CPP_PP Official
1.6K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៣-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ជា សិរី សហការរៀបចំការបើកបៀវត្សរ៍របស់យោធិនតាមប្រព័ន្ធធនាគារ។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នឹងដឹកនាំ យុវជនធ្វើយុទ្ធនាការ «ដាស់ស្មារតីជាតិ» នាថ្ងៃទី២៨ឧសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិកច់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ រៀបចំកម្មវិធីសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សា រាជធានី-ខណ្ឌ នៅថ្ងៃស្អែក។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ តំណាងកម្ពុជាប្រចាំអាយឆា គូសបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរចំពោះជនភៀសសឹកខ្មែរព្រោះកងទ័ពថៃនៅតែបន្តរាយលួសបន្លា និងដាក់ទូកុងតឺន័រ នៅក្នុងទឹកដីកម្ពុជារារាំងមិនឱ្យត្រឡប់ទៅផ្ទះវិញបាន។ (ប្រភព៖ BTV NEWS )      ចុចអាន

៦) អន្តរជាតិ៖ ​អឺរ៉ុបថា នឹង​ដាក់​ទណ្ឌ​កម្ម​លើ​មន្រ្តី​អ៊ីរ៉ង់ដែល​​បិទ​ច្រក Hormuz ប៉ុន្តែ​មិននិយាយ​ពី​កា​រវាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល​។ (ប្រភព៖រ Kampucheathmey Daily)      ចុចអាន

៧) អន្តរជាតិ៖ លោក ពូទីន បញ្ជាឱ្យសងសឹកអ៊ុយក្រែន ក្រោយការវាយប្រហារលើសាលារៀននៅ Lugansk។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៨) អន្តរជាតិ៖ គណៈប្រតិភូកាតាធ្វើដំណើរទៅដល់តេហេរ៉ង់ ដើម្បីជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ ​អ៊ីរ៉ង់ ថា អាមេរិក​ទាមទារ​ជ្រុលហួសហេតុ ខណៈលោក ត្រាំ ទំនង​​វាយប្រហារអ៊ីរ៉ង់​ជាថ្មី​​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖​​ ​លោក ស៊ី បញ្ជា​ឲ្យស៊ើប​អង្កេត​​​រកមូល​​​​​​ហេតុ​ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូងថ្ម ដែលសម្លាប់កម្មករ​យ៉ាងហោច​​៩០​នាក់ ដល់​ពេលនេះ​​។ (ប្រភព៖  Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👏2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៤-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួង ស្ថាប័ន និងក្បាលម៉ាស៊ីន​ដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់។(ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការបង្ក្រាបបទល្មើសអនឡាញ ត្រូវដើរទន្ទឹមនឹងការបង្រ្កាបមន្ដ្រីដែលពាក់ព័ន្ធ និងមន្ដ្រីដែលគ្មានសកម្មភាពបង្ក្រាប ដោយគ្មានការលើកលែង។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសរងគ្រោះពិតប្រាកដពីក្រុមឆបោកតាមប្រព័ន្ធអនឡាញ, សូមរដ្ឋាភិបាលសួរចម្លើយ ឧក្រិដ្ឋជនដែរត្រូវបានចាប់ខ្លួន ឱ្យបានច្បាស់លាស់ថាពួកគេមកតាមប្រទេសណា? ព្រោះមិនមែនមកតាមការហោះហើរទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ សម្ដេចតេជោ ណែនាំដល់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលពន្លឿនការធ្វើបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។(ប្រភព៖ BTV NEWS )      ចុចអាន

៦) ភ្នំពេះញ៖ ​​អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប។(ប្រភព៖ FRESH  NEWS)      ចុចអាន

៧) ភ្នំពេញ៖ យោធាថៃ បាញ់កាំភ្លើង២២គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់, កម្ពុជា តវ៉ាឱ្យថៃរឹតបន្តឹង វិធានការគ្រប់គ្រង វិន័យកងទ័ពរបស់ខ្លួន។(ប្រភព៖ DAP  NEWS)      ចុចអាន

៨) អន្តរជាតិ៖ រុស្ស៊ីបើកការវាយប្រហារដោយមីស៊ីលធុនធ្ងន់លើទីក្រុងគី​វ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន​របស់អ៊ុយក្រែន។(ប្រភព៖ BTV NEWS)      ចុចអាន

៩) អន្តរជាតិ៖ អ៊ីរ៉ង់ ព្រមាន ត្រាំ ពីការវាយបក បើហ៊ានបង្កសង្គ្រាមឡើងវិញ ស្រប​ពេល ប៉ាគីស្ថាន​កំពុង​ខ្នះខ្នែង​សម្របសម្រួល​​​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖​​ ​​​លោក ហ្សេលេនស្គី ច្រានចោល​សំណើរបស់អាល្លឺម៉ង់ ដែលប្រុង​​ឲ្យ​អ៊ុយក្រែនត្រឹមតែ​ «សមាជិក​បម្រុង»ប៉ុណ្ណោះ​ ក្នុង EU។(ប្រភព៖  Kampucheathmey Daily)      ចុចអាន

១១) អន្តរជាតិ៖​​ ​​​អ៊ីរ៉ង់ ប្រាប់ប៉ាគីស្ថាន ថា លីបង់ត្រូវតែរួមបញ្ចូលក្នុងកិច្ចព្រមព្រៀងសន្តិភាព​ខ្វះមិនបាន​។(ប្រភព៖  Kampucheathmey Daily)      ចុចអាន

១២) អន្តរជាតិ៖​​ ​​​អាម៉េរិក និងអ៊ីរ៉ង់ ជិតសម្រេចកិច្ចព្រមព្រៀងសន្តិភាព ខណៈបញ្ហាច្រក Hormuz នៅតែតានតឹង។(ប្រភព៖  THMEY THMEY NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12👍3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា និងហុងគ្រី ទោះបីឆ្ងាយគ្នា តែភាពជិតស្និទ្ធ និងបេះដូងនៃការភ្ជាប់​ទំនាក់ទំនងនៅតែរឹងមាំ។(ប្រភព៖ FRESH NEWS)    ចុចអាន

២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី ចាត់ទុកការដោះលែងលោក កឹម សុខា ជាជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។ (ប្រភព៖ DAP  NEWS)      ចុចអាន

៤) ភ្នំពេញ៖​​ ​​​ក្រសួងការពារជាតិ សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជាបង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើកនៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថាជាព័ត៌មានមិនពិត។(ប្រភព៖  CEN NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។  (ប្រភព៖  CEN NEWS)      ចុចអាន
 
៦) អន្តរជាតិ៖ នាវាដឹកប្រេងជប៉ុនមួយគ្រឿង ដែលផ្ទុកប្រេង២លានបារ៉ែល បានឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយបានមកដល់ប្រទេសជប៉ុន ក្រោយផ្ទុះសង្គ្រាមអ៊ីរ៉ង់។(ប្រភព៖ DAP NEWS )      ចុចអាន

៧) អន្តរជាតិ៖ រុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយមីស៊ីលមានសមត្ថភាព​បំពាក់​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ Oreshnik ក្នុងការវាយប្រហារដ៏ធំបំផុតមួយលើក្រុងគីវ។(ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖​​​​ ចិន​ជា​ប្រទេស​ដំបូង ជួយ​អង្ករ៦ម៉ឺន​តោន​ដល់​គុយ​បា​ ក្រោយ​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាមេរិក​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖​​ ​​​រុស្ស៊ី ត្រៀម​រៀបចំ​វេទិកា​សន្តិសុខ​អន្តរជាតិ ដោយ​មានតំណាង​ប្រទេស ១២០ ចូលរួម។(ប្រភព៖  Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖​​ រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសពីវឌ្ឍនភាព ក្នុងការចរចាបើកច្រកសមុទ្រហ័រមូស ដោយគ្មានការទារប្រាក់ឆ្លងកាត់អ្វីឡើយ​​​។(ប្រភព៖ CNC HOT NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍7🙏7👏2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោស្វាគមន៍អ្នកវិនិយោគិនមកពីកូរ៉េខាងត្បូង ចាប់អារម្មណ៍វិនិយោគវិស័យកសិកម្មនៅកម្ពុជា។(ប្រភព៖ BTV NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី ប្រាប់ទូតស្វីស ពីជំហរកម្ពុជា លើការដោះស្រាយព្រំដែន ជាមួយថៃ ដោយសន្តិវិធី។ (ប្រភព៖ DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជា បដិសេធចំពោះព័ត៌មានក្លែងក្លាយ រឿងបិទច្រកជើងហោះហើរចូលកម្ពុជា និងហាមឃាត់អ្នកដំណើរបរទេស។ (ប្រភព៖ DAP  NEWS)      ចុចអាន

៤) ភ្នំពេញ៖​​ ​​​រដ្ឋសភាកម្ពុជាស្វាគមន៍ចំពោះអនុសាសន៍របស់សភាអឺរ៉ុបដែលជំរុញឱ្យដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។(ប្រភព៖  BTV NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ AOT ​ចុះសង្កេតការណ៍នៅតំបន់​បឹងត្រកួត ទីដែល​​ថៃរាយលួល​បន្លានិង​ទូ​កុង​តឺន័រ​ រារាំង​​ពលរដ្ឋ​ខ្មែរ​វិលទៅផ្ទះសម្បែងវិញ។  (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៦) អន្តរជាតិ៖ រុស្ស៊ីបញ្ជាឱ្យបុគ្គលិកទូត និងជនបរទេសទាំងអស់ប្រញាប់ភៀសខ្លួនចេញពីក្រុងគៀវ មុនការវាយប្រហារធំ​មក​ដល់។(ប្រភព៖ Koh Santepheap Daily  )      ចុចអាន

៧) អន្តរជាតិ៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយថា យោធាអាមេរិកបានចាប់ផ្តើមការវាយប្រហារថ្មីលើគោលដៅនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ។(ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖​​​​ ​លោក ត្រាំ លើកតម្កើងអាម៉េរិកថាជាអ្នកសង្គ្រោះពិភពលោកចេញពីរបបផ្ដាច់ការ និងបន្ថែមថា អ៊ីរ៉ង់នឹងមិនអាចមាននុយក្លេអ៊ែរជាដាច់ខាត។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖​​ មេដឹក​នាំ​កំពូល​អ៊ីរ៉ង់​ថា ប្រទេស​ឈូង​សមុទ្រ​នឹង​លែង​ជា​ខែល​សម្រាប់​មូល​ដ្ឋាន​ទ័ព​អាមេរិកទៀតហើយ​​។(ប្រភព៖  Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖​​ ចិននិង​ប៉ាគីស្ថាន ចាប់ដៃគ្នា​​​​បង្កើត​ច្រក​របៀងសេដ្ឋកិច្ច និងកំពង់ផែ Gwadar។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកំពង់ឆ្នាំង
============
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១១កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰5🙏5👍1