CPP_PP Official
1.7K subscribers
4.89K photos
1.47K videos
1.93K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជំរឿនមន្ត្រី និងអំពាវនាវដល់មន្ត្រីរាជការឱ្យធ្វើជំរឿន។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ ​កម្ពុជា-អាល្លឺម៉ង់ សម្លឹងឃើញឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,ទេសចរណ៍។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៣) ភ្នំពេញ៖ រដ្ឋសភា​អនុម័ត​ទាំងស្រុងឱ្យកម្ពុជាចូលរ​ដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន ដើម្បី​ជំរុញវិស័យអាកាសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកចម្រើន។ (ប្រភព៖ FRESH NEWS)      ចុចអាន


៤) ភ្នំពេញ៖​​​​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា ខណៈប្រជាពលរដ្ឋ ៦៤៥គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ។ (ប្រភព៖ Kampucheatmey Daily )      ចុចអាន

៥) អន្តរជាតិ៖ EU និងអង់គ្លេសរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការវាយប្រហារតាមអ៊ីនធឺណិត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៦) អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន​ នឹង​បង្កើត​ទី​ភ្នាក់​ងារ​ចារកម្ម​កណ្តាល​លើក​​ដំបូង​ ចាប់​តាំង​ពី​សង្រ្គាម​លោកលើក​ទី​២។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ ​កត្តា​ធំៗ ដែលធ្វើឱ្យប្រជាប្រិយភាពលោក ណេតាន់យ៉ាហ៊ូ ធ្លាក់ចុះខ្លាំង មុនការបោះឆ្នោត។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ អតីតមេទ័ពអ៊ីរ៉ង់ អួតក្តែងៗថា អ៊ីរ៉ង់ មានសមត្ថភាព ចង់ចូលធ្វើឃាតលោក ត្រាំ ដល់ក្នុងសេតវិមាន ក៏បានដែរ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ចរាចរណ៍នៅច្រកសមុទ្រ Hormuz ថយចុះដល់កម្រិតទាបបំផុត គិតក្នុងរយៈពេល២ខែ ខណៈការវាយប្រហារថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ បង្កក្តីបារម្ភអំពីសុវត្ថិភាព​។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ លោក Macron៖ អ៊ុយក្រែននឹងផលិតមីស៉ីលរបស់បារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale។  (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👍1🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្ដេចតេជោ បញ្ជាក់ជាថ្មីថា«កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាថៃដោយសន្ដិវិធីផ្អែកលើច្បាប់» ។(ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំដោយប្រធានាធិបតីចិន។(ប្រភព៖  FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍​ដល់សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃសាលាភូមិន្ទរដ្ឋបាល។(ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយសមត្ថភាព វិន័យ និងការទទួលខុសត្រូវចំពោះសង្គម។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) អន្តរជាតិ៖ អ៊ីរ៉ង់​ប្រាប់​ឱ្យ​ក្រុម​ហ៊ូទី​ត្រៀម​បិទ​សមុទ្រ​ក្រ​ហម​បើ​អា​មេរិក​ហ៊ាន​វា​.យ​ប្រ.ហារ​រោង​ចក្រ​អគ្គិសនី​របស់​ខ្លួន។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

៦) អន្តរជាតិ៖ លោក ហ្សេលេនស្គី គាំទ្រឱ្យប្រធានក្រុមហ៊ុនថាមពលរដ្ឋ ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន និងមានបំណងប្តូររដ្ឋមន្រ្តីការពារជាតិ។(ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ អាមេរិកវាយប្រហារអ៊ីរ៉ង់ម្តងទៀត ខណៈទីក្រុងតេអេរ៉ង់ព្រមានពីសង្គ្រាមដើម្បីការរស់រាន
ជាមួយអាមេរិក។(ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ ​ក្រោយប្រកាសបាន១ថ្ងៃ លោក ដូណាល់ ត្រាំ ប្រកាសលែងយកថ្លៃ ឆ្លងកាត់ ២០ ភាគរយ លើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz វិញ។(ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ អ៊ីរ៉ង់ប្រាប់ក្រុមហ៊ូទីឱ្យត្រៀមបិទសមុទ្រក្រហម ប្រសិនបើអាមេរិកហ៊ានវាយប្រហារបណ្តាញអគ្គិសនីខ្លួន។(ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ ចិន តប​ទៅ​អាមេរិក​ថា ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី នឹង​​បំផ្លាញខ្លួនឯងវិញតែប៉ុណ្ណោះ​​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍3
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ដែលប្រព្រឹត្តទៅនៅសភាអឺរ៉ុប ទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏6🙏3👍1
Media is too big
VIEW IN TELEGRAM
ខណ្ឌសែនសុខ រាជធានីភ្នំពេញ

#ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម​ #ការអភិវឌ្ឍ​រាជធានី

#ខណ្ឌសែនសុខ​ #រាជធានីភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰7
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៧-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលនៃការចូលរួមមហាសន្និបាត អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) សភាអឺរ៉ុប។(ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី ៖ ក្នុងនាមជាប្រទេសហត្ថលេខីដំបូង កម្ពុជា ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយចិន និងដៃគូអន្តរជាតិ ក្នុងការជំរុញអនាគត Ai ប្រកបដោយនវានុវត្តន៍​។(ប្រភព៖  DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ។(ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការងារអាទិភាពចំនួនបី ត្រូវធ្វើរួមគ្នា ដើម្បីអនាគតដ៏ប្រសើររបស់បញ្ញាសិប្បនិម្មិត។(ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ សម្តេចធិបតី៖ កម្ពុជា នឹងអនុម័តជាផ្លូវការ «យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត» នាពេលឆាប់ៗខាងមុខ ។(ប្រភព៖ FRESH NEWS)      ចុចអាន

៦) ភ្នំពេញ៖ ​សម្តេចធិបតីបញ្ជាក់ជាថ្មីទៅចិនថា កម្ពុជាប្រកាន់ខ្ជាប់ដំណោះស្រាយសន្តិវិធី និងច្បាប់អន្តរជាតិលើបញ្ហាព្រំដែនជាមួយថៃ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
៧) ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន នឹង​ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ និងកិច្ចប្រជុំ​ពាក់​ព័ន្ធ នៅ​ហ្វីលីពីន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៨) អន្តរជាតិ៖ អ៉ីរ៉ង់អះអាងថា បានវាយប្រហារទីបញ្ជាការអាមេរិកមួយកន្លែងនៅក្នុងប្រទេសស៉ីរី។(ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ ប្រធានាធិបតី អ៊ីស្រាអែល ជឿលើ​ដំណោះស្រាយ​តាមរយៈការទូតជាមួយអ៊ីរ៉ង់ ប៉ុន្តែគាំទ្រ​អាមេរិក​​វាយប្រហារ​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ ​​​ត្រាំ​ចោទ​ថា​ចិន​ជ្រៀត​ជ្រែក​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២០ ហើយ​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​រឿង​នេះ​នៅ​ក្នុង​ទ្រង់​ទ្រាយ​ធំ។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៨-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកអ្នកវិភាគកុំឲ្យបំផ្លាញឯកភាពស្ថាប័នជាតិ និងជៀសវាងវិភាគរឿងសម្ងាត់យោធា។(ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ ​នាយករដ្ឋមន្ត្រី​​សរសើរ​អត្ថបទ​របស់​ហ្វេសបុក​មួយ​ទាក់ទង​នឹង​រឿង​បណ្ឌិត​ចេះ​គ្រប់​រឿង​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៣) ភ្នំពេញ៖ ប្រធានាធិបតីសាធារណរដ្ឋកាហ្សាក់ស្ថាន ជម្រាបសម្តេចធិបតីពីបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ព្រមទាំងបានអញ្ជើញសម្ដេចធិបតីទៅបំពេញទស្សនកិច្ច នៅប្រទេសកាហ្សាក់ស្ថាន។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ៖ រាជរដ្ឋាភិបាល កំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស។(ប្រភព៖ DAP NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ កម្ពុជា​បាន​ទាក់ទាញ​ក្រុមហ៊ុន​ផលិត​រថយន្ត​អន្តរជាតិ និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ធំៗ​១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង។(ប្រភព៖ BTV NEWS)      ចុចអាន

៦) អន្តរជាតិ៖ កប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz។(ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
៧) អន្តរជាតិ៖ មេដឹកនាំប្រឆាំងលើកឡើងថា ការបណ្តេញរដ្ឋមន្ត្រីការពារជាតិ ចេញដោយលោក Zelensky គឺជាការប៉ុនប៉ងក្រាញអំណាច។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ អាមេរិកវាយប្រហារអ៉ីរ៉ង់៧យប់ជាប់គ្នា ចាប់តាំងពីលោក ត្រាំ ប្រកាសថាបទឈប់បាញ់ឈានដល់ទីបញ្ចប់។(ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ អ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយ​ប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ កងកម្លាំងសហរដ្ឋអាមេរិក បញ្ឈប់ និងបង្វែរទិសដៅនាវាពាណិជ្ជកម្មចំនួន ៣ គ្រឿង ដែលព្យាយាមបំពានការបិទផ្លូវជើងទឺកអ៊ីរ៉ង់។(ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰5👍1👏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២០-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នឹងបន្តរក្សាបរិយាកាសវិនិយោគនៅកម្ពុជា ប្រកបដោយភាព អំណោយផលខ្ពស់។ (ប្រភព៖ DAP NEWS)      ចុចអាន

២) ភ្នំពេញ៖ ​អ្នកនាំពាក្យ៖ ក្នុងនាមប្រទេសស្រឡាញ់សន្ដិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និងខ្លឹមសារទាំងស្រុងនៃ​សេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ​។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ រាជធានីភ្នំពេញ និងខេត្តហៃឡុងជាំង ប្រទេសចិន គ្រោងចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ដើម្បីជំរុញវិស័យទេសចរណ៍។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៤) ភ្នំពេញ៖ ព្រឹទ្ធសភា និងរដ្ឋសភា បើកកិច្ចប្រជុំរួមគ្នា ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ “សន្និសីទប្រធានសភានៃអន្តរសភា លើកទី២” នាខែសីហាខាងមុខ។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនរដ្ឋមន្ត្រីការបរទេសហ្វីលីពីន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន

៦) ភ្នំពេញ៖ ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ត្រូវបានពន្យារពេល។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ ថៃ ខំបដិសេធថា កប៉ាល់ ដែលអ៊ីរ៉ង់បាញ់ នៅច្រក Hormuz មិនមែនជា របស់ខ្លួនទេ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ អាស៊ាន ជួបជុំនៅទីក្រុងម៉ានីល ផ្ដោត​លើ​ជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមក្នុងតំបន់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ កងកម្លាំងយោធាអាមេរិក ៤នាក់ ពលីជីវិតក្នុងប្រតិបត្តិការសងសឹងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន

១០) អន្តរជាតិ៖ អ៊ីរ៉ង់ បង្កើនការវាយប្រហារប្រទេសហ្ស៊កដានី គុយវ៉ែត និងបារ៉ែន ដែលជំរុញឱ្យមានការអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ (ប្រភព៖ DAP NEWS)      ចុចអាន

១១) អន្តរជាតិ៖ លោក ពូទីន ​ចាត់​ទុក​កងទ័ពកូរ៉េខាងជើង ជា «វីរបុរស» ក្រោយ​​ចូលរួម​រំដោះ​​ទឹកដី​តំបន់ Kursk ពី​ទ័ពអ៊ុយក្រែន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១២) អន្តរជាតិ៖ លោកត្រាំ ប្រកាសថា អាម៉េរិកបានគ្រប់គ្រងច្រកសមុទ្រហ័រមូសទាំងស្រុង ខណៈយោធាអ៊ីរ៉ង់ត្រូវកម្ទេចស្ទើរគ្មានសល់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍3
Media is too big
VIEW IN TELEGRAM
វីដេអូ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម។

រាជធានីភ្នំពេញ, ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍3🥰2👏1
Media is too big
VIEW IN TELEGRAM
វីដេអូសង្ខេបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អុីសថ៍អេយសៀ”។

ខេត្តសៀមរាប ព្រឹកថ្ងៃអង្គារ ទី២១ កក្កដា ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២១-កក្កដា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជានិងអាមេរិកកំពុងតែមានការកើនឡើងហើយសង្ឃឹមថាអ្នកវិនិយោគអាមេរិក នឹងមករកស៉ីនៅកម្ពុជា កាន់តែច្រើន។(ប្រភព៖ FRESH NEWS)    ចុចអាន

២) ភ្នំពេញ៖ ​​សម្តេចធិបតី ៖ កម្ពុជា មិនចូលជាមួយកិច្ចការងារណាដែលបង្កើតនូវជម្លោះ ឬបញ្ហាភូមិសាស្ត្រឡើយ។(ប្រភព៖ DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ អត់ធ្មត់ ម៉ត់ចត់ មិនប្រកាន់ការងារ មិនខ្ជីខ្ជា! ជារបៀបធ្វើការដែលនាយករដ្ឋមន្ត្រីផ្តល់តម្លៃ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រម្លឹកថាកុំចាំធ្វើធំចាំបញ្ចេញស្នាដៃ​នេះជាកំហុសធំណាស់។(ប្រភព៖ FRESH NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ សម្តេចធិបតី ៖ ជាលើកទី១ ក្នុងប្រវត្តិសាស្រ្ត ក្រោយសង្គ្រាមពលរដ្ឋមានបណ្ណកម្មសិទ្ធិដីធ្លីជារបស់ខ្លួន។(ប្រភព៖ DAP NEWS)      ចុចអាន

៦) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទោះក្នុងកាលៈទេសៈណាក៏ដោយ ការវិនិយោគលើវិស័យអប់រំ និងសុខាភិបាល គឺនៅតែជាកិច្ចការចាំបាច់ និងអាទិភាព។(ប្រភព៖ FRESH NEWS)      ចុចអាន

៧) ភ្នំពេញ៖ កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលចរចាព្រំដែនគោក ហើយទាញបញ្ហានេះជាមួយជម្លោះព្រំដែនសមុទ្រ។ (ប្រភព៖ ស៊ី ស៊ី ថាមស៍)      ចុចអាន

៨) អន្តរជាតិ៖ លោក ត្រាំ គំរាមសងសឹកអ៊ីរ៉ង់ដោយថា រាល់ពេលដែលអ៊ីរ៉ង់សម្លាប់ទាហានអាមេរិកម្នាក់ពួកគេ នឹងត្រូវសងថ្លៃសម្រាប់ការសម្លាប់នោះវិញជាច្រើនដង ក្រោយពីទាហានអាមេរិក ១៧នាក់ស្លាប់។(ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ ប៉ង់តាហ្គោនធ្វើ សេចក្តីប្រកាសព័ត៌មានចុងក្រោយអំពីព័ត៌មាន នៃតួលេខយោធាខ្លួនស្លាប់ និងរបួសក្នុង សង្គ្រាមជាមួយនឹងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS)      ចុចអាន

១០) អន្តរជាតិ៖ ពលរដ្ឋអាល្លឺម៉ង់ ទាមទារឱ្យរដ្ឋាភិបាលយកថវិកាទិញអាវុធមកអភិវឌ្ឍន៍វិស័យអប់រំ និងផ្លូវថ្នល់ក្នុងប្រទេសជំនួសវិញ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

១១) អន្តរជាតិ៖ ពលរដ្ឋជប៉ុនជាច្រើននាក់ក្នុងតំបន់ស៊ីប៊ូយ៉ា ចេញតវ៉ាប្រឆាំងនឹងបំណងកែប្រែរដ្ឋធម្មនុញ្ញសន្តិភាព និងទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនចុះចេញពីតំណែង។(ប្រភព៖ CNC HOT NEWS)      ចុចអាន

១២) អន្តរជាតិ៖ អាមេរិក និងចិនប្រជែងឥទ្ធិពលក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។(ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏4👍1🙏1
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖

១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគណបក្សបក្សគ្រប់លំដាក់ថ្នាក់ ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ និងទួលស្វាយព្រៃទី២។

២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់ទួលស្វាយព្រៃទី១ សង្កាត់ទួលស្វាយព្រៃទី២ មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស ក្រុមបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។

៣) ឯកឧត្តម ឃួង ស្រេង៖ បានណែនាំដល់គណបក្សសង្កាត់ទាំង១០៥ ក្នុងខណ្ឌទាំង១៤ ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាត មានសោភ័ណ្ឌភាពល្អ រក្សាបាននូវអនាម័យ បរិស្ថានស្រស់បំព្រងក្នុងរាជធានីរបស់យើង។ ត្រូវចុះមើលផ្លូវ ថែទាំ សម្អាត់ឱ្យបានស្អាត់ អំពូលភ្លើងបំភ្លឺផ្លូវបើដាច់ត្រូវរាយការណ៍ និងផ្លាស់ប្តូរឱ្យបានទាន់ពេលវេលា និងមើលលូរបង្ហូរទឹក បើស្ទះត្រូវស្តារ ហើយរាយការណ៍ជូនគណបក្សខណ្ឌ និងរាជធានីបើខ្វះលទ្ធភាព។

៤) សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សកម្មជនគណបក្សរបស់យើង ត្រូវបន្តគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការ ដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ ដើុម្បីការពារអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។

៧) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់ និងបន្តប្រើប្រាស់ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ របស់សង្កាត់ ដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

៨) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍5🥰1🙏1