CPP_PP Official
1.7K subscribers
4.89K photos
1.48K videos
1.94K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរឱ្យលើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦។ (ប្រភព៖ FRESH  NEWS)      ចុចអាន

២) ភ្នំពេញ៖ ​លោក ហ៊ុន ម៉ានី៖ «សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និងសមត្ថភាពរបស់ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត»។(ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដាក់ចេញអាទិភាពគន្លឹះ៥ចំណុច ដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ។ (ប្រភព៖ DAP NEWS)      ចុចអាន

៤) ភ្នំពេញ៖​​​​ សភាប្រើភាសាបារាំង អំពាវនាវភាគីកម្ពុជា-ថៃ បន្ធូរបន្ថយភាពតានតឹង និងដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) អន្តរជាតិ៖ នូវែលសេឡង់ និងឥណ្ឌាដំឡើងទំនាក់ទំនងទ្វេភាគីដល់កម្រិតដៃគូយុទ្ធសាស្ត្រ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៦) អន្តរជាតិ៖ អ៊ីរ៉ង់ប្រកាសបិទច្រក Hormuz ជាថ្មី រហូតអាម៉េរិកឈប់ជ្រៀតជ្រែកក្នុងតំបន់ខ្លួន។ (ប្រភព៖  THMEY THMEY  NEWS)      ចុចអាន

៧) អន្តរជាតិ៖ លោក Trump គម្រាមវាយប្រហារ ដោយមីស៊ីលយ៉ាងខ្លាំងក្លា លើអ៊ីរ៉ង់ ប្រសិនបើមានករណីវាយប្រហារ ដោយក្រុងតេហរ៉ង់ សំដៅធ្វើឃាត រូបលោក។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖​ព្រឹទ្ធសមាជិក​អាមេរិក លោក Lindsey Graham ស្លាប់ ១ថ្ងៃ​ក្រោយ​ទស្សនកិច្ច​​នៅអ៊ុយក្រែន​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​អ៊ីរ៉ង់​វាយ​សងសឹក​​អាមេរិក​វិញ​នៅទូទាំង​មជ្ឈិមបូព៌ា​ ក្រោយ​អាមេរិក​​​វាយ​ប្រហារលើ​គោលដៅ​​១៤០​នៅអ៊ីរ៉ង់​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👍3
Media is too big
VIEW IN TELEGRAM
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ។

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សរាជធានីភ្នំពេញ» ដោយមានការចូលរួមពី ឯកឧត្តម ហួត ហៃ អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ព្រមទាំងសមាជិកយុវជនគណបក្សសរុបប្រមាណ ៦០៣ រូប ដែលជាគោលដៅទី២៣ នៃការរៀបចំវេទិកាពិភាក្សាជាមួយយុវជនរាជធានី-ខេត្ត។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍14🙏4🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងវប្បធម៌ និងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ថែរក្សា និងបញ្ចៀសការសាងសង់ណាមួយ ប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រជាជនកម្ពុជានឹងកើនដល់ ២៤លាននាក់ក្នុងឆ្នាំ២០៥០, ទាមទារការវិនិយោគលើប្រជាជនវ័យក្មេង ពីឥឡូវនេះ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចធិបតី នឹងបំពេញទស្សនកិច្ចនៅចិន ហើយនឹងមានជំនួប ជាមួយលោក ស៊ី ជីនពីង។ (ប្រភព៖ DAP NEWS)      ចុចអាន

៤) ភ្នំពេញ៖ ជប៉ុនផ្ដល់កម្ចីសម្បទានប្រមាណ១១៩លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) ភ្នំពេញ៖​​​​ សភាប្រើភាសាបារាំង (APF) អនុម័តសេចក្តីសម្រេចស្តីពីបូរណភាពទឹកដីកម្ពុជា និងបោះឆ្នោតជ្រើសរើសកម្ពុជា ឱ្យកាន់តំណែងជាប្រតិភូប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៦) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកែលម្អសួនដើមឈើជាអំណោយពីជនជាតិជប៉ុន ស្ថិតនៅសង្កាត់ចោមចៅទី២ ឱ្យក្លាយជាទីលំហែ និងហាត់ប្រាណសម្រាប់សាធារណជន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៧) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ពន្លឿនការកែទម្រង់សេវាសាធារណៈ ជំរុញសេវាសុរិយោដី និងសំណង់ ឱ្យកាន់តែលឿន និងងាយស្រួល។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន

៨) អន្តរជាតិ៖ លោក ហ្សេលេនស្គី ប្រកាសរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ចំពេលសង្គ្រាមជាមួយរុស្ស៊ី កាន់តែសាហាវ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​តម្លៃប្រេងហក់ឡើង ៤% ភ្លាមៗ ក្រោយការវាយប្រហារយោធាថ្មី គំរាមកំហែងដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស​​។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន

១០) អន្តរជាតិ៖ អ៉ីរ៉ង់ថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាធ្វើឱ្យកិច្ចប្រឹងប្រែងការទូតប្រែជាឥតប្រយោជន៍​។ (ប្រភព៖ FRESH NEWS)      ចុចអាន

១១) អន្តរជាតិ៖ អ៊ីស្រាអែល នឹងបោះឆ្នោតសភានៅចុងខែតុលា ដែលកំណត់វាសនាលោក ណេតាន់យ៉ាហ៊ូ​។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

១២) អន្តរជាតិ៖ អ៊ីរ៉ង់ ចោទសហរដ្ឋអាមេរិកពីការ ដាក់សម្ពាធទាំងបើកចំហរ និងលាក់បាំងលើប្រទេសអូម៉ង់។ (ប្រភព៖ BTV NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្តេចនាយករដ្ឋមន្ត្រី អញ្ជើញធ្វើជំរឿនមន្ត្រី និងអំពាវនាវដល់មន្ត្រីរាជការឱ្យធ្វើជំរឿន។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ ​កម្ពុជា-អាល្លឺម៉ង់ សម្លឹងឃើញឱកាសពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម,កសិ-ឧស្សាហកម្ម,ទេសចរណ៍។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៣) ភ្នំពេញ៖ រដ្ឋសភា​អនុម័ត​ទាំងស្រុងឱ្យកម្ពុជាចូលរ​ដ្ឋភាគីអនុសញ្ញា និងពិធីសារអាកាសយាន ដើម្បី​ជំរុញវិស័យអាកាសចរណ៍របស់កម្ពុជាឱ្យកាន់តែរីកចម្រើន។ (ប្រភព៖ FRESH NEWS)      ចុចអាន


៤) ភ្នំពេញ៖​​​​ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជនភៀសសឹកកម្ពុជា ខណៈប្រជាពលរដ្ឋ ៦៤៥គ្រួសារ មិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ។ (ប្រភព៖ Kampucheatmey Daily )      ចុចអាន

៥) អន្តរជាតិ៖ EU និងអង់គ្លេសរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការវាយប្រហារតាមអ៊ីនធឺណិត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៦) អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន​ នឹង​បង្កើត​ទី​ភ្នាក់​ងារ​ចារកម្ម​កណ្តាល​លើក​​ដំបូង​ ចាប់​តាំង​ពី​សង្រ្គាម​លោកលើក​ទី​២។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ ​កត្តា​ធំៗ ដែលធ្វើឱ្យប្រជាប្រិយភាពលោក ណេតាន់យ៉ាហ៊ូ ធ្លាក់ចុះខ្លាំង មុនការបោះឆ្នោត។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ អតីតមេទ័ពអ៊ីរ៉ង់ អួតក្តែងៗថា អ៊ីរ៉ង់ មានសមត្ថភាព ចង់ចូលធ្វើឃាតលោក ត្រាំ ដល់ក្នុងសេតវិមាន ក៏បានដែរ​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ចរាចរណ៍នៅច្រកសមុទ្រ Hormuz ថយចុះដល់កម្រិតទាបបំផុត គិតក្នុងរយៈពេល២ខែ ខណៈការវាយប្រហារថ្មីរវាងអាមេរិក និងអ៉ីរ៉ង់ បង្កក្តីបារម្ភអំពីសុវត្ថិភាព​។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ លោក Macron៖ អ៊ុយក្រែននឹងផលិតមីស៉ីលរបស់បារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale។  (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👍1🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-កក្កដា-២០២៦
 
១) ភ្នំពេញ៖ ​សម្ដេចតេជោ បញ្ជាក់ជាថ្មីថា«កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាព្រំដែនជាថៃដោយសន្ដិវិធីផ្អែកលើច្បាប់» ។(ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំដោយប្រធានាធិបតីចិន។(ប្រភព៖  FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍​ដល់សិក្ខាកាម​វគ្គ​បណ្តុះបណ្តាល​ស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៃសាលាភូមិន្ទរដ្ឋបាល។(ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការអប់រំត្រូវផ្សារភ្ជាប់ជាមួយសមត្ថភាព វិន័យ និងការទទួលខុសត្រូវចំពោះសង្គម។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) អន្តរជាតិ៖ អ៊ីរ៉ង់​ប្រាប់​ឱ្យ​ក្រុម​ហ៊ូទី​ត្រៀម​បិទ​សមុទ្រ​ក្រ​ហម​បើ​អា​មេរិក​ហ៊ាន​វា​.យ​ប្រ.ហារ​រោង​ចក្រ​អគ្គិសនី​របស់​ខ្លួន។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

៦) អន្តរជាតិ៖ លោក ហ្សេលេនស្គី គាំទ្រឱ្យប្រធានក្រុមហ៊ុនថាមពលរដ្ឋ ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន និងមានបំណងប្តូររដ្ឋមន្រ្តីការពារជាតិ។(ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ អាមេរិកវាយប្រហារអ៊ីរ៉ង់ម្តងទៀត ខណៈទីក្រុងតេអេរ៉ង់ព្រមានពីសង្គ្រាមដើម្បីការរស់រាន
ជាមួយអាមេរិក។(ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ ​ក្រោយប្រកាសបាន១ថ្ងៃ លោក ដូណាល់ ត្រាំ ប្រកាសលែងយកថ្លៃ ឆ្លងកាត់ ២០ ភាគរយ លើកប៉ាល់ទាំងឡាយណា ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz វិញ។(ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ អ៊ីរ៉ង់ប្រាប់ក្រុមហ៊ូទីឱ្យត្រៀមបិទសមុទ្រក្រហម ប្រសិនបើអាមេរិកហ៊ានវាយប្រហារបណ្តាញអគ្គិសនីខ្លួន។(ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ ចិន តប​ទៅ​អាមេរិក​ថា ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី នឹង​​បំផ្លាញខ្លួនឯងវិញតែប៉ុណ្ណោះ​​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍3
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាត នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ដែលប្រព្រឹត្តទៅនៅសភាអឺរ៉ុប ទីក្រុងប្រ៊ុចស៊ែល ប្រទេសបែលហ្សិក។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏6🙏3👍1