CPP_PP Official
1.71K subscribers
5.12K photos
1.55K videos
2.02K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងកិច្ចប្រជុំកំពូលជាមួយ ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា ឆ្នាំ២០២៦។

វិមានសាមគ្គីភាព ព្រឹទ្ធសភាកម្ពុជា, ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

Samdech Akka Moha Sena Padei Techo Hun Sen, Acting Head of State of the Kingdom of Cambodia, held a summit meeting with His Excellency U Min Aung Hlaing, President of the Republic of the Union of Myanmar, during His Excellency's state visit to Cambodia from September 11 to 12, 2026.

Solidarity Palace, Senate of Cambodia, September 11, 2026

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰4👍3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖
១១-កញ្ញា-២០២៦
 

១) ភ្នំពេញ៖​​ ​សម្តេចតេជោ ហ៊ុន សែន៖​​ ​ ទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីនាពេលនេះ ជាសក្ខីភាពនៃការបញ្ជាក់ អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ​ដ៏ជិតស្និទ្ធរបស់ប្រទេសយើងទាំងពីរ។ (ប្រភព៖ CEN NEWS)      ចុចអាន

២) ភ្នំពេញ៖ ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ (ប្រភព៖ CNC HOT
NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។(ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖​​ ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖​ អ៊ីរ៉ង់ផ្ដួចផ្ដើមបង្កើត «គណៈកម្មការធុរកិច្ចរួមគ្នា» ជាមួយកម្ពុជា ដើម្បីបើកផ្លូវសហប្រតិបត្តិការពាណិជ្ជកម្ម ថាមពល និងបច្ចេកវិទ្យា។
(ប្រភព៖ BTV NEWS)      ចុចអាន

៦) ភ្នំពេញ៖ ទូតរុស្ស៊ីថានាវាចម្បាំងរុស្ស៊ីអាចចូលចតនៅកម្ពុជាបាន២លើកក្នុងឆ្នាំនេះ ក៏ព្រោះតែទំនាក់ទំនងកំពុងរីកចម្រើន។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖‎ ​​សារព័ត៌មាន Axios រាយការណ៍ថា លោក ត្រាំ បដិសេធសំណើរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលស្នើឱ្យអាមេរិកវាយប្រហារលើក្រុមហ៊ូទី។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ សហរដ្ឋអាមេរិក ប្រារព្ធខួប ២៥ឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ១១ កញ្ញា។(ប្រភព៖ FRESH NEWS)   
ចុចអាន

៩) អន្តរជាតិ៖ ប៉ាគីស្ថាន បញ្ជាក់ថាមិនទាន់ជជែកពីការឆ្លើយតបយោធា ជុំវិញការវាយប្រហារលើអារ៉ាប៊ីសាអូឌីតនៅឡើយទេ។(ប្រភព៖ Kampucheatmey
Daily      ចុចអាន

១០) អន្តរជាតិ៖ យោធា​​ណាតូ​បើកប្រតិបត្តិការ​ការពារ​ដែនអាកាស នៅប៉ូឡូញ​ និង បង្កើន​ការ​ប្រុងប្រៀបកម្រិតខ្ពស់​។(ប្រភព៖ Kohsantepheap
Daily)       ចុចអាន

១១) អន្តរជាតិ៖ ​​អ៊ីរ៉ង់ ស្តារការ​ផលិតមីស៊ីលផ្លោងឡើងវិញ ផ្ទុយពីការអះអាងរបស់​លោក ត្រាំ ថាបាន​បំផ្លាញបណ្តាញឧស្សាហកម្មយោធា​​​អ៊ីរ៉ង់អស់ហើយ​​។
(ប្រភព៖  Kampucheathmey
Daily)      ចុចអាន

១២) អន្តរជាតិ៖​​ អ៊ុយក្រែន និងកាណាដា ចុះហត្ថលេខាលើសេចក្តីប្រកាសដៃគូ ១០០ ឆ្នាំ ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិ និងសេដ្ឋកិច្ច។
(ប្រភព៖ CNC HOT NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰6👍1🕊1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-កញ្ញា-២០២៦
 
 
១) ភ្នំពេញ៖​​ ​រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូប្រតិភូចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ (ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនពលរដ្ឋភៀសសឹកនៅ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖​​ ស្តូបអនុស្សាវរីយ៍ចលនាប្រឆាំងប៉ុល ពត នៅតំបន់ព្រៃតាទក នឹងត្រូវលេចរូបរាង ដើម្បីរំឭកដល់ការតស៊ូ។ (ប្រភព៖ THMEY THMEY  NEWS)      ចុចអាន

៥) អន្តរជាតិ៖ លោក ត្រាំ ចង់ឃើញអៀរអង់ រួបរួមជាមួយអៀរឡង់ខាងជើងដែលជាដែនដីព្រីតថេន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៦) អន្តរជាតិ៖‎ ​​ហ្សេលេនស្គី ស្នើជួបចរចាជាមួយ ពូទីន ក្នុងកិច្ចប្រជុំ G20 នៅអាមេរិក ប៉ុន្តែ​​ ភាគី​រុស្ស៊ី​ថា «ចង់ជួប ត្រូវទៅមូស្គូ»។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ ​លើក​នេះ កូរ៉េខាងជើង​ ​ព្យាយាមលាក់បាំង​​​​ អំពី​ការ​បាញ់សាកល្បង​មីស៊ីល​បាលីស្ទិក​ច្រើន​ចូល​សមុទ្រ​ខាងកើត​​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ ​​​លោក ពូទីន ត្រូវ​បានរាយការណ៍ថា សុខ​ចិត្តទទួល​​យក​ការ​​ជួយបញ្ចប់សង្គ្រាម​ជាមួយ​អ៊ុយក្រែន​​​ផ្តល់​ដោយ​ឥណ្ឌា និង ចិន​​។ (ប្រភព៖ Kampucheatmey Daily      ចុចអាន

៩) អន្តរជាតិ៖ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដកហូតតំណែង និងចាត់វិធានការច្បាប់ប្រឆាំងតំណាងនៅ UN លោក Kyaw Moe Tun​។(ប្រភព៖ FRESH NEWS)       ចុចអាន


សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
អបអរសាទរពិធីប្រកាសបញ្ចូល សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា (កសាងថ្មី) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី “ប្រកាសបញ្ចូលសមាជិកគណបក្សថ្មី របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ” សរុបចំនួន ១.៩៤០នាក់ (ស្រី ៩៣១នាក់) មកពីសង្កាត់ចំនួន ៧ នៃខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1🕊1