CPP_PP Official
1.74K subscribers
5.24K photos
1.6K videos
2.08K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
អបអរសាទរ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ខួបលើកទី៧៣ (Independence Day)

ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏9👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៩-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ៖ ឯករាជ្យជាតិ៩ វិច្ឆិកា រំលឹកឱ្យឃើញព្រះរាជបេសកកម្មរបស់ព្រះបរមរតនកោដ្ឋ។​ (ប្រភព៖ DAP NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្ដេចធិបតី៖ យោធិនកាតព្វកិច្ចដោយស្ម័គ្រចិត្ត និងយោធិនកាតព្វកិច្ច ដោយចាប់ឆ្នោត គឺត្រូវគោរពច្បាប់ដូចគ្នា។​ (ប្រភព៖ DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍សំខាន់ៗ៥ចំណុច ជុំវិញការអនុវត្តកាតព្វកិច្ចយោធា ខណៈការហ្វឹកហ្វឺនចាប់ផ្តើមជាផ្លូវការ។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ។​ (ប្រភព៖ BTV NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ យុវជនជាង១,៤ម៉ឺននាក់ បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា ក្នុងនោះ៥ពាន់នាក់ ត្រូវបា​នជ្រើសរើសសម្រាប់វគ្គដំបូង ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៦) អន្តរជាតិ៖​ អឺរ៉ុប​ នឹងជំរុញសហរដ្ឋអាមេរិក​ ឱ្យពិភាក្សាអំពីសន្តិភាពនៅអ៊ុយក្រែន និងបញ្ហាអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំ G7 នៅទីក្រុងប៉ារីស។ (ប្រភព៖ DAP
NEWS)      ចុចអាន

៧) អន្តរជាតិ៖​ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអ៊ែលព្រមានថា អ៊ីរ៉ង់កំពុងព្យាយាមស្តារគម្រោងនុយក្លេអ៊ែរឡើងវិញ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៨) អន្តរជាតិ៖ ត្រាំ នឹងយកបញ្ហាសង្គ្រាមអ៊ីរ៉ង់ ទៅជជែកជាមួយ ពូទីន និង ស៊ី អំឡុងកិច្ចប្រជុំ APEC។ (ប្រភព៖ Kampucheatmey Daily)      ចុចអាន

៩) អន្តរជាតិ៖ អគ្គលេខាធិការ UN ព្រមានថា ពិភពលោកកំពុងឈានចូល«យុគសម័យនៃអាកាសធាតុអាក្រក់បំផុត»។ (ប្រភព៖ FRESH NEWS)       ចុចអាន

១០) អន្តរជាតិ៖ ​លោក Trump ប្រាប់ថា អ៊ុយក្រែននឹងខុសពី​សភាព​ដើម ហើយ​ថា សង្គ្រាម​ជាមួយរុស្ស៊ី នឹង​បញ្ចប់ឆាប់​ៗ។ (ប្រភព៖ BTV NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍4🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
១០-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ៖ ការបាត់បង់កូនហ៊ុន កំសត់ ជាការចងចាំ មិនអាចបំភ្លេចបាន។​ (ប្រភព៖ DAP NEWS ​)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី ប្រាប់កូនប្រុសថា នៅពេលសម្តេចកើត ក្នុងជំនាន់ប៉ុលពត គ្មានពេទ្យល្អដូចពេលកូនកើតទេ​ មានតែគ្រែឈើមួយ ក្នុងអគារឈើតូចមួយប៉ុណ្ណោះ។​ (ប្រភព៖ DAPNEWS)      ចុចអាន

៣) ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន៖«កិច្ចប្រជុំសហគ្រិនអ្នកនិយាយភាសាបារាំង» នឹងមានសហគ្រិនអ្នកនិយាយភាសារបារាំងចូលរួមចំនួន ១២០០នាក់មកពី ៧២ ប្រទេស។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ បារាំងរៀបចំ «ពន្លាជាតិបារាំង» រយៈពេល ៥ថ្ងៃ ក្នុងភូមិហ្វ្រង់កូហ្វូនី ដើម្បីអបអរកិច្ចប្រជុំកំពូល និងពង្រឹងចំណងមិត្តភាពកម្ពុជា-បារាំង។​ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពិនិត្យវឌ្ឍនៈភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺតាមមហាវិថី ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ (ប្រភព៖ BTV NEWS)      ​ចុចអាន

៦) អន្តរជាតិ៖​ អាមេរិក ជម្លៀសយន្តហោះយោធាចេញពីមូលដ្ឋានទ័ពអាកាសមួយទៀតនៅព្រីតថេន ដោយសារការគំរាមកំហែងពាក់ព័ន្ធអ៉ីរ៉ង់
។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖​ រុស្ស៊ី​ អ៊ុយក្រែន​ និងអាមេរិក​ ចាប់ផ្ដើមកិច្ចចរចាបញ្ចប់សង្គ្រាម​ នៅទីក្រុងអាប៊ូដាប៊ី។ (ប្រភព៖ DAP  NEWS)      ចុចអាន

៨) អន្តរជាតិ៖ លោក Xi Jinping​ គូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។ (ប្រភព៖ FRESH
NEWS)      ចុចអាន

៩) អន្តរជាតិ៖ កូរ៉េខាងជើងចោទប្រមុខ UN ថា លំអៀងទៅខាងកូរ៉េខាងត្បូងចំពោះភាពតានតឹងតាមព្រំដែន។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន

១០) អន្តរជាតិ៖ ​អាល្លឺម៉ង់ លេងធម៌ក្តៅគំរាមប្រើសិទ្ធិ «វេតូ» ខ្ទប់លុយ EU បើមិនព្រមជួយចេញលុយជួយ អ៊ុយក្រែន។ (ប្រភព៖Kampucheathmey Daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰5👍2👏1🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ៖ សម្តេច ហោ ណាំហុង បណ្តុះមន្ត្រីការទូតជំនាន់ក្រោយ មានសមត្ថភាពតស៊ូមតិ ការពារជាតិ។​ (ប្រភព៖ DAP NEWS)       ចុចអាន

២) ភ្នំពេញ៖ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវតាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ខណៈព្រឹកស្អែកសម្តេចធិបតី និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍នេះ ជាផ្លូវការ។​ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ លោក ហួត ហាក់ ៖ ការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០បញ្ជាក់ថា កម្ពុជា អាចផ្តល់សុវត្ថិភាព ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ (ប្រភព៖ DAP NEWS)       ចុចអាន
 
៤) ភ្នំពេញ៖ លោក ហួត ហាក់​ អំពាវនាវភាគីពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយ សក្ដានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក តាមរយ។​ (ប្រភព៖ DAP NEWS)       ចុចអាន

៥) អន្តរជាតិ៖ លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ​។ (ប្រភព៖ BTV NEWS)      ​ចុចអាន

៦) អន្តរជាតិ៖​ អ៊ីរ៉ង់ ដាក់កងទ័ពជើងទឹក និងអាកាសអាហ្សង់ទីន ចូលក្នុងបញ្ជី «អង្គការភេរវកម្ម» ដើម្បីសងសឹក។ (ប្រភព៖ Kampucheathmey Daily)       ចុចអាន

៧) អន្តរជាតិ៖​ អនុប្រធានាធិបតីអាមេរិក លោក Vance ថ្លឹងថ្លែងជួបចរចាផ្ទាល់ជាមួយអ៊ីរ៉ង់ ទោះទីក្រុងតេហេរ៉ង់ ធ្លាប់ច្រានចោល។ (ប្រភព៖ Kampucheathmey Daily)       ចុចអាន

៨) អន្តរជាតិ៖ ចិន​ សន្យាគាំទ្រ​គុយបា​ ប្រឆាំង​ទណ្ឌកម្ម និង​ការជ្រៀតជ្រែកពី​បរទេស ចំពេល​រងសម្ពាធ​ពី​អាមេរិក​។ (ប្រភព៖Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ អាមេរិក ថាចិនយល់ស្របចំពោះសារសំខាន់នៃកិច្ចពិភាក្សាកម្រិតមេដឹកនាំ ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ ​លោក ត្រាំ ការពារការសម្រេចចិត្តធ្វើសង្រ្គាមអ៉ីរ៉ង់ ក្នុងសុន្ទរកថានៃទិវាអតីតយុទ្ធជនអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👏6👍1
Media is too big
VIEW IN TELEGRAM
ទ្វីបទាំង៥! សំឡេងជាច្រើន! បេះដូងតែមួយ!
កម្ពុជា សូមស្វាគមន៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី !

Cinq continents ! Plusieurs voix ! Un seul cœur !
Le Cambodge souhaite la bienvenue au Sommet de la Francophonie !

Five Continents! Many Voices! One Heart!
Cambodia Welcomes the Francophonie Summit!

#ហ្វ្រង់កូហ្វូនី #Francophonie
#កម្ពុជា #Cambodia

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰4👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
១៤-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នឹងសម្រេចគោលដៅ២០ពាន់លានដុល្លារ ខណ:ភាគីទាំងពីរប្ដេជ្ញារពង្រឹងកិច្ចសហប្រតិបត្ដិការលើវិស័យអប់រំ នយោបាយ ពិសេសសន្ដិសុខតាមព្រំដែន។​ (ប្រភព៖ CNC HOT NEWS ​)      ចុចអាន

២) ភ្នំពេញ៖ សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម។​ (ប្រភព៖ BTV
NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចតេជោ៖ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាង កម្ពុជានិងបារាំង។ (ប្រភព៖ DAP NEWS)      ​ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យអនុរដ្ឋមន្ត្រីសាធារណរដ្ឋម៉ាសេដ្វានខាងជើង រៀបចំយន្តការពិគ្រោះយោបល់នយោបាយជាផ្លូវការ សំដៅកំណត់វិស័យសក្ដានុពល នៃប្រទេសទាំងពីរ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី។​ (ប្រភព៖ CNC
HOT  NEWS)      ចុចអាន
 
៦) ភ្នំពេញ៖ ​ការ​អំពាវនាវ​របស់​កម្ពុជា​លើ​ការ​ការពារ​បេតិកភណ្ឌ​ឆ្លើយ​តប​នឹង​ការ​ឈ្លាន​ពាន​ត្រូវ​បាន​រដ្ឋមន្ត្រី​ហ្វ្រង់កូហ្វូនី​យល់​ព្រម​ដាក់​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ថ្ងៃ​ស្អែក​។ (ប្រភព៖ Kampucheathmey Daily)      ​ចុចអាន

៧) អន្តរជាតិ៖​ ទាហាន អាមេរិក ប្រមាណ ៧ ០០០ នាក់នៅ អង់គ្លេស រត់រកកន្លែងជ្រកកោន ក្រោយសង្ស័យមានដ្រូនហោះពីលើ។ (ប្រភព៖Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ ចិននឹងជំរុញការវិនិយោគ លើថាមពលកកើតឡើងវិញ នៅតួគីយ៉េ តាមរយៈកិច្ចព្រមព្រៀងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ក្នុងទំទំហំទឹកប្រាក់ប្រមាណ ១៥ពាន់លានដុល្លារ។ (ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ ត្រាំ នឹងចួប​​មេ​ដឹកនាំ​ចិន-រុស្ស៊ី ក្នុង​​ជំនួបត្រីភាគី​ប្រវត្តិសាស្ត្រ ​ដើម្បី​​ពិភាក្សា​​​ បញ្ហា​អាវុធនុយ​ក្លេអ៊ែរ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក ប្រកាសបើកដំណើរការជើងហោះហើរឡើងវិញ ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនងបង្កចលាចលទូទាំងប្រទេស។ (ប្រភព៖ DAP NEWS)      ចុចអាន

១១) អន្តរជាតិ៖ មេដឹកនាំអាស៊ាន នឹងជួបប្រជុំគ្នាក្នុងទីក្រុងម៉ានីល ជាមួយការផ្តោតលើសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា។ (ប្រភព៖ FRESH NEWS)      ចុចអាន

១២) អន្តរជាតិ៖ បន្ទាប់ពី 26ឆ្នាំ សហរដ្ឋអាមេរិកបានបាត់បង់ស្ថានភាពលុបបំបាត់ជំងឺកញ្ជ្រឹលរបស់ខ្លួន។(​After 26 years, the US has lost its measles elimination
status)។ (ប្រភព៖ CNN Health)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰2👍1
Please open Telegram to view this post
VIEW IN TELEGRAM
👍4🥰4
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ។​ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្ដេចតេជោ ប្រាប់លោក ម៉ាក្រុង ពីការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរចំពោះសកម្មភាពរបស់លោកនៅភ្នំពេញ។​ (ប្រភព៖ Kampucheathmey
Daily)      ចុចអាន

៣) ភ្នំពេញ៖ កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»។​ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីកាណាដា អញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈចំនួន២ និងប្រកាសចាប់ផ្តើមពិភាក្សាលើកិច្ចព្រមព្រៀងសំខាន់ៗចំនួន២ទៀត។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៥) ភ្នំពេញ៖ សម្ដេចធិបតី ៖ នៅមានវិស័យសំខាន់ៗ ជាច្រើនទៀត កម្ពុជា-អាមេនី អាចពង្រឹង និងពង្រីក ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ។ (ប្រភព៖ DAP NEWS)      ចុចអាន

៦) ភ្នំពេញ៖ ​ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៧) ភ្នំពេញ៖​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៧ នៅប្រទេសហ្វីលីពីន។ (ប្រភព៖ BTV NEWS)      ចុចអាន

៨) ភ្នំពេញ៖ កម្ពុជា ជំរុញឱ្យបញ្ចូលបញ្ហាព្រំដែនកម្ពុជា-ថៃ និងជោគវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ទៅក្នុងសាររបស់អាយប៉ាដោយជោគជ័យ។ (ប្រភព៖ CEN NEWS)      ចុចអាន

៩) អន្តរជាតិ៖ UN ត្រៀម​រួចហើយ ក្នុងការគាំទ្រដល់​កិច្ចប្រឹងប្រែងលុបបំបាត់អាវុធនុយក្លេអ៊ែរ ពីកិច្ចពិភាក្សាអាមេរិក-ចិន-រុស្ស៊ី។ (ប្រភព៖ BTV International)      ចុចអាន

១០) អន្តរជាតិ៖ រុស្ស៊ីបដិសេធការចោទប្រកាន់របស់អេស្តូនី ជុំវិញ​ការប៉ុនប៉ងដុតបំផ្លាញ រហូត​ជំរុញ​ឱ្យមានការបិទព្រំដែន។ (ប្រភព៖ BTV Internationa)      ចុចអាន

១១) អន្តរជាតិ៖ ហ្វីលីពីន៖ អាស៊ាន និងចិន បន្តស្វែងរកចំណុចរួម ក្នុង​ពេល​មាន​ភាពមិនប្រកដ​ប្រជា​ជាសកល។ (ប្រភព៖ BTV Internationa)      ចុចអាន

១២) អន្តរជាតិ៖ អ៊ីរ៉ង់ទាត់ចោលការទាមទារសំណងពីក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ខណៈភាពតានតឹងនៅច្រកសមុទ្រហ័រមូសនៅតែក្ដៅគគុក។ (ប្រភព៖ BTV Internationa)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍10
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៧-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ឆ្លើយតប អគ្គលេខាធិការហ្វ្រង់កូហ្វូនី៖ មោទនភាពសម្រាប់កម្ពុជា មានឱកាសរៀបចំនូវកិច្ចប្រជុំកំពូល ដោយជោគជ័យ។​ (ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្ដេចតេជោ៖ កម្ពុជានឹងនិយាយលើវេទិកាអន្តរជាតិ​កាន់តែខ្លាំងជាងមុនថែមទៀត បើថៃមិនអនុវត្តកិច្ចព្រមព្រៀង។​ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចតេជោ ឯកភាពឱ្យកម្ពុជា-ម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ។​ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៥) ភ្នំពេញ៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាយប៉ាមានតួនាទីសំខាន់នៅក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន ការពារសុខសន្តិភាព វិបុលភាពជូនពលរដ្ឋក្នុងតំបន់និងអន្តរជាតិ។ (ប្រភព៖ BTV NEWS)     
ចុចអាន

៦) ភ្នំពេញ៖ ​សម្តេចប្រធានរដ្ឋសភា ជម្រាបពីស្ថានភាពពិតពីជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងការលំបាករបស់ពលរដ្ឋខ្មែរភៀសសឹក ២ម៉ឺននាក់ ដែលត្រូវការវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព។ (ប្រភព៖ BTV NEWS)      ​ចុចអាន

៧) ភ្នំពេញ៖​ ប្រធានរដ្ឋសភាស្តីទី បង្ហាញជំហរម៉ឺងម៉ាត់របស់កម្ពុជាលើបញ្ហាព្រំដែនជាមួយថៃ និងជំរុញកិច្ចសហប្រតិបត្តិការសភាកម្ពុជា-កាណាដា។ (ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ មេដឹកនាំអាស៊ានបូក ៣ អំពាវនាវឱ្យកាន់​តែ​មាន​សាមគ្គីភាព ខណៈជម្លោះ និងវិបត្តិជា​សកល កាន់តែ​កើនឡើង។ (ប្រភព៖ BTV International)      ចុចអាន

៩) អន្តរជាតិ៖ ​​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន ម៉ាឡេស៊ី​ ថ្កោលទោស ​អ៊ីស្រាអែល​ បណ្តេញ​ពលរដ្ឋប៉ាឡេស្ទីន​ ពីលំនៅ​ឋាន និងបង្អត់អាហារ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅដល់ហ្វីលីពីន ដើម្បីបើកកិច្ចប្រជុំជាមួយអាស៊ាន និងក្រុម Quad មុនធ្វើទស្សនកិច្ចទៅចិន។ (ប្រភព៖ FRESH NEWS)      ចុចអាន

១១) អន្តរជាតិ៖ កងទ័ពយេម៉ែន អះអាងថា បានវាយប្រហារជិត ៧០០ ដងលើក្រុមហ៊ូធី ខណៈទីតាំងសំខាន់ៗ ត្រូវបាត់បង់ជាបន្តបន្ទាប់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១២) អន្តរជាតិ៖ មេដឹកនាំបក្សប្រឆាំង អ៊ីស្រាអែល ហៅទង្វើរបស់ខុទ្ទកាល័យលោក ណេតាន់យ៉ាហ៊ូ ថាជា «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ»។ (ប្រភព៖ Kammpucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍4🥰2🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ
ប្រចាំថ្ងៃ៖១៩-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានផ្សព្វផ្សាយពីប្រទេសកម្ពុជា យ៉ាងទូលំទូលាយទៅកាន់ពិភពលោក។​ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញ​ការ​ព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគាំទ្រជំហកម្ពុជា។​ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចធិបតី៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនី ប្រឆាំងដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់កម្លាំងប្រដាប់អាវុធ។​ (ប្រភព៖ DAP NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ៖ កម្ពុជារៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ចំណាយថវិកា ១៥ លានដុល្លារ។ (ប្រភព៖ DAP NEWS)      ចុចអាន

៥) ភ្នំពេញ៖ បញ្ចប់ចម្ងល់ពលរដ្ឋពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម, សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាដើរលឿនជាងគេ បានចុះកិច្ចព្រមព្រៀងជាមួយអាមេរិក តាំងពីមួយឆ្នាំមុនមកម្ល៉េះ​។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៦) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ ខណៈលោក ត្រាំ ប្រកាសបន្តជួយជំរុញការអនុវត្តឱ្យបានពេញលេញ ។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៧) ភ្នំពេញ៖​ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនពីរ ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ (ប្រភព៖ CEN NEWS )     ចុចអាន
 
៨) អន្តរជាតិ៖ លោក ​Xi Jinping៖ ក្នុងនាមជាប្រទេសធំ ចិន រុស្ស៊ី និង​អាមេរិក ​គួរតែធ្វើជាគំរូល្អ សហការ​គ្នា​ដើម្បីដោះស្រាយបញ្ហា ប្រឈមសកល រួមគ្នា​គាំពារ​សន្តិភាព​និងស្ថិរភាព ពិភពលោក​និង​រួមចំណែក​​កាន់​តែច្រើន​ ដល់​វឌ្ឍន​ភាព​របស់​មនុស្សជាតិ។ (ប្រភព៖ DAP NEWS)    ចុចអាន

៩) អន្តរជាតិ៖ ​​ប្រធានាធិបតីចិន ស៊ី ជិនភីងប្រកាសពីវិធានការគាំទ្រកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក
ដោយចិន នឹងផ្តល់ថវិកា២០លានដុល្លារដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងក្របខ័ណ្ឌវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC)។ (ប្រភព៖ Kampucheatmey Daily)      ចុចអាន

១០) អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង ចុះត្រួតពិនិត្យសាលាកងទ័ពជើងទឹក ចំពេលសង្ស័យថាលោក ត្រាំ និង គីម អាចជួបគ្នានៅប្រទេសចិន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១១) អន្តរជាតិ៖ យន្តហោះ​ទម្លាក់​គ្រាប់​បែក​រុស្ស៊ី​ ចុះ​ចត​ នៅ​វៀត​ណាម ខណៈ ទីក្រុង​ម៉ូស្គូ​ ចង់​បង្ហាញ​ពី​ឥទ្ធិពលដ៏វែង​ឆ្ងាយ ​នៅអាស៊ីបូព៌ា​។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

១២) អន្តរជាតិ៖សហរដ្ឋអាមេរិក បដិសេធមិនប្រើប្រាស់ សេវាកម្មផ្កាយរណប Starlink ដោយឥតគិតថ្លៃ ដើម្បីគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👏6👍1
Media is too big
VIEW IN TELEGRAM
សម្តេចធិបតី៖ កម្ពុជាត្រូវពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនបន្ថែមទៀត ដើម្បីបង្កើតបានជាទំនុកចិត្ត មានភាពរឹងមាំ និងទទួលការគាំទ្រពីអតិថិជនយូរអង្វែង។

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២១-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជន ជាពិសេស សហគ្រាសធុនមីក្រូ តូច និង មធ្យម ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល។​ (ប្រភព៖ CEN NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត៖ ការបិទព្រំដែន យើងមិនស្លាប់ទេ។​ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ដល់មន្ត្រីឱ្យយល់ដឹងច្បាស់ ពីសម្លៀកបំពាក់ប្រពៃណីខ្មែរ ជៀសវាងការប្រើប្រាស់ច្រឡំ ជាមួយរបស់គេ។​ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖កម្ពុជាត្រូវការយុវជនដែលមិនត្រឹមតែស្រឡាញ់ជាតិប៉ុណ្ណោះទេ ប៉ុន្តែមានសមត្ថភាព មានគុណធម៌និងអាចប្រកួតប្រជែងបាននៅក្នុងតំបន់ និងសកលលោក។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) អន្តរជាតិ៖ ​កុមារ​ប៉ាឡេស្ទីន​ប្រមាណ ៣៥០នាក់ ជាប់​ក្នុង​ពន្ធនាគារ​អ៊ីស្រាអែល ​ប្រឈមនឹង​​ទារុណកម្ម និង​ភាព​អត់ឃ្លានធ្ងន់​ធ្ងរ​​។ (ប្រភព៖  Kampucheathmey Daily)      ចុចអាន

៦) អន្តរជាតិ៖ លោក ត្រាំ សំណូមពរឱ្យ Nvidia ផ្ដល់ឱកាសឱ្យលោក Jensen Huang បន្តតំណែង។ (ប្រភព៖ THMEY THMEY NEWS)      ​ចុចអាន

៧) អន្តរជាតិ៖​ លោក ហ្សេឡេនស្គី ថាលោក ពូទីន ជាឃាតករ ខណៈលោក ត្រាំ ចាត់ទុកជាមិត្ត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៨) អន្តរជាតិ៖ វៀតណាម លុបចោល ទោសប្រហារជីវិត ចំពោះបទល្មើស ជួញដូរគ្រឿងញៀន។ (ប្រភព៖ Kampucheathmey Daily)       ចុចអាន

៩) អន្តរជាតិ៖ ​​អឺរ៉ុប​ ដាក់តម្រូវការប្រេងឥន្ធនៈ​ សម្រាប់វិស័យយោធា ជាចំណុចស្នូលនៃយុទ្ធសាស្ត្រថ្មីស្តីពីសន្តិសុខប្រេង។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ វិបុលភាព​រួម​ នៃអាស៊ី-ប៉ាស៊ីហ្វិក​៖ ចក្ខុវិស័យ​​អភិវឌ្ឍ​ន៍​ ក្នុងតំបន់​ដែលអាច​អនុវត្តបាន។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰4
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ កម្ពុជា ពន្យល់ការពិតនៃការឈ្លានពានរបស់យោធាថៃនៅមហាសន្និបាតអន្តរសភាអាស៊ាន។​ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ទស្សនកិច្ចប្រធានាធិបតីបារាំងនៅកម្ពុជា ​បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង។​ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ អ្នកនាំពាក្យ៖កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កម្ពុជាបង្ហាញការពិតយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ។​ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ គ.ជ.ប៖ រយៈពេល៤៦ថ្ងៃ មានពលរដ្ឋជាង៤៥ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) អន្តរជាតិ៖ ​អ៊ីរ៉ង់៖កងកម្លាំងការពារដែនអាកាសខ្លួនបានធ្វើឱ្យយន្តហោះចម្បាំង F-16 អាមេរិកខូចខាតនៅតំបន់ឈូងសមុទ្រពែក្ស។ (ប្រភព៖ BTV Internationa)      ​ចុចអាន

៦) អន្តរជាតិ៖ រងការគំរាមសន្តិសុខពីរុស្ស៊ី ប៉ូឡូញ និងអេស្តូនី ចេញវិធានការការពារព្រំដែនថ្មី។ (ប្រភព៖ THMEY THMEY NEWS)   ​ចុចអាន

៧) អន្តរជាតិ៖​ ពួកហ៊ូទីយេម៉ែនបន្ត​បាញ់មីស៊ីល​សំដៅក្រុង​រីយ៉ាដ ដោយ​ដៅ​លើសង្កាត់​ពាណិជ្ជកម្ម។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៨) អន្តរជាតិ៖ សមាជិកណាតូ អេស្តូនី គ្រោងបិទព្រំដែនជាមួយរុស្ស៊ីកន្លះ​ឆ្នាំ ជុំវិញកង្វល់សន្តិសុខ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​​រដ្ឋាភិបាលមីយ៉ាន់ម៉ាចោទការសម្រេចរបស់អាស៊ានថា «មិនស្មើភាព និងគ្មានតុល្យភាព»។ (ប្រភព៖ Kampucheathmey Daily)       ចុចអាន
 
១០) អន្តរជាតិ៖ អ៊ីរ៉ង់ បាញ់ចូលមូលដ្ឋានយោធាអាម៉េរិកលើទឹកដីបារ៉ែនសារជាថ្មី។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏2🥰1🕊1
Media is too big
VIEW IN TELEGRAM
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក

ព្រះរាជពិធីបុណ្យអុំទូក មិនមែនគ្រាន់តែជាពិធីបុណ្យប្រពៃណីសម្រាប់ការកម្សាន្ត និងការជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីអរិយធម៌ដ៏រុងរឿង ប្រពៃណីដ៏ផូរផង់ និងស្មារតីសាមគ្គីភាពរបស់ប្រជាជាតិខ្មែរ។

🚣 ការប្រណាំងទូក បង្ហាញពីកម្លាំងសាមគ្គីភាព ការសហការគ្នា និងភាពក្លាហានរបស់កីឡាករអុំទូក ដែលជានិមិត្តរូបនៃការរួបរួមកម្លាំងដើម្បីសម្រេចគោលដៅរួម។

🪷 ការបណ្ដែតប្រទីប ជាសម្រស់នៃពន្លឺភ្លើងដ៏ស្រស់ត្រកាល បង្ហាញពីជំនឿ សេចក្ដីគោរព និងការដឹងគុណចំពោះព្រះពុទ្ធសាសនា និងព្រះគង្គា។

🌕 ពិធីសំពះព្រះខែ និងអកអំបុក ជាប្រពៃណីដ៏មានអត្ថន័យ ដែលបង្ហាញពីជំនឿ ការដឹងគុណចំពោះធម្មជាតិ ការបួងសួងសុំសេចក្ដីសុខ សិរីមង្គល និងភាពចម្រុងចម្រើនក្នុងជីវភាពរស់នៅ។

❤️ បុណ្យអុំទូក គឺជាមោទនភាពជាតិ ជាខ្សែចំណងនៃមរតកដូនតា និងជាកេរដំណែលវប្បធម៌ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា អភិរក្ស និងបន្តផ្សព្វផ្សាយទៅកាន់កូនចៅជំនាន់ក្រោយ ព្រមទាំងពិភពលោកឱ្យបានស្គាល់ពីភាពអស្ចារ្យនៃវប្បធម៌ខ្មែរ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-វិច្ឆិកា-២០២៦
 
១) ភ្នំពេញ៖ សម្តេចធិបតី នឹងចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ និងកិច្ចប្រជុំកំពូលសហប្រតិបត្តិការCLMV។​ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

២) ភ្នំពេញ៖ កម្ពុជា-ចិន ប្រកាសរួមថា សមយុទ្ធនាគមាសធ្វើឡើង មិនដើម្បីគំរាមកំហែង ឬបង្កបញ្ហាជាមួយប្រទេសទី៣ឡើយ។​ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជា ចិន ប្រើប្រាស់ទ័ពជិត៣ពាន់នាក់ ដ្រូន កាំជ្រួចការពារអាកាស រ៉ាដា នាវចម្បាំង យុទ្ធោបករណ៍សំខាន់ៗ ក្នុងសមយុទ្ធនាគមាស។​ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៤) ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរសើរពីសោភ័ណភាព និងសណ្តាប់ធ្នាប់នៅវត្តភ្នំ ក្នុងថ្ងៃបញ្ចប់នៃពិធីបុណ្យអុំទូក។ (ប្រភព៖ BTV NEWS)      ចុចអាន

៥) អន្តរជាតិ៖ ​កូរ៉េខាងត្បូង​ ចេញការព្រមាននៅលើកោះមួយ នៅភាគខាងកើត បន្ទាប់ពីយន្តហោះយោធារុស្ស៊ី​ រំលោភចូលទៅក្នុងតំបន់ ការពារដែនអាកាស។ (ប្រភព៖ DAP NEWS)      ​ចុចអាន

៦) អន្តរជាតិ៖ អាមេរិក​ ប្រកាសឱ្យពលរដ្ឋ​របស់ខ្លួន​ ចាកចេញពីប្រទេសអ៊ីរ៉ង់ ដោយព្រមានថា ជម្លោះអាចនឹងកើនឡើង យ៉ាងឆាប់រហ័ស។ (ប្រភព៖ DAP NEWS)   ​   ចុចអាន

៧) អន្តរជាតិ៖​ ប្រធានាធិបតី ដូណាល់ ត្រាំ ស្នើដំឡើងពន្ធគយថ្មីលើប្រទេសដៃគូពាណិជ្ជកម្មចំនួន១៤ប្រទេស។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៨) អន្តរជាតិ៖ លោក ពូទីន ថាអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងរុស្ស៉ី ទោះជាមានសំណើរបស់លោក ត្រាំ ហើយសន្យាសងសឹកវិញ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ ​​ក្រុមហ៊ូទី គំរាមវាយកំពង់ផែ Jeddah និងកំពង់ផែផ្សេងទៀតរបស់អារ៉ាប៊ីសាអូឌីតនៅសមុទ្រក្រហម។ (ប្រភព៖FRESH NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ ជប៉ុនមានគោលបំណងក្លាយជាមហាអំណាច AI លេខ ៣ លើពិភពលោក នៅពីក្រោយអាមេរិក និងចិន។ (ប្រភព៖ BTV Internationa)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍4
Media is too big
VIEW IN TELEGRAM
សម្រស់រាជធានីភ្នំពេញ ជាបេះដូងនៃប្រទេសកម្ពុជា | Phnom Penh 🍃🌇🇰🇭

#MLMUPC #ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍1🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
២៦-វិច្ឆិកា-២០២៦

១) ភ្នំពេញ៖ បញ្ហាការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច៖ សម្តេចតេជោ បញ្ជាក់ថា «បើឈរមិនទាន់រឹង កុំទាន់រត់ នាំឱ្យយើងដួល»។​ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

២) ភ្នំពេញ៖ រដ្ឋសភានឹងប្រជុំរដ្ឋសភាជាវិសាមញ្ញ នៅថ្ងៃទី៣០វិច្ឆិកា ដើម្បីពិភាក្សាអនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤ ។​ (ប្រភព៖ BTV NEWS)      ចុចអាន
 
៣) ភ្នំពេញ៖ ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ សម្តេចធិបតី ប្រាប់សមាជិកព្រឹទ្ធសភាអាមេរិកថា កម្ពុជា បន្តប្រកាន់យកយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។​ (ប្រភព៖ DAP NEWS)      ចុចអាន

៤) ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អាមេរិក គាំទ្រឱ្យមានការផ្ទេរបច្ចេកវិទ្យា និងអ្នកជំនាញលើវិស័យថាមពល និងរ៉ែ ដល់កម្ពុជា។ (ប្រភព៖ Kampucheathmey  Daily)      ​ចុចអាន

៥) ភ្នំពេញ៖ កម្ពុជា បន្តជម្រាបដល់ប្រទេស​ឥណ្ឌាដែលជាដៃគូសហការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារពីការខូចខាតដោយសារការឈ្លានពាន និងការបាញ់កម្ទេចពីសំណាក់ប្រទេសថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន

៦) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សន្តិភាព និងស្ថិរភាព គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះបាន សម្រាប់ការឈានទៅសម្រេចមហិច្ឆតាសេដ្ឋកិច្ច និងការរីកចម្រើនវិស័យកីឡាកម្ពុជា។ (ប្រភព៖ FRESH NEWS)      ​ចុចអាន

៧) អន្តរជាតិ៖ ត្រាំ និង​ប្រមុខណាតូ ព្រមាន​រុស្ស៊ី​ កុំឱ្យពង្រីកភ្លើង​សង្គ្រាម​ នៅអ៊ុយក្រែន​ បន្ថែម​ទៀត​។ (ប្រភព៖​Kampucheathmey Daily)     ចុចអាន

៨) អន្តរជាតិ៖​ បណ្តារដ្ឋាភិបាលនៅអាស៊ី តវ៉ាជំទាស់ និងស្វែងរកកិច្ចព្រមព្រៀង ក្រោយរដ្ឋបាលលោក ត្រាំ ប្រកាសដំឡើងពន្ធគយថ្មី។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង ប្តេជ្ញាផលិតអាវុធនុយក្លេអ៊ែរ បន្ថែមទៀត បន្ទាប់ពីព្រងើយកន្តើយ នឹងការស្នើរបស់លោក ត្រាំ។ (ប្រភព៖ DAP NEWS)      ចុចអាន

១០) អន្តរជាតិ៖ ​​វៀតណាម អះអាងថា កំពុងធ្វើការជាមួយអាមេរិក ដើម្បីសម្រេចកិច្ចព្រមព្រៀង ពាណិជ្ជកម្មឱ្យបានឆាប់បំផុត។ (ប្រភព៖ DAP  NEWS)       ចុចអាន
 
១១) អន្តរជាតិ៖ ថៃ និងមីយ៉ាន់ម៉ា ព្រមព្រៀងបង្កើតស្ថានីយ តាមដានគុណភាពទឹក តាមទន្លេព្រំដែន ចំពេលមានក្តីបារម្ភ ពីការបំពុលសារធាតុគីមីពុល។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១២) អន្តរជាតិ៖ ថៃបញ្ជូន F-16 ទៅស្ទាក់ការពារដែនអាកាសក្បែរមីយ៉ាន់ម៉ា ក្រោយឃើញសញ្ញាយន្តហោះមិនស្គាល់អត្តសញ្ញាណ១គ្រឿង។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍2