CPP_PP Official
1.71K subscribers
5.12K photos
1.55K videos
2.02K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២០-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ សម្តេចធិបតី សន្តិភាពពេញលេញ ដែលកម្ពុជា ខិតខំកសាង អស់រយៈពេល ២៦ឆ្នាំ ត្រូវបានគំរាមកំហែង ដោយសារតែសង្គ្រាមកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន

២) ភ្នំពេញ៖​​ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖កម្ពុជា​កំពុងតវ៉ាគ្រប់ពេលវេលា​ដោយមិនបានធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយលើកិច្ចការពារទឹកដី។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជាគាំទ្រពេញទំហឹងចំពោះគណៈកម្មការផ្សះផ្សានៃ​ UNCLOS ខណៈកិច្ចប្រជុំលើកទី២នឹងធ្វើនៅខែតុលា។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី ថាអ្នកនយោបាយលោកខាងលិចមួយចំនួន កំពុងចង់ឱ្យមានសង្គ្រាមរវាងរុស្ស៊ី និង NATO។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) អន្តរជាតិ៖​​ តួកគីយ៉េ ថាខ្លួនអាចជួយបំពេញតម្រូវការយោធារបស់អារ៉ាប៊ីសាអូឌីត ក្រោមកិច្ចព្រមព្រៀងការពារជាតិ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ ​ទីក្រុង​ម៉ានីលចោទ​ថា នាវាចិន ​បុកនាវារដ្ឋាភិបាល​ហ្វីលីពីន នៅសមុទ្រ​ចិនខាងត្បូង​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ ​​មេ​ដឹក​នាំពិភពលោក ចួប​​ជុំគ្នានៅវេទិកា UN ចំពេល​សង្គ្រាមមជ្ឈិមបូព៌ា និងអ៊ុយក្រែន​ ​​រក​ផ្លូវ​​បញ្ចប់​មិន​ទាន់​​ឃើញ​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ ​អ៊ីរ៉ង់​ អះ​អាង​ថា ច្រក​ហ័រមូសនឹង​បន្តបិទ រហូត​ទាល់តែ​អាមេរិកគោរព​កិច្ចព្រមព្រៀង​ កាល​ពី​ខែមិថុនា​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​​ប្រធានគណៈកម្មាធិការយោធាអង្គការណាតូ៖ កិច្ចព្រមព្រៀងតំបន់ Greenland ត្រូវបានស្វាគមន៍យ៉ាងខ្លាំង​​​។ (ប្រភព៖ BTV NEWS)       ចុចអាន

១០) អន្តរជាតិ៖ អាមេរិកអនុម័តគម្រោងលក់សម្ភារការពារដែនអាកាស ក្នុងតម្លៃជិត២,៧ពាន់លានដុល្លារដល់អ៊ុយក្រែន។  (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២១-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យអតីតប្រធានរដ្ឋសភាកូរ៉េ ជួយកៀរគរអ្នកវិនិយោគកូរ៉េ មកបណ្ដាក់ទុននៅកម្ពុជា ឲ្យកាន់តែច្រើន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

២) ភ្នំពេញ៖​​ សម្តេចធិបតី៖ ទោះបីជាត្រូវរងសម្ពាធវិបត្តិពីខាងក្រៅជាបន្តបន្ទាប់ ក៏កម្ពុជាបន្តរក្សាបានស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចយ៉ាងរឹងមាំ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចធិបតី៖ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួនជាង១ម៉ឺននាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៤) ភ្នំពេញ៖ រដ្ឋសភា ចេញសេចក្តីប្រកាសពីលទ្ធផលនៃសម័យប្រជុំ លើកទី៦ នីតិកាលទី៧ ដោយអនុម័តសុពលភាពតំណាងរាស្រ្តថ្មី និងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៤។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ ​​ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២២-២៨ ខែកញ្ញា។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ ចិនបញ្ជាក់ថា លោក ស៉ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅអាមេរិកចាប់ពីថ្ងៃពុធសប្តាហ៍នេះ ខណៈលោក ត្រាំ នឹងទៅទទួលផ្ទាល់ដល់ព្រលានយន្តហោះ។  (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ ​​​​កូរ៉េខាងជើង ថាគ្មានការដាក់ទណ្ឌកម្មថ្មីណាមួយ អាចរារាំងការអភិវឌ្ឍរបស់ខ្លួនបានឡើយ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ ​ផ្ទុះបាតុកម្មហិង្សានៅទីក្រុងប៉ារីស ជុំវិញសេចក្តីព្រាងច្បាប់ពង្រីកសិទ្ធិប្រើប្រាស់អាវុធដល់មន្ត្រីនគរបាល។ (ប្រភព៖ CNC HOT NEWS)     ចុចអាន

៩) អន្តរជាតិ៖ ​​​​​ក្រុមអ្នកតវ៉ានៅសេអ៊ូល ប្រឆាំងនឹងការបញ្ជូនទ័ពទៅច្រកសមុទ្រហ័រមូស និងទាមទារឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងប្រកាន់ជំហរឯករាជ្យ។ (ប្រភព៖ CNC HOT NEWS NEWS)       ចុចអាន

១០) អន្តរជាតិ៖ អនុប្រធានាធិបតីតៃវ៉ាន់ ប្រាប់សារព័ត៌មាន Sky News ថា តៃវ៉ាន់ នៅមិនទាន់មានសព្វាវុធគ្រប់គ្រាន់ ដើម្បីការពារខ្លួននៅឡើយទេ។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍3
Media is too big
VIEW IN TELEGRAM
សូមអញ្ជើញមកស្វែងយល់ និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃរដូវកាលដ៏ពិសេសមួយ ដែលធម្មជាតិ បេតិកភណ្ឌ វប្បធម៌ និងស្នាមញញឹមដ៏កក់ក្ដៅ បានរួមបញ្ចូលគ្នាយ៉ាងចុះសម្រុង បង្កើតបានជាភាពទាក់ទាញដ៏វិសេសវិសាល និងអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននៅកណ្តាលទឹកដីកម្ពុជា។

Come and discover, and immerse yourself in the beauty of a remarkable season, where nature, heritage, culture, and warm smiles come together in harmony, creating a unique charm and unforgettable memories in the heart of Cambodia.

Produced by KiloTRAVEL x Gazette ប្រជាជន
#KingdomOfWonder #DiscoverCambodia #AngkorWat #GreenSeason #CambodiaGreenSeason #TravelCambodia #CambodiaHospitality

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰6🕊1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់​បងប្អូនណាដែលភ្ជាប់មក ដោយគ្មានការអនុញ្ញាត។ (ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖​​ សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុង នៅខេត្តកណ្តាល​ ចំនួន៥រូប។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការបង្ក្រាបបទល្មើស Online Scams នៅកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បង្ហាញលទ្ធផលកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសការឆបោកតាមបច្ចេកវិទ្យា (Online Scams) រវាងកម្ពុជា-FBI សហរដ្ឋអាម៉េរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) អន្តរជាតិ៖ ​​ប្រធានាធិបតីអ៉ីរ៉ង់ ប្តេជ្ញាថានឹងការពារយ៉ាងម៉ឺងម៉ាត់ជំហររបស់ប្រទេសលោក ក្នុងឱកាសទៅចូលរួមមហាសន្និបាត UN លើទឹកដីអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្ម ដើម្បីប្តូរយកការបង្កកកម្មវិធី នុយក្លេអ៊ែរកូរ៉េខាងជើង។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ ឥទ្ធិពលលោក ស៊ី ជិនពីង ជះស្រមោល លើជំនួបដ៏សំខាន់រវាងលោក ត្រាំ និងលោកស្រី តាកាអុីឈី។ (ប្រភព៖ DAP NEWS)       ចុចអាន

៨) អន្តរជាតិ៖ ​ចិនបើកការដ្ឋានសាងសង់រោងចក្រថាមពលប្រើបច្ចេកវិទ្យាឧស្ម័ន CO2 កម្រិត Supercritical និងអំបិលរលាយ (Molten Salt) ជាលើកដំបូងបំផុតនៅលើពិភពលោក។ (ប្រភព៖ DAP NEWS)     ចុចអាន

៩) អន្តរជាតិ៖ ​​​​​អាមេរិក ដាណឺម៉ាក និង​អាជ្ញាធរ​កោះហ្គ្រឺនឡែន ​ទំនង​ចុះហត្ថលេខា​នៅ​​កិច្ចប្រជុំ​មហាសន្និបាត​ UN បើកផ្លូវឲ្យ​អាមេរិក​គ្រប់គ្រងសន្តិសុខ​នៅកោះនេះ​​។ (ប្រភព៖ Kampucheathmey Daily)       ចុចអាន

១០) អន្តរជាតិ៖ ​ព្រឹទ្ធសមាជិកអាមេរិក ​ជំរុញ​​បណ្តា​ប្រទេស​អឺរ៉ុប និង​ប្រទេស​សមាជិក ICC​ ដាក់ទណ្ឌកម្មលើ​ លោក ត្រាំ និង​ លោក Rubio។ (ប្រភព៖ Kampucheathmey Daily)       ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
សម្រស់អាគារខ្ពស់ៗនៅសង្កាត់បឹងកេងកងទី១
📍ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

#ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា

📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខណ្ឌបឹងកេងកង

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰2
Media is too big
VIEW IN TELEGRAM
«គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
២៣-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចធិបតី ចាត់ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាបាតុភូតថ្មីមួយ ក្រោយជំងឺកូវីដ-១៩។(ប្រភព៖ DAP NEWS)     ចុចអាន

២) ភ្នំពេញ៖​​ សម្តេចធិបតី ៖ ការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទាមទារឱ្យចាត់ទុកជាអាទិភាពកំពូលមួយ នៃសន្តិសុខជាតិ។(ប្រភព៖ DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី៖ កម្ពុជាមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញបំផ្លាញវឌ្ឍនភាពជាតិ និងជីវភាពរបស់ពលរដ្ឋកម្ពុជាឡើយ។(ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ៖ បញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនគួរត្រូវបានប្រទេសណាមួយ យកប្រើសម្រាប់ប្រឆាំងនឹងប្រទេសណាមួយទេ។(ប្រភព៖ DAP NEWS)      ចុចអាន

៥)ភ្នំពេញ៖ ​​សម្ដេចធិបតីស្នើចំនួន៥ចំណុចសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យកាន់តែរឹងមាំដើម្បីប្រយុទ្ធប្រឆាំងឆបោកតាមអនឡាញ។ (ប្រភព៖ BTV NEWS)      ចុចអាន

៦) អន្តរជាតិ៖ លោក ត្រាំ គំរាមកម្ទេចអ៊ីរ៉ង់ទាំងមូលកណ្ដាលចំណោមមហាសន្និបាត UN។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៧) អន្តរជាតិ៖ អង់គ្លេស ពន្លះ អ៊ីស្រាអែល រឿងយក ការវាយប្រហាររបស់ក្រុមហាម៉ាស ថ្ងៃ ៧ តុលា ធ្វើលេស ដើម្បីបញ្ឆេះសង្គ្រាមឃោរឃៅ នៅហ្គាហ្សា។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ មេដឹកនាំ អ៊ីរ៉ង់ ទៅ​​ដល់​អាមេរិក ត្រៀម​ឡើងថ្លែងការណ៍ក្នុងមហាសន្និបាត UN ក្នុងស្ថានភាព​​ជម្លោះ​ដ៏តានតឹង​​​។(ប្រភព៖ Kampucheathmey
Daily)     ចុចអាន

៩) អន្តរជាតិ៖ ​​ចិន​ ប្រកាស​ជំទាស់នឹងទណ្ឌកម្មឯកតោភាគី​របស់អាមេរិក មាន​បំណងផ្អាក​ក្រុមហ៊ុនអាកាសចរណ៍​អ៊ីរ៉ង់ទាំងស្រុង។(ប្រភព៖Kampucheathmey
Daily)       ចុចអាន

១០) អន្តរជាតិ៖ ក្រោយជួបលោក ត្រាំ នៅ UN លោក ហ្សេលេនស្គី ថាអ៊ុយក្រែននិងអាមេរិក ចង់ឱ្យសង្គ្រាមជាមួយរុស្ស៉ីបញ្ចប់មុនរដូវរងា​។  (ប្រភព៖ FRESH NEWS)   
ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👏2👍1
Media is too big
VIEW IN TELEGRAM
អបអរសាទរខួប៣៣ឆ្នាំ នៃទិវាប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ(Constitution Day)

នៅថ្ងៃទី២៤ ខែកញ្ញានេះ គឺជាខួបទី៣៣ឆ្នាំ ដែលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ឆ្នាំ១៩៩៣-២៤ កញ្ញា ឆ្នាំ២០២៦)។

ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះ ឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានឡាយព្រះហត្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។

នៅថ្ងៃទី២៤ ខែកញ្ញា គឺជាថ្ងៃកំណើតរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ដែល មកដល់ឆ្នាំ២០២៦ គឺរដ្ឋធម្មនុញ្ញកម្ពុជា មានអាយុ កាល៣៣ឆ្នាំហើយ។ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

ច្បាប់ និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របទៅនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។
រដ្ឋធម្មនុញ្ញកម្ពុជាបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ
១)អំណាចនីតិបញ្ញត្តិ
២)នីតិប្រតិបត្តិ
៣)តុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនិងគោលការណ៍នីតិរដ្ឋជាដើម៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍1
This media is not supported in your browser
VIEW IN TELEGRAM
ស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ

#ការរៀបចំក្រុង #នគរូបនីយកម្ម #ការលូតលាស់ #ដង្ហើមសេដ្ឋកិច្ចកម្ពុជា

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📷 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰6👍2🕊1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
២៤-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ ព្រះមហាក្សត្រ អំពាវនាវឱ្យរួមគ្នាយកចិត្តទុកដាក់ និងថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹង។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន

២) ភ្នំពេញ៖​​ សម្តេចតេជោ ហ៊ុន សែន រំលឹកខួប២៨ឆ្នាំនៃការប៉ុនប៉ងធ្វើឃាត និងប្តេជ្ញាពង្រឹងអំណាចបញ្ចប់សង្គ្រាម។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ចប់ដោយជោគជ័យជាផ្លែផ្កាដោយបានអនុម័តសេចក្តីប្រកាសទីក្រុងភ្នំពេញ ១១ចំណុច។(ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ រដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យដែលរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកចាប់ពីថ្ងៃទី២៥ ខែកញ្ញា។(ប្រភព៖ FRESH NEWS)      ចុចអាន

៥)ភ្នំពេញ៖ ​​បញ្ហាឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា ! កម្ពុជា មិនអាចអនុវត្តតែម្នាក់ឯងបានទេ គឺទាមទារនូវកិច្ចសហប្រតិបត្តិការ ពីបណ្តាប្រទេសជាដៃគូ។ (ប្រភព៖ DAP NEWS)      ចុចអាន

៦) អន្តរជាតិ៖ លោក ស៊ី ជីនពីង ថាចិន និងសហរដ្ឋអាមេរិកគួរធ្វើជាដៃគូ ជាជាងធ្វើជាសត្រូវនឹងគ្នា។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ ចិន ចោទប្រកាន់បក្សកាន់អំណាចតៃវ៉ាន់ ថាមានផែនការប្រើប្រាស់ទីតាំងស៊ីវិលធ្វើជាមជ្ឈមណ្ឌលសង្គ្រោះក្នុងពេលមានសង្គ្រាម។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៨) អន្តរជាតិ៖ ជើងហោះហើរអ៊ីរ៉ង់ បន្តប្រតិបត្តិការនៅចិនជាធម្មតា ទោះកំពុងប្រឈមទណ្ឌកម្មពីសហរដ្ឋអាម៉េរិកក៏ដោយ។(ប្រភព៖  CNC HOT NEWS)   ចុចអាន

៩) អន្តរជាតិ៖ ប្រធានាធិបតីអ៊ីរ៉ង់ ចោទអាមេរិកវិញ​​ថា បាន​ប្រព្រឹត្ត​«អំពើភេរវកម្ម និង បំពាន​ច្បាប់អន្តរជាតិ» ក្នុងសុន្ទរកថា នៅ​មហា​សន្និ​បាត​ UN​​។(ប្រភព៖Kampucheathmey Daily)       ចុចអាន

១០) អន្តរជាតិ៖ តួកគី យល់ព្រមប្រគល់ បន្ទាយយោធានៅភាគខាងជើងឲ្យរដ្ឋាភិបាល អ៊ីរ៉ាក់ វិញ។  (ប្រភព៖ Kampucheathmey Daily)       ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰4👍2
Media is too big
VIEW IN TELEGRAM
ស្ពានជ្រោយចង្វារ [អតីតកាល vs បច្ចុប្បន្ន]

#ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ការលូតលាស់

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👏5🥰2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ចេញព្រះរាជក្រឹត្យ បញ្ចប់មុខតំណែងរដ្ឋលេខាធិការ១រូប, តែងតាំងទីប្រឹក្សា នៃក្រសួងយុត្តិធម៌ ៨រូប និងទីប្រឹក្សាបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ១រូប។ (ប្រភព៖ FRESH NEWS)       ចុចអាន

២) អន្តរជាតិ៖ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្ដឲ្យកម្ពុជា-នូវែលសេឡង់ បន្ដសហការគ្នាលើវិស័យសំខាន់ ដែលមានសក្កានុពលដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖​​ រាជរដ្ឋាភិបាល បញ្ចេញ​រថយន្តក្រុង​៦០០​គ្រឿង ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​ឥត​គិតថ្លៃ រយៈពេល​០៥​ថ្ងៃ ​បុណ្យ​ភ្ជុំបិណ្ឌ។
(ប្រភព៖ Kohsantepheap Daily )      ចុចអាន

៤) ភ្នំពេញ៖ ក្នុងរដូវទឹកជំនន់ ! សម្តេចធិបតី ណែនាំគ្រប់ភាគីត្រូវកំណត់ទីតាំងសុវត្ថិភាព ហើយជីវិតពលរដ្ឋ ជាកិច្ចការសំខាន់។ (ប្រភព៖ DAP NEWS)      ចុចអាន

៥) ភ្នំពេញ៖ ប្រធាន គ.ជ​.ប ថ្លែងបាឋកថាក្នុងវគ្គអប់រំ ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង ស្តីពី សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា ជូនគណបក្សនយោបាយ និងភាគីពាក់ព័ន្ធ។ (ប្រភព៖ DAP NEWS)      ចុចអាន

៦)ភ្នំពេញ៖ ​​ព្រឹទ្ធសភាប្រគល់សេចក្ដីព្រាងច្បាប់ចំនួន៤ ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) ភ្នំពេញ៖ ប្រទេស២២ និងស្ថាប័នអន្តរជាតិធំៗ៣ ឯកភាពលើ «សេចក្តីប្រកាសក្រុងភ្នំពេញ»ប្តេជ្ញារួមគ្នាលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៨) អន្តរជាតិ៖ រុស្ស៊ី កំពុងពិចារណា​​លិខិតរបស់ លោក ត្រាំ​ អញ្ជើញ លោក​ ពូទីន ឲ្យ​ចូលរួមកិច្ចប្រជុំកំពូល G20 នៅ​អាមេរិក។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ក្នុង​កិច្ច​ប្រជុំ​នៅសេតវិមាន លោក ស៊ី​ ជីន​ពីង ជំរុញ​ឱ្យ​អាមេរិក​និង​អ៊ីរ៉ង់​ ត្រឡប់​​ទៅ​​ចរចាគ្នាវិញ ដើម្បី​បញ្ចប់​សង្រ្គាម​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ វៀតណាមនិងកូរ៉េខាងជើង សន្យាពង្រឹងទំនាក់ទំនងការពារជាតិឱ្យកាន់តែជិតស្និទ្ធ ក្រោយកិច្ចពិភាក្សានៅទីក្រុងហាណូយ​​។ (ប្រភព៖ FRESH NEWS)      ចុចអាន

១១) អន្តរជាតិ៖ សម្ពាធ​បេសក​កម្ម២៨៦ថ្ងៃ​លើសមុទ្របង្កភាព​តានតឹងខ្លាំង​ ធ្វើ​ឱ្យ​នាវិក​អាមេរិក ប៉ុនប៉ងបញ្ចប់​ជីវិតខ្លួន​ឯង​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១២) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បង្ហាញក្តីបារម្ភជុំវិញការធ្លាក់ថ្លៃប្រាក់យ៉េន ក្នុងជំនួបជាមួយលោកស្រីនាយករដ្ឋមន្ត្រី Takaichi។ (ប្រភព៖ DAP NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👏1
Media is too big
VIEW IN TELEGRAM
សូមអនុមោទនា ពិធីកាន់បិណ្ឌ ១ ថ្ងៃអាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
២៦-កញ្ញា-២០២៦
 
១) ភ្នំពេញ៖ ប្រមុខរដ្ឋស្តីទី ប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។(ប្រភព៖ THMEY THMEY  NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លើកកម្ពស់តួនាទីស្រ្ដី ក្នុងវិស័យសង្គម សេដ្ឋកិច្ច និងនយោបាយ។  (ប្រភព៖ CNC HOT NEWS)       ចុចអាន

៣) ភ្នំពេញ៖​​ សម្ដេច ហ៊ុន ម៉ាណែត ជំរុញវិស័យទេសចរណ៍ឱ្យចាប់យកឱកាស ពីបច្ចេកវិទ្យាឌីជីថល និង AI។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៤) ភ្នំពេញ៖ កម្ពុជាសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះថ្នាក់ដឹកនាំរវ៉ាន់ដា​មកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។(ប្រភព៖ BTV NEWS)     ចុចអាន

៥) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ថ្លែងការណ៍នៅក្នុងអង្គការសហប្រជាជាតិ ចំពោះបញ្ហាជម្លោះព្រំដែនជាមួយថៃ និងបញ្ហាសំខាន់ៗ ក្នុងតំបន់និងសកលលោក។ (ប្រភព៖ DAP NEWS)      ចុចអាន

៦) អន្តរជាតិ៖ ក្រសួងការបរទេសចិនថា ចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាលើការកាត់បន្ថយពន្ធគយចំនួន ៣០ ពាន់លានដុល្លារ។ (ប្រភព៖ DAP NEWS)    ចុចអាន

៧) អន្តរជាតិ៖ អ៉ីរ៉ង់រង់ចាំការឆ្លើយតបជាផ្លូវការពីអាមេរិក ចំពោះផែនការសន្តិភាព ដើម្បីបើកច្រកសមុទ្រ Hormuz និងបញ្ចប់ការប្រយុទ្ធគ្នា។(ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖ អ៊ីរ៉ង់បដិសេធការអះអាងគ្មានមូលដ្ឋានរបស់កូឡុំប៊ី បន្ទាប់ពីទីក្រុងបូហ្គោតាបានកាត់ផ្តាច់ទំនាក់ទំនងជាមួយទីក្រុងតេអេរ៉ង់។(ប្រភព៖  BTV NEWS)     ចុចអាន

៩) អន្តរជាតិ៖ ​​មេដឹកនាំបណ្តោះអាសន្នវ៉េណេស៊ុយអេឡា ត្រឡប់មកពីសហរដ្ឋអាមេរិកវិញ ដោយគ្មានកិច្ចព្រៀម និងការកំណត់កាលបរិច្ឆេទបោះឆ្នោត។(ប្រភព៖ FRESH NEWS)       ចុចអាន

១០) អន្តរជាតិ៖ លោក Putin បញ្ជាក់សាជាថ្មីថា រុស្សីមិនបានត្រៀមខ្លួន ដើម្បីធ្វើសង្គ្រាមជាមួយ នឹងអឺរ៉ុបឡើយ។(ប្រភព៖  DAP NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰5👏3👍1
Media is too big
VIEW IN TELEGRAM
សម្រស់ស្ពានអាកាសមរតកតេជោ 🌉🇰🇭

ស្ពានអាកាស "មរតកតេជោ" ជាស្ពានអាកាស ពីរជាន់ដំបូងគេនៅកម្ពុជា ដែលទើបបានសម្ភោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ដែលជាចំណងដៃ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងទីក្រុង ភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងឱកាស បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនេះ។ ក្រៅពីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលតែងតែកើតមាននៅត្រង់ចំណុចនេះ ស្ពាននេះ ក៏បានជួយលើកសោភ័ណភាព ទីក្រុងភ្នំពេញ ឲ្យកាន់តែស្រស់បំព្រងថែមទៀតផងដែរ៕

#ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា #ការលូតលាស់

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

ប្រភព : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👏3👍1
Media is too big
VIEW IN TELEGRAM
សូមអនុមោទនា ពិធីកាន់បិណ្ឌ ២ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
សូមអនុមោទនា ពិធីកាន់បិណ្ឌ ៣ ថ្ងៃអង្គា ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏3🥰2👍1😍1
Media is too big
VIEW IN TELEGRAM
សូមអនុមោទនា ពិធីកាន់បិណ្ឌ ៤ ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍1🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
៣០-កញ្ញា-២០២៦

១) ភ្នំពេញ៖​​ ព្រឹទ្ធសភា អនុម័តជាឯកច្ឆន្ទ លើសេចក្ដីព្រាងច្បាប់ចំនួន៤ ដោយរដ្ឋមន្ត្រីយុត្តិធម៌ជាអ្នកបំភ្លឺបន្ថែម។ (ប្រភព៖ THMEY THMEY
NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបន្ថែម ២ដុល្លារ! ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរ ឡើងដល់ ២១២ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២៧។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជាទាត់ចោលការអះអាងរបស់ថៃដែលថា «ភូមិជោគជ័យ និងព្រៃចាន់ ជាទឹកដីថៃត្រូវពលរដ្ឋខ្មែរចូលកាន់កាប់»។  (ប្រភព៖ THMEY THMEY NEWS)        ចុចអាន

៤) ភ្នំពេញ៖​​ ព្រឹទ្ធសភា អនុម័តជាឯកច្ឆន្ទ លើសេចក្ដីព្រាងច្បាប់ចំនួន៤ ដោយរដ្ឋមន្ត្រីយុត្តិធម៌ជាអ្នកបំភ្លឺបន្ថែម។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៥) ភ្នំពេញ៖ លោក កែវ រ៉េមី យក​របាយការណ៍​ UN វាយ​បក​ទៅ​​ថៃ​ក្រោយ​ចោទ​ថា​​ពលរដ្ឋ​កម្ពុជា​​នៅ​លើ​ដី​ថៃ​​តាំង​ពី​ទសវត្ស​ឆ្នាំ​៧០​។(ប្រភព៖Kampucheathmey Daily)      ចុចអាន

៦) អន្តរជាតិ៖ យន្តហោះទៅអ៊ីស្រាអែលប្ដូរផ្លូវ ខណៈមានសេចក្តីរាយការណ៍ថា អ្នកបើកបរយន្តហោះត្រូវបានចាក់។(ប្រភព៖ BTV  NEWS)      ចុចអាន

៧) អន្តរជាតិ៖ ដូណាល់ ត្រាំ ប្រកាសកិច្ចព្រមព្រៀងស្តីពីបញ្ញាសប្បនិមិត្ត (AI) ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖ កូរ៉េ​ខាង​ត្បូង​ថា​ហ្សេឡិនស្គី​ទ.ម្លា.យ​អាថ៌​កំបាំង​ឈ្លើ.យ​សឹ.ក​កូរ៉េ​ខាង​ជើង​ព្រោះ​ចង់​ទា.ក់​ទាញ​ការ​គាំទ្រ។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

៩) អន្តរជាតិ៖ ចិនប្តេជ្ញា នឹងចាត់វិធានការឆ្លើយតប ប្រសិនបើសហភាពអឺរ៉ុបដាក់ចេញវិធានការដែលប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ចិន។(ប្រភព៖ DAP NEWS)     ចុចអាន

១០) អន្តរជាតិ៖ ស្ត្រី និងប្រជាជនអ៊ីរ៉ង់ជាង ៣១ លាននាក់ ចូលរួមយុទ្ធនាការយោធាស៊ីវិល Janfada ដើម្បីត្រៀមប្រយុទ្ធជាមួយអាម៉េរិក។(ប្រភព៖ CNC
HOT NEWS)       ចុចអាន

១១) អន្តរជាតិ៖ ចិន បើកមជ្ឈមណ្ឌលហ្វឹកហ្វឺននៅឡាវ ដើម្បីបណ្ដុះបណ្ដាលទ័ពអាកាសឡាវ។  (ប្រភព៖ THMEY THMEY NEWS)       ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🥰3👍1
Media is too big
VIEW IN TELEGRAM
[បិណ្ឌ៥]
សូមអនុមោទនា​ ពិធីបុណ្យកាន់បិណ្ឌ
បិណ្ឌ៥ ថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

សូមឧទ្ទិសបុណ្យកុសលទាំងឡាយ ដែលបានកើតមានពីការធ្វើទាន កាន់សីល និងការប្រតិបត្តិធម៌ ជូនចំពោះដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា ញាតិការទាំងប្រាំសណ្តាន ឧបាសក ឧបាសិកា និងបុព្វការីជនទាំងឡាយ ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ជាពិសេស សូមឧទ្ទិសជូនដល់ ញាតិការទាំងឡាយ​ ដែលកំពុងស្ថិតក្នុងទុក្ខវេទនា ឬប្រេតវិស័យ សូមទទួលយកនូវមហាកុសលផលបុណ្យនេះដោយក្តីអនុមោទនា។

សូមឱ្យអំណាចនៃបុណ្យកុសលនេះ ឧទ្ទិសជូនវីរជនកងទ័ព និងនគរបាលជាតិ ដែលបានពលី និងលះបង់ដើម្បីជាតិ មាតុភូមិ និងប្រជាជន​ សូមរួចចាកផុតពីទុក្ខលំបាក និងសេចក្តីទុក្ខវេទនាទាំងពួង បានទៅបដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
១-តុលា-២០២៦
 
១) ភ្នំពេញ៖ ​​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ក្រោមប្រធានបទ «ក្មេងមានកម្លាំង និងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ» ។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ មានផ្លូវ មានសង្ឃឹម ពោលគឺផ្លូវបង្កើតសង្ឃឹម​ ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត ដែល​នេះជាមូលដ្ឋានដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល។ (ប្រភព៖ CEN NEWS)    ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី៖ សង្គ្រាមថៃឈ្លានពាន និងការបិទព្រំដែនជាឱកាសឱ្យវាយតម្លៃ និងពង្រឹងផ្ទៃក្នុងខ្លួនឯង។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្ដេចធិបតី អំពាវនាវដល់គ្រប់បក្សនយោបាយ និងនិន្នាការ កុំបំបាក់ទឹកចិត្តកងទ័ព ខណៈទ័ពជារបស់ជាតិ ។   (ប្រភព៖ BTV NEWS)       ចុចអាន

៥) ភ្នំពេញ៖​​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គម្រោងដាក់ភ្លើងសឡាបំភ្លឺផ្លូវជាតិ លើខេត្ដចំនួន១៣ គ្រោងចំណាយថវិកាប្រមាណ៦លានដុល្លារ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីបំភ្លឺរឿងចេញក្រដាសប្រាក់ថ្មី គឺមិនមែនដោយសាររដ្ឋអស់សាច់ប្រាក់ទេ។(ប្រភព៖Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ លោក ត្រាំ ចាត់ទុកការដកទ័ពចេញពីអ៉ីរ៉ាក់ ជាជ័យជម្នះមួយសម្រាប់សហរដ្ឋអាមេរិក។(ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖ ចិន បង្កើនប្រតិបត្តិការល្បាតជុំវិញដែនកោះហ័ងយ៉ាន ដែលជាតំបន់មានវិវាទនៅក្នុងសមុទ្រចិនខាងត្បូង។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖ តៃវ៉ាន់ បញ្ជូលមេបញ្ជាការកងទ័ពជើងទឹក ទៅក្នុងកងកម្លាំងឆ្មាំសមុទ្រ ចំពោះមុខការពង្រឹងកម្លាំងប្រឈមមុខជាមួយចិន។(ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការផ្លាស់ប្តូរជាសកលចេញពីអាវុធនុយក្លេអ៊ែរ។(ប្រភព៖ BTV NEWS)  
ចុចអាន

១១) អន្តរជាតិ៖ ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ តែងតាំងរដ្ឋមន្ត្រីការបរទេស និងឧស្សាហកម្មថ្មី ក្នុងការរុះរើគណៈរដ្ឋមន្ត្រី ទ្រង់ទ្រាយធំបំផុត នៅឥណ្ឌូនេស៊ី។(ប្រភព៖ DAP NEWS)       ចុចអាន

១២) អន្តរជាតិ៖ ថៃ កំពុងតាមដានសភាពការណ៍ ស្របពេលមីយ៉ាន់ម៉ា ចល័តទ័ពទ្រង់ទ្រាយធំ នៅព្រំដែន។  (ប្រភព៖ Kampucheathmey Daily)       ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
😐 CoolApp
Please open Telegram to view this post
VIEW IN TELEGRAM
👍2