CPP_PP Official
1.6K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ថៃកំពុងព្យាយាមលុបចោល MoU 2001 រវាងកម្ពុជា និងថៃ វាផ្ទុយស្រឡះពីអ្វីដែលភាគីថៃ ទាមទារចង់បានទ្វេភាគីជាមួយកម្ពុជា តើថៃកំពុងចង់ធ្វើអន្តរជាតូបនីយកម្មលើតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ?។(ប្រភព៖ FRESH NEWS )      ចុចអាន

) ភ្នំពេញ៖ សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ ​សម្តេចធិបតី ឱ្យស្ថាប័នមួយចំនួន កាត់បន្ថយការធ្វើនីតិវិធីត្រួតគ្នា ដែលនាំឱ្យខាតពេលវេលា និងចំណាយថវិកាច្រើន។(ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ។  (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំរៀបចំតួនាទីកំពង់ផែនីមួយៗឲ្យបានច្បាស់លាស់ ខណៈរាជរដ្ឋាភិបាលកំពុងគិតរៀបចំកំពង់ផែស្ដុកប្រេងឥន្ធនៈ និងហ្គាស ក្រោយជួបវិបត្តិដោយសារសង្គ្រាមនៅអឺរ៉ុប ។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ លោក Trump បង្ហើបផែនការកាត់បន្ថយយោធា ពីមូលដ្ឋានទ័ពក្រៅប្រទេស ក្នុងប្រទេសនៅអឺរ៉ុបចំនួន៣។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ លោក ត្រាំ ផ្ដាំ​អាល្លឺម៉ង់ ឲ្យដោះស្រាយ​បញ្ហា​ខ្លួន​សិន​ទៅ មុនទៅ​​លូកដៃ​រឿង​អ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖​ ក្នុង​ស​ង្គ្រា​ម​​​កន្លងមកនេះ​​ ​អ៊ីស្រាអែល​​​​​ រងការ​ចោទ​ថា បាន​ប្រើប្រាស់​សា​​រធាតុ​គីមី​ហាមឃាត់​ បង្កគ្រោះថ្នាក់​​​ ដល់​មនុស្ស​ និងបរិស្ថាន​​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ ចិន យល់ព្រមជួយសម្រួលការផ្គត់ផ្គង់ប្រេងយន្តហោះសម្រាប់អាជីវកម្មអូស្ត្រាលី អំឡុងជំនួបរដ្ឋមន្ត្រីការបរទេសនៅរដ្ឋធានីប៉េកាំង។(ប្រភព៖ CNC HOT NEWS)      ចុចអាន

១០
) អន្តរជាតិ៖ ​អាហ្រ្វិក ក្លាយជាគោលដៅនៃការបង្វែរចរាចរណ៍ដឹកជញ្ជូន ចេញពីច្រកសមុទ្រ Hormuz។(ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍10🙏3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរពីការរីកចម្រើនក្នុងខេត្តកំពង់ស្ពឺ ចូលរួម​រុញ​កំណើន​សេដ្ឋកិច្ច​ឡើង។ (ប្រភព៖ BTV NEWS )      ចុចអាន

២) ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ដល់​មន្ត្រីរាជ ការ ក្រុមប្រឹក្សា​ខេត្ត ឃុំ សង្កាត់ បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជា ជន​ឱ្យ​បាន​ល្អ​ប្រសើរ។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឱ្យបានឆាប់ និងប្រសិទ្ធភាព ពិសេសដោះស្រាយក្រៅប្រព័ន្ធតុលាការ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី ណែនាំឱ្យពង្រឹងវិធានការផ្លូវច្បាប់ចំពោះជនខិលខូចជ្រកក្រោមស្លាកព័ត៌មាន ដើរកំហែងទារប្រាក់គេ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា សេរីភាពសារព័ត៌មាន មិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យទេ តែជាចលករយុទ្ធសាស្ត្រការពារសន្តិភាព និងបូរណភាពទឹកដី។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) ភ្នំពេញ៖ ប្រមុខ​ការទូត​កម្ពុជា​៖​ បើ​ថៃ​សម្រេច​ដកខ្លួន​ចេញ​MOU 2001 កម្ពុជា​នឹង​បន្ត​ស្វែងរក​យន្តការ​ដោះស្រាយ​ដោយ​សន្តិវិធី និង​ផ្អែក​តាម​ច្បាប់​ផ្សេង​ទៀត។  (ប្រភព៖ Kohsantepheap Daily)      ចុចអាន

៧) អន្តរជាតិ៖​ ​​CNN ចេញផ្សាយថាមូលដ្ឋានទ័ពអាមេរិក ភាគច្រើននៅមជ្ឈឹមបូព៍ារងការបំផ្លិចបំផ្លាញដោយសារអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសរុស្សី និងអ៊ីរ៉ង់ ពិភាក្សាគ្នាអំពីសេរីភាពនៃការធ្វើនាវាចរ ព្រមទាំងបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ងផង។ (ប្រភព៖ DAP NEWS)      ចុចអាន

៩) អន្តរជាតិ៖ ​លោកត្រាំ រិះគន់ណាតូ និងគំរាមដកទ័ពអាម៉េរិកចេញពីអាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី ដើម្បីឆ្លើយតបនឹងភាពអសកម្ម និងអគុណធម៌របស់សម្ព័ន្ធមិត្ត។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

១០) អន្តរជាតិ៖ ​លោកត្រាំ បង្ហាញមោទនភាពថា ការផលិតប្រេងរបស់វេណេហ្ស៊ូអេឡាកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្រោមកិច្ចសហការជាមួយអាម៉េរិក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

១១) អន្តរជាតិ៖ ​នាយករដ្ឋមន្ត្រីជប៉ុន បញ្ជាក់ពីលទ្ធផលវិជ្ជមានផ្នែកការទូត ក្រោយនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🕊4🙏3👍1
Media is too big
VIEW IN TELEGRAM
ដំណើរកម្សាន្តជុំវិញ Cambodia
ពេលព្រះអាទិត្យរះលើដែនដីអរិយធម៌… កម្ពុជាភ្ញាក់ឡើងជាមួយប្រវត្តិសាស្ត្រដ៏អស្ចារ្យពីទីក្រុងរស់រវើក ពោរពេញដោយថាមពល និងឱកាសថ្មីៗទៅដល់ទឹកដីធម្មជាតិដែលជាជីវិតនៃប្រជាជនរាប់លាន
#កម្ពុជាមាតុភូមិខ្ញុំ #ភ្នំពេញ #សៀមរាបទឹកដីអង្គរ #Cambodia #សំឡេងសេដ្ឋកិច្ចក្រៅប្រព័ន្ធ #UYFCPP #CCDA #IEM

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰10🙏6👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣-ឧសភា-២០២៦
 
១) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវសមាជិកបក្សឱ្យបន្តជឿជាក់លើបក្សប្រជាជនកម្ពុជា និងជឿជាក់លើរដ្ឋាភិបាល ដែលតែងរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

២) ភ្នំពេញ៖ អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ កងទ័ពជើងគោកឥណ្ឌា បានមកដល់កម្ពុជា ដើម្បីចូលរួមសមយុទ្ធទ្វេភាគី CINBAX-II ជាមួយកងទ័ពជើងគោកកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) អន្តរជាតិ៖ លោក ត្រាំ ប្រៀបធៀបការរឹបអូសនាវាអ៊ីរ៉ង់​ដោយ​កងទ័ព​ជើងទឹកអាមេរិក​ទៅ​នឹង​«ចោរសមុទ្រ»​ធ្វើសកម្មភាព​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៥) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថា ការកាត់បន្ថយកងទ័ពអាមេរិកគួរតែជំរុញការការពារខ្លួនអឺរ៉ុប ប៉ុន្តែសមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋព្រួយបារម្ភ។ (ប្រភព៖ DAP NEWS)      ចុចអាន

៦) អន្តរជាតិ៖ វៀតណាម និងជប៉ុន ស្វែងរកចំណងមិត្តភាពលើវិស័យថាមពល និងរ៉ែកាន់តែស៊ីជម្រៅ ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ចំនួនកងទ័ពអាមេរិកដែលត្រូវកាត់បន្ថយនៅអាល្លឺម៉ង់ នឹងលើសឆ្ងាយពី៥០០០នាក់។  (ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖​ ​​លោក ត្រាំ ថាការវាយប្រហារឡើងវិញលើអ៉ីរ៉ង់អាចទៅរួច ខណៈទី​ក្រុងតេហេរ៉ង់ ថាត្រៀមខ្លួនជាស្រេចសម្រាប់ការចរចានិងសង្រ្គាម។ (ប្រភព៖ FRESH NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍1
Media is too big
VIEW IN TELEGRAM
ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់មួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាធម្មតាត្រូវបានប្រារព្ធឡើងនៅក្នុង ខែពិសាខ (ចន្លោះខែឧសភា) នៅដើមរដូវវស្សា។

នេះគឺជាចំណុចសំខាន់ៗដែលជួយឱ្យយល់ដឹងកាន់តែច្បាស់អំពីពិធីនេះ៖
១. អត្ថន័យ និងគោលបំណង
ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកតម្កើងវិស័យកសិកម្ម និងជាការផ្តល់សញ្ញាប្រាប់ដល់កសិករថា រដូវធ្វើស្រែចម្ការបានចាប់ផ្តើមហើយ"​ម្យ៉ាងវិញទៀត វាគឺជាការបួងសួងសុំសេចក្តីសុខសប្បាយ និងផលដំណាំឱ្យបានភោគផលច្រើនពីទេវតា និងវត្ថុស័ក្តិសិទ្ធិ។

២. តួអង្គសំខាន់ៗ
នៅក្នុងពិធីនេះ មានតួអង្គសំខាន់ពីររូបដែលតំណាងឱ្យព្រះមហាក្សត្រ៖
- ស្តេចមាឃ៖​ ជាអ្នកកាន់នង្គ័លទី២ (នង្គ័លសម្រាប់ភ្ជួរ) ដើម្បីធ្វើពិធីច្រត់ព្រះនង្គ័ល។
-​ ព្រះមេហួ៖​ ជាអ្នកដើរតាមពីក្រោយស្តេចមាឃ ដោយកាន់កន្ត្រកសម្រាប់សាបព្រោះគ្រាប់ពូជស្រែ។

៣. ការព្យាករណ៍តាមរយៈ "ព្រះគោ"
ចំណុចដែលទាក់ទាញបំផុតនៃពិធីនេះ គឺការបរព្រះគោឱ្យទៅបរិភោគអាហារ ៧ យ៉ាងដែលគេរៀបចំទុក រួមមាន៖ ស្រូវ,​ ពោត, សណ្តែក, ល្ង, ស្មៅ, ទឹក និងស្រា។
* ប្រសិនបើព្រះគោបរិភោគ ស្រូវ ពោត សណ្តែក ឬល្ងច្រើន៖ គេជឿថាផលដំណាំទាំងនោះនឹងទទួលបានទិន្នផលខ្ពស់ក្នុងឆ្នាំនោះ។
* ប្រសិនបើព្រះគោបរិភោគទឹកច្រើន៖ ទំនាយថាទឹកភ្លៀងនឹងធ្លាក់បរិបូរណ៍។
* ប្រសិនបើព្រះគោបរិភោគស្មៅច្រេីន៖​ អាចនឹងមានជំងឺបៀតបៀនសត្វពាហនៈ។
* ប្រសិនបើព្រះគោបរិភោគស្រាច្រើន៖ ទំនាយថាអាចនឹងមានអំពើចោរកម្ម ឬអសន្តិសុខផ្សេងៗ។

៤. សារៈសំខាន់ចំពោះសង្គម
ពិធីនេះឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងស្អិតរមួតរវាងព្រះមហាក្សត្រ និងប្រជារាស្ត្រដែលភាគច្រើនជាកសិករ។ វាក៏ជាការថែរក្សានូវអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលផ្អែកលើអរិយធម៌កសិកម្មតាំងពីបុរាណកាលមក។

សរុបរួមមក ពិធីច្រត់ព្រះនង្គ័លមិនត្រឹមតែជាពិធីសាសនា ឬជំនឿនោះទេ ប៉ុន្តែវាគឺជាការលើកទឹកចិត្ត និងជាការផ្តល់ក្តីសង្ឃឹមដល់កសិករខ្មែរគ្រប់រូបក្នុងការចាប់ផ្តើមរដូវបង្កបង្កើនផលថ្មី។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏5🙏4👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៤-ឧសភា-២០២៦
 
១) ភ្នំពេញ៖ កម្ពុជា ត្រៀមអនុវត្តច្បាប់ កាតព្វកិច្ចយោធាថ្មី ខណៈអ្នកគេចវេស ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ។(ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ មន្ត្រី​ទូត​អាមេរិក​ជួប​ក្រុម​អ្នក​អង្កេត​ការណ៍​អាស៊ាន​ក្រោយ​ហេតុការណ៍​ទាហាន​ថៃ​ផ្ទុះ​អាវុធ​កាល​ពី​សប្ដាហ៍​មុន។(ប្រភព៖ Kampucheathmey Daily )      ចុចអាន

) ភ្នំពេញ៖ ក្រសួងយុត្តិធម៌កំពុងពិនិត្យដោយប្រុងប្រយ័ត្នលើផ្លូវច្បាប់ពាក់ព័ន្ធការយកក្មេងទំនើងទៅបម្រើការនៅសមរភូមិមុខ។  (ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ ប្រេងធ្លាក់ចុះបន្ទាប់ពីលោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិក នឹងជួយដោះលែង កប៉ាល់ដែលជាប់គាំងនៅច្រកសមុទ្រ ហ័រមូស។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ យោធាអ៉ីរ៉ង់ព្រមានវាយប្រហារកងកម្លាំងអាមេរិក បើហ៊ានចូលច្រកសមុទ្រ Hormuz ក្រោយសេចក្តីប្រកាសរបស់លោក ត្រាំ។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ប៉ាគីស្ថាន​ ប្ដេជ្ញាបន្តប្រឹងប្រែងដេីរតួ ជាអ្នកសម្របសម្រួល​ ដើម្បីបញ្ចប់ជម្លោះ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖​ ​​អ៊ីស្រាអែល​ បន្ថែមថវិកាការពារជាតិ ចំនួន ១១៩ ពាន់ លានដុល្លារ និងទិញយន្តហោះចម្បាំង បន្ថែមទៀតពីអាមេរិក។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖​ ​​សកម្មជនប្រឆាំងរដ្ឋាភិបាលអ៊ីស្រាអ៊ែល ចេញតវ៉ាឱ្យរដ្ឋាភិបាលបញ្ឈប់សង្គ្រាម និងងាកមកស្វែងរកសន្តិភាពឡើងវិញ។(ប្រភព៖ CNC HOT NEWS)      ចុចអាន
 
១០) អន្តរជាតិ៖​ ​​ហ្វីលីពីន-ជប៉ុន រៀបចំសមយុទ្ធ Salaknib ឆ្នាំ ២០២៦ រួមគ្នា ដើម្បីបង្ហាញពីកិច្ចសហការជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍9🙏4🥰1
Media is too big
VIEW IN TELEGRAM
វីដេអូ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44)។

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី៥ ឧសភា ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏4🙏4👍2
ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនៅគោលជំហររាជរដ្ឋាភិបាលលើដំណោះស្រាយស្តីពីតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី។ មិនត្រូវបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU 2001 នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីម្សិលមិញ។

សម្រាប់ខ្ញុំដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និងបន្តមកចុះហត្ថលេខាលើ MOU 2001 ខ្ញុំពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល (គ្មានវឌ្ឍនភាព)។

ខ្ញុំគួរតែបំភ្លឺថា គ្មានវឌ្ឍនភាពដោយសារអ្វី? ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦? កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងបន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និងខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?

ខ្ញុំគួរតែបញ្ជាក់បន្ថែមថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលឯកឧត្តមនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយខ្ញុំនៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។

កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថាកម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និងសូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬ
អន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។

សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕
🥰8👏4🙏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៦-ឧសភា-២០២៦
 
១) ភ្នំពេញ៖ សម្តេច​តេ​ជោ ​គាំទ្រ​​គោល​ជំហរ​រាជរដ្ឋាភិបាល​លើ​ដំណោះស្រាយ​​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា​រវាង​កម្ពុជា ថៃ ក្រោយ​ពេល​ភាគី​ថៃ​លុប​ចោលMOU 2001។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីនស្អែកនេះ។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ប្រាប់ឡាវ ថា ទោះថៃលុប MOU ២០០១ ជាឯកតោភាគី តែកម្ពុជានៅតែរក្សាជំហរដោះស្រាយទំនាស់ផ្អែកលើច្បាប់អន្ដរជាតិ។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន។ (ប្រភព៖ BTV NEWS)      ចុចអាន

៥) ភ្នំពេញ៖ ក្រសួងការបរទេស ធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនៅកម្ពុជា ក្រោយថៃសម្រេចលុប MOU2001 ជាឯកតោភាគី។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) ភ្នំពេញ៖ កងទ័ពជើងគោកកម្ពុជា-ឥណ្ឌា បានបើកសមយុទ្ធលើកទី២ ជាផ្លូវការ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ»។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក ថាក្រុមហេសបូឡាគឺជាបញ្ហា ជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងលីបង់។ (ប្រភព៖ FRESH NEWS)      ចុចអាន

៨) អន្តរជាតិ៖ ​មេទ័ពអាកាសថ្មីរបស់​អ៊ីស្រាអែល ថា នឹង​​បញ្ចេញ​យន្តហោះចម្បាំងទាំងអស់ វាយប្រហារ​អ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

៩) អន្តរជាតិ៖ អាមេរិក និងអ៊ីរ៉ង់ ខិតជិតសម្រេចបានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ខណៈតម្លៃប្រេងឆៅសកលធ្លាក់ចុះយ៉ាងខ្លាំង។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖​ ​ខណៈវិបត្តិនៅគុយបាកាន់តែអាក្រក់ ចិន​ជំរុញ​ឱ្យ​អាមេរិក​បញ្ចប់​ទណ្ឌកម្ម​​ជា​​បន្ទាន់​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

១១) អន្តរជាតិ៖​ ​កូរ៉េខាងជើង កែរដ្ឋធម្មនុញ្ញដោយលុបចោលភាសាបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង​។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏11👍1
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ នៅសាលវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ខេត្តតាកែវ។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏4👍1