គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាពិសេសក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយស មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ អញ្ជើញថ្លែងសុន្ទរកថាពិសេសក្នុងពិធីបើកមហាសន្និបាត ICAPP លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានមហាសន្និបាត ICAPP លើកទី១២ ដោយមានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ ICAPP តំណាងគណបក្សនយោបាយ ៥២ប្រទេស ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

រូបថត៖ ក្រុមការងារថតរូប AKP
3
អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

២ ធ្នូ ១៩៧៨ ~ ២ ធ្នូ ២០២៤
1
ព្រឹកថ្ងៃទី២៦​ ខែធ្នូ​ ឆ្នាំ២០២៤​ឯកឧត្តម​ ម៉ៅ​ ធនិន​ សមាជិកគណ:កម្មាធិការកណ្តាល​និងជាប្រធានគណ:កម្មាធិការគណបក្សខេត្ត​ បានអញ្ជេីញជាអធិបតីភាព​ ក្នុងពិធីបេីកវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស​ វគ្គទី១​ នៅសាលប្រជុំគណបក្សខេត្ត
ដែលមានសិក្ខាកាម ចូលរួមចំនួន​ ៧០នាក់ ស្រី១២នាក់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន សមាជិកគណៈកម្មការធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់​សិក្ខាកាមក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គទី១ ចំនួន ៨ចំណុច៖

១. សូមគណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្តយកចិត្តទុកដាក់បំពេញ រាល់ការងារ
ដែលពាក់ព័ន្ធនឹងវគ្គសិក្សាបំប៉ននេះឱ្យបានល្អ
២. សូមគណៈគ្រប់គ្រងវត្តសិក្សាយកចិត្តទុកដាក់គ្រប់គ្រងការសិក្សាឱ្យបានល្អ ស្របតាម គោលបំណងនៃវគ្គសិក្សា ព្រមទាំងយកចិត្តទុកដាក់ដល់សុខទុក្ខ សុខភាព របស់សិក្ខាកាម
៣. សូមគ្រូឧទ្ទេសគ្រប់រូប យកអស់កម្លាំងកាយ ចិត្ត និងបទពិសោធន៍ផ្ទេរជូនដល់ សិក្ខាកាម និងបើកការពិភាក្សាសំនួរ ចម្លើយ ឲ្យបានផុសផុល
៤. សិក្ខាកាមទាំងអស់ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់វគ្គសិក្សា ខិតខំព្យាយាម ត្រងត្រាប់ ស្តាប់នូវបទឧទ្ទេសនាម កត់ត្រា ស្វែងយល់មេរៀននីមួយៗ រក្សាសាមគ្គីភាពជិតស្និទ្ធរវាងគ្ន នឹងគ្នា ទំនាក់ទំនងល្អ និងសាមគ្គីភាពជាមួយមន្ត្រីដែលបម្រើការងារក្នុងវគ្គសិក្សា
៥.សូមសិក្ខាកាមទាំងអស់ចូលរួមចែករំលែកនូវបទពិសោធន៍ឆ្លុះបញ្ចាំងភាពជាក់ស្តែង
តាមអង្គភាព មូលដ្ឋានចំពោះការងារត្រួតពិនិត្យគណបក្សកន្លងមក
៦.ត្រូវលើកកម្ពស់ការយល់ដឹង អំពីគោលការណ៍នៃការងារត្រួតពិនិត្យគណបក្ស និង ទំនាក់ទំនងការងាររបស់គណៈកម្មាធិការត្រួតពិនិត្យគណបក្សគ្រប់ថ្នាក់ ដើម្បីពង្រឹងការងារ ត្រួតពិនិត្យគណបក្សឱ្យមានប្រសិទ្ធភាពក្នុងឋានៈ តួនាទីជាជំនួយការជូនគណៈកម្មាធិការ
គណបក្សគ្រប់ថ្នាក់
៧. ពេលវិលត្រឡប់ទៅអង្គភាព មូលដ្ឋានវិញ សូមសិក្ខាកាមទាំងអស់យកពុទ្ធិ និងឯកសារ បានពីការសិក្សានេះទៅប្រើប្រាស់ អនុវត្តឲ្យមានប្រសិទ្ធិភាព
៨.ត្រូវអនុវត្តឱ្យបានភ្ជាប់ខ្ជួនរាល់សេចក្តីសម្រេច និងផែនការនានារបស់គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ដែលបានដាក់ចុះថ្មីៗ គឺមានចែងចំណុចមួយដែលត្រូវយកចិត្ត ទុកដាក់គឺការត្រួតពិនិត្យគណបក្ស "មាន ការដឹកនាំ ត្រូវមានការត្រួតពិនិត្យ” “ពង្រឹងការ ត្រួតពិនិត្យរបស់គណបក្សដើម្បីគណបក្សឈ្នះយូរ អង្វែង” ។
4
អបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា​ ថ្ងៃកំណេីតទី២​ របស់យេីងទាំងអស់គ្នា

សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន​ តស៊ូ​ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជន​ដែលបានពលី​ និងខិតខំយ៉ាងលំបាកបំផុត​ ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ​ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:​នៃរបបដ៏ខ្មៅងងឹត​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

៧​ មករា​ គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព​ ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន​ បន្សល់ទុកមរតក​នៃជីវិតប្រជាជនខ្មែរ​ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជា បច្ចុប្បន្ន​ ជាពិសេសបានឱ្យគេស្គាល់កម្ពុជា​ មិនត្រឹមតែជាវាលពិឃាត​ មកស្គាល់ កម្ពុជា​ ជាកម្ពុជាដែលពោរពេញដោយសន្តិភាព​ និងការអភិវឌ្ឍលេីគ្រប់វិស័យ​ ជាពិសេសជាទីមនោរម្យសម្រាប់មនុស្សផងគ្នា។

៧ មករា ១៩៧៩ - ៧ មករា ២០២៥