គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គណៈកម្មការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជនះ ៧មករា (៧.មករា.១៩៧៩ - ៧.មករា.២០២៥) ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរ-អង្គភាព ក្រុង-ស្រុក ព្រះសង្ឃ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៥ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅរមណីយដ្ឋានស្រះឈូក ខេត្តកំពត។ 

មានមតិសំណេះសំណាលក្នុងអង្គមីទ្ទិញ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន បានលើកឡើងថា ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវបានរំដោះចេញពីភ្លើងសង្គ្រាមអោយរួចផុតពីកម្មអប្រិយ ហើយរស់នៅប្រកបសិរីសួស្តីនៅទូទាំងប្រទេសកម្ពុជា។ ហើយការរំដោះប្រជាពលរដ្ឋកម្ពុជានេះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបានលះបង់គ្រប់បែបយ៉ាងក្នុងផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជួយប្រជាជនឱ្យមានជីវិតគ្រប់ៗគ្នា ដូច្នេះយើងទាំងអស់គ្នាត្រូវគោរពដឹងគុណ ៧មករា និងស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តការពារសុខសន្តិភាពបន្តទៅមុខទៀត៕
Audio
សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធធ្វើឡើងនៅ​មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥

#ទិវាជ័យជម្នះ #៧មករ
#គណបក្សប្រជាជនកម្ពុជា #CPP
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
#អរគុណសន្តិភាព #ThanksPeace
រដ្ឋបាលស្រុកទឹកឈូ បានរៀបចំពិធីប្រារព្ធខួបលើកទី៤៦ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩- ៧មករា ២០២៥
-------------------------------------
នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥

លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានអញ្ជើញចូលជាអធិបតី ក្នុងពិធីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៦ ( ១៩៧៩-២០២៥)  ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក ។ រហូតមកដល់បច្ចុប្បន្ន ស្មារតី ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន ស្ថិតនៅវិទ្យាល័យហ៊ុន សែនត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

ដោយមានអញ្ជើញចូលរួម លោក លោកស្រីអភិបាលរងស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីគណៈនាយករដ្ឋបាលស្រុក លោក លោកស្រីប្រធានការិយាល័យទាំង១៣ លោកប្រធានការិ.ប្រជាពលរដ្ឋស្រុក និងមន្រ្តីរាជការស្រុកទាំងអស់ លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ លោក លោកស្រីមេឃុំទាំង១៣ សមាជិកក្រុមប្រឹក្សាឃុំ និងលោក លោកស្រីមេភូមិ អនុភូមិគ្រប់ៗភូមិ លោក លោកស្រីគណៈអុីមាំស្រុក លោក លោកស្រីប្រធានយុវជនទាំង៣ប្រភេទ និងសមាជិក សមាជិការ គណៈគ្រប់គ្រង សាលា និងសិក្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន ៨៦៨នាក់៕
1