CPP_PP Official
1.6K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦)

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៣-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន លេីកទឹកចិត្ដឲ្យកម្ពុជា-វៀតណាម បន្ដជំរុញពាណិជ្ជកម្មកើនឡើងដល់២០ពាន់លានដុល្លារ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី និងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជាបានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរវាងប្រទេសទាំងពីរ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី និងមន្រ្តីជាន់ខ្ពស់បក្សកុម្មុយនីស្តវៀតណាមបានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជាបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគ។ (ប្រភព៖ DAP NEWS)      ចុចអាន

៥) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ បន្តតាមដានត្រួតពិនិត្យ ពង្រឹងបន្ថែម និងរួមគ្នាទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ កិច្ច​សហប្រតិបត្តិការ ​ចិន-អាមេរិក ៖ កូនសោសម្រាប់សន្តិភាព និង សេដ្ឋកិច្ចសកល។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ នៅកូរ៉េខាងជើង អ្នកគេចវេះច្បាប់កាតព្វកិច្ចយោធា នឹងជាប់ទោសធ្ងន់ធ្ងរ, ករណីខ្លះ ឪពុកម្តាយ ត្រូវទទួលទោស ជំនួសកូ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ អាមេរិក​និង​ដាណឺម៉ាក ​ចរចា​​គ្នា​ បង្កើ​ន​​មូល​ដ្ឋាន​ទ័ព​​ថ្មី​ នៅកោះ​​ Greenland។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​​​​អ៊ុយក្រែនវាយប្រហារលើស្ថានីយប្រេង និងរោងចក្រចម្រាញ់ហ្គាសរបស់រុស្ស៊ី ក្រោយបទឈប់បាញ់ត្រូវបញ្ចប់​​​។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ អញ្ជើញដល់ប្រទេសចិនដើម្បីជួបលោក ស៊ី ជិនពីង ដោយមានការអមដំណើរពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia និងមហាសេដ្ឋី Elon Musk។ (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៤-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ណែនាំពង្រឹងកិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយវៀតណាម ឱ្យឡើងដល់២០ពាន់លានដុល្លារ។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុងទៀតនោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចធិបតី ការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន ទាមទារនូវកិច្ចសហការរួមគ្នា រវាងប្រទេស និងប្រទេស។ (ប្រភព៖ DAP NEWS )      ចុចអាន

៤) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានក្នុងអាណត្តិហ្វីលីពីន​ ចុះសង្កេតការណ៍ជាលើកដំបូងអំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) ភ្នំពេញ៖ កម្ពុជាទាត់ចោលការផ្សាយរបស់កាសែតថៃ ដែលចោទទាំងបំពានថា ទាហានកម្ពុជាបាញ់ M79 ចូលទីតាំងទាហានថៃទល់មុខវាលឥន្ទ្រី ខេត្តព្រះវិហារ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ លោក ស៊ី ប្រធានាធិបតីចិន ព្រមានលោក ត្រាំ ថា ការគ្រប់គ្រងកោះតៃវ៉ាន់ មិនបានល្អ អាចនាំឱ្យមានជម្លោះ‎។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ អារ៉ាប់រួម ប្រកែកថា មិនមាន «ទស្សនកិច្ច​សម្ងាត់» របស់ ណេតាន់យ៉ាហ៊ូ អំឡុង​សង្គ្រាម​អ៊ីរ៉ង់ទេ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ ចិន ដាក់ចេញនូវ «ខ្សែបន្ទាត់ក្រហម» ចំនួន​៤ ក្នុង​ជំនួប​ជាមួយ​លោក ត្រាំ នៅ​ប៉េកាំង។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ ​​​​នាយករដ្ឋមន្រ្តីម៉ាឡេស៉ី រិះគន់ចំណាត់ការផ្អាកផ្គត់ផ្គង់មីស៉ីល របស់ប្រទេសន័រវែស។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ យន្ដហោះចម្បាំងអារ៉ាប៊ីសាអូឌីត វាយប្រហារលើកងជីវពលគាំទ្រដោយអ៉ីរ៉ង់នៅអ៉ីរ៉ាក់ អំឡុងសង្រ្គាម។ (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏13👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៥-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី ៖ អ្នកចូលបម្រើ ជាកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវការអ្នកចេះដឹង។ (ប្រភព៖ DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេច​បវរធិ​បតី​ ស្នើ​ឱ្យ​រៀបចំ​ឆ្លាក់​រូបភាព​លើ​ជញ្ជាំង​វិមាន​ឈ្នះ​-ឈ្នះ​នូវ​ព្រឹត្តិការណ៍សង្គ្រាម​កម្ពុជា​-​ថៃ​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

៤) ភ្នំពេញ៖ សម្តេចធិបតី ៖ ទោះកម្ពុជា មានក្តីសង្ឃឹមចរចា ដោយសន្តិវិធីជាមួយថៃ សល់តែ១% ក៏នៅតែបន្ត។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ សម្តេចធិបតី ៖ វិមានឈ្នះឈ្នះ មិនមែនកសាងឡើង ដើម្បីរំលឹកដល់សម្តេចតេជោ តែម្នាក់នោះទេ តែសម្រាប់ប្រជាជាតិ និងប្រជាជនទាំងមូល។  (ប្រភព៖ DAP NEWS)      ចុចអាន

៦) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ ។(ប្រភព៖ FRESH NEWS)      ចុចអាន

៧) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើនដើម្បីលើកកម្ពស់តម្លៃគ្រួសារខ្មែរធានាឱ្យបាននូវនិរន្តរភាពប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងសក្តិសិទ្ធិភាព ។(ប្រភព៖ BTV NEWS)      ចុចអាន

៨) អន្តរជាតិ៖ លោក ត្រាំ អះអាងថារូបលោក និងលោក ស៊ី ជីនពីង ឯកភាពគ្នាមិនចង់ឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។(ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីចិន ជួបកំពូលមហាសេដ្ឋីបច្ចេកវិទ្យាអាម៉េរិក ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន លើការបើកចំហទីផ្សារចិន ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

១០) អន្តរជាតិ៖ ​​​​លីទុយអានី រិះគន់បណ្តាប្រទេសខ្លះ​ក្នុងអឺរ៉ុប ខ្វះការសាមគ្គី ដែលមិនព្រមបង្កើនកញ្ចប់ថវិកាជួយ អ៊ុយក្រែន និង ណាតូ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១១) អន្តរជាតិ៖ បញ្ចៀសពីច្រក ហ័រមូស, ប្រទេសអារ៉ាប់រួម នឹងពន្លឿនការសាងសង់បំពង់បង្ហូរប្រេងថ្មីមួយ ដើម្បីបង្កើនសមត្ថភាពនាំចេញប្រេងទ្វេដង នៅឆ្នាំ ២០២៧។(ប្រភព៖ DAP NEWS)      ចុចអាន

១២) អន្តរជាតិ៖ រុស្ស៊ី​វាយ​អ៊ុ​យ​ក្រែន​​​ខ្លាំង​បំផុតដោយ​ដ្រូន​ជាង​១​ពាន់​​​គ្រឿង​ត្រឹម​២ថ្ងៃ​ចុងក្រោយ ​បន្ទាប់​ពី​ពូទីន​ថា សង្គ្រាម​ជិត​ចប់​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
វីដេអូខ្លី៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែង។

ថ្ងៃសៅរ៍ ១៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7🥰4
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៦-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ មន្ត្រីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងនិទាន តែរឿងមន្ត្រីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃង។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជា តវ៉ាយ៉ាងខ្លាំងក្លាបំផុត និងជំទាស់ជាដាច់ខាតចំពោះការរៀបចំព្រឹត្តិការណ៍ ពិធីសាសនា និងបើកប្រាសាទខ្នារឱ្យចូលទស្សនាជាសាធារណៈដោយភាគីថៃ ខណៈទីតាំងនេះគឺស្ថិតក្រោមអធិបតេយ្យភាពកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ អាមេរិក បន្តតាមដានដោយយកចិត្តទុកដាក់បន្ថែមលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងជំរុញភាគីទាំងពីរប្រើប្រាស់យន្តការដែលមានស្រាប់។  (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ សមយុទ្ធទ្វេភាគីកម្ពុជា–ឥណ្ឌា លើយុទ្ធសាស្រ្តបាញ់គ្រាប់ពិត ប្រើប្រាស់ដ្រូន ការឡោមព័ទ្ធ បិទបញ្ចប់ដោយជោគជ័យ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៦) អន្តរជាតិ៖ លោក ត្រាំ ថាមិនបានសុំឱ្យចិនជួយអ្វីទេព្រោះមិនចង់ជាប់សគុណ។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៧) អន្តរជាតិ៖ តៃវ៉ាន់ ថា ការលក់អាវុធរបស់អាមេរិក ជាគ្រឹះសន្តិភាព និងមានច្បាប់កំណត់ច្បាស់លាស់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានាធិបតីចិន បានព្រមព្រៀងថា ទីក្រុងតេហេរ៉ង់ត្រូវតែបើកច្រក សមុទ្រហ័រមូសឡើងវិញ។ (ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ ម៉ាឡេស៊ីបរិហារន័រវែស ចំពោះការលុបអាជ្ញាបណ្ណនាំចេញមីស៊ីល និងកិច្ចសន្យាទិញនាវាចម្បាំង។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

១០) អន្តរជាតិ៖សហរដ្ឋអាមេរិក បដិសេធសំណើរ១៤ចំណុច ពីភាគីអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរវាងគ្នា។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍7🙏5
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១៧-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង ជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ របស់អ្នកគ្រូ ម៉ុវ សាផាន់។ (ប្រភព៖ FRESH NEWS)      ចុចអាន

២) ភ្នំពេញ៖ កម្ពុជា​បញ្ជាក់ជំហរច្បាស់លាស់​ដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រដោយសន្តិវិធី និងច្បាប់​អន្តរជាតិ ។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ AOT ចុះសង្កេតការណ៍នៅតាមព្រំដែន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែង ខ័ណ្ឌសីមា ព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត។(ប្រភព៖ DAP NEWS)      ចុចអាន

៤) ភ្នំពេញ៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផ្លាស់ប្តូរឥរិយាបថពលរដ្ឋ រាប់លាននាក់ ឱ្យស្រឡាញ់ និងសម្អាតបរិស្ថាន។ (ប្រភព៖ DAP NEWS)      ចុចអាន

៥) អន្តរជាតិ៖ ជប៉ុន កំពុងពិចារណាលើការនាំចេញមីស៊ីល ប្រភេទបាញ់ពីលើដីប្រឆាំងនាវា ទៅកាន់ប្រទេសហ្វីលីពីន។  (ប្រភព៖ DAP NEWS)      ចុចអាន

៦) អន្តរជាតិ៖ នាវាផ្ទុកយន្តហោះចម្បាំងទំនើបបំផុតរបស់អាមេរិក ត្រឡប់ចូលមូលដ្ឋានវិញ ក្រោយធ្វើប្រតិបត្តិការជិត១ឆ្នាំ គាំទ្រការចាប់ខ្លួនលោក Maduro និងសង្រ្គាមអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ អធិការបតីអាល្លឺម៉ង់ លួងចិត្ត ត្រាំ ហើយថា ត្រូវសហការគ្នា បង្ខំឱ្យអ៊ីរ៉ង់ចូលតុចរចាជាបន្ទាន់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

៨) អន្តរជាតិ៖ អាមេរិកវាយតម្លៃពីហានិភ័យនៃយន្តហោះដ្រូនរបស់គុយបា ដែលអាចវាយប្រហារលើមូលដ្ឋានទ័ពខ្លួន។(ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ អ៊ីស្រាអែលសម្រេចសាងសង់មន្ទីរការពារជាតិ នៅលើអតីតទីតាំងភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់ UN។(ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ ចិនបង្ហាញសញ្ញាកាត់បន្ថយពន្ធគយ និងបើកចំហទីផ្សារកសិកម្មកាន់តែខ្លាំង ក្រោយជំនួបកំពូលរវាងមេដឹកនាំចិន-អាម៉េរិក។(ប្រភព៖ CNC HOT NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8🥰2👍1
Media is too big
VIEW IN TELEGRAM
#ទិវាជាតិនៃការចងចាំ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែឧសភា!
គឺជាទិវាផ្លូវការមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗអំពីទិវានេះ៖
១) ប្រវត្តិ និងការផ្លាស់ប្តូរឈ្មោះ
• ដើមកំណើត៖ កាលពីមុន ថ្ងៃនេះត្រូវបានគេស្គាល់ថាជា "ទិវាចងកំហឹង" ដែលត្រូវបានបង្កើតឡើងដំបូងកាលពីថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ១៩៨៣ ក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដើម្បីសម្តែងការខឹងសម្បារទៅនឹងទង្វើឃោរឃៅរបស់របបខ្មែរក្រហម។
• ការផ្លាស់ប្តូរជាផ្លូវការ៖ ធ្វេីនៅថ្ងៃទី១៤​ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យមួយដោយផ្លាស់ប្តូរឈ្មោះថ្ងៃនេះទៅជា "ទិវាជាតិនៃការចងចាំ" វិញ និងបានកំណត់ឱ្យទៅជាថ្ងៃឈប់សម្រាកបុណ្យជាតិជាផ្លូវការ ទោះជាយ៉ាងណា ក្រោយមកមានការកែសម្រួលដកថ្ងៃនេះចេញពីបញ្ជីថ្ងៃឈប់សម្រាក ដើម្បីបង្កើនថ្ងៃធ្វើការ ប៉ុន្តែការប្រារព្ធពិធីនៅតែបន្តធ្វើឡើងដដែល។

២) អត្ថន័យ និងគោលបំណង
• ការគោរពវិញ្ញាណក្ខន្ធ៖ ដើម្បីឧទ្ទិសកុសល និងរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតដោយសារការកាប់សម្លាប់ ការបង្អត់អាហារ ការធ្វើទារុណកម្ម និងការបង្ខំឱ្យធ្វើការហួសកម្លាំង។
• ការអប់រំ និងការចងចាំ៖ ដាស់តឿនស្មារតីប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជនជំនាន់ក្រោយ មិនឱ្យភ្លេចនូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះ និងរួមគ្នាការពារ មិនឱ្យរបបឃោរឃៅបែបនេះកើតឡើងវិញនៅលើទឹកដីកម្ពុជាជាដាច់ខាត។
• តម្លៃនៃសន្តិភាព៖ ក្រៅពីការឈឺចាប់ ថ្ងៃនេះក៏ជាការរំលឹក និងផ្តល់តម្លៃយ៉ាងខ្លាំងដល់ "សន្តិភាព" ដែលកំពុងមាននៅក្នុងពេលបច្ចុប្បន្ន។

៣) សកម្មភាពសំខាន់ៗនៅក្នុងទិវានេះ
• ការជួបជុំនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍៖ ពិធីផ្លូវការធំៗជារឿយៗត្រូវបានរៀបចំឡើងនៅ មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក (ក្នុងរាជធានីភ្នំពេញ) និងនៅតាមសហគមន៍នានា ដែលជាកន្លែងមានរណ្តៅសពរួម។
• ពិធីសាសនា៖ មានការអញ្ជើញព្រះសង្ឃដើម្បីរាប់បាត្រ និងបង្សុកូល ឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅ។
• ការសម្តែងទស្សនីយភាព៖ ជារឿយៗមានការសម្តែងសិល្បៈឡើងវិញ (ការសម្តែងល្ខោនខ្លី) អំពីជីវិតដ៏ជូរចត់របស់ប្រជាពលរដ្ឋក្នុងសម័យនោះ ដើម្បីឆ្លុះបញ្ចាំងពីតថភាពពិត។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰12🙏4👍1
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា
=============
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ឆ្នាំ២០២៦ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1