CPP_PP Official
1.69K subscribers
4.88K photos
1.47K videos
1.93K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-កក្កដា-២០២៦
 
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាវាស់វែងដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ហើយនៅតែមិនយកពន្ធលើដីស្រែចម្ការរបស់កសិករ។(ប្រភព៖ FRESH NEWS)    ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលខិតខំធានាផ្តល់ជូនប្រជាពលរដ្ឋនូវ «សុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត» លើការកាន់កាប់អចលនទ្រព្យរបស់ខ្លួន។(ប្រភព៖ CNC HOT  NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និក្ខេបបទអនុបណ្ឌិតរបស់ខ្ញុំ គឺនិយាយពីការកែទម្រង់ដីធ្លីនៅកម្ពុជា។(ប្រភព៖ FRESH NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិដីធ្លីជូនវីរៈកងទ័ព និងវីរនគរបាលនៅជួរមុខ។(ប្រភព៖ BTV NEWS)      ចុចអាន

៥) ភ្នំពេញ៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញដំណោះស្រាយ ៨ចំណុច ពន្លឿនបញ្ហាជាប់គាំងនៃការចេញបណ្ណសម្គាល់កម្មសិទ្ធិដីធ្លី។(ប្រភព៖ FRESH NEWS)      ចុចអាន
 
៦) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត ​ ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនកងទ័ពនៅជួរមុខ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៧) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋាភិបាលមិនមានគម្រោងកាត់ក្រសួងស្ថាប័ន ឬបង្រួមក្រសួងដូចការលើកឡើងតាមបណ្តាញសង្គមទេ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៨) អន្តរជាតិ៖ ​​​​វិស័យប្រេងកាតអាមេរិកទាមទាររក្សាភាពប្រក្រតីនៅច្រក​សមុទ្រ Hormuz និងស្នើពង្រឹងស្តុកប្រេងបម្រុង។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

៩) អន្តរជាតិ៖ អាម៉េរិក និងអារ៉ាប៊ីសាអូឌីត បើកការវាយប្រហាររួមគ្នាលើក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅអ៊ីរ៉ាក់​។(ប្រភព៖  THMEY THMEY NEWS)      ចុចអាន

១០) អន្តរជាតិ៖ ​​ព្រឹទ្ធ​សភា​​អាមេរិក​​នៃ​បក្ស​ទាំង២ បើក​ផ្លូវ​ឲ្យ​ធ្វើច្បាប់​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​​ ខណៈ លោក ត្រាំ​ ស្វាគមន៍​ហ្សេលេនស្គី​ កក់ក្តៅជាងមុន។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១១) អន្តរជាតិ៖ អ៊ីរ៉ង់ ព្រមានបិទច្រកសមុទ្រហ័រមូសចំពោះនាវាណាដែលហ៊ានទទួលលុយបង្កកដែលរៀបចំដោយអាម៉េរិក។(ប្រភព៖  CNC TV )      ចុចអាន

១២) អន្តរជាតិ៖ រុស្ស៊ីចេញដីកាចាប់ខ្លួន CEO របស់ Telegram លោក Pavel Durov ពីបទ «គាំទ្រសកម្មភាពភេរវកម្ម»។(ប្រភព៖ FRESH NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8👍3
Media is too big
VIEW IN TELEGRAM
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ (សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលាប, សង្កាត់ព្រែកតាសេក, សង្កាត់បាខែង និងសង្កាត់កោះដាច់) នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖

១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សបក្សគ្រប់លំដាក់ថ្នាក់ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្កាត់ទាំង៥ (សង្កាត់ជ្រោយចង្វារ, សង្កាត់ព្រែកលាប, សង្កាត់ព្រែកតាសេក, សង្កាត់បាខែង និងសង្កាត់កោះដាច់) ដោយសេចក្តីនឹករលឹក និងស្រលាញ់រាប់អាន។

២) មរកតរបស់សម្តេចតេជោប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្ស គឺបានរំដោះប្រជាតិពីរបបប្រល័យពូជសាសន៍ ចរាចរស្វែងរកសន្តិភាពជូនជាតិ ផ្សះផ្សារទទួលបាននូវឯកភាពជាតិ អភិវឌ្ឍប្រទេសទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកូនចៅ យុវជនកម្ពុជាជំនាន់ក្រោយ ហើយកំពុងដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្វាយរបស់សម្តេចបវរធិបតីនាយករដ្ឋមន្រ្តី នាំនាវាកម្ពុជាឆ្ពោះទៅកម្ពុជាឆ្នាំ២០៣០ នឹងកម្ពុជាឆ្នាំ២០៥០ ជាប្រទេសអភិវឌ្ឍន៍។

៣) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់ទាំង៥ ក្នុងខណ្ឌជ្រោយចង្វារ មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស ក្រុមបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់កន្លងមក។

៤) ឯកឧត្តម ឃួង ស្រេង៖ បានឯកភាពលើសំណើ របស់សង្កាត់ដែលបានស្នើសុំរួមមាន៖
- សង្កាត់ជ្រោយចង្វារ៖ ផ្តល់ម៉ាស៊ីនបូមទឹក សម្រាប់រំដោះទឹកភ្លៀងក្នុងមូលដ្ឋានសង្កាត់។
- សង្កាត់ព្រែកលាប៖ ផ្តល់ភ្លើងបំភ្លឺផ្លូវលំទន្លេមេគង្គ ចាប់ពីព្រំប្រទល់សង្កាត់ជ្រោយចង្វារ ដល់ស្ពានទី៦ នៃព្រំប្រទល់សង្កាត់បាក់ខែង។
- សង្កាត់ព្រែកតាសេក៖ ផ្តល់ភ្លើងបំភ្លឺផ្លូវ និងផ្លូវប៉េតុងប្រវែង៧៣៣ម៉ែត្រតាមបណ្តោយមាត់ទន្លេ នៃមូលដ្ឋានសង្កាត់។
- សង្កាត់បាខែង៖ ផ្តល់ភ្លើបំភ្លឺផ្លូវពីស្ពានទី៦ ដល់ស្ពានទី៨។

៥) សូមគណបក្សសង្កាត់​ ខណ្ឌ យកចិត្តទុកដាក់ ចុះសួរសុខទុក្ខជាប្រចាំគ្រួសារកងទ័ពជួរមុខ ដែលកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

៦) សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សរបស់យើង ត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងដំណោះស្រាយតាមកាទូត មកប្រើប្រាស់ ដើុម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

៧) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន​ តាមបណ្ាញផ្សព្វផ្សាយសង្គមនានាឱ្យគ្រប់គ្នា។

៨) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។

៩) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់ និងបន្តប្រើប្រាស់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ របស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

១០) សមាជិក សមាជិកាគណបក្សសង្កាត់ សាខាបក្សភូមិ ត្រូវចូលរួមកំចាត់ លុបបំបាត់ឱ្យបានក្រុមឆរបោកតាមបច្ចេកវិទ្យា Online Scam នូវការណ៍ដល់សមត្តកិច្ច នូវមុខសញ្ញាសង្ស័យទាំងឡាយ។

១១) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន ហើយបន្តពង្រឹង ពង្រីកសមាជិកបក្ស យកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតតរៀងទៅ...៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰4👏4👍1🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-កក្កដា-២០២៦
 
១) ភ្នំពេញ៖ អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៨ មានប្រទេសសមាជិកចូលរួម ១៦២ បានអនុម័តថ្កោលទោសលើការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងពេលជម្លោះប្រដាប់អាវុធ។(ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖«សិទ្ធិ និងសេរីភាព ត្រូវស្ថិតក្រោមច្បាប់» នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងក្នុងពេលជួបអ្នករាយការណ៍ពិសេស UN ។(ប្រភព៖ CNC HOT  NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជា​បញ្ជាក់ប្រាប់វៀតណាមអំពីជំហរដោះស្រាយជម្លោះព្រំដែនដោយសន្ដិវិធី បើ​ទោះ​ថៃ​បន្ត​បង្ក​អរិភាព ។(ប្រភព៖ BTV NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការជាតិ រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០។(ប្រភព៖ FRESH NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរី កោតសរសើរ លោក ឃួង ស្រេង ជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់ តាមរយៈការរក្សាសន្តិសុខ ការអភិវឌ្ឍ និងទទួលការគោរពស្រលាញ់ពីពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។(ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ កងកម្លាំងរុស្ស៊ី វាយប្រហាររយៈចម្ងាយឆ្ងាយទូទាំងប្រទេសអ៊ុយក្រែន លើអាកាសយានដ្ឋាន កន្លែងឧស្សាហកម្មការពារជាតិ និងមជ្ឈមណ្ឌលភស្តុភារ។(ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ លោក Trump នឹងវាយប្រហារអ៊ីរ៉ង់យ៉ាងខ្លាំងខណៈទីបញ្ជាការកណ្ដាលអាមេរិកបញ្ជាក់ពីការវាយប្រហារចេញពីកូវ៉ែត ។ (ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ អាមេរិក នឹង​មិនបណ្តោយឲ្យក្រុមហេសបូឡា បន្តមានឥទ្ធិពល និងធ្វើសកម្មភាពយោធានៅលីបង់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ មេបញ្ជាការ អាមេរិក គំរាមដកហូតទូរស័ព្ទដៃពីកងទ័ព ព្រោះតែ​ខ្លាចធ្លាយការសម្ងាត់​ជា​ប្រយោជន៍ដល់​អ៊ីរ៉ង់​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ព្រមានបណ្តាប្រទេសអឺរ៉ុប កុំឱ្យអនុញ្ញាតអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពដើម្បីវាយប្រហារខ្លួន។(ប្រភព៖ FRESH NEWS )      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰6👏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣១-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស សុខា ស្នើឲ្យរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ អ្នករាយការណ៍ UN មានការក្តុកក្តួលនៅពេលឃើញពីទុក្ខលំបាកជនភៀសសឹកកម្ពុជា ហើយបើយោងតាមច្បាប់ និងកិច្ចព្រមព្រៀងបទឈប់បាញ់​ ពួកគេគួរត្រូវបានត្រលប់ទៅលំនៅឋានវិញ។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន

៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា នឹងចូលរួមធ្វើជាសហប្រធាន នៃកិច្ចប្រជុំគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី នៅទីក្រុងគូឡាឡាំពួ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ រដ្ឋមន្ត្រីយុត្តិធម៌ប្រាប់អ្នករាយការណ៍ពិសេស UN ពីជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយថៃ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
៥) អន្តរជាតិ៖ អ៊ីរ៉ង់​ ជំរុញឱ្យប្រទេសប៊ុលហ្គារី និងស៊ីប​ កុំអនុញ្ញាតឱ្យសហរដ្ឋអាមេរិក​ ប្រើប្រាស់មូលដ្ឋានទ័ព​ សម្រាប់ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន

៦) អន្តរជាតិ៖ ប្រធានាធិបតី ស៉ី ជីនពីង ទទូចឲ្យពង្រឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងជួរយោធាចិន។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថាមិនទាន់ច្បាស់អំពីការអនុញ្ញាតឲ្យអ៊ុយក្រែនផលិតមីស៊ីល Patriot។ (ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖ លោក ហ្សេលែនស្គី៖ ទិន្នន័យបឋមបង្ហាញថា រុស្ស៊ីប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង ដើម្បីវាយប្រហារលើអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖ កងឆ្មាំបដិវត្តន៍អ៊ឺរ៉ង់ បញ្ចេញវីដេអូបាញ់បង្ហោះមីស៊ីល ដោយអះអាងថា ជាការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាម៉េរិកនៅគុយវ៉ែត​​។ (ប្រភព៖ CNC HOT NEWS )      ចុចអាន

១០) អន្តរជាតិ៖ ប្រធានាធិបតីម៉ិកស៊ិក​ ជំរុញឱ្យអ្នកនយោបាយអាមេរិក​ ឈប់ប្រើប្រាស់ម៉ិកស៊ិកជាបញ្ហាយុទ្ធនាការ ឃោសនាបោះឆ្នោត។ (ប្រភព៖ DAP NEWS )      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍9🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-សីហា-២០២៦
 
១) ភ្នំពេញ៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្នុងបេសកកម្មការងារ និងការចុះអនុស្សរណៈនៃការយោគយល់ (MoU)នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖«សិទ្ធិ និងសេរីភាព ត្រូវស្ថិតក្រោមច្បាប់» នាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងក្នុងពេលជួបអ្នករាយការណ៍ពិសេស UN។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន

៣) ភ្នំពេញ៖ ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៤) អន្តរជាតិ៖ ​ចិ​ន ​អាច​យក​​រ៉ែ​កម្រ​ ជាអាវុធប្រឆាំង​អាមេរិក​​​ ក្នុងល្បែង​​ដាក់​ទណ្ឌកម្ម​​ថ្មី​​​​ប្រឆាំងរុស្ស៊ី​ និងដៃគូ​ពាណិជ្ជកម្ម​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
៥) អន្តរជាតិ៖ ប្រធានាធិបតីឥណ្ឌូណេស៊ីបញ្ជាក់ថា ខ្លួនស្ម័គ្រចិត្តទៅកូរ៉េខាងជើងដើម្បីបើកកិច្ចសន្ទនាសន្តិភាព តាមសំណើរបស់មេដឹកនាំកូរ៉េខាងត្បូង។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ លោក ត្រាំ កោះប្រជុំគណៈរដ្ឋមន្ត្រីនៅ Camp David ជុំវិញបញ្ហាសង្គ្រាមអ៊ីរ៉ង់ និងវិបត្តិប្រេងឡើងថ្លៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ ក្រុមហ៊ូទី អះអាងថាបានបង្ខំឱ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីតចំនួន៨គ្រឿងផ្លាស់ប្តូរទិសដៅ។ (ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនរៀបចំពិធីសំណេះសំណាលជាមួយឥស្សរជនក្រៅបក្សក្រោមអធិបតីភាពរបស់លោក Xi Jinping។ (ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីបានប្រើប្រាស់ មីស៊ីល របស់កូរ៉េខាងជើង វាយប្រហារភូមិ១ ដោយបានសម្លាប់មនុស្ស មួយគ្រួសារចំនួន៥នាក់​​។ (ប្រភព៖ DAP NEWS )      ចុចអាន

១០) អន្តរជាតិ៖ អ៊ីរ៉ង់​ប្រកាសត្រៀម​ឆ្លើយតប ក្រោយរង​ការព្រមាន​ទម្លាក់​គ្រាប់​បែក​​ លើ​ហេដ្ឋា​រចនាសម្ព័ន្ធថាមពល​ពីអាមេរិក-អ៊ីស្រាអែល។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰3👏2🙏2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២-សីហា-២០២៦
 
១) ភ្នំពេញ៖ សម្ដេច​ធីបតី​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិ​វិធី​ប្រាប់​អ្នក​រាយការណ៍​ពិសេស ​UN។ (ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ JBC កម្ពុជា បង្ហាញវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃជូនក្រុមAOT។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី ណែនាំឱ្យរៀបចំដំឡើងស័ក្តិ និងមេដាយពិសេសជូនវីរយុទ្ធជនការពារទឹក​ដីពីថៃ​ឈ្លានពាន។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៤) អន្តរជាតិ៖ ​លោក ដូណាល់ ត្រាំថា សហរដ្ឋអាមេរិក មិនទាន់បានយល់ព្រមឱ្យ អ៊ុយក្រែនផលិតមីស៊ីល Patriot នៅឡើយទេ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៥) អន្តរជាតិ៖ តម្លៃប្រេងបានកើនឡើង បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថា បានបញ្ឈប់កប៉ាល់ពីរគ្រឿង ដែលកំពុងស្វែងរកការចាកចេញពីច្រកសមុទ្រ Hormuz។ (ប្រភព៖ DAP NEWS)      ចុចអាន

៦) អន្តរជាតិ៖ ទីក្រុងប៉េកាំង ព្រមានធ្វើសកម្មភាព ដើម្បីការពារសិទ្ធិរបស់ក្រុមហ៊ុនចិន និងថាសកម្មភាពរបស់អាមេរិក គឺរំខានដល់ស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់សកល។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ អ៊ីស្រាអែល វាយប្រហារតំបន់ហ្គាហ្សា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ ប្រកាសផែនការរំសាយ អាវុធរបស់ក្រុមហាម៉ាស។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ ត្រាំ ប្រាប់ថា លោកផ្អាកវាយអ៊ីរ៉ង់ វិញ ព្រោះទីក្រុងតេហេរ៉ង់ ស្នើសុំ និងមានអន្តរាគមន៍ ពីប្រទេសនៅមជ្ឈិមបូព៌ា។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ អ៉ីរ៉ង់គំរាមវាយរោងចក្រថាមពលរបស់បណ្ដាប្រទេសក្នុងតំបន់ ប្រសិនបើសហរដ្ឋអាមេរិកបើកការវាយប្រហារជាថ្មី​​។ (ប្រភព៖ FRESH NEWS )      ចុចអាន

១០) អន្តរជាតិ៖ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៤នាក់នៅហ្កាហ្សា ទោះលោក Trump ប្រកាស​ពីការរំសាយអាវុធក៏ដោយ។ (ប្រភព៖ BTV NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-សីហា-២០២៦
 
១) ភ្នំពេញ៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកិច្ចសហប្រតិបត្ដិការអាស៊ានស្ដីពីមុខងារសាធារណៈលើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ។(ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ ADB ផ្តល់កម្ចី​​២៥០លានដុល្លារដល់កម្ពុជា សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៣) ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យធុរជនអូស្ត្រាលី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ អាទិភាពរួមមាន អប់រំ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលស្អាត រ៉ែ និងសេវាសុខាភិបាល។(ប្រភព៖ CEN NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ ​មន្រ្តីធនាគារពិភពលោកបានចូលរួមក្នុងសិក្ខាសាលារបស់ព្រឹទ្ធសភាកម្ពុជា ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា និងមាគ៌ាឆ្ពោះទៅចក្ខុវិស័យ ២០៥០។(ប្រភព៖ CEN NEWS)     
ចុចអាន
 
៥) ភ្នំពេញ៖ គ.ជ.ប អំពាវនាវឱ្យពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី៧តុលា ដល់៣០វិច្ឆិកា។(ប្រភព៖ THMEY THMEY
NEWS)      ចុចអាន

៦) អន្តរជាតិ៖ អ៊ីរ៉ង់​ អះអាងថា​ ដរាបណាសកម្មភាព អរិយភាពនៅតែមាន​ ច្រកសមុទ្រហ័រមូស​ គ្មានថ្ងៃបេីកឡេីងវិញទេ​។(ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ ​​​​សង្គ្រាមដ៏ខ្លាំងក្លាចុងក្រោយនេះ​ ព្រោះតែ​ អាមេរិក​និង​អឺរ៉ុប​ ជួយ​ផ្តល់​បច្ចេកវិទ្យា​ឲ្យអ៊ុយក្រែន​ រីឯ​ រុស្ស៊ី​និង​ចិន ផ្តល់​ឲ្យអឺរ៉ង់។
(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ រដ្ឋមន្ត្រីតៃវ៉ាន់ អះអាងថាទំនាក់ទំនងជិតស្និទ្ធជាមួយទីបញ្ជាការអាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិក ជំរុញការត្រៀមលក្ខណៈការពារខ្លួន។(ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ ​​ចិនដាក់បន្ទាត់ក្រហម ជុំវិញគំរូសេដ្ឋកិច្ចរបស់ខ្លួន មុនកិច្ចចរចាពាណិជ្ជកម្មជាមួយ EU និងជាមួយអាមេរិក។(ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ មេដឹកនាំ​អ៊ីរ៉ង់ ​លើកឡើងភាព​ចាំបាច់ នៅពេលនេះ គឺ​ត្រូវ​ធ្វើ​ឲ្យ​អាមេរិក​គោរព​តាម​ MoU។(ប្រភព៖ DAP  NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏7👍1🙏1
សេចក្តីជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយកាលបរិច្ឆេទចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧ និងនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧ ៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰8🙏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ»
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៤-សីហា-២០២៦
 
១) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី៖ គ្រប់នវានុវត្តន៍ទាំងអស់តែងតែមានកត្តា «មនុស្ស» ជាតួអង្គស្នូលព្រោះកត្តាមនុស្ស និងប្រព័ន្ធ ត្រូវបំពេញបន្ថែមឱ្យគ្នា។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

២) ភ្នំពេញ៖ កម្ពុជា-ម៉ាឡេស៊ី បើកកិច្ចប្រជុំគណៈកម្មការចម្រុះជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគី នៅគូឡាឡាំពួ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៣) ភ្នំពេញ៖ ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ ​កម្ពុជា អំពាវនាវឱ្យពិភពលោក បញ្ឈប់ការផលិត«គ្រាប់បែកចង្កោម»ដើម្បីការពារជីវិតជនស៊ីវិល។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញស្នើឱ្យតំណាង UNESCO រាយការណ៍ពីការបំផ្លាញប្រាសាទព្រះវិហារដោយកងទ័ពថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន

៦) អន្តរជាតិ៖ កូរ៉េខាងជើង ថាការព្រមានពីការគំរាមកំហែងសាយប័រដឹកនាំដោយសហរដ្ឋអាមេរិក មានបំណងបង្ខូចកិត្តិយសរបស់ខ្លួន​។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ លោក ហ្សេលេនស្គី ដកតំណែងឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំសហរដ្ឋអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖ អ៊ីស្រាអែល​ បដិសេធ​ ដក​ទ័ព​ចេញ​ពី​តំបន់​ហ្គាហ្សា ទោះ​​មាន​ការ​ជំរុញ​ពី​​អាមេរិក​​ក៏ដោយ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​​សមាជិកសភារដ្ឋសភា របស់វៀតណាម ពិនិត្យឡើងវិញ នូវកំណែទម្រង់ច្បាប់ ស្តីពីយោធា និងការពារជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន

១០) អន្តរជាតិ៖ លោក អាន់វ៉ា៖ កម្ពុជា និងម៉ាឡេស៊ី មានការទទួលខុសត្រូវរួមគ្នាលើការថែរក្សាសន្តិភាពតំបន់។ (ប្រភព៖ THMEY
THMEY NEWS)      ចុចអាន

១១) អន្តរជាតិ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធការចរចា ជាមួយសហរដ្ឋអាមេរិក និងនិយាយថា មិនមានកិច្ចប្រជុំណាមួយត្រូវបានគ្រោងទុកឡើយ ទោះបីជាលោក Trump បានអះអាង។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
ខណ្ឌទួលគោក រាជធានីភ្នំពេញ

#ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC

📷 ៖ កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខណ្ឌទួលគោក

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍4
Media is too big
VIEW IN TELEGRAM
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ គម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (៥ សីហា ១៩៥២ - ៥ សីហា ២០២៦)នេះ

ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស សូមគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូន សម្ដេចតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី ចៅប្រុសចៅស្រី សូមទទួលបានសុខភាពល្អបរិបូរណ៍ ចៀសឆ្ងាយពីជំងឺតម្កាត់ទាំងឡាយ ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំកម្ពុជា ប្រកបដោយសុខសន្តិភាព ព្រមទាំងពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពអរគុណ សម្ដេចតេជោ និងក្រុមគ្រួសារ ចំពោះការលះបង់ដ៏ធំធេងដើម្បីសេចក្ដីសុខ សន្តិភាព ការរីកចម្រើន របស់កម្ពុជាទាំងមូល ៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏11👍2