រដ្ឋបាលក្រុងបូកគោប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២៥)
-----------------------------------
នៅរសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដម ដួង សាវណ្ណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបូកគោ និងឯកឧត្តមទេព ធន អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងបូកគោ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ( ៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលជាថ្ងៃប្រវត្តិសាស្ត្រ និងជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលះបង់គ្រប់បែបយ៉ាងក្នុងការរំដោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលក្នុងរបបនោះបានសម្លាប់ប្រជាជនកម្ពុជាប្រមាណ ៣ លាននាក់។
អង្គពិធីនេះក៏ជាការសម្ដែងការដឹងនូវគុណូបការ: ដល់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ក្នុងនាមប្រជាជនកម្ពុជា នៅតែចងចាំ ដឹងគុណជានិច្ច នៅថ្ងៃ ៧ មករា ជាអមត:។
អង្គពិធីដ៏មានអត្ថន័យ និងឱឡាឬក ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្ស សមាជិក សមាជិកា គណបក្សក្រុង គណបក្សមូលដ្ឋានសង្កាត់ ភូមិ កងកម្លាំង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស ប្រមាណ ៨៧១នាក់ ដែលពិធីនេះបានប្រារព្ធនៅវិទ្យាល័យ ហ៊ុន សែន ព្រែកត្នោត ស្ថិតក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។

❤2
គណៈកម្មាធិការគណបក្សខេត្តកំពតដាក់ការងារសំខាន់ៗឱ្យយុវជនគណបក្សអនុវត្តដើម្បីធានារក្សាសន្តិភាពនិងការអភិវឌ្ឍន៍
---------------------------
មានប្រសាសន៍នៅក្នុងក្នុងពិធីសំណេះសំណាល និងប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តដែលបានរៀបចំធ្វើឡើងនៅមន្ទីរគណបក្សខេត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ដួង សាវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានណែនាំសមាជិកសមាជិកាទាំងអស់ ដែលទទួលបាននូវភារកិច្ចថ្មីតាមសេចក្តីសម្រេច ត្រូវអនុវត្តសកម្មភាពសំខាន់ចំនួន ៧ចំណុច។

❤4
នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត និងជាប្រធានគណៈចលនាមហាជនខេត្ត បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
❤8🥰1
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត។
នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណបក្សខេត្ត សមាជិក សមាជិកា គណៈកម្មការគណបក្សខេត្ត ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សមូលដ្ឋានមន្ទីរ-អង្គភាព ជុំវិញខេត្ត យុវជនទាំង៤ប្រភេទ សរុបចំនួនជាង ៥០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាន្និសីទ បូកគោ ខេត្តកំពត៕

👍4🥰1