CPP_PP Official
1.37K subscribers
3.38K photos
988 videos
1.35K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់សំរោងក្រោម
=======================
ព្រឹកថ្ងៃអង្គារ ៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងទីស្នាក់ការគណបក្សសង្កាត់សំរោងក្រោម ចំនួន ៦០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សផងដែរ ៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍2
👍7🙏4
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៥-កក្តដា-២០២៥
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ថាកម្ពុជាជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ!។ (ប្រភព៖ BRANDMEDAI News)      ចុចអាន
 
 
២) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជាអាចទុកចិត្ត លើការគាំទ្រពីបារាំង ខណៈកម្ពុជាកំពុងប្រឈមការបំពានទឹកដី ពីថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
 
៣) ភ្នំពេញ៖ ទូតកូរ៉េខាងត្បូងជម្រាបសម្ដេចតេជោថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងនឹង​បើកការដ្ឋាន​សាង​សង់​នៅ​ឆ្នាំ២០២៦។  (ប្រភព៖ BTV NEWS)      ចុចអាន
 
 
៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំជាមួយ​គណៈ​បញ្ជាការ​ឯកភាពរាជធានី-ខេត្ត ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងបទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
 
៥) ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង ណែនាំមន្រ្តីថ្នាក់មូលដ្ឋាន ត្រូវបម្រើប្រជាពលរដ្ឋ ដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើពលរដ្ឋ។ (ប្រភព៖ DAP NEWS)      ចុចអាន
 

៦) អន្តរជាតិ៖ អ៊ីរ៉ង់ព្រមាន សងសឹក ប្រសិនបើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ឡើងវិញ​។ (ប្រភព៖ BTV NEWS)      ចុចអាន
 

៧) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ និយាយថា យោធារបស់ខ្លួនត្រៀមខ្លួន រួចរាល់ហើយ ដើម្បីសម្លាប់យោធារុស្សី។ (ប្រភព៖ DAP NEWS )      ចុចអាន
 

៨) អន្តរជាតិ៖ លោក ត្រាំ បញ្ជាក់ថា អាមេរិកនឹងបញ្ជូនអាវុធទៅអ៊ុយក្រែន តាមរយៈអង្គការណាតូ និងគំរាមដាក់ពន្ធធ្ងន់ធ្ងរលើរុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ ​លោក ណេតាន់យ៉ាហ៊ូ មេដឹកនាំអ៊ីស្រាអែល ប្រកាន់​​ទស្សនៈ​​រឹងទ​ទឹង​ និងតែងព្រងើយកន្តើយចំពោះ មតិប្រឆាំង។ (ប្រភព៖ kampucheathmey daily)      ចុចអាន
 
១០) អន្តរជាតិ៖ប្រធានាធិបតីអាមេរិក លោក Donald Trump ដាក់ឱសានវាទ ៥០ថ្ងៃឱ្យរុស្ស៊ី បញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS )      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍5🙏3
Media is too big
VIEW IN TELEGRAM
យុទ្ធសាស្រ្តក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្វែងរកឱកាសការងារឱ្យប្រជាពលរដ្ឋ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយគណបក្សសង្កាត់ស្ទឹងមានជ័យទី៣​ នាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ និងបានលើកឡើងថា៖
១) សាខាបក្សភូមិ ត្រូវតែមានទំនាក់ទំនងជិតស្និតជាមួយសមាជិកបក្ស ដឹងសុខដឹងទុក្ខ និងត្រូវផ្តល់សេវាឱ្យបានល្អ។

២) ត្រូវពង្រឹងការងារភូមិ សង្កាត់មានសុវត្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានសង្កាត់ជាប់ជាប្រចាំ ប្រឹងឱ្យអស់ពីលទ្ធភាព ដើម្បីសេចក្តីសុខរបស់ប្រជាជនយើង។

៣) ក្នុងឱកាសនោះ លោក លោកស្រី ប្រធានភូមិទាំង៦ និងប្រជាពលរដ្ឋ បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តមប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ ដែលបានបំពេញនូវសំណើសំណូមពរ​ កសាងលូ ប្រឡាយមេរំដោះទឹក ផ្លូវប៉េតុង និងអំពូលភ្លើងសូឡា។

៤) ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ណាស់ ចំពោះ សមាជិក សមាជិកាបក្សគ្រប់ពេលវេលា គ្រប់ទីកន្លែង ដើម្បីបំពេញនូវរាល់តម្រូវការរបស់ប្រជាជនគ្រប់កាលៈទេសៈ និងពុំដែលរត់ចោលប្រជាជនពេលណាមួយឡើយ។

៥) គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានអំណាចក្នុងការដឹកនាំអភិវឌ្ឍន៌ប្រទេសឱ្យកាន់តែរីកចំរើន ជាមួយនិងការរក្សាបាននូវសុខសន្តិភាពពេញ ដឹកនាំកម្ពុជាក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ដែលជាយុទ្ធសាស្រ្តច្បាស់លាស់ សម្រាប់កូនចៅជំនាន់ក្រោយ។

៦) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារបូរណភាពទឹកដីឱ្យបានដាច់ខាត និងសូមឱ្យសមាជិក សមាជិកាសមរភូមិក្រោយ ចូលរួមគាំទ្រពេញទំហឹងដល់កងទ័ពជួរមុខរបស់យើង។

៧) ឯកឧត្ដម ឃួង ស្រេង បន្ថែមថា៖ សាមគ្គីភាពផ្ទៃក្នុងរបស់បក្ស គឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភាពគ្នា ឱ្យកាន់តែរឹងមាំ។

៨) ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណចំពោះ គណបក្សសង្កាត់ ដែលបានរួមចំណែក ដែលធ្វើឱ្យការបោះឆ្នោតនៅឆ្នាំ២០២២ ឆ្នាំ២០២៣ ការបោះឆ្នោតព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានីទទួលបានជ័យជំនៈ៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-កក្តដា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «នាយករដ្ឋមន្ត្រីស្តីទីថៃសព្វថ្ងៃ មានចំណែកទទួលខុសត្រូវលើការសុំឱវាទ ឬយោបល់ពីខ្ញុំ កាលពីថ្ងៃទី១៥ មិថុនា ២០២៥ ជាមួយលោកស្រី អ៊ុង អុីន»។ (ប្រភព៖ FRESH NEWS)  ចុចអាន
 
២) ភ្នំពេញ៖ សម្តេច​តេ​ជោ ប្រាប់​ថៃ ថា​ការ​ចរចា​ពិត​ត្រូវធ្វើ​ដោយ​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មិនមែន​ជាមួយ​ប្រធាន​ព្រឹទ្ធសភា​ទេ។ (ប្រភព៖ Kohsantepheap Daily)  ចុចអាន
 
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា-ទីម័រឡេស្តេ រិះរកការបំពេញឲ្យគ្នាទៅវិញទៅមក រវាងវិស័យថាមពលនិងស្បៀង។  (ប្រភព៖ CNC HOT NEWS)  ចុចអាន
 
៤) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Dato Sri Prof. Dr. Tahir ពិនិត្យលទ្ធភាពរៀបចំអភិវឌ្ឍភូមិអតីតយុទ្ធជនមួយ ដើម្បីរួមចំណែកនៅក្នុងបុព្វហេតុនេះ។ (ប្រភព៖ CEN NEWS)  ចុចអាន
 
៥) ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់​ នៃសភាតំណាងប្រជាជនចិន ចាត់ទុកសម្តេចតេជោជាតួអង្គសំខាន់។ (ប្រភព៖ DAP NEWS)  ចុចអាន
 
៦) អន្តរជាតិ៖ ​មេដឹកនាំអាមេរិកលោក Donald Trump បានបញ្ជាក់ប្រាប់មិនឲ្យលោក Zelensky វាយប្រហារលើទីក្រុងមូស្គូឡើយ។ (ប្រភព៖ DAP NEWS)  ចុចអាន
 
៧) អន្តរជាតិ៖ ប្រមុខ NATO ព្រមានថា ប្រេស៉ីល ចិន និងឥណ្ឌា អាចនឹងរងទណ្ឌកម្មរបស់អាមេរិក ប្រសិនបើនៅតែបន្តរកស៉ីជាមួយទីក្រុងមូស្គូ។ (ប្រភព៖ FRESH NEWS )  ចុចអាន

៨) អន្តរជាតិ៖ ចិនសន្យាជួយគាំទ្ររុស្ស៊ីកាន់តែខ្លាំងថែមទៀតដើម្បីទប់ទល់នឹងសម្ពាធពីអាម៉េរិក។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
 
៩) អន្តរជាតិ៖ លោក Trump យកពន្ធ ១៩% លើទំនិញឥណ្ឌូនេស៊ី ក្នុងកិច្ចព្រមព្រៀងចុងក្រោយ ខណៈប្លុកអឺរ៉ុប ត្រៀមខ្លួនសងសឹក។ (ប្រភព៖ BTV NEWS)  ចុចអាន
 
១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ឯកភាពគ្នាកំណត់យកខែសីហា ជាឱសានវាទសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់​។ (ប្រភព៖ FRESH NEWS)  ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាម
រយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍1
« រូបមួយសន្លឹកនេះ ពិតជាមានន័យពេញបេះដូង »

- សម្ដេចតេជោ តែងស្ថិតនៅក្នុងបេះដូងពលរដ្ឋកម្ពុជា!
- សម្ដេចតេជោ ជានិមិត្តរូបនៃសុខសន្តិភាព!
- ទីណាមានការលំបាករបស់ពលរដ្ឋ តែងមានវត្តមានតេជោ ទៅដល់ទីនោះ ❤️

ជយោ...! សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8🥰4👍1