CPP_PP Official
1.7K subscribers
4.89K photos
1.47K videos
1.93K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖

១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សបក្សគ្រប់លំដាក់ថ្នាក់ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងទួលស្វាយព្រៃទី២។

២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស ក្រុមបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។

៣) ឯកឧត្តម ឃួង ស្រេង៖ បានណែនាំដល់គណបក្សសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាត មានសោភ័ណ្ឌភាពល្អ រក្សាបាននូវអនាម័យ បរិស្ថានស្រស់បំព្រងក្នុងរាជធានីរបស់យើង។ ត្រូវចុះមើលផ្លូវ ថែទាំ សម្អាត់ឱ្យបានស្អាត់ អំពូលភ្លើងបំភ្លឺផ្លូវបើដាច់ត្រូវរាយការណ៍ និងផ្លាស់ប្តូរឱ្យបានទាន់ពេលវេលា និងមើលលូរបង្ហូរទឹក បើស្ទះត្រូវស្តារ ហើយរាយការណ៍ជូនគណបក្សខណ្ឌ និងរាជធានីបើខ្វះលទ្ធភាព។

៤) សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សរបស់យើង ត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ ដើុម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។

៧) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់ និងបន្តប្រើប្រាស់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ របស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

៨) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍5🥰1🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-កក្កដា-២០២៦
 
១) ភ្នំពេញ៖ សម្តេច ហ៊ុន សែន និងលោក Andrews ជួបជជែកគ្នារឿងជនភៀសសឹក សិទ្ធិមនុស្ស​ សេរីភាពបញ្ចេញ​មតិ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

២) ភ្នំពេញ៖ ​​សម្ដេចតេជោ៖«នៅពេលគេនិយាយពីសិទ្ធិមនុស្ស គេត្រូវនិយាយពីសិទ្ធិនៃការរស់រានមានជីវិតជាមុនសិន»។(ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជាអំពាវនាវឱ្យមានការបន្តគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីការពារតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។(ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ស្នើអាស៊ានពន្លឿនដំណើរការកិច្ចព្រមព្រៀងសន្ដិសុខប្រេង អគ្គសនី ថាមពលកកើតឡើងវិញដើម្បីធានាបាននូវតម្លៃសមរម្យ មានសុវត្ថិភាព និងចីរភាពក្នុងតំបន់  ។(ប្រភព៖ FRESH  NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ កម្ពុជា​តវ៉ា​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​យោធា​ថៃ ឈូស​ឆាយធ្វើផ្លូវថ្មី និង​រាយ​បន្លា​លួស​ចូល​ជ្រៅ​​ក្នុង​ទឹកដី​កម្ពុជា។(ប្រភព៖  Kohsantepheap Daily)      ចុចអាន

៦) អន្តរជាតិ៖ លោក Trump និយាយថា ការវាយប្រហាររបស់អាមេរិកមិនទាន់ចប់ទេ ខណៈអ៊ីរ៉ង់ពង្រីកការវាយប្រហារ។(ប្រភព៖ BTV NEWS)      ចុចអាន

៧) អន្តរជាតិ៖ សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យអាមេរិកខាតបង់៣៧,៥ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ (ប្រភព៖BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក CENTCOM អះអាងថា បានសម្រួលនាវាដឹកជញ្ជូនប្រេង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រហ័រមូស។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖ រុស្ស៊ី គំរាមថានឹងនៅតែបន្តវាយប្រហារ កប៉ាល់ណាក៏ដោយឲ្យតែដឹកអាវុធទៅអ៊ុយក្រែន។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ នាយករដ្ឋមន្ត្រី​ថ្មី​របស់​អង់គ្លេសយល់​ព្រម​ឲ្យ​អាមេរិកប្រើមូលដ្ឋានទ័ពសម្រាប់​ប្រតិបត្តិការយោធា​​លើអ៊ីរ៉ង់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍1
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល ជាមួយមន្ត្រី បុគ្គលិក ដែលជាសមាជិក សមាជិកាគណបក្សនៃគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រាជធានីភ្នំពេញ ចំនួនសរុប២០០នាក់ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលជាទីបំផុត នៅបន្ទប់ប្រជុំ ៧មករា នៃវិមាន៧មករា នារសៀលថ្ងៃអង្គារ ៧កើត ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍5