CPP_PP Official
1.37K subscribers
3.38K photos
990 videos
1.35K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ពេលខ្លះមនុស្សយើងមិនសូវចាប់អារម្មណ៍ពីតម្លៃនៃពាក្យ សន្តិភាព។ ប៉ុន្តែគេនឹងយល់ច្បាស់បំផុតនូវតម្លៃពិតប្រាកដនៃពាក្យ សន្តិភាព នៅពេលដែលអវត្តមានរបស់វា។ ហេតុដូច្នេះ យើងត្រូវរួមគ្នាការពារ សន្តិភាព កុំឱ្យបាត់បង់ឱ្យសោះទោះក្នុងតម្លៃណាក៏ដោយ។

Sometimes people take PEACE for granted. True value of PEACE is clearly realized when it is absence. Therefore, we must protect PEACE at all cost.

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5🥰2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-សីហា-២០២៥
 
១) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលខ្លះមនុស្សយើង មិនចាប់អារម្មណ៍តម្លៃនៃពាក្យ «សន្តិភាព» ប៉ុន្តែគេនឹងយល់ច្បាស់ នៅពេលដែលអវត្តមានវា។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ កម្ពុជា​ជំរុញ​ UN មានវិធានការ​ជា​បន្ទាន់​លើ​ប្រទេស​ថៃដែលបំពានយ៉ាងអមនុស្សធម៌​លើ​ទាហាន​កម្ពុជា។ (ប្រភព៖ Kampucheathmey Dialy)      ចុចអាន
 
៣) ភ្នំពេញ៖ ប្រធានសភាថា​កម្ពុជាត្រូវការប្រព័ន្ធច្បាប់អន្តរជាតិដើម្បីការពារទឹកដីរបស់ខ្លួន។ (ប្រភព៖ Kampucheathmey daily)     ចុចអាន
 
៤) ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន អះអាងថា ចិនរៀបចំកិច្ចប្រជុំក្រៅផ្លូវការត្រីភាគីរវាងចិន ថៃ និងកម្ពុជា ដើម្បីជំរុញឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំង១៨រូបមកវិញ។ (ប្រភព៖ DAP NEWS )      ចុចអាន
 
៦) ភ្នំពេញ៖ ស៉ីម៉ាក់រកឃើញភស្តុតាងច្បាស់បញ្ជាក់ថា ទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ទម្ងន់២៥០គីឡូក្រាម លើវត្តតាមាន់សែនជ័យ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៧) អន្តរជាតិ៖ លោក ត្រាំ បញ្ជាឱ្យចល័តនាវាមុជទឹកនុយក្លេអ៊ែរ ក្រោយការសម្លុតគំរាមរបស់អតីតប្រធានាធិបតីរុស្ស៉ី។ (ប្រភព៖ FRESH NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ កូរ៉េខាងជើង សង្ឃឹមកម្ពុជា-ថៃ នឹងសម្រេចបានសន្តិភាព និងស្ថិរភាពយូរអង្វែង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ អាម៉េរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនជិតសម្រេចក្រោយការចរចានៅស៊ុយអ៊ែត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ ថៃ ផ្ទុះបាតុកម្ម ទាមទារឲ្យ ផែថងថាន ចុះចេញពីតំណែង មិនបាច់ចាំដល់តុលាការធម្មនុញ្ញ ចេញសាលក្រមទេ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
១១) អន្តរជាតិ៖ អគ្គលេខាធិការ IPU អំពាវនាវអន្តរជាតិ​តាមដាន​បទឈប់បាញ់​រវាង​កម្ពុជា​និងថៃ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍2
This media is not supported in your browser
VIEW IN TELEGRAM
កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំ​ខែ​មិថុនា​-កក្កដា​ និង​ទិសដៅ​ខែ​សីហា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​វិបុល​ភក្ដី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ​។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏3👍1
This media is not supported in your browser
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-សីហា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោប្រកាសមិនចូលរួមប្រជុំព្រឹទ្ធសភាថ្ងៃស្អែកទេដោយជាប់រវល់ប្រចាំការរួមបញ្ជាកងទ័ព២៤ម៉ោងលើ២៤ម៉ោងក្រោយថៃរៀបចំផែនការវាយប្រហារកម្ពុជា។ (ប្រភព៖ BTV NEWS)    ចុចអាន
 
២) ភ្នំពេញ៖ ក្រសួងការពារជាតិ ប្រកាសថា តាមព័ត៌មានទទួលបាន កងទ័ពថៃគ្រោងនឹងបើកការវាយលុកតាមបណ្តោយព្រំដែន។ (ប្រភព៖ FRESH NEWS)    ចុចអាន
 
៣) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អនុព័ន្ធយោធាអាស៊ាន ៧ប្រទេស ដឹកនាំដោយអនុពន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា នឹងអញ្ជើញចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់​នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយោធិន ពិសេសយោធិនពលី និងពលរដ្ឋភៀសសឹក។ (ប្រភព៖BTV NEWS)    ចុចអាន
 
៥) ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃ ណែនាំអភិបាលរាជធានី-ខេត្ត ស្ដីពី ការហាមឃាត់ការបង្ហោះយន្ដហោះគ្មានមនុស្សបើក (ដ្រូន)។ (ប្រភព៖ DAP NEWS )    ចុចអាន
 
៦) ភ្នំពេញ៖ គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា ៖ ថៃ បង្ហាញឆន្ទៈសហការជាមួយនឹ ងសហគមន៍ និងអង្គការអន្តរជាតិនានា ដើម្បីចុះពិនិត្យស្ថានភាពកងទ័ពកម្ពុជា កំពុងជាប់ឃុំ។ (ប្រភព៖ DAP NEWS)    ចុចអាន
 
៧) អន្តរជាតិ៖ អ៊ុយក្រែន​ អះអាងពីការវាយប្រហារលេីទីតាំងប្រេង​ និងទីតាំងយោធារបស់រុស្ស៉ី។ (ប្រភព៖ FRESH NEWS )    ចុចអាន
 
៨) អន្តរជាតិ៖ ពូទីន៖ មីស៊ីល​លឿន​ជាង​សំឡេង​ថ្មី​របស់​រុស្ស៊ី ​កំពុង​ប្រតិបត្តិការ​ និង​ត្រៀម​ដាក់​ពង្រាយ​នៅ​បេឡារុស។ (ប្រភព៖ kampucheathmey daily)    ចុចអាន
 
៩) អន្តរជាតិ៖ ស្វីស​ រងពន្ធគយ ៣៩ភាគរយពីអាមេរិក និងកំពុងស្វែងរកការចរចា។ (ប្រភព៖ FRESH NEWS)    ចុចអាន
 
១០) អន្តរជាតិ៖ ហាម៉ាស ​ប្តេជ្ញា​ថា ​នឹង​មិនដក​អាវុធ​ទេ រហូត​ទាល់​តែ​រដ្ឋ​ប៉ាឡេស្ទីន បង្កើត​ឡើង។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន


សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍1🙏1
រដ្ឋធម្មនុញ្ញកម្ពុជា៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចរួមចំណែកការពារមាតុភូមិ, តម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ នាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរឡើយ។ 🇰🇭

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9🥰3🎉1🕊1😘1
Media is too big
VIEW IN TELEGRAM
វីដេអូ៖សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនជនរួមជាតិចំពោះការតាមដានដោយយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី០៤ សីហា ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ ប្រទានជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
………

ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវការរំលោភបំពាន និងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរលើបូរណភាពទឹកដីពីសំណាក់យោធាថៃ និងដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រគល់សិទ្ធិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការកងទ័ព កិច្ចការការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងកិច្ចការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏11🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-សីហា-២០២៥
 
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ប្រគល់សិទ្ធិជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើទំនាក់ទំនងជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកិច្ចការកងទ័ព និងកិច្ចការការពារជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេច​តេ​ជោ សូម​ប្រជាជន​កម្ពុជា ជឿ​ទុកចិត្ត​លើ​សមត្ថភាព​របស់​សម្តេច ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​រាជរដ្ឋាភិបាល​លើ​ការងារ​កងទ័ព។ (ប្រភព៖ Kohsantepheap daily)      ចុចអាន
 
៣) ភ្នំពេញ៖ សម្ដេចតេជោ ចោទសួរថា ហេតុផលអ្វីទៅដែលថៃ​ មិនព្រមប្រគល់កងទ័ពកម្ពុជា ១៨រូប មកឲ្យកម្ពុជាវិញ?។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ សម្ដេចតេជោ៖«សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥, នៅកម្ពុជាគ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ»!។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ សម្ដេចតេជោ៖ កម្ពុជា នឹងឈាន ទៅរកការពឹងពាក់ លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូបដែលថៃ ចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ។ (ប្រភព៖ DAP NEWS )      ចុចអាន
 
៦) ភ្នំពេញ៖ សម្តេចធិបតី​៖ ទោះជាស្ថានការណ៍វិវត្ត ប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាល នៅតែបន្តតាមដាន ដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាព យោធាកម្ពុជា១៨រូប។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៧) អន្តរជាតិ៖ លោក ត្រាំ គំរាមដាក់ទណ្ឌកម្ម ប្រសិនបើរុស្ស៊ីមិនព្រមបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ អ៊ុយក្រែនវាយប្រហារដ្រូនទ្រង់ទ្រាយធំលើទីតាំងយោធា និងទីតាំងថាមពល នៅរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ មនុស្សជំនិតម្នាក់របស់លោក ត្រាំ ចោទឥណ្ឌាថាផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
១០) អន្តរជាតិ៖​ចិន​​និង​រុស្សុី​​ធ្វើ​សមយុទ្ធ​​​​​​ជើង​ទឹករួម​ទ្រង់ទ្រាយធំ​នៅ​សមុទ្រ​ជប៉ុន ។ (ប្រភព៖ Kohsantepheap daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏3👍1
Media is too big
VIEW IN TELEGRAM
សម្តេចតេជោ ហ៊ុន សែន ចោទសួរបុគ្គលខ្លះនៅបាងកកថា ហេតុអ្វីបានជាខ្លាចសម្តេចមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា?


សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
This media is not supported in your browser
VIEW IN TELEGRAM
សង្គ្រាមគឺជាទីកន្លែងដែលយុវជនវ័យក្មេង អត់ដែលស្គាល់គ្នា អត់ដែលស្អប់គ្នា ប៉ុន្តែសម្រាប់គ្នា តាមការសម្រេចចិត្តរបស់ អ្នក នៅលើហើយចាស់ៗ ដែលស្គាល់គ្នាហើយស្អប់គ្នា ប៉ុន្តែមិនសម្លាប់ គ្នាដោយផ្ទាល់។

រលឹកវីដេអូនេះ​ ដែលសម្តេចធិបតីធ្លាប់ផុសកន្លងទៅ​ ពិតជាអាចបង្ហាញច្បាស់អំពីអត្ថន័យនៃសង្គ្រាម​ និងគុណសម្បត្តិនៃសន្តិភាព។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍5
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-សីហា-២០២៥
 
១) ភ្នំពេញ៖ គម្រោងផែនការរបស់ថៃ ប្រើវិធីទម្លាក់គ្រាប់ដើម្បីធ្វើឃាដសម្តេច ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
២) ភ្នំពេញ៖ កម្លាំងកងទ័ពកម្ពុជា បានដកបន្លាលួសដែលដាក់ពង្រាយ ទាំងបំពានរបស់កងទ័ពថៃ នៅតំបន់អានសេះ, កម្ពុជាអង់អាចក្លាហានមិនឲ្យថៃបន្ដបំពានឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៣) ភ្នំពេញ៖ ព័ត៌មានក្លែងក្លាយ គឺជាគ្រាប់ឈើគូសនៅលើស្មៅស្ងួត៖ អណ្តាត​ភ្លើងដ៏តូច អាចបំផ្លាញសន្តិភាព​ទាំងមូលបាន។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ ទាហាន​ឈុត​ខ្មៅ​ថៃ​បើក​ច្រក​ទ្វារ​ព្រំដែនខ្លង​លឹ​ក​មួយ​​ថ្ងៃ​៣​ម៉ោង ​​ពលរដ្ឋ​ថៃ​ចាកចេញ​រយៈពេល​៤​ថ្ងៃនេះ​ មាន​ចំនួន​៤៤២​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​៨៧៥​នាក់។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន
 
៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ក្រុមលេខាគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ GBC កំពុងបន្តប្រជុំសាមញ្ញ នៅប្រទេសម៉ាឡេស៉ី ២ថ្ងៃហើយ ខណៈកិច្ចប្រជុំវិសាមញ្ញ នឹងធ្វើឡើងថ្ងៃទី៧សីហា។ (ប្រភព៖ FRESH NEWS )      ចុចអាន
 
៦) ភ្នំពេញ៖ ម៉ាឡេស៊ី ដាក់ផ្កាយរណប តាមដានបទឈប់បាញ់ កម្ពុជា-ថៃ។ (ប្រភព៖ Kampucheathey Daily)     ចុចអាន
 
៧) អន្តរជាតិ៖ លោក ត្រាំ ព្រមានដំឡើងពន្ធគយដ៏ច្រើនលើឥណ្ឌា ដែលទិញប្រេងឆៅពីរុស្ស៊ី។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ រុស្ស៊ី ប្រកាស​ដកខ្លួនជាផ្លូវការពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
៩) អន្តរជាតិ៖ លោក Trump ប្រកាសថា នាវាមុជទឹកនុយក្លេអ៊ែរ ២គ្រឿង របស់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងទឹកដីរបស់រុស្ស៊ី ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១០) អន្តរជាតិ៖​ អុីស្រាអែលជំរុញឲ្យអន្តរជាតិយកចិត្តទុកដាក់ចំពោះចំណាប់ខ្មាំងក្នុងកណ្តាប់ដៃហាម៉ាស។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
បុរសម្នាក់នេះ​ ឆ្នាំនេះប្រេីប្រាស់ពេលវេលាតាំងពីចាប់កំណេីតរហូតដល់បច្ចុប្បន្ន​ គឺដេីម្បីតែជាតិ​ និងប្រជាជនកម្ពុជា។

គាត់​ គឺជាឥរស្សជនដ៏ឆ្នេីមរបស់យេីង​ ដែលសត្រូវទាំងក្នុង​ និងក្រៅមិនអាចស្មានដឹង​ និងយកឈ្នះបាន​ ពិសេសគឺឆន្ទ:មនសិកាស្នេហាជាតិ​ សង្គ្រោះជីវិតប្រជាជន​ ការពារជាតិ​ និងបូរណភាពទឹកដី​ព្រមទាំងបានលះបង់គ្រប់បែបយ៉ាងដោយគ្មានរួញរាម្តងណានោះទេ។

យេីងខ្ញុំសូមគោរពថ្លែងអំណរគុណសម្តេចពុក​ ដែលបានធ្វេីដេីម្បីយេីងខ្ញុំ​ ដេីម្បីកម្ពុជា។ រីករាយថ្ងៃចម្រេីនជន្មាយុ​ សូមសម្តេចពុក​ ប្រកបដោយសុខភាពល្អរឹងមាំ​ និងជោគជ័យគ្រប់បេសកកម្មដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏13👍2