Forwarded from Samdech Hun Sen of Cambodia
សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា
នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បន្ទាប់ពីបានបញ្ចប់បេសកកម្មដ៏មមាញឹក ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តព្រះវិហារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តធ្វើដំណើរតាមរថយន្តភ្លាមៗ ក្នុងរយៈពេលប្រមាណ៤ម៉ោង ដើម្បីឆ្ពោះមកកាន់បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសព លោកយាយឧបាសិកា សៅ ង៉ែត ដែលជាមាតាបង្កើតរបស់លោក កឹម សុខា។
ការអញ្ជើញរបស់ សម្ដេចតេជោ គោរពវិញ្ញាណក្ខន្ធម្ដាយបង្កើតរបស់លោក កឹម សុខា រសៀលនេះ គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ សម្តេចតេជោ ចំពោះគ្រួសារលោក កឹម សុខា ក្នុងគ្រាដ៏ក្រៀមក្រំនេះ។
សូមបញ្ជាក់ថា លោកយាយឧបាសិកា សៅ ង៉ែត មាតារបស់លោក កឹម សុខា បានទទួលមរណភាពកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ។
នៅក្នុងសារលិខិតរំលែកមរណទុក្ខដ៏ក្រៀមក្រំរបស់ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចាត់ទុកមរណភាពរបស់ លោកយាយឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវមាតា ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ដើម្បីរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា នាពេលកន្លងមកផងដែរ៕
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia

🙏13👍1
Media is too big
VIEW IN TELEGRAM
អបអរសាទរ ខួប ១ឆ្នាំ នៃការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ការចុះញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា មានគោលបំណងការពារបូជនីយដ្ឋានចងចាំនៃកម្ពុជា និងគាំទ្រដល់ដំណើរការរៀបចំដាក់ទីតាំងចំនួនបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមាន អតីតមន្ទីរឃុំឃាំង១៣ (ខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក (ស្ថិតនៅរាជធានីភ្នំពេញ)។
១១ កក្កដា ២០២៥ - ១១ កក្កដា ២០២៦
Celebrating the 1st anniversary of the official inscription of “Cambodian Memorial Sites: From Centers of Repression to Places of Peace and Reflection” on the UNESCO World Heritage List.
The inscription aims to safeguard Cambodian memorial sites and support the nomination of three sites to the UNESCO World Heritage List, namely the Former M-13 Prison (Kampong Speu Province), the Tuol Sleng Genocide Museum, and the Choeung Ek Genocidal Center (Phnom Penh).
11 July 2025 - 11 July 2026
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐 Telegram
🌐 YouTube
🌐 Tiktok

Please open Telegram to view this post
VIEW IN TELEGRAM
🙏6🥰2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-កក្កដា-២០២៦
១) ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជេីញចូលគោរពវិញ្ញាណក្ខន្ធសពម្តាយលោក កឹម សុខា។(ប្រភព៖ CNC NEWS) ចុចអាន
២) ភ្នំពេញ៖ សម្ដេចតេជោ ៖ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅតែគ្របដណ្ដប់លើ មន្ត្រីរាជការចូលនិវត្តន៍ របស់ក្រសួងអប់រំ។(ប្រភព៖ DAP NEWS) ចុចអាន
៣) ភ្នំពេញ៖ ក្នុងដំណើរតាមបណ្តាខេត្តភូមិភាគឦសានសម្ដេចតេជោ សរសើរចំពោះការអភិវឌ្ឍរីកចម្រើនតាមបណ្តាខេត្តនីមួយៗ។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អាម៉េរិក បន្តតាមដានស្ថានភាពវិវត្តនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងគាំទ្រដំណោះស្រាយសន្តិវិធី។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
៥) ភ្នំពេះញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បន្តប្ដេជ្ញាចូលរួមយ៉ាងសកម្មនៅក្នុងការងារក្រុម AOT សហការ និងឃ្លាំងមើលបទឈប់បាញ់រវាងកម្ពុជា-ថៃសំដៅស្វែងរកដំណោះស្រាយមួយប្រកបដោយសន្តិវិធី។(ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបានប្រមាណ ៣៧ពាន់លានដុល្លារអាមេរិក កើនជាង ២០% ក្នុងឆមាសទី១ ឆ្នាំនេះ។(ប្រភព៖BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ អាល្លឺម៉ង់សម្រេចកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ ទិញមីស៊ីល Tomahawk របស់អាមេរិក ដាក់ពង្រាយផ្អើលអឺរ៉ុប។(ប្រភព៖ Kampucheathmey Daily) ចុចអាន
៨) អន្តរជាតិ៖ បញ្ជាការដ្ឋានមជ្ឈិមអាម៉េរិក បញ្ចេញវីដេអូវាយប្រហារលើគោលដៅយោធាអ៊ីរ៉ង់ចំនួន ៩០ កន្លែង ខណៈលោក ត្រាំ ថាទីក្រុងតេហ៍រ៉ង់ចង់សុំចរចាខ្លាំងណាស់។(ប្រភព៖ CNC HOT NEWS) ចុចអាន
៩) អន្តរជាតិ៖ អ៊ីរ៉ង់ប្រកាសថ្កោលទោស “ភាពមិនសមរម្យ” របស់លោក Trump ចំពេលមានការវាយប្រហារគ្នាសាជាថ្មី។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ ចរាចរណ៍របស់នាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ស្ទើរតែជាប់គាំង ដោយសារការវាយប្រហារគ្នារវាងអាមេរិក និងអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន
១១) អន្តរជាតិ៖ ពូទីនមិនបញ្ចប់សង្គ្រាមអ៊ុយក្រែនឆាប់ៗនេះទេទោះបីត្រាំខិតខំអំពាវនាវឱ្យមានការចរចាសន្តិភាពយ៉ាងណាក្ដី។(ប្រភព៖ Kohsantepheap Daily) ចុចអាន
១២) អន្តរជាតិ៖ អ៊ីស្រាអែល គំរាមវាយ អ៊ីរ៉ង់ លើកទីបី ដោយគ្មានវត្តមានអាមេរិក ជាមួយកម្លាំងបំផ្លិចបំផ្លាញមហាសាល។(ប្រភព៖ Kampucheathmey Daily) ចុចអាន

🙏7👍2🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១១-កក្កដា-២០២៦
១) ភ្នំពេញ៖ កម្ពុជា បន្តតវ៉ាចំពោះការបន្តរំលោភបំពានរបស់យោធាថៃ តាមទិសពីជើងទៅត្បូង នៃបង្គោលព្រំដែនលេខ១៤ ស្ថិតក្នុងសង្កាត់អូរស្មាច់។(ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ជំនួបជាមួយសម្តេចតេជោ, មេទ័ពកំពូលរបស់ម៉ាឡេស៊ី គាំទ្រជំហរកម្ពុជា ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ។(ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រទេសបារាំង បានប្តេជ្ញាចិត្តជួយសម្របសម្រួលប្រទេសកម្ពុជា-ថៃ ក្នុងការស្វែងរកដោះស្រាយជម្លោះព្រំដែនដោយសន្តិភាព។(ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ កម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ (ប្រភព៖ BTV NEWS) ចុចអាន
៥) ភ្នំពេះញ៖ ឯកឧត្តម កែប ជុតិមា បង្ហាញពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ លើវិស័យអប់រំនិងវប្បធម៌ និងវឌ្ឍនភាពភាសាបារាំង ក្នុងមហាសន្និបាត APF នៅកាមេរូន។(ប្រភព៖ BTV NEWS) ចុចអាន
៦) អន្តរជាតិ៖ កូរ៉េខាងជើង ថ្កោលទោស NATO ដោយនិយាយថាការរំសាយអាវុធនុយក្លេអ៊ែរគួរតែចាប់ផ្ដើមមុនគេពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។(ប្រភព៖ FRESH NEWS) ចុចអាន
៧) អន្តរជាតិ៖ ហ្វីលីពីននឹងទទួលបាននាវាចម្បាំងមួយទឹកចំនួន៥គ្រឿងពីជប៉ុន។(ប្រភព៖ THMEY THMEY NEWS) ចុចអាន
៨) អន្តរជាតិ៖ លោក ត្រាំ គំរាមថាមីស៊ីល ១០០០គ្រាប់តម្រង់រកអ៉ីរ៉ង់រួចជាស្រេច ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះរូបលោក។(ប្រភព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ ប្រធានាធិបតីមិកស៊ិកូ អំពាវនាវឲ្យអាមេរិក ចូលរួមធ្វើសកម្មភាព រក្សាសន្តិសុខរួមគ្នា មិនមែនឯកតោភាគីនោះទេ។(ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ តុលាការថៃ នឹងពិចារណាលើសំណង លើក្រុមនាវិក នៃកប៉ាល់ដែលត្រូវបានវាយប្រហារ នៅច្រកសមុទ្រហ័រមូស ក្នុងអំឡុងពេលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់។(ប្រភព៖ DAP NEWS) ចុចអាន

👏5🙏4
គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា រៀបចំបាឋកថាស៊េរី«កេរដំណែលរស់៖គុណតម្លៃ ៧ មករា»
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បានរៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញធ្វើបាឋកថាក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។

👍5