នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានគណៈចលនាមហាជនខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
❤8🥰1
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិក សមាជិកា គណៈកម្មការគណបក្សខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សមូលដ្ឋានមន្ទីរ-អង្គភាព ជុំវិញខេត្ត យុវជនទាំង៤ប្រភេទ សរុបចំនួនជាង ៥០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាន្និសីទ បូកគោ ខេត្តកំពត៕

👍4🥰1
ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណ:កម្មាធិការគណបក្សមូលដ្ឋានសាលាខេត្តកំពត ប្រកាសថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូន លើភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលបំណងធ្វើឃាតឥស្សរជនជាតិខ្ពស់ជាតិ ក៏ដូចជាបំផ្លាញស្ថិរភាព និងសន្តិភាពនៅព្រះរាជាណាចក្រកម្ពុជា។
🙏2
ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំម៉ាក់ប្រាង្គ បានប្រារព្ធធ្វើពិធីផ្សព្វផ្សាយខ្លឹមសារលទ្ធផលសន្និបាត គណៈកម្មាធិការកណ្កាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ឆាយ អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកទឹកឈូ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំម៉ាក់ប្រាង្គ នៅស្នាក់ការគណបក្សឃុំម៉ាក់ប្រាង្គ។
ក្នុងពិធីនេះមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារគណបក្សថ្នាក់ខេត្ត ថ្នាក់ស្រុក លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារ គណបក្សឃុំ សាខាបក្សភូមិ និងសមាជិក សមាជិការគណបក្សសរុប ចំនួន ១៣៤នាក់ ស្រី ៤៩នាក់៕

❤1