់ថ្នាក់ ដើម្បីពង្រឹងការងារ ត្រួតពិនិត្យគណបក្សឱ្យមានប្រសិទ្ធភាពក្នុងឋានៈ តួនាទីជាជំនួយការជូនគណៈកម្មាធិការ
គណបក្សគ្រប់ថ្នាក់, ៧. ពេលវិលត្រឡប់ទៅអង្គភាព មូលដ្ឋានវិញ សូមសិក្ខាកាមទាំងអស់យកពុទ្ធិ និងឯកសារ បានពីការសិក្សានេះទៅប្រើប្រាស់ អនុវត្តឲ្យមានប្រសិទ្ធិភាព, ៨.ត្រូវអនុវត្តឱ្យបានភ្ជាប់ខ្ជួនរាល់សេចក្តីសម្រេច និងផែនការនានារបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ដែលបានដាក់ចុះថ្មីៗ គឺមានចែងចំណុចមួយដែលត្រូវយកចិត្ត ទុកដាក់គឺការត្រួតពិនិត្យគណបក្ស "មាន ការដឹកនាំ ត្រូវមានការត្រួតពិនិត្យ” “ពង្រឹងការ ត្រួតពិនិត្យរបស់គណបក្សដើម្បីគណបក្សឈ្នះយូរ អង្វែង”។