គណៈឃោសនាអប់រំគណបក្សប្រជាជនកម្ពុជា ខេត្តកំពត
218 subscribers
2.44K photos
34 videos
2 files
183 links
ព័ត៌មានគណបក្សប្រជាជនកម្ពុជាខេត្តកំពត
Download Telegram
ពិធីបិទវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គទី ២
----------------------------------
នារសៀលថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរគណបក្សខេត្តកំពត បានប្រារព្ធពិធីបិទវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គទី២ ក្រោមអធិបតីភាព ឯកឧត្ដម ដួង សុវណ្ណ សមាជិកគណៈកម្មាធិការថ្នាក់កណ្ដាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត តំណាងដល់ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស វគ្គ២នេះ នៅមានសិក្ខាកាម ចូលរួមចំនួន ៥៩នាក់ ស្រី ៤នាក់ ។

ក្នុងពិធីបិទនេះ ឯកឧត្ដមអធិបតីបានផ្តល់នូវអនុសាសន៍ចំនួន ៣ចំនុចធំៗ ដល់សិក្ខាកាមដែលបានចូលរួមវគ្គរួមមាន៖ ទី១-ការត្រួតពិនិត្យការអនុវត្តលក្ខន្តិក: បទបញ្ជាផ្ទៃក្នុងកម្មវិធីនយោបាយគោលការណ៍គោលនយោបាយសេចក្តីសម្រេចចិត្តនានារបស់គណបក្ស, ទី២-ការងារត្រួតពិនិត្យអង្គការចាត់ចែងនិងមន្ត្រីសមាជិកគណៈបក្សប្រព្រឹត្តល្មើសវិន័យរបស់គណបក្ស និងទី៣-ការទទួលនិងដោះស្រាយបណ្ដឹង។

ជាមួយគ្នានេះដែរឯកឧត្ដមអធិបតី ក៏បានកោតសរសើរចំពោះការខិតខំរៀនសូត្ររបស់សិក្ខាកាម និងបានលើកឡើងថា ចំណេះដឹងនិងជំនាញដែលទទួលបាននេះ គឺជាគ្រឹះដ៏សំខាន់សម្រាប់បំពេញភារកិច្ចយ៉ាងមានប្រសិទ្ធភាព ដើម្បីធានាសុចរិតភាព និងភាពជាអ្នកដឹកនាំការងារត្រួតពិនិត្យនៅគ្រប់លំដាប់ក្នុងអង្គភាព៕
នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ ២០២៥ គណបក្សប្រជាជនកម្ពុជាមូលដ្ឋានឃុំម៉ាក់ប្រាង្គ បានរៀបចំការប្រជុំ បូកសរុបការងារពិនិត្យឈ្មោះ ចុះឈ្មោះបោះឆ្នោត និងការធ្វើជីវមាត្រឆ្នាំ២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៉ឹង ឆាយ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំម៉ាក់ប្រាង្គ និងលោកជំទាវ សេរី បូរាពេជ្រ អនុប្រធានគណបក្សចុះមូលដ្ឋានឃុំ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ឃុំ សាខាបក្សភូមិ សាខាបក្សសាលា និងយុវជនក្នុងឃុំផងដែរ។

ក្នុងឱកាសនោះឯកឧត្តម អ៉ឹង ឆាយ ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំម៉ាក់ប្រាង្គ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអនុវត្តន៍ការងាររបស់ សមាជិក សមាជិកា ទាំងអស់ក្នុងន័យដើម្បីបំរើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល តាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឯកឧត្ដមក៏បានជំរុញ និងលើកទឹកចិត្តដល់ សមាជិក សមាជិកា និងក្រុមការងារទាំងអស់ សូមបន្តអនុវត្តន៍កិច្ចការងារដែលបានដាក់ចេញឱ្យបានល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក្រុមការងារក៍បានឧត្តម្ភថវិកាចំនួន៖ ២ ៦០០ ០០០៛ ជូនដល់ក្រុមការងារសាខាបក្សភូមិ និងយុវជនផងដែរដើម្បីលើកទឹកចិត្តដែលបានខិតខំអញ្ជើញពលរដ្ឋមកធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតកន្លងមក៕
នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ឹង ឆាយ ប្រធានគណៈចលនាអង្គការសមាគម និងដៃគូអភិវឌ្ឍន៍ នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានគណៈ លោក លោកស្រី សមាជិក សមាជិកាគណៈ លោក លោកស្រី សមាជិក សមាជិកាគណៈក្រុងស្រុកទាំង៩ រួមជាមួយអង្គការសមាគមដៃគូពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម អ៊ឹង ឆាយ ប្រធានគណៈចលនាអង្គការសមាគម និងដៃគូអភិវឌ្ឍន៍ នៃគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងាររបស់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណៈកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។ ទន្ទឹមនិងនោះ ឯកឧត្ដមប្រធានគណៈក៏បានជុំរុញ និងលោកទឹកចិត្តដល់ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ទាំងអស់ឱ្យបន្តអនុវត្តន៍ការងារ និងផែនការដែលបានដាក់ចេញឱ្យទទួលបានលទ្ធផលល្អបន្តទៀត៕