CPP_PP Official
1.7K subscribers
4.89K photos
1.48K videos
1.94K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
នាល្ងាចនេះ​ក្រោយម៉ោងរដ្ឋបាល​ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមពិធីសំណេះសំណាលជាមួយសមាជិក​សមាជិកា​ គណៈកម្មាធិការគណបក្ស​ សង្កាត់បឹងកេងកង៣​ សង្កាត់អូឡាំពិក​ និងសង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង​។

រាជធានីភ្នំពេញថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២៦។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
👍3🙏3
Media is too big
VIEW IN TELEGRAM
#រុក្ខទិវា ៩ កក្កដា គឺជាទិវាជាតិដ៏មានសារៈសំខាន់មួយសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើការលើកកម្ពស់ការដាំដុះដើមឈើ និងការថែរក្សាធនធានធម្មជាតិ។

ចំណុចសំខាន់ៗដែលគួរយល់ដឹង៖
១. ប្រវត្តិ និងអត្ថន័យ
* ការបង្កើត៖ រុក្ខទិវាត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យកាលពីឆ្នាំ១៩៩០ ដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
* គោលបំណង៖ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋកម្ពុជាឱ្យស្រឡាញ់ និងចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការពារបរិស្ថាន។
* សារៈសំខាន់៖ ការដាំដើមឈើជួយដល់ការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបាត់បង់ជីវចម្រុះ ការពារប្រភពទឹក និងបង្កើនប្រព័ន្ធOzone។

២. សកម្មភាពក្នុងទិវានេះ
ជាទូទៅនៅថ្ងៃទី ៩ កក្កដា រៀងរាល់ឆ្នាំ ស្ថាប័នរដ្ឋ អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋតែងតែរៀបចំ៖
* ពិធីដាំកូនឈើ៖ នៅក្នុងតាមតំបន់ដែលត្រូវការការស្តារព្រៃឈើឡើងវិញ ឬទីសាធារណៈ។
* យុទ្ធនាការអប់រំ៖ ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអំពីសារៈសំខាន់នៃដើមឈើសម្រាប់ជីវិត។
* ការចែកកូនឈើ៖ ការចែកជូនកូនឈើចម្រុះដល់ប្រជាពលរដ្ឋដើម្បីយកទៅដាំនៅតាមគេហដ្ឋាន ឬចម្ការ។

៣. តួនាទីនៃព្រៃឈើសម្រាប់កម្ពុជា
ព្រៃឈើមិនត្រឹមតែជាកន្លែងផ្តល់នូវអុកស៊ីសែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា៖
* ប្រភពចំណូល៖ សម្រាប់សហគមន៍មូលដ្ឋានតាមរយៈផលអនុផលព្រៃឈើ។
* កត្តាសំណើម៖ ជួយធ្វើឱ្យអាកាសធាតុត្រជាក់ និងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី។
* សោភ័ណភាព៖ ជួយដល់វិស័យទេសចរណ៍ធម្មជាតិ។

ទិវាដ៏មានអត្ថន័យមួយនេះ គឺជាការរំឭកដល់យើងទាំងអស់គ្នាថា "ការដាំដើមឈើមួយដើម គឺស្មើនឹងការផ្តល់ជីវិតដល់មនុស្សជាតិនៅថ្ងៃអនាគត"។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6🥰4👍2
Media is too big
VIEW IN TELEGRAM
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នាវេលាម៉ោង១៧និង៣០ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក។

២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់បឹងកេងកង៣ សង្កាត់អូឡាំពិក និងសង្កាត់ទំនប់ទឹក មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត តែងតែយកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។

៣) ឯកឧត្តម ឃួង ស្រេង៖ បានណែនាំដល់គណបក្សខណ្ឌបឹងកេងកង និងគណបក្សសង្កាត់ទាំងអស់ក្នុងខណ្ឌបឹងកេងកង ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈឱ្យបានស្អាត មានសោភ័ណ្ឌភាពល្អ រក្សាបាននូវអនាម័យ បរិស្ថានស្រស់បំព្រងក្នុងរាជធានីរបស់យើង ហើយអប់រំជាប្រចាំដល់អាជីវករលក់ដូរឱ្យមានការចូលរួម និងទទួលខុសត្រូវខ្ពស់ (មានម៉ោងពេលអនុញាតិឱ្យលក់ដូរ ជួយរក្សាអនាម័យ និងសណ្តាប់ធ្នាប់)។

៤) គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាង ៨០% ផ្តល់ជំនឿ និងសេចក្តីទុកចិត្ត បោះឆ្នោតជូន គឺដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានលះបង់គ្រប់បែបយ៉ាង ស្វែងរកសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ស្មោះត្រង់ ភក្តីភាពជាមួយមាតុភូមិ និងប្រជាជន រួមសុខរួមទុក្ខ ប្រឈរមុខចំពោះសត្រូវឈ្លានពាន ដោះស្រាយបញ្ហាដោយសន្តិវិធី យកច្បាប់អន្តរជាតិ និងកាទូតមកប្រើប្រាស់ និងពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។

៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនាប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។

៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។

៧) បន្តពង្រឹងការផ្តល់សេវាជូនប្រជាជនឱ្យបានល្អប្រសើ និងទាន់ចិត្ត គឺធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះសុំយោបល់។

៨) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏14👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៩-កក្កដា-២០២៦
 
១) ភ្នំពេញ៖ សម្តេច​តេជោចែករំលែក​អត្ថបទ​វិភាគ «រឿងចាស់ ដែលមិនចាស់» រំលេច​ពី​ជម្លោះ​ទឹកដី​កម្ពុជា-ថៃ​ ពាក់ព័ន្ធ​​រឿង​ក្តី​ក្តាំង​ប្រាសាទ​ព្រះវិហារ​​​​ឆ្នាំ ១៩៦២​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

) ភ្នំពេញ៖​​​​ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា មិនទាន់សិក្សាទេ ប៉ុន្តែរ៉ែកម្រមាននៅស្ទឹងត្រែង ដែលទាំងនោះ ដូចនៅប្រទេសអ៊ុយក្រែនដែរ ដែលអាម៉េរិកចង់បាន និងយកចិត្តទុកដាក់ខ្លាំង។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកទំនប់វារីអគ្គិសនីសេសានក្រោម២ ថាបានរួមចំណែកទ្រទ្រង់វិស័យអគ្គិសនី និងស្ថិរភាពសេដ្ឋកិច្ច នៅកម្ពុជា។​​​​ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេះញ៖ សម្ដេច ហ៊ុន សែន ប្រាប់អាជ្ញាធរខេត្តស្ទឹងត្រែងឱ្យរក្សាព្រំដែនកម្ពុជា-ឡាវ ជាព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​ និង​ត្រៀម​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​អន្តរាគម​ន៍​គ្រប់​ជ្រុងជ្រោយ​ចំណាយ​សរុប​ក្នុង​រង្វង់ ១,២៤៤លាន​ដុល្លារ​អាម៉េរិក។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

) អន្តរជាតិ៖ ហ្វ៊ីលីពីន​ច្រាន​ចោល​ការ​អះ​អាង​របស់​បញ្ញ​វន្តចិន​ដែល​ថា​ខេត្ត​បាតាន​គឺ​ជា​ទឹក​ដី​របស់​ចិន​ព្រោះ​ស្ថិត​នៅ​ក្បែរ​កោះ​តៃវ៉ាន់។(ប្រភព៖  Kohsantepheap Daily)      ចុចអាន

) អន្តរជាតិ៖ រុស្ស៉ី រិះគន់ការសម្រេចចិត្តរបស់អង្គការ NATO ពាក់ព័ន្ធការផ្តល់ជំនួយឱ្យអ៊ុយក្រែន និងគោលការណ៍ការពារគ្នាទៅវិញទៅមក។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បិទបញ្ចប់កិច្ចប្រជុំអូតង់ដោយការរិះគន់ធ្ងន់ៗលើសម្ព័ន្ធមិត្តអឺរ៉ុប រឿងអ៉ីរ៉ង់ និងហ្គ្រីនឡែន។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

១០
) អន្តរជាតិ៖ ណាតូ ប្ដេជ្ញាផ្ដល់ជំនួយចំនួន៨០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

១១
) អន្តរជាតិ៖ អាមេរិក-អ៊ីរ៉ង់ សងសឹកទៅមក ២ថ្ងៃជាប់គ្នា រុញសភាពការណ៍ តានតឹងខ្លាំងឡើងៗ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១២
) អន្តរជាតិ៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ កាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចសកល ដោយសារជម្លោះមជ្ឈិមបូព៌ា និងតម្លៃប្រេងខ្ពស់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍2