CPP_PP Official
1.37K subscribers
3.38K photos
989 videos
1.35K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
លទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ
នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍3🥰2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-កក្តដា-២០២៥
 
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះ ជាលទ្ធផលដ៏ត្រចះត្រចង់, កិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៣) ភ្នំពេញ៖ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង គាំទ្រការព្រមព្រៀងកិច្ចឈប់បាញ់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ យន្តហោះ​ចម្បាំង ​ស៊ុយអែត Gripen ថៃកំពុងប្រើ ដើម្បីបើកការវាយប្រហារ ទាំងបំពានលើកម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃ លើបូរណភាពទឹកដីកម្ពុជា។ (ប្រភព៖ DAP NEWS )      ចុចអាន
 
៦) ភ្នំពេញ៖ កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន
 
៧) អន្តរជាតិ៖ ចិន អំពាវនាវបញ្ចប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានរវាងថៃនិងកម្ពុជា។ (ប្រភព៖ BTV INTERNATIONAL NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ ចិនស្វាគមន៍កិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ខណៈកិច្ចចរចាបទឈប់បាញ់ ចាប់ផ្តើមនៅម៉ាឡេស៉ី។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ បើតាមលោក ត្រាំ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈកិច្ចពិភាក្សាបញ្ចប់ជម្លោះ រវាងប្រទេសកម្ពុជា និងថៃ​។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ ត្រាំ និង EU ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងពន្ធ ១៥% លើប្លុក​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍1
Media is too big
VIEW IN TELEGRAM
សម្តេចតេជោ ហ៊ុន សែន អរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តកិច្ចព្រៀងឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰6🙏3👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-កក្តដា-២០២៥
 
១) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន៖ ខ្ញុំត្រូវជួយជ្រោមជ្រែងការអនុវត្ត«បទឈប់បាញ់» ដើម្បីបញ្ចប់សង្គ្រាម ហើយជំនួសដោយសន្តិភាព។ (ប្រភព៖ THMEY NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS)      ចុចអាន
 
៣) ភ្នំពេញ៖ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា។ (ប្រភព៖ CEN NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៥) អន្តរជាតិ៖ ចិនរិះគន់អ៊ុយក្រែន ដែលសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន និងស្នើឱ្យកែកំហុសជាបន្ទាន់។ (ប្រភព៖ CNC HOT NEWS )      ចុចអាន
 
៦) អន្តរជាតិ៖ លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថាមិនកំពុងស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក ស៉ី ជីនពីង ទេ ប៉ុន្តែអាចនឹងបំពេញទស្សនកិច្ចទៅចិន។ (ប្រភព៖ FRESH NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ «ខ្ញុំប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលមិនដល់មួយថ្ងៃ»។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ ​នាយករដ្ឋមន្ត្រីជប៉ុន ប្រឈមមុខនឹងការអំពាវនាវជាថ្មី ឱ្យលាលែងពីតំណែង ដោយសារការបោះឆ្នោតបរាជ័យ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ ​ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីពិនិត្យឡើងវិញនៅក្នុងកិច្ចពិភាក្សាទ្វេភាគីលើបញ្ហាតំបន់ស៊ីត្រួតគ្នាសំបូរប្រេងឥន្ធនៈក្នុងសមុទ្រសេឡេបេស(Celebes)។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰4👍1🙏1
Media is too big
VIEW IN TELEGRAM
យើងខ្ញុំជាប្រជាជនកម្ពុជា សូមកាន់ទុក្ខដល់វីរកងទ័ព ដ៍អង់អាចក្លាហាន ដែលបានពលីដើម្បីជាតិ មាតុភូមិ និងប្រជាជន។

#Cambodia want peace
#Камбоджа хочет мира
#Camboya quiere la paz
#Camboja quer paz
#Camboya quiere la paz
#Le Cambodge veut la paix
#Campuchia muốn hòa bình
#Kambodscha will Frieden
Καμπότζη θέλει ειρήνη
#Kemboja mahukan keamanan
#कंबोडिया शांति चाहता है
كمبوديا تريد السلام#
#ကမ္ဘောဒီးယားက ငြိမ်းချမ်းရေး
#လိုချင်တယ်။
#柬埔寨渴望和平
#カンボジアは平和を望んでいる
#THAILANDSTARTTHEWAR #JusticeForCambodia

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
សម្ដេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង
ឈប់បាញ់សម្រាប់ថ្ងៃទី២។
សូមកោតសរសើរកងកម្លាំងប្រដាប់
អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល
គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់
បានយ៉ាងល្អ។

សូមអរគុណចំពោះអនុព័ន្ធយោធានៃ
បណ្តាប្រទេសដែលបានអញ្ជើញទៅ
ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។

សូមអរគុណផងដែរ ដល់ក្រុមអ្នកយក
ព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA
ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់
ព្រំដែនដោយផ្ទាល់។

បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។

ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏13👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-កក្តដា-២០២៥
 
១) ភ្នំពេញ៖ សម្តេច​តេ​ជោ អរគុណ​ចំពោះ​អនុព័ន្ធយោធា នៃ​ប្រទេស​នានា ដែល​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទឹកដី​កម្ពុជា។ (ប្រភព៖ Kohsantepheap daily)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ និងអ្នកយកព័ត៌មានរបស់សិង្ហបុរី CNA ដែលបានចុះយកព័ត៌មានផ្ទាល់នៅព្រំដែន។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យ សាច់ញាតិបង្កើតមួយរូប ចំពោះយោធិន និងកងនគរបាលជាតិ បានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបាន។ (ប្រភព៖ DAP NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ កម្ពុជា តាំងចិត្តឥតងាករេ អនុវត្តបទឈប់បាញ់។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ អនុព័ន្ធយោធា១៣ប្រទេស កំពុងមានវត្តមាន នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS )     ចុចអាន
 
៦) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាមិនទាន់បញ្ចប់នៅឡើយទេ ហើយឥណ្ឌាអាចនឹងប្រឈមពន្ធពេញលេញ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៧) អន្តរជាតិ៖ បារាំង និងប្រទេស១៤ផ្សេងទៀត ជំរុញឱ្យប្រទេសជុំវិញពិភពលោកទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ (ប្រភព៖ FRESH NEWS )      ចុចអាន
 
៨) អន្តរជាតិ៖ អង្គការយូណេស្កូ ប្រកាសត្រៀមខ្លួនផ្តល់ជំនួយក្នុងកិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា និងថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ ​មេដឹកនាំកំពូលអាមេរិក និងអង់គ្លេស អំពាវនាវ ឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដោយបង្ហាញ ពីវិបត្តិ មនុស្សធម៌ជាបន្ទាន់។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ ​អង់គ្លេស ប្រកាសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនអុីស្រាអែលមិនបញ្ចប់ជម្លោះនៅកាហ្សា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
១១) អន្តរជាតិ៖ ​រុស្ស៉ីប្រកាសអាសន្ននៅកោះដែលរងការវាយប្រហារពីរលកស៊ូណាមិ ប៉ុន្តែអះអាងថា មនុស្សគ្រប់គ្នាត្រូវបានជម្លៀសខ្លួនទាន់ពេលវេលា។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
១២) អន្តរជាតិ៖ ចិន៖ ទីក្រុង Shanghai ជម្លៀសមនុស្សជាង២៨០ ០០០នាក់ ខណៈប្រឈមមុខនឹងការគំរាមកំហែងពីព្យុះស៉ីក្លូន Co-May។ (ប្រភព៖ FRESH NEWS)      ចុចអាន
 

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
សំឡេង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីការគ្រប់គ្រង និងរក្សាព័ត៌មានទាក់ទងនឹងការចាប់ខ្លួនយុទ្ធជនកម្ពុជាពីសំណាក់កងទ័ពថៃ។

រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៣០ កក្កដា ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
‎គិត​ត្រឹម​ម៉ោង​ ១៨:២៦នាទី ថ្ងៃទី៣១​ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគសរុប ÷

‎ក/ ​​ ១.១៤១.៨២៥.៩១២​ រៀល
‎ខ/ ៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក
‎គ/ សម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត។

🙏សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​🙏🇰🇭

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍5🙏2