សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុថ្វាយ សម្តេចព្រះមហាសង្ឃរាជស្តីទី នន្ទ ង៉ែត
នៅព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគេន ចង្ហាន់ និង ទេយ្យវត្ថុ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី ឬ វត្តបុទុម រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ក៏ដូចជាដើម្បីថ្វាយព្រះពរ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត ក្នុងខួបចម្រើនព្រះជន្មគម្រប់១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សាកន្លងទៅនេះ។
សូមថ្វាយព្រះពរ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី សូមមានព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ គង់ប្រថាប់ជាសុខក្នុងព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ៕

🙏9👍1
Media is too big
VIEW IN TELEGRAM
គុណភាពនៃធនធានមនុស្ស គឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពប្រទេសយើងក្នុងការអភិវឌ្ឍប្រកួតប្រជែងប្រកបដោយចីរភាព
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 YouTube
🌐 Tiktok

Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍2
រសៀលថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤
-----------------------------
សមាជិកនៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំ
យាយម៉ៅពេជ្រនិលចំនួន១២នាក់ និងឃុំអូរ ១នាក់
ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួន
និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាព
នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចាប់ពី
ពេលនេះតទៅ។
ដោយការខឹងសម្បារនឹងទណ្ឌិត សម រង្ស៊ី ជាខ្លាំង
ដែលប្រឆាំងនឹងផលប្រយោជន៍ជាតិ ពិសេសការ
ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ទើប
លោក លោកស្រីទាំង ១៣នាក់ ច្រានផ្តួលរំលំស្លាក
គណបក្សភ្លើងទៀនចោលទៅ។

👍4🥰1👏1🙏1
Forwarded from យុវជន៧មករា
លោកXi Jinping៖ បម្រាមចំនួន ៤ សម្រាប់កម្មាភិបាលវ័យក្មេង
កម្មាភិបាលវ័យក្មេងជាក្តីសង្ឃឹមនៃបុព្វហេតុបក្ស។ កម្មាភិបាលវ័យក្មេងមានភាពស្វាហាប់និងក្លាហាន ប៉ុន្តែពួកគេក៏មានចំណុចខ្វះខាតជាច្រើនផងដែរ។
នៅក្នុងដំណើរការនៃការរីកលូតលាស់ កម្មាភិបាលវ័យក្មេងគួរតែបញ្ចេញនូវគុណសម្បត្តិ និងកែតម្រូវគុណវិបត្តិរបស់ខ្លួន ហើយយកចិត្តទុកដាក់ជាពិសេសចំពោះបម្រាមទាំង៤ដូចខាងក្រោម៖
•បម្រាមទី១គឺ
អន្ទះសារចង់បានជោគជ័យពេក។កម្មាភិបាលវ័យក្មេងជាច្រើនបានឡើងកាន់តំណែងជាអ្នកដឹកនាំ ហើយមានចិត្តចង់ផ្លាស់ប្តូរស្ថានភាពយ៉ាងខ្លាំងក្លា។អារម្មណ៍ពុះកញ្ជ្រោលក្នុងការងារប្រភេទនេះនិងគោលបំណងដែលចង់ទទួលបានការទទួលស្គាល់ពីសង្គមគឺជាការល្អ។ ប៉ុន្ដែ ប្រសិនបើអ្នកអន្ទះសារចង់ជោគជ័យ ហើយធ្វើអ្វីលឿនពេក នៅពេលដែលមិនដឹងពីស្ថានភាពច្បាស់លាស់ ហើយមិនអាចវិភាគឱ្យច្បាស់ទេនោះ វាងាយនឹងខុសពីស្ដង់ដារវិទ្យាសាស្ត្រនិងប្រាសចាកពីសភាពពិតប្រាកដ។ "ដោះស្រាយបញ្ហាកុំប្រញាប់ប្រញាល់។" អន្ទះសារចង់បានជោគជ័យពេកគឺបង្កប់នូវហានិភ័យដែលធ្វើឱ្យបរាជ័យ។
ខ្ញុំសម្គាល់ថាកម្មាភិបាលវ័យក្មេងមិនត្រឹមតែចាប់អារម្មណ៍លើការកសាងស្នាដៃនៅក្នុង "ការផ្លាស់ប្តូរគុណភាព"ឡើយ គឺគួរតែផ្តោតលើ "ការផ្លាស់ប្តូរបរិមាណ" ។ ខ្ញុំសូមកោតសរសើរចំពោះស្មារតី "សន្សឹមៗកុំបំបោល"និងស្មារតីលះបង់ដោយស្ងាត់ៗ ខ្ញុំលើកទឹកចិត្តកម្មាភិបាលឱ្យខិតខំប្រឹងប្រែងនិងផ្តោតលើការងាររយៈពេលវែងដែលត្រួសត្រាយផ្លូវសម្រាប់អ្នកដទៃ។
•បម្រាមទី២
គិតថាខ្លួនត្រូវទាំងអស់។ កម្មាភិបាលវ័យក្មេងសព្វថ្ងៃបានទទួលការអប់រំកម្រិតមធ្យមសិក្សា ឬឧត្តមសិក្សា ហើយមានចំណេះដឹងពីសៀវភៅមួយចំនួន ប៉ុន្ដែពួកគេមិនបានស្គាល់ច្បាស់ពីសង្គម ឆ្លងកាត់ឧបសគ្គមិនគ្រប់គ្រាន់ និងខ្វះបទពិសោធន៍ ពួកគេងាយនឹងច្រលំថា “គ្រប់គ្នាកំពុងដេកលក់ មានតែខ្ញុំទេដែលភ្ញាក់តែម្នាក់ឯង"និងទំនោរមិនយកចិត្តទុកដាក់ចំពោះបទពិសោធន៍ប្រវត្តិសាស្ត្រ។ តាមពិតទៅ ចំណេះដឹងមកពីសៀវភៅគ្រាន់តែជាចំណេះដឹងប្រយោលមួយប៉ុណ្ណោះ ដែលកើតចេញពីការប្រមូលផ្តុំ និងសង្ខេបបទពិសោធន៍ជាក់ស្តែងរបស់អ្នកធ្វើការរាប់ពាន់នាក់។ មើលរំលងបទពិសោធន៍ប្រវត្តិសាស្ត្រ គឺមើលរំលងមហាជន។ បើអ្នកកាត់ផ្ដាច់ពីមហាជន ហើយនៅម្នាក់ឯង អ្នកនឹងមិនបានសម្រេចអ្វីឡើយ។
•បម្រាមទី៣
ផ្លាស់ប្ដូរគោលនយោបាយម្ដងព្រឹកម្ដងល្ងាច ។ ពេលកម្មាភិបាលវ័យក្មេងចូលកាន់តំណែងដំបូង មិនថាធ្វើការងារល្អ ឬមិនល្អនោះទេ មួយរយៈក្រោយមក យើងនឹងស្ដាប់ឮមតិយោបល់៖ អ្នកខ្លះសរសើរ ហើយខ្លះទៀតសង្ស័យ និងប្រឆាំង។ កម្មាភិបាលវ័យក្មេងមិនគួររារេដោយសារតែមតិគេនិយាយតែមួយពេល មិនត្រូវងងឹតងងុលដោយសារការវាយតម្លៃពីគេ មិនស៊ីវីល័យ មិនភ្លើតភ្លើនតាមគេ។ នៅពេលដែលមានជំនឿយ៉ាងមុតមាំ និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អ្នកទទួលបានការទទួលស្គាល់ និងយោគយល់កាន់តែច្រើនពីអ្នកផង ហើយនៅពេលដែលបញ្ហាត្រូវបានដោះស្រាយបន្តិចម្តងៗ រាល់ពាក្យគេនិយាយគ្រប់បែបយ៉ាងនឹងស្ងប់ស្ងាត់ទៅវិញ។ ដំណើរការនៃការស្ងប់ស្ងាត់ក៏ជាដំណើរការដែលអ្នកទទួលបានការទទួលស្គាល់ផងដែរ។
•បម្រាមទី៤គឹ
មានគំនិតតែអត់កំណើត។នេះគឺមានន័យថា គិតថាខ្លួនស្អីក៏ចេះតែខ្ជិលទៅធ្វើ។អ្នកដែលមានចំណេះដឹងពីសៀវភៅច្រើន ប៉ុន្តែបទពិសោធន៍អនុវត្តតិចតួច ងាយប្រឈមនឹងបញ្ហាដែលមិនអាចធ្វើកិច្ចការធំ និងមិនចង់ធ្វើរឿងតូចៗ ហើយទីបំផុតក្លាយជា "មនុស្សឥតប្រយោជន៍"គឹស្អីក៏ធ្វើមិនបាន ។
«ចង់សម្រេចកិច្ចការធំត្រូវតែចាប់ផ្ដើមពីកិច្ចការតូចៗទៅ»។ បើនិយាយពី “ធ្វើកិច្ចការធំ” កម្មាភិបាលវ័យក្មេងត្រូវមានអាកប្បកិរិយាស្មោះត្រង់ ស្ម័គ្រចិត្តធ្វើការងារធម្មតាបំផុត ហើយមានឆន្ទៈបំពេញតួនាទី បំពេញចន្លោះប្រហោង។ មានតែធ្វើបែបនេះទេ ទើបយើងអាចបន្តដកស្រង់បទពិសោធន៍ ទទួលបានការទទួលស្គាល់ពីសង្គមបន្តិចម្តងៗ និងសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យក្នុងការងារធម្មតា៕

🙏8
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-មិថុនា-២០២៤
១) ភ្នំពេញ៖ សម្ដេចធិបតី កម្ពុជានឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីបង្កើនទម្ងន់ទោសទណ្ឌ ជាពិសេសករណីឃាតកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃ។ (ប្រភព៖ ខ្មែរប៉ុស្តិ៍) ចុចអាន
២) ភ្នំពេញ៖ ពលករខ្មែរចូលទៅធ្វើការនៅថៃពុំមានឯកសារគ្រប់គ្រាន់នឹងត្រូវប្រឈមផ្លូវច្បាប់ ពីអាជ្ញាធរថៃ។ (ប្រភព៖ kampucheathmey daily ) ចុចអាន
៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ពង្រឹងវិស័យអប់រំផ្នែកបច្ចេកវិទ្យា ឆ្ពោះទៅកសាងពលរដ្ឋឌីជីថល។ (ប្រភព៖ ខ្មែរប៉ុស្តិ៍ ) ចុចអាន
៤) ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ «ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព» ។ (ប្រភព៖ Fresh News) ចុចអាន
៥) ភ្នំពេញ៖ ប្រទេសមហាអនុតំបន់ទន្លេមេគង្គ បន្តរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសគ្រឿងញៀនសំយោគ។ (ប្រភព៖ ខ្មែរប៉ុស្តិ៍) ចុចអាន
៦) អន្តរជាតិ៖ ចិន ប្រឆាំងយ៉ាងខ្លាំង ចំពោះច្បាប់ដែលបានស្នើឡើងរបស់អាមេរិក ដើម្បីរឹតត្បិតការវិនិយោគក្នុងប្រទេសចិន។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ អន្តរជាតិកំពុងតាមដានមើលថា តើចិនឆ្លើយតបយ៉ាងណាចំពោះការប្រមាថរបស់រុស្ស៊ី និងកូរ៉េខាងជើង! ។ (ប្រភព៖ BRANDMEDIA News) ចុចអាន
៨) អន្តរជាតិ៖ ប្រមុខអង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែល ថាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងខ្លួន ។ (ប្រភព៖ BTV NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ជំនួសតំណែងមេបញ្ជាការ យោធាជាន់ខ្ពស់។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ រុស្ស៊ីដកទ័ពមួយចំនួនចេញពីទីប្រជុំជន នៅក្បែរទីក្រុងខាគីវ ក្រោយពីមិនអាចរុលទៅមុខតទៅទៀតបាន។ (ប្រភព៖ BTV NEWS) ចុចអាន
គោរពជូនជ្រាប
សូមអរគុណ!

👍5😍3👏1🙏1
កូនប្រុសសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ទទួលបាន«មេដាយមាស»ពីរគ្រឿង សម្រាប់ វិញ្ញាសាគណិតវិទ្យា និង វិញ្ញាសាភាសាអង់គ្លេស ក្នុងការប្រឡងកម្រិតសាកលនៅទីក្រុងឌូបៃ។
🥰7👏2
Media is too big
VIEW IN TELEGRAM
ដរាបណាគណបក្សប្រជាជនកម្ពុជានៅមានឱកាសដឹកនាំបន្ត ជីវភាព និងកិត្តិយសរបស់អតីតយុទ្ធជន អតីតមន្រ្តីរាជការ ត្រូវតែបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ជាបន្តបន្ទាប់

🥰9👍1