នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានគណៈចលនាមហាជនខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
❤8🥰1
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិក សមាជិកា គណៈកម្មការគណបក្សខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សមូលដ្ឋានមន្ទីរ-អង្គភាព ជុំវិញខេត្ត យុវជនទាំង៤ប្រភេទ សរុបចំនួនជាង ៥០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាន្និសីទ បូកគោ ខេត្តកំពត៕

👍4🥰1
ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណ:កម្មាធិការគណបក្សមូលដ្ឋានសាលាខេត្តកំពត ប្រកាសថ្កោលទោសចំពោះគម្រោងវាយប្រហារដោយដ្រូន លើភូមិគ្រឹះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាគោលបំណងធ្វើឃាតឥស្សរជនជាតិខ្ពស់ជាតិ ក៏ដូចជាបំផ្លាញស្ថិរភាព និងសន្តិភាពនៅព្រះរាជាណាចក្រកម្ពុជា។
🙏2