CPP_PP Official
1.37K subscribers
3.38K photos
990 videos
1.35K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
‎គិត​ត្រឹម​ម៉ោង​ ១៨:២៦នាទី ថ្ងៃទី៣១​ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគសរុប ÷

‎ក/ ​​ ១.១៤១.៨២៥.៩១២​ រៀល
‎ខ/ ៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក
‎គ/ សម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត។

🙏សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​🙏🇰🇭

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍5🙏2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣១-កក្តដា-២០២៥
 
១) ភ្នំពេញ៖ សម្តេច​បវរ​ធិ​បតី​៖ ជីវិត​របស់​ទា​ហាន​ដែល​ចាប់ខ្លួន​ គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជ រដ្ឋាភិបាល​តាំងពីពេលវេលា​ដែល​ពួក​គេ​ត្រូវ​ចាប់ខ្លួន។ (ប្រភព៖ Kohsantepheap daily)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេច​បវរ​ធីប​តី​សង្ឃឹមថា ​កង​ទាហាន​កម្ពុជា​ដែល​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​មក​ឆាប់រហ័ស​ជាទី​បំផុត។ (ប្រភព៖ Kohsantepheap daily)      ចុចអាន
 
៣) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបង្កើតឡើងជាបន្ទាន់នូវ ក្រុមស៊ើបអង្កេតឯករាជ្យមិនលម្អៀង ដើម្បីត្រួតពិនិត្យបទឈប់បាញ់។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ កម្ពុជា អំពាវនាវដល់ភាគីថៃ បញ្ជូនកងកម្លាំង ២០រូប ត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀត ប្រសិនបើមាន។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុនម៉ានី៖ ការធ្វើជំរឿន គឺជាកំណែទម្រង់រដ្ឋបាលសាធារណៈនិងធ្វើបច្ចុប្បន្នភាពដឹកនាំការ គ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន
 
៦) អន្តរជាតិ៖ ​​លោកត្រាំ​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង តែយកពន្ធឥណ្ឌាខ្ពស់។ (ប្រភព៖ Kohsantepheap daily)     ចុចអាន
 
៧) អន្តរជាតិ៖ យោធាមីយ៉ាន់ម៉ា លើកចោលស្ថានភាពអាសន្នទូទាំងប្រទេស ដែលដាក់ជាង៤ឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ កាណាដា ត្រៀម​ប្រកាស​ទទួផល​ស្គាល់រដ្ឋ​ប៉ាឡេស្ទីន​នៅ​ខែ​កញ្ញា ដូច បារាំង និង​អង់គ្លេស ដែរ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
៩) អន្តរជាតិ៖ អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ត្រូវ​បាន​ផ្អាក។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
១០) អន្តរជាតិ៖ ​ប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ត្រំា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលាខាង ស្របពេលដែលលោកអបអរសាទរដល់ម៉ាឡេស៊ីដែលបានដើរតួនាទីសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍3
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។

ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។

នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។

ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰5👍3🙏2
Media is too big
VIEW IN TELEGRAM
សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជាដោយសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%បន្ថែមពីលើការយកចិត្តទុកដាក់ដោយផ្ទាល់របស់ឯកឧត្តមនៅក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់រហូតដល់មានសន្តិភាព។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១ សីហា ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👏3