CPP_PP Official
1.7K subscribers
4.89K photos
1.48K videos
1.94K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-មិថុនា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ បញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន៥ចំណុច ជូនជនរួមជាតិ ក្នុងឱកាសខួប៧៥នៃការបង្កើតគណបក្ស។(ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចតេជោ៖ រយៈពេល៦ខែឆ្នាំនេះទោះបីកម្ពុជាត្រូវរងឥទ្ធិពលអវិជ្ជមាន ក៏កម្ពុជានៅតែបន្តឈានទៅមុខលើមាគ៌ាអភិវឌ្ឍន៍។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖​​​​ ​សម្ដេចតេជោ៖ ប្រជាជនបានឃើញច្បាស់អំពីសារជាតិរបស់គណបក្សប្រជាជនកម្ពុជា ដែលជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ។(ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចតេជោ៖ មេរៀនសភាពការណ៍ឆ្នាំ២០២៥-២០២៦ ឱ្យយើងយល់ច្បាស់ថា មានតែការរួបរួមគ្នាខិតខំធ្វើឱ្យកម្ពុជា មានកម្លាំងខ្លាំងប៉ុណ្ណោះ ទើបអាចការពារទឹកដី សន្តិភាព និងអត្តសញ្ញាណជាតិបាន​​។(ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចធិបតី អញ្ជើញត្រួតពិនិត្យ និងសួរសុខទុក្ខយោធិនក្នុងអង្គភាពបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។​​​​ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី​កម្ពុជា៖ ផលិតផល​កម្ពុជា​ ត្រូវតែ​ផលិត​នៅ​កម្ពុជា​ពិតប្រាកដ មិន​មែន​ទិញ​ពី​ក្រៅ​​វៃ​​ស្លាក​ផលិតនៅ​កម្ពុជា​។  (ប្រភព៖ Kampucheathmey Daily )      ចុចអាន

) ភ្នំពេញ៖ រាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ថៃឡើយ។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ចិន​-រុស្ស៊ី ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់​បែក​និង​យន្តហោះ​ចម្បាំង​ ល្បាត​លើ​ដែន​សមុទ្រ​ជប៉ុន​ ​​នៅសមុទ្រ​ចិន​ខាង​កើត​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ ចិនស៉ើបអង្កេតករណីយន្តហោះខ្នាតតូចមួយគ្រឿង ហោះបុកអគារខ្ពស់បំផុតក្នុងទីក្រុងប៉េកាំង ដែលបានធ្វើឱ្យអ្នកបើកស្លាប់ និងមនុស្ស១៣នាក់ផ្សេងទៀតរបួស ។(ប្រភព៖FRESH NEWS)      ចុចអាន

១០
) អន្តរជាតិ៖ ​អ៊ីស្រាអែលវាយប្រហារទៅលើភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខបាន១ថ្ងៃ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។(ប្រភព៖ DAP NEWS)      ចុចអាន

១១
) អន្តរជាតិ៖ កូរ៉េខាងត្បូងចោទយន្តហោះចម្បាំងចិននិងរុស្ស៊ីឆ្លងចូលតំបន់ការពារដែនអាកាសខ្លួន។(ប្រភព៖THMEY THMEY NEWS)      ចុចអាន

១២
) អន្តរជាតិ៖ យោធាអាមេរិកបើកការវាយប្រហារថ្មីទៀតលើអ៉ីរ៉ង់ ខណៈលោក ត្រាំ គំរាមកម្ទេចឱ្យរលាយបាត់ពីផែនដី។(ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👏5👍1
រាជធានីភ្នំពេញ🌃

#ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា

#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់

📷 : កណ្តៀរ | ២៥រាជធានី-ខេត្ត| រាជធានីភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👍4🥰3
Media is too big
VIEW IN TELEGRAM
វឌ្ឍនភាពគម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សំរេចបាន៧៣% គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦។

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានប្រវែងសរុប ១ ៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងធម្មតាផ្លូវ ២០ម៉ែត្រ)។ គួរបញ្ជាក់ថា៖ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៕

#ការរៀបចំក្រុង #នគរូបនីយកម្ម #ដង្ហើមសេដ្ឋកិច្ចកម្ពុជា
#ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | រាជធានីភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍5👏4🙏4
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-មិថុនា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអរគុណអនុប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មី ដែលបានផ្ញើសារអបអរសាទរជូនសម្តេច ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ចិន រីករាយសហការជាមួយកម្ពុជា ដើម្បីបន្តលុបបំបាត់«ដុំសាច់មហារីក» នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេត។ (ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖​​​​ ​៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន និងរោងចក្រ កើនឡើងចំនួន ៦៥០សហគ្រាសដែលធ្វើឱ្យមានកំណើនកម្មករនិយោជិត បម្រើការងារសរុបជាង ២លាននាក់ ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ ​​ ACU ទទួលបានពាក្យប្តឹងចំនួនជាង ២០០ ក្នុងឆមាសទី១ ឆ្នាំ២០២៦។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ មន្ត្រីជំនាញកិច្ចការព្រំដែន៖ ទោះបីថៃប្រើផែនទីណាក៏ដោយក៏មិនអាចបញ្ជាក់ថា ប្រាសាទខ្នារជារបស់ថៃដែរ។​​​​ (ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ ប៉ាគីស្ថាន បើកប្រតិបត្តិការវាយប្រហារនៅអាហ្វហ្កានីស្ថាន ផ្តាច់ជីវិតជនសកម្មប្រយុទ្ធ២៥នាក់ ។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ចិនព្រមានអូស្រ្តាលី ប្រឆាំងការលេងហ្គេមភូមិសាស្រ្តនយោបាយ ក្រោយចុះកិច្ចព្រមព្រៀងសន្តិសុខ ជាមួយប្រទេសដែនកោះប៉ាស៉ីហ្វិក។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ចិនបន្ថែមអង្គភាពជប៉ុន ចំនួន ២០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញ ដើម្បីការពារសន្តិសុខជាតិ និងបំពេញកាតព្វកិច្ចអន្តរជាតិ ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ​រុស្សីអះអាងថា បានវាយប្រហារចំគោលដៅទីតាំង ដែលជាកន្លែងបណ្តុះបណ្តាល កងកម្លាំងកម្ម៉ង់ដូរបស់អ៊ុយក្រែន។(ប្រភព៖ DAP NEWS)      ចុចអាន

១០
) អន្តរជាតិ៖ ប្រធានសភា លីបង់ ចាត់ទុកកិច្ចព្រមព្រៀង​សម្រប​សម្រួលដោយអាមេរិក ជា «ការបង្គាប់» ឲ្យ​ចាញ់អុីស្រាអែល។(ប្រភព៖ Kampucheathmey  Daily )      ចុចអាន

១១
) អន្តរជាតិ៖ អុីរ៉ង់ រឹតបន្តឹងការគ្រប់គ្រងច្រក Hormuz និងព្រមានកប៉ាល់ ដែលមិនព្រមដើរតាមផ្លូវរបស់ខ្លួន។(ប្រភព៖ Kampucheathmey  Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍5
Media is too big
VIEW IN TELEGRAM
កោះដាច់  🍃🌱🏡

📍សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ

#ការរៀបចំក្រុង #នគរូបនីយកម្ម #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា

🎼: we shine as one

📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ខណ្ឌជ្រោយចង្វា

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👏4👍3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-មិថុនា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម។(ប្រភព៖ CNC HOT  NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចធិបតី និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ និងរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ នៃប្រទេសទាំង៣។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖​​​​ ​កម្ពុជា-ឡាវ-វៀតណាម សហការផ្លាស់ប្តូរព័ត៌មាន ដើម្បីទប់ស្កាត់សកម្មភាពបំផ្លិចបំផ្លាញសន្តិសុខ និងការបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងបី ។(ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ ​កម្ពុជា​ ស្នើ​ឱ្យ​ចិន​ពន្លឿន​ការ​អនុម័ត​ឥណទាន​ជំហាន​បន្ទាប់ ​សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ​​​ ។(ប្រភព៖ Kampucheatmey Daily )      ចុចអាន

) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៥ សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី នៅប្រទេសម៉ុងហ្គោលី។​​​​ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ អាមេរិក​​ថា​ខ្លួន​នឹង​ស្ថិត​នៅ​ជា​មួយ​​សម្ព័ន្ធ​មិត្តនៃ​​អង្គ​ការ​ណាតូ​ជា​និច្ច​ដើម្បី​ការ​ពារ​តំបន់​បាល់​ទិច។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

) អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារជាតិ​តួកគី ថា ​ណាតូ​កំពុង​សម្របខ្លួន​នឹង​សន្តិសុខ​បច្ចុប្បន្ន​ ហើយ​អាមេរិកក៏​គ្មាន​​ផែន​ការ​ចាក​ចេញ​ពី​​​​ណាតូទេ​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនថា រុស្ស៊ីបដិសេធគ្រប់សំណើសន្តិភាព និងចំអកថា រុស្ស៊ីជាប្រទេសផលិតប្រេង ប៉ុន្តែខ្វះប្រេង ប្រជាជនត្រូវតម្រង់ជួរ ចាក់ប្រេងសាំង។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ​តម្លៃប្រេងអន្តរជាតិ ស្ថិតនៅកម្រិតជាង ៧០ដុល្លារក្នុងមួយបារ៉ែល ចំពោះមុខកិច្ចចរចាររវាងអាមេរិក និងអ៉ីរ៉ង់ ក្នុងប្រទេសកាតា។(ប្រភព៖ FRESH NEWS)      ចុចអាន

១០
) អន្តរជាតិ៖ មន្ត្រីអ៊ីរ៉ាក់ ថាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះចរចារវាងអាមេរិក និងអ៊ីរ៉ង់ជុំថ្មី។(ប្រភព៖ Kampucheathmey  Daily )      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12👍6
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-កក្កដា-២០២៦
 
១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ តែនៅបណ្តាខេត្តអាចប្រារព្ធធ្វើបានធម្មត។(ប្រភព៖ BTV  NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» រីឯមច្ឆជាតិជា «ម៉ាស៊ីនផលិតប្រូតេអ៉ីនរបស់ជាតិ»។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖​​​​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានអន្តរាគមន៍ជាច្រើន ដើម្បីជួយដល់កសិករ និងធានាថា ក្រោយប្រមូលផល កសិករអាចទុកលុយក្នុងហោប៉ៅបានច្រើន​ ។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ​​​​សម្ដេចធិបតី ៖ កម្ពុជា ចរចាបើកផ្លូវដឹកជញ្ជូនទំនិញ តាមផ្លូវគោក ជាលើកដំបូងទៅចិន។(ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យចាប់មេខ្លោងដែលញុះ​ពលរដ្ឋរាប់រយនាក់ឱ្យចូល«ឆក់ត្រី»ក្នុងតំបន់អភិរក្ស។​​​​ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “បើកចំហជើងមេឃ” លើកដំបូង ដើម្បីជំរុញវិស័យអាកាសចរណ៍ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ ​ចិន ជំរុញអឺរ៉ុបឱ្យដោះស្រាយវិបត្តិពាណិជ្ជកម្មតម្លៃ ៣៦០ ពាន់លានអឺរ៉ូ តាមផ្លូវចរចាដោយសន្តិភាព។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ មេដឹកនាំគណបក្ស ដ៏មានប្រជាប្រិយភាពមួយរបស់អាល្លឺម៉ង់ បង្ហាញបំណងចង់មានមេត្រីភាពល្អប្រសើរ ជាមួយនឹងរុស្សីឡើងវិញ។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ តុលាការកំពូលអាមេរិក បដិសេធបទបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលបដិសេធសិទ្ធិសញ្ជាតិពីកំណើតដល់កូន របស់ជនអន្តោប្រវេសន៍ ដែលគ្មានឯកសារ​។(ប្រភព៖ DAP NEWS)      ចុចអាន

១០
) អន្តរជាតិ៖ អ៊ីរ៉ង់ថាខ្លួននឹងមិនជួបបេសកជនអាមេរិកទេ ដែលធ្វើឲ្យប៉ះពាល់ដល់ការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាព។(ប្រភព៖ BTV NEWS )      ចុចអាន

១១
) អន្តរជាតិ៖ រុស្ស៊ីសម្រេចទិញប្រេងសាំងពីឥណ្ឌា ដើម្បីដោះស្រាយបញ្ហាខ្វះខាតក្នុងស្រុក ក្រោយរងការវាយប្រហារពីអ៊ុយក្រែន។(ប្រភព៖ FRESH  NEWS )      ចុចអាន

១២
) អន្តរជាតិ៖ មេរៀនពី អ៊ុយក្រែន បង្ខំឲ្យ អង់គ្លេស បោះបង់​ទម្រង់ ការពារជាតិ​ចាស់​ មកផ្តោត​ «កងទ័ពដ្រូន» ជំនួសវិញ ។(ប្រភព៖ Kampucheathmey  Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👏2🕊1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២-កក្កដា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ វត្តមានកាន់តែច្រើននៃប្រទេសក្រីក្រ និងចំនួនប្រជាជនតិចបានបង្ហាញថា បាល់ទាត់មិនរើសអើងប្រទេសមានឬក្រ ឬប្រទេសមានប្រជាជនច្រើនឬតិចនោះទេ ដែលនេះវាជាភូមិសាស្ត្របាល់ទាត់ ខុសគ្នាទាំងស្រុងជាមួយភូមិសាស្ត្រនយោបាយ។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចតេជោ ៖ គំរូថ្មី នៃទំនាក់ទំនង រវាងបក្សប្រជាជន និងបក្សកុម្មុយនីស្តចិន តាមរយៈការគោរពគ្នា។ (ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖​​​​ សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ​។(ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ឱកាសមានសម្រាប់អ្នកដែលមានសមត្ថភាព ហ៊ានស្រមៃ ហ៊ានធ្វើ ហើយមិនបោះបង់ចោលទោះជួបការលំបាកកម្រិតណាក៏ដោយ​​​​។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ទ្រឹស្ដីឲ្យសន្ទូច» គឺបង្រៀនឲ្យមនុស្សចេះរស់ដោយខ្លួនឯង និងចេះច្នៃប្រឌិត កុំរង់ចាំគេផ្ដល់ឲ្យ។​​​​ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការអប់រំ មិនអាចរៀនបានតែក្នុងសាលាទេ ត្រូវអប់រំទាំងក្នុងសាលា ទាំងក្នុងផ្ទះ បូកជាមួយនិងក្នុងសហគមន៍។ (ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ ជម្លោះព្រំដែន និងស្កេមអនឡាញ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគ​ក្នុងភាព​ស្រពិចស្រពិលសម្រាប់អ្នកវិនិយោគជប៉ុន ខណៈកម្ពុជាប្រឹងប្រែងទាញទំនុកចិត្ត​។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ​សង្គ្រាម​ពាក្យសម្តី​រវាង​​សហរដ្ឋអាមេរិក ​និង​​គុយបា កំពុង​ដុតកម្តៅកិច្ច​ប្រជុំ​​​នៅ​​ UN។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ សង្គ្រាម ​​រុស្ស៊ី​-អ៊ុយ​ក្រែន​​ ក្លាយ​ជា​សង្រ្គាម​​ដ៏​ខ្លាំង​បំផុត​នៅ​អឺរ៉ុប​ ចាប់​តាំងបញ្ចប់​​សង្រ្គាម​លោក​ទី​២។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០
) អន្តរជាតិ៖ អាម៉េរិក-អ៊ីរ៉ង់ បញ្ចប់កិច្ចពិភាក្សាដោយប្រយោលនៅកាតា តែគ្មានសញ្ញាវិជ្ជមានលើសន្តិភាពយូរអង្វែង។(ប្រភព៖ THMEY THMEY NEWS )      ចុចអាន

១១
) អន្តរជាតិ៖ អ៊ីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែលកុំឱ្យវាយប្រហារ មុនពិធីដង្ហែសពអតីតមេដឹកនាំកំពូល អាលី ខាមេណៃ។(ប្រភព៖ FRESH  NEWS )      ចុចអាន

១២
) អន្តរជាតិ៖ ខួប​១០៥ឆ្នាំបក្សកុម្មុយនីស្ត៖ លោកស៊ី ជីនពីង​ប្តេជ្ញាពង្រឹងកងទ័ពកម្ទេច​អំពើពុករលួយ និងយកតៃវ៉ាន់។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👏2
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រចាំខែមិថុនា ឆ្នាំ២០២៦។
=======
នារសៀលថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានភ្នំពេញ បានអញ្ជើញដឹកនាំប្រជុំបូកសរុបលទ្ធផលក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រចាំខែមិថុនា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត។ ឯកឧត្ដម​បានផ្ដល់មតិណែនាំបន្ថែមដូចខាងក្រោម៖
១-ជួយពិនិត្យ​ និងដោះស្រាយវិវាទដល់ប្រជាពលរដ្ឋទន់ខ្សោយ។
២-ការងារសន្តិសុខ​៖​ បន្តអនុវត្តភូមិឃុំមានសុវត្ថិភាព​ ដោយមានសាមគ្គីភាពផ្ទៃក្នុងគណបក្ស​រហូតដល់សាមគ្គីហួសគណបក្ស​ បានន័យថា​ កសាងសាមគ្គីភាពក្នុងមូលដ្ឋានទាំងមូលដោយមិនប្រកាន់គណបក្សនយោបាយគណបក្សដទៃ និង
៣-ការងារកសាងគណបក្ស​៖​ ពិនិត្យផ្ទៀងផ្ទាត់ក្នុងបញ្ជីតាមការិយាល័យបោះឆ្នោត​ ដេីម្បីកសាងគណបក្ស​ និងជំរុញយុវជនទេីបគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោត។
ឯកឧត្ដម​បានជំរុញ​ដល់អាជ្ញាធរមូលដ្ឋានចលនាដល់ប្រជាពលរដ្ឋឱ្យជឿជាក់លេីរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមបណ្ឌិតប្រធាន បានជូនថវិកាសម្រាប់ប្រចាំខែជូនដល់គណបក្សសង្កាត់​ ប្រធានគណបក្ស​ ប្រជាការពារ​ និងកងកម្លាំងនគរបាល។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏9👍2
🙏3👍2