CPP_PP Official
1.6K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២២-កុម្ភៈ-២០២៦
 
១) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ (ប្រភព៖ CEN NEWS)      ចុចអាន

) ភ្នំពេញ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ (ប្រភព៖ CEN NEWS)      ចុចអាន

) ភ្នំពេញ៖ ឧប. ហ៊ុន ម៉ានី៖ ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០​ នឹងបន្តរួមចំណែកការកសាង ការពារ និងអភិវឌ្ឍន៍ជាតិ ធានាបាននូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

) ភ្នំពេញ៖ វត្តមាន សម្តេច ហ៊ុន ម៉ាណែត នៅអាម៉េរិកពេលនេះ បញ្ជាក់ជាថ្មីនូរជំហរការទូតកម្ពុជា ថា ទីណាលើកឡើងពី «សន្តិភាព» គឺត្រូវតែមានមុខកម្ពុជា។ (ប្រភព៖ ស៊ី ស៊ី ថាមស៍)      ចុចអាន

) អន្តរជាតិ៖ អាល្លឺម៉ង់ នៅតែពឹងផ្អែកកាន់តែខ្លាំង ទៅលើបច្ចេកវិទ្យាយោធាអាមេរិក បន្ទាប់ពីគម្រោងបញ្ជាទិញយន្តហោះចម្បាំង F-35 បន្ថែមទៀត។ (ប្រភតរជDAD NEWS)      ចុចអាន

) អន្តរជាតិ៖ យោធាចិន ប្រញាប់ប្រញាល់ បញ្ជួនយន្តហោះប្រដេញ បន្ទាប់ពីយន្តហោះចម្បាំង F-16 អាមេរិក ១០គ្រឿង ហោះខិតជិតឆ្នេរសមុទ្រចិន។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ នាវាចម្បាំងអូស្រ្តាលី បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមការឃ្លាំមើលពីយោធាចិន។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖​ ក្រុមប្រទេសអារ៉ាប់និងមូស្លីម ថ្កោលទោសសម្តីឯកអគ្គរដ្ឋទូតអាមេរិក ដែលថាអ៉ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើននៅមជ្ឈិមបូព៌ា។(ប្រភព៖  FRESH NEWS)        ចុចអាន

) អន្តរជាតិ៖ ​ ស៊ុយអែត​ បង្ហាញកញ្ចប់ជំនួយ យោធាដ៏សំខាន់មួយ​ សម្រាប់អ៊ុយក្រែន ដែលផ្តោតលើការ ការពារដែនអាកាស។(ប្រភព៖ DAP NEWS )     ចុចអាន

១០
) អន្តរជាតិ៖ ហុងគ្រី ព្រមានរារាំងទណ្ឌកម្មថ្មីរបស់អឺរ៉ុបលើរុស្ស៊ី រហូតទាល់តែអ៊ុយក្រែន​បើកផ្លូវប្រេងវិញ។(ប្រភព៖ FRESH NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏6🙏4😍2👍1🥰1
Media is too big
VIEW IN TELEGRAM
សម្តេចតេជោ ហ៊ុន សែន បានចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញមានជម្លោះជាតិសាសន៍រវាងប្រជាជនខ្មែរ និងខ្មែរឥស្លាម

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏12🙏9👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៥-កុម្ភៈ-២០២៦
 
១) ភ្នំពេញ៖ សម្តេច ហ៊ុន សែន៖ កម្ពុជា-បារាំង ជាមិត្តចាស់ដែលមានចំណងប្រវត្តិសាស្ត្រយូរលង់ និងតែងជ្រោមជ្រែងគ្នា។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន

២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោកស្រី Christel Schaldemose អនុប្រធានសភាអឺរ៉ុប។ (ប្រភព៖ FRESH NEWS)     ចុចអាន

៣) ភ្នំពេញ៖ សង្គ្រាមការពិត៖ និយាយរឿងពិត ចំពេលវេលា ចំទីកន្លែងទៅកាន់ពិភពលោក។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

៤) ភ្នំពេញ៖ កម្ពុជា-បារាំង សន្យាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរ។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន

៥) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្ដដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ អនុវត្តពីដើមឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)     ចុចអាន

៦) ភ្នំពេញ៖ ស្ងៀមស្ងាត់ ប៉ុន្តែស៊ីជម្រៅ៖ យុទ្ធសាស្ត្រការទូត និងសមរភូមិច្បាប់របស់កម្ពុជានៅអឺរ៉ុប។ (ប្រភព៖ FRESH NEWS)     ចុចអាន

៧) អន្តរជាតិ៖ អាមេរិកព្រមានអ៊ុយក្រែន ក្រោយការវាយប្រហារប៉ះពាល់ផលប្រយោជន៍សេដ្ឋកិច្ចខ្លួន។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

៨) អន្តរជាតិ៖​ សុន្ទរកថា State of the Union របស់ ត្រាំ បង្កើតកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្រ្តអាមេរិក។ (ប្រភព៖ Kampucheathmey Daily)    ចុចអាន

៩) អន្តរជាតិ៖ ​​មេដឹកនាំកូរ៉េខាងជើង លើកកូនស្រីអាយុត្រឹម ១៣ឆ្នាំ ឲ្យឡើងជាប្រធានគ្រប់គ្រង ផ្នែកមីស៊ីលរបស់ប្រទេស។(ប្រភព៖ DAP NEWS)     ចុចអាន

១០) អន្តរជាតិ៖ សេវាស៊ើបការណ៍ សម្ងាត់របស់រុស្ស៊ីថា បារាំង និងអង់គ្លេស កំពុងរៀបចំផែនការផ្តល់អាវុធ នុយក្លេអ៊ែរដល់អ៊ុយក្រែនដោយសម្ងាត់។ (ប្រភព៖ DAP NEWS)     ចុចអាន

១១) អន្តរជាតិ៖ លោក ត្រាំ ចង់ដោះស្រាយបញ្ហាជាមួយអ៉ីរ៉ង់តាមរយៈការទូត ប៉ុន្តែប្តេជ្ញាមិនឱ្យអ៉ីរ៉ង់មាននុយក្លេអ៊ែរដាច់ខាត។ (ប្រភព៖ FRESH NEWS)     ចុចអាន

១២) អន្តរជាតិ៖ អាម៉េរិក បោះឆ្នោតអនុប្បវាទសេចក្ដីសម្រេចមហាសន្និបាត UN ដែលគាំទ្រអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏13👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៦-កុម្ភៈ-២០២៦
 
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់កម្ពុជាវិញហើយ បន្ទាប់ពីចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក នឹងបានធ្វើទស្សនកិច្ចនៅអឺរ៉ុប។  (ប្រភព៖ FRESH NEWS)     ចុចអាន

២) ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងប្រាប់ AFP ថា មជ្ឈមណ្ឌលឆបោកកំពុងបំផ្លាញសេដ្ឋកិច្ចរបស់កម្ពុជា។ (ប្រភព៖ FRESH NEWS)     ចុចអាន

៣) ភ្នំពេញ៖ សម្តេចធិបតី បន្តប្រាប់ព័ត៌មានអន្តរជាតិថាកម្ពុជាចង់បន្ធូរបន្ថយភាពតានតឹង និង​ចង់​រស់​ជាមួយ​ថៃ​ដោយ​សន្តិភាព។ (ប្រភព៖ BTV NEWS)     ចុចអាន

៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ ក្រោយបទឈប់បាញ់លើកទី២ យោធាថៃ បានឈរជើងនៅលើទីតាំងហួសខ្សែបន្ទាត់ព្រំដែនដែលខ្លួនបានទាមទារ ដោយបានបង្កឱ្យមានការរំលោភបំពានយ៉ាងជ្រៅទៅក្នុងទឹកដីកម្ពុជា។ (ប្រភព៖ FRESH NEWS)     ចុចអាន

៥) ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ពីស្ថានភាពព្រំដែននៅតំបន់អានសេះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាតដោយសារការវាយប្រហាររបស់យោធាថៃ ។  (ប្រភព៖ BTV NEWS)     ចុចអាន

៦) អន្តរជាតិ៖ ចិន អំពាវនាវឱ្យគ្រប់ភាគីអត់ធ្មត់ ក្រោយមានសេចក្ដីរាយការណ៍ថា អង់គ្លេស និងបារាំង គ្រោងផ្ដល់អាវុធនុយក្លេអ៊ែរឱ្យអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS)     ចុចអាន

៧) អន្តរជាតិ៖​ សកម្មជនថៃ ជំរុញ គ.ជ.ប ថៃ ឱ្យបកស្រាយរឿងតម្លាភាព និងការប្រើបាកូដលើសន្លឹកឆ្នោត ជាជាងប្ដឹងអ្នករិះគន់។ (ប្រភព៖ CNC HOT NEWS)     ចុចអាន

៨) អន្តរជាតិ៖ ​​រុស្ស៉ីចោទសួរថាក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ នឹងធ្វើការជាមួយក្រុមប្រឹក្សាសន្តិសុខ UN ដោយរបៀបណា។ (ប្រភព៖ FRESH NEWS )     ចុចអាន

៩) អន្តរជាតិ៖ អាមេរិក បញ្ជូន​ F-22​ ៦គ្រឿងទៀតទៅអ៊ីស្រាអែល បន្ថែមលើ១២គ្រឿងដែលនៅទីនោះស្រាប់ ត្រៀមវាយអ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

១០) អន្តរជាតិ៖ កូរ៉េ​ខាងត្បូង និង​រដ្ឋ​អាមេរិក​​ប្រកាស​​ធ្វើ​សមយុទ្ធយោធា​រួមគ្នា១០​ថ្ងៃ​​​នៅ​ខែ​ក្រោយ​។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏7🙏3👍2😍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៧-កុម្ភៈ-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចធិបតី ប្តេជ្ញាបន្តតាមគំរូវីរភាពរបស់សម្តេចតេជោ លើកស្ទួយវិស័យទេសចរណ៍។ (ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃថា បានប្រើប្រាស់ប្រាសាទព្រះវិហារជាទីតាំងយោធា។(ប្រភព៖ Kohsantepheap Daily)      ចុចអាន

) ភ្នំពេញ៖ ក្រុមអ្នកនយោបាយសភាស្ត្រីកម្ពុជា ជួបប្រជុំជាមួយ តំណាងអង្គការ UN Women និងUNFPA ប្រចាំកម្ពុជា ដើម្បីពិភាក្សាលម្អិតពីខ្លឹមសារកម្មវិធី «សភាត្រាប់» ដើម្បីពង្រឹងសមត្ថភាពដឹកនាំដល់យុវតី។ (ប្រភព៖ BTV NEWS)       ចុចអាន

) ភ្នំពេញ៖ គណៈប្រតិភូអង្គទូត បានសម្តែងក្តីសង្ឃឹមថា សន្តិភាព និងប្រក្រតីភាពរវាងកម្ពុជានិងថៃ នឹងត្រូវបានស្ដារពេញ លេញក្នុងពេលឆាប់ៗនេះ ដែលធ្វើឱ្យប្រជាជនភៀសសឹកអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងចាប់ផ្ដើមជីវភាព ធម្មតាឡើងវិញ។ (ប្រភព៖ CEN  NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រទេសចិន​ មានឆន្ទៈ ក្នុងការធ្វើការជាមួយអាមេរិក ដើម្បីការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកប ដោយសុខភាពល្អ និងស្ថិរភាព។(ប្រភព៖ DAP  NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រព័ន្ធប្រឆាំង យន្តហោះគ្មានមនុស្សបើក ឡាស៊ែរ របស់មន្ទីរបញ្ចកោណ បាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក របស់រដ្ឋាភិបាលអាមេរិកមួយគ្រឿង នៅជិតព្រំដែនម៉ិកស៊ិក។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖​ មេទ័ពអាកាសថៃ ទៅជួបឧត្តមសេនីយ៍ មីន អ៊ុងលាំង ដល់ទីក្រុងណៃពិដោរ បន្ទាប់ពីយោធាមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ដាក់ភូមិមួយនៅរដ្ឋរ៉ាឃីន សម្លាប់មនុស្សអស់១៨នាក់។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ​​នាយករដ្ឋមន្ត្រីឥណ្ឌាថា ក្នុងពិភពលោក ដ៏មិនប្រាកដប្រជា នាពេលបច្ចុប្បន្ននេះ, ភាពជាដៃគូការពារជាតិដ៏រឹងមាំ រវាងដៃគូដែល គួរឱ្យទុកចិត្តដូចជាឥណ្ឌា និងអ៊ីស្រាអែល គឺមានសារៈសំខាន់ខ្លាំង។(ប្រភព៖ DAP NEWS )     ចុចអាន

១០
) អន្តរជាតិ៖ UN អំពាវនាវឲ្យ អាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន បន្ធូរបន្ថយភាពតានតឹងនិងគោរពច្បាប់អន្តរជាតិ។(ប្រភព៖ Kampucheathmey Daily)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👍2
Media is too big
VIEW IN TELEGRAM
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰10👍3🙏3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០១-មិនា-២០២៦
 
១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំ១២ចំណុច ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ឆ្នាំ២០២៦ ឱ្យបានទូលំទូលាយដល់ប្រជាជនកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធអត់ធ្មត់អំឡុងជម្លោះនៅមជ្ឈិមបូព៌ា។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់។ (ប្រភព៖ CEN NEWS)      ចុចអាន

) អន្តរជាតិ៖ ការវាយប្រហារ របស់អាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់​ ធ្វើឱ្យមជ្ឈិមបូព៌ា ធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមថ្មី និងភាពមិនប្រាកដប្រជា។ (ប្រភព៖ DAP  NEWS)      ចុចអាន

) អន្តរជាតិ៖ អាមេរិក ប្រើសព្វាវុធទំនើបៗ រួមទាំងដ្រូនអត្តឃាត និងមីស៊ីល Tomahawk ក្នុងការវាយប្រហារលើអ៊ីរ៉ង់។(ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ អ៊ីរ៉ង់ជំរុញអង្គការសហប្រជាជាតិឱ្យបញ្ឈប់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។(ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖​ អ៉ីរ៉ង់តែងតាំងលោក Alireza Arafi បញ្ចូលក្នុង «ក្រុមប្រឹក្សាដឹកនាំរដ្ឋបណ្តោះអាសន្ន» ក្រោយការសម្លាប់មេដឹកនាំកំពូល។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ​​អង់គ្លេសទាមទារឱ្យអាមេរិកបញ្ជាក់ពីមូលដ្ឋានច្បាប់ ជុំវិញការវាយប្រហារលើអ៉ីរ៉ង់ ដែលសម្លាប់មេដឹកនាំកំពូល។(ប្រភព៖ FRESH NEWS )     ចុចអាន

១០
) អន្តរជាតិ៖ ជាការឆ្លេីយតប នឹងការវាយប្រហារ អ៊ីរ៉ង់បេីកការវាយប្រហារសងសឹក គោលដៅអាមេរិក​ និងអ៊ីស្រាអែល​ ទូទាំងតំបន់។(ប្រភព៖ DAP NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-មិនា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីថា បញ្ហាព្រំដែន​កម្ពុជា-ថៃ មិនប៉ះពាល់​ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនោះឡើយ។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា និងសិង្ហបុរី នៅមានសកក្កានុពលជាច្រើនទៀត ដែលជាកាលានុវត្តភាពក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅពាក់កណ្តាលខែវិច្ឆិកាខាងមុខ ខណៈ​មេដឹកនាំនៅលើពិភពលោកភាគច្រើនមកពីអឺរ៉ុបនឹងចូលរួមកិច្ចប្រជុំ។(ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ ស្ថិតក្នុងគ្រាដ៏លំបាករងការឈ្លានពាន រដ្ឋាភិបាលកម្ពុជាបំផុសឱ្យពង្រឹងមនសិកាស្នេហាជាតិ និងការពារវប្បធម៌។ (ប្រភព៖ KampucheaThmey Daily)       ចុចអាន

) អន្តរជាតិ៖ ព្រះរាជវាំង Golestan របស់អ៉ីរ៉ង់ចុះបញ្ជី UNESCO រងការខូចខាតក្នុងការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ក្រុមអ្នកតវ៉ានៅទីក្រុងប៉ារីស ចេញតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអ៊ែលលើអ៊ីរ៉ង់។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រមុខ IAEA៖ គ្មានភស្តុតាងបង្ហាញថា អាមេរិក និងអ៊ីស្រាអែល បានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ណាមួយឡើយ។(ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ អ៉ីស្រាអែល វាយប្រហារចំមន្ទីរពេទ្យមួយនៅរដ្ឋធានីតេហេរ៉ង់ បណ្តាលឱ្យខូចខាតធ្ងន់ធ្ងរ​ ខណៈក្រុមសង្គ្រោះជម្លៀសអ្នកជំងឺចេញជាបន្ទាន់។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ​​កូវ៉ែតបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក ៣គ្រឿង ដោយសារការយល់ច្រឡំ ក្នុងពេលមានការប្រយុទ្ធ។(ប្រភព៖ FRESH NEWS )     ចុចអាន

១០
) អន្តរជាតិ៖ ចិន​​​ប្រាប់​រុស្ស៊ីថា​ ការ​វាយប្រហាររបស់អាមេរិកនិង​អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ មិន​អាចទទួលយកបានទេ។(ប្រភព៖ Kampucheathmey Daily)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰5🙏4👏2
This media is not supported in your browser
VIEW IN TELEGRAM
អបអរសាទរ ទិវា​វប្ប​ធម៌​ជាតិ ខួបលើកទី២៨ (National Culture Day)

ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍3👏2
This media is not supported in your browser
VIEW IN TELEGRAM
ចូលរួមរៀបចំផ្ទះសំបែងយើងអោយមានរបៀបរៀបរយ 😘

ផ្សារត្រីបន្លែមិនរៀបរយអូរឬស្សី ផ្លូវ166 មុននឹងក្រោយរៀបចំ

📍 ខណ្ឌ៧មករា រាជធានីភ្នំពេញ

#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព #ជីវិតពិតរបស់ប្រជាជនកម្ពុជា

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰9👍4
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-មីនា-២០២៦
 
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ចាត់ទុក ទិវាវប្បធម៌ជាតិ គឺដើម្បីបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើកទី២៨ ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី អញ្ជើញ​ចុះសួរសុខទុក្ខ​ពលរដ្ឋ​ភៀស​សឹក​កំពុងស្នាក់​នៅវត្តធម្មរង្សី ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជា-សិង្ហបុរីមានឱកាសច្រើនក្នុងការពង្រីកកិច្ចប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអប់រំ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) អន្តរជាតិ៖ ត្រាំ បង្ហាញគោលដៅចំនួន៤ ដែលត្រូវសម្រេចឲ្យបានក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ អេស្ប៉ាញ មិនអនុញ្ញាតឱ្យអាម៉េរិកប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់ ព្រមទាំងថ្កោលទោសសកម្មភាពយោធានៃគ្រប់ភាគីជម្លោះ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ កងទ័ពអាកាសកាតា បាញ់ទម្លាក់យន្ដហោះចម្បាំង ២គ្រឿង ហោះចេញមកពីអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ចិនទទូចឱ្យភាគីទាំងអស់រក្សាសុវត្ថិភាពច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងនិងឧស្ម័នពិភពលោក។(ប្រភព៖ FRESH NEWS)      ចុចអាន

១០
) អន្តរជាតិ៖ តៃវ៉ាន់សង្ឃឹមថា ប្រជាជនអ៉ីរ៉ង់ទទួលបានសេរីភាព និងប្រជាធិបតេយ្យក្នុងពេលឆាប់ៗ ក្រោយអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាម។(ប្រភព៖ FRESH NEWS )     ចុចអាន

១១
) អន្តរជាតិ៖ ជនជាតិអាមេរិកនៅអ៊ីរ៉ង់ ប្រឈមនឹងគ្រោះថ្នាក់ធំ ខណៈការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែលនៅតែបន្ត ។(ប្រភព៖ BTV NEWS )     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍6🙏3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-មីនា-២០២៦
 
១) ភ្នំពេញ៖  សម្ដេចតេជោ ហ៊ុន សែន ពេញចិត្ដចំពោះទំហំពាណិជ្ជកម្ម កម្ពុជា-សឹង្ហបុរី ដែលកើនដល់៥ពាន់លានដុល្លារ និងសង្ឃឹមថារដ្ឋាភិបាលទាំងពីរ ប្រឹងប្រែងដាក់គោលដៅ ឲ្យកើនដល់១០ពាន់លានដុល្លារនៅឆ្នាំខាងមុខ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចតេជោ ៖ កម្ពុជា-ថៃ កំពុងខិតខំធ្វើយ៉ាងណា អនុវត្តបទឈប់បាញ់ ឲ្យល្អប្រសើរ។(ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ កំពុងបោះជំហានទៅមុខតាមការគ្រោងទុក គ្មានអ្វីរាំងស្ទះឡើយ។ (ប្រភព៖ Kampucheathmey Daily )      ចុចអាន

) ភ្នំពេញ៖ កម្ពុជាបានប្ដូរទិសពីការទប់ស្កាត់អំពើឆបោកតាមអនឡាញទៅជាការលុបបំបាត់ឱ្យអស់ត្រឹមខែមេសាឆ្នាំ ២០២៦ ដើម្បីបង្កើនបរិយាកាសវិនិយោគ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

) ភ្នំពេញ៖ សម្តេចធិបតី៖ កម្ពុជា កំពុងជំរុញយ៉ាងសកម្ម នូវការអភិវឌ្ឍសមត្ថភាព Logistics របស់ខ្លួន ដើម្បីបំពេញបន្ថែម​ ដល់កិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល គំរាមសម្លាប់អ្នកដែលហ៊ានឡើងធ្វើជាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ អ៉ីស្រាអែលអះអាងថា ខ្លួននិងអាមេរិកកំពុងគ្រប់គ្រងសឹងតែទាំងស្រុង លើដែនអាកាសរបស់ប្រទេសអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ លោក ដូណាល់​ ត្រាំ​ អះអាងថា សហរដ្ឋអាមេរិក​ នឹងអមដំណើរនាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ប្រសិនបើចាំបាច់។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ការប្រើប្រាស់ ឬការគំរាមកំហែង ដោយកម្លាំងណាមួយ​ មិនអាចបម្រើជាផលប្រយោជន៍ សម្រាប់គ្រប់ភាគីទាំងអស់ រួមទាំងអ៊ីស្រាអែលផងដែរ។(ប្រភព៖ DAP NEWS)      ចុចអាន

១០
) អន្តរជាតិ៖ អង់គ្លេស​​​ ពង្រាយ​នាវា​ចម្បាំង​និង​ឧទ្ធម្ភាគចក្រ​ចូលសមុទ្រ​មេឌីទែរ៉ាណេ ​ដោយបារម្ភ​សង្គ្រាម​រាលដាល​ខ្លាំង​។(ប្រភព៖ Kampucheathmey Daily)     ចុចអាន

១១
) អន្តរជាតិ៖  វិស័យហិរញ្ញវត្ថុអាមេរិក បង្កើនការប្រុងប្រយ័ត្នចំពោះហានិភ័យ​នៃការវាយប្រហារសាយប័រ ស្របពេលសង្រ្គាមអ៉ីរ៉ង់កាន់តែឡើងកម្តៅ។(ប្រភព៖ FRESH NEWS )     ចុចអាន

១២
) អន្តរជាតិ៖ លោក ត្រាំ រិះគន់អង់គ្លេស និងអេស្ប៉ាញក្រោយមិនគាំទ្រការវាយប្រហារអ៊ីរ៉ង់។(ប្រភព៖ THMEY THMEY  NEWS )     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12👍3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-មីនា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចតេជោ ជំរុញឱ្យគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ជម្រើស​ថ្មី​អាល្លឺម៉ង់​ពិនិត្យ​លទ្ធ​ភាព​ពង្រីក​កិច្ច​សហប្រតិបត្តិការបន្ថែមជាមួយគ្នា។ (ប្រភព៖ BTV  NEWS)      ចុចអាន

) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន៖ នៅពេល «អំណាចនៃច្បាប់ត្រូវបានជំនួសដោយ ច្បាប់នៃអំណាច» នឹងជាបញ្ហាប្រឈមសម្រាប់ប្រទេសតូចៗ ដែលតែងតែពឹងផ្អែកលើច្បាប់អន្តរជាតិ។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា៖ ក្នុងពេលពិភពលោក ប្រែប្រួលយ៉ាងលឿន និងស្មុគស្មាញ អ្នកការទូតយើង ត្រូវខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ជាពិសេសកម្លាំងប្រាជ្ញា ដើម្បីការពារដាច់ខាតនូវផលប្រយោជន៍ជាតិ និងប្រជាជន។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រមុខការទូត៖ និស្សិតកម្ពុជាជាង២០០នាក់នៅអ៊ីស្រាអ៊ែល និងមួយចំនួននៅអារ៉ាប់មានសុវត្ថិភាព ខណៈស្ថានទូតខ្មែរកំពុងតាមដានដោយយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ពួកគេ។ (ប្រភព៖  BTV NEWS)       ចុចអាន

) ភ្នំពេញ៖ នយោបាយត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជា ធានាបានការផ្គត់ផ្គង់អគ្គិសនី គ្រប់គ្រាន់ និងមិនឡើងថ្លៃ។ (ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ លោកត្រាំ ស៊កសៀតពាក្យសម្ដីថា គោលដៅរបស់អាម៉េរិក គឺការពារអ្នកដែលមានសតិមិនប្រក្រតី មិនឱ្យកាន់កាប់អាវុធនុយក្លេអ៊ែរ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ ក្រោយអាម៉េរិកគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយអេស្ប៉ាញ ចិនលើកឡើងថា ពាណិជ្ជកម្មមិនគួរត្រូវបានយកមកធ្វើជាអាវុធឡើយ។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ នាយករដ្ឋមន្ត្រី Starmer៖ អង់គ្លេស មិនចូលរួមសង្គ្រាមទាំងស្រុងជាមួយអាម៉េរិកនោះទេ តែប្តេជ្ញាការពារពលរដ្ឋខ្លួន និងជួយទប់ស្កាត់ការវាយប្រហារពីអ៊ីរ៉ង់។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ អ៉ីរ៉ង់បដិសេធថា មិនបានបាញ់មីស៉ីលសំដៅទៅតួកគីយ៉េ ដែលសមាជិក NATO នោះទេ។(ប្រភព៖ FRESH NEWS)      ចុចអាន

១០
) អន្តរជាតិ៖ ​ ប្រទេសចិន​ សន្យាថា នឹងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹង កងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់។(ប្រភព៖ DAP NEWS)     ចុចអាន

១១
) អន្តរជាតិ៖ យោធា៖ បារាំងអនុញ្ញាតឲ្យយន្តហោះអាមេរិកចុះចតនៅមូលដ្ឋានមួយចំនួន នៅមជ្ឈិមបូព៌ា។(ប្រភព៖ BTV NEWS )     ចុចអាន

១២
) អន្តរជាតិ៖ ទំនងកំពុងបារម្ភ! ថៃ ចេញបដិសេធដំណឹងថាអាម៉េរិកសុំប្រើមូលដ្ឋានទ័ព យូតាប៉ៅ ដើម្បីវាយប្រហារអ៊ីរ៉ង់។(ប្រភព៖ CNC HOT  NEWS )     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏6🙏6👍1
Media is too big
VIEW IN TELEGRAM
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕

ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰10🙏5
Media is too big
VIEW IN TELEGRAM
 
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-មីនា-២០២៦
 
១) ភ្នំពេញ៖ រាជរដ្ឋាភិបាល​ឧបត្ថម្ភ​ប្រាក់​៥​ម៉ឺន​រៀល​ដល់​មន្ត្រីរាជការ​និង​កងកម្លាំង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ។ (ប្រភព៖ Kohsantepheap daily)     ចុចអាន

២) ភ្នំពេញ៖ នាយករដ្ឋមន្ត្រីហាមយកឡានពន្លត់អគ្គីភ័យបាញ់ទឹកលេង រាំរែក ប៉ាតម្សៅ ងាកមកលេងល្បែងប្រជាប្រិយខ្មែរវិញ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការបោសសម្អាត Scam Online នៅកម្ពុជា មិនមែនបញ្ចប់ត្រឹមតែមេសានោះឡើយ គឺបន្តធ្វើជាប់ជាប្រចាំ។ (ប្រភព៖ FRESH NEWS)     ចុចអាន

៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃបុណ្យចូលឆ្នាំនឹងបើកឲ្យពលរដ្ឋចូលលេង ឬហាត់ប្រាណនៅព្រលានយន្តហោះចាស់។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ សម្ដេចធិបតីឱ្យក្រសួងពាក់ព័ន្ធតាមដានឱ្យជាប់ចំពោះការប្រែប្រួលតម្លៃប្រេងឥន្ធនៈ និងការលក់ដូរក្នុងប្រទេស។ (ប្រភព៖ BTV NEWS)     ចុចអាន

៦) អន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យផ្អាកការទៅធ្វើការឬទៅរៀននៅមជ្ឈិមបូព៌ា រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិ។ (ប្រភព៖ FRESH NEWS)     ចុចអាន

៧) អន្តរជាតិ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ មិនគួរឱ្យការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ធ្វើឱ្យបែកបាក់សាមគ្គីជាតិនោះទេ។ (ប្រភព៖ FRESH NEWS)     ចុចអាន

៨) អន្តរជាតិ៖ លោកត្រាំ ប្រកាសចូលរួមជ្រើសរើសមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី ខណៈសង្គ្រាមរីករាលដាលដល់ ១៤ប្រទេសŕ។ (ប្រភព៖ Kohsantepheap daily)     ចុចអាន

៩) អន្តរជាតិ៖ អាមេរិក អនុញ្ញាតឱ្យប្រទេសឥណ្ឌា ទិញប្រេងពីរុស្ស៊ីវិញ ដើម្បីកាត់បន្ថយសម្ពាធរបស់អ៊ីរ៉ង់ ក្នុងការចាប់ ថាមពលសកលជាចំណាប់ខ្មាំង។ (ប្រភព៖ DAP NEWS)     ចុចអាន

១០) អន្តរជាតិ៖ ​អាមេរិក ស្នើសុំឱ្យអ៊ុយក្រែន ជួយទប់ទល់នឹងយន្តហោះ គ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន

១១) អន្តរជាតិ៖ ឥណ្ឌាចេញមុខបដិសេធព័ត៌មានថា កំពង់ផែរបស់ខ្លួន កំពុងត្រូវបានប្រើប្រាស់ ដោយកងទ័ពជើងទឹកអាមេរិក។ (ប្រភព៖ DAP NEWS)     ចុចអាន


សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏12👍3
Media is too big
VIEW IN TELEGRAM
ពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណៈកម្មាធិការគណបក្សសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕

ថ្ងៃសុក្រ ៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰11👏3👍2
Media is too big
VIEW IN TELEGRAM
អបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ "សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ" 👩🌸🇰🇭

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👏7👍2🥰2🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-មីនា-២០២៦
 
១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។  (ប្រភព៖ FRESH NEWS)     ចុចអាន

២) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នារី ជាចលករស្នូលខ្វះមិនបាន ក្នុងការកសាងនិងថែរក្សាសុខសន្តិភាព។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន

៣) ភ្នំពេញ៖ កម្ពុជាត្រៀមសហការ ជាមួយដៃគូអភិវឌ្ឍន៍ ក្នុងការចូលរួមស្ដារជីវភាពពលរដ្ឋភៀសសឹក និងហេដ្ឋារចនាសម្ព័ន្ធ។ (ប្រភព៖ BTV NEWS)     ចុចអាន

៤) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ៖ ទោះបញ្ចប់យុទ្ធនាការបង្ក្រាប Scams Online ដែលកំណត់ត្រឹមពាក់កណ្តាលខែមីនា តែអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ នៅបន្តត្រួតពិនិត្យ ហើយបោសសំអាតដូចភ្លៀងរលឹម។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) អន្តរជាតិ៖ លោកTrump មានតែ «ការចុះចាញ់ដោយគ្មានលក្ខខណ្ឌ» របស់អ៊ីរ៉ង់ប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។  (ប្រភព៖ BTV NEWS)     ចុចអាន

៦) អន្តរជាតិ៖ លោក ពូទីន អំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះសង្រ្គាមអ៉ីរ៉ង់។  (ប្រភព៖ FRESH NEWS)     ចុចអាន

៧) អន្តរជាតិ៖ អ៊ីរ៉ង់អះអាងថា បានធ្វើការវាយប្រហារចំគោលដៅជាច្រើនរបស់អាមេរិក និងអ៊ីស្រាអែល។ (ប្រភព៖ DAP NEWS)     ចុចអាន

៨) អន្តរជាតិ៖ ប្រធានាធិបតីអ៉ីរ៉ង់ ប្រកាសផ្អាកការវាយប្រហារលើប្រទេសក្បែរខាង តែប្ដេជ្ញាមិនចុះចាញ់អាមេរិក និងអ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS)     ចុចអាន

៩) អន្តរជាតិ៖ អ៉ីស្រាអែល ប្រើយន្ដហោះចម្បាំង​ ៨០គ្រឿងវាយប្រហារលើទីក្រុងតេហេរ៉ង់ និងភាគកណ្ដាលនៃប្រទេសអ៉ីរ៉ង់។(ប្រភព៖ FRESH NEWS)     ចុចអាន

១០) អន្តរជាតិ៖ ​លោក ដូណាល់ ត្រាំថា វាជាការខ្ជះខ្ជាយពេល ក្នុងការពិចារណា លើការបញ្ជូនកងទ័ពជើងគោកអាមេរិក ចូលទៅក្នុងប្រទេសអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន

១១) អន្តរជាតិ៖ អាមេរិកបង្ហាញចេតនាចង់ដកទណ្ឌកម្មលើប្រេង​រុស្ស៊ី​បន្ថែមទៀត ចំពេលមាន​ជម្លោះមជ្ឈិមបូព៌ា​។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-មីនា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចធិបតី៖ រាជរដ្ឋាភិបាលលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រី និង​ក្មេងស្រី ជាអាទិភាព ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ រដ្ឋមន្រ្តី កែវ រតនៈ៖ បើទោះបីសង្គ្រាមនៅមជ្ឈិមបូព៌ា តែកម្ពុជាមិនទាន់មានស្ថានភាពខ្វះប្រេងបម្រុងនោះទេ, ប្រេងបម្រុងរបស់កម្ពុជាអាចឈរជើងបាន២១ថ្ងៃ។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ រដ្ឋមន្ត្រី កែវ រតនៈ៖ គ្មានសញ្ញាណាមួយថាកម្ពុជាយើងខ្វះភ្លើងប្រើប្រាស់នោះទេ, កម្ពុជាមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ សូមកុំភ័យ។ (ប្រភព៖ FRESH  NEWS)      ចុចអាន

) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានណែនាំអាជ្ញាធរ កុំសន្តិភាព«បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបង្ក្រាបឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន» ។ (ប្រភព៖  CNC HOT NEWS)       ចុចអាន

) អន្តរជាតិ៖ លោក Trump បដិសេធមិនដោះស្រាយសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយលើកឡើងពីគំនិតលុបបំបាត់មេដឹកនាំទាំងអស់របស់ពួកគេ។ (ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ អ៊ីរ៉ង់ ជិតរកឃើញមេដឹកនាំកំពូលថ្មីរបស់ខ្លួនហើយ ដែលប្រហែលជាកូនប្រុសរបស់លោក Khamenei ។ (ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ លោក ត្រាំ ថាមិនត្រូវការឱ្យអង់គ្លេសជួយ ដើម្បីឈ្នះសង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ យោធាអ៊ីស្រាអែល ប្ដេជ្ញាតាមកម្ចាត់អ្នកណាក៏ដោយដែលស្នងតំណែងមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់។(ប្រភព៖ BTV  NEWS)      ចុចអាន

) អន្តរជាតិ៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅទូទាំងទ្វីបអឺរ៉ុប ដើម្បីគាំទ្រប្រជាជនអ៊ីរ៉ង់ និងតវ៉ាប្រឆាំងនឹងសង្រ្គាម។(ប្រភព៖  BTV NEWS)      ចុចអាន

១០
) អន្តរជាតិ៖ ​ លោក ត្រាំ ចង់ឲ្យអ៊ីរ៉ង់ទម្លាក់អាវុធសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌ។(ប្រភព៖ THMEY THMEY  NEWS)     ចុចអាន

១១
) អន្តរជាតិ៖ ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់។(ប្រភព៖ THMEY THMEY NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏15👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៩-មីនា-២០២៦
 
១) ភ្នំពេញ៖ រដ្ឋសភាកម្ពុជា ស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េពិនិត្យឡើងវិញលក្ខខណ្ឌលក់យន្តហោះចម្បាំងឱ្យថៃ ដើម្បីរក្សាសន្តិភាពតំបន់ និងបង្ការការឈ្លានពាន។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ពីអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើកម្ពុជា ដល់ភាគីសំខាន់ៗជាច្រើន ក្នុងពេលទៅបំពេញបេសកកម្មសិទ្ធិមនុស្ស នៅប្រទេសស្វីស។(ប្រភព៖ CNC HOT  NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជា-ចក្រភពអង់គ្លេស ចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ។ (ប្រភព៖ FRESH  NEWS)      ចុចអាន

) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបន្តជម្រាបជូនជនរួមជាតិជ្រាបអំពីសកម្មភាពឥតឈប់ឈររបស់រាជរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូណភាពទឹកដី និងប្រជាពលរដ្ឋ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ (ប្រភព៖  CEN NEWS)       ចុចអាន

) អន្តរជាតិ៖ សហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង ខណៈកំពុងធ្វើសង្រ្គាមនៅមជ្ឈិមបូព៌ា។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ អាមេរិក សន្យាមិនវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ ខណៈការវាយប្រហារកាលពីថ្ងៃសៅរ៍ ធ្វើឡើងដោយអ៉ីស្រាអែល។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ សមាជិកព្រឹទ្ធសភាអាមេរិកថា សហរដ្ឋអាមេរិក នឹងគ្រប់គ្រងប្រេង ស្ទើរតែមួយភាគបី របស់ពិភពលោក និងទទួលបានប្រាក់ចំណេញយ៉ាងច្រើន ប្រសិនបើផ្តួលរំលំ រដ្ឋាភិបាលអ៊ីរ៉ង់បាន។(ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ផលិតកម្មប្រេងអ៉ីរ៉ាក់ដួលរលំ ដោយសារតែសង្រ្គាមមជ្ឈិមបូព៌ា បិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវនាំចេញដ៏សំខាន់។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ការបាត់ស្រមោលយន្តហោះចម្បាំងចិននៅ​ជុំវិញ​តៃវ៉ាន់ បង្កជាមន្ទិលខ្លាំង ។(ប្រភព៖  Kampucheathmey Daily)      ចុចអាន

១០
) អន្តរជាតិ៖ ​អ៉ីរ៉ង់បើកការបា.ញ់ស្រោចមីស៊ីលលើអ៉ីស្រាអែល ក្រោយតែងតាំងមេដឹកនាំថ្មី ខណៈចំនួនអ្នកស្លា.ប់កើនដល់ជាង១,៣០០នាក់។(ប្រភព៖ Kohsantepheap  Daily)     ចុចអាន

១១
) អន្តរជាតិ៖ ចិនចេញមុខរិះគន់សង្រ្គាមនៅមជ្ឈិមបូព៌ា ថាមិនគួរកើតឡើង និងគ្មានផ្តល់ផលចំណេញដល់ភាគីណាឡើយ។(ប្រភព៖ THMEY THMEY NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰8🙏3👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១០-មីនា-២០២៦
 
១) ភ្នំពេញ៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងយន្តការ​ជាច្រើនជួយ​សម្រួល​ដល់​គ្រួសារ​យុទ្ធជនពលី។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នៅ​មជ្ឈឹមបូព៌ា ជាពិសេសការគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ។(ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជារក្សាបានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧៥ និងមានស្ថានតំណាងចំនួន ៤៦នៅទូទាំងពិភពលោក។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភាកម្ពុជា ស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្មបន្ថែមទៀត ។ (ប្រភព៖ FRESH NEWS)       ចុចអាន

) អន្តរជាតិ៖ UN ព្រួយបារម្ភខ្លាំងចំពោះព័ត៌មានអ៊ីស្រាអែលបាញ់ស្រោចសារធាតុគីមីនៅលីបង់។ (ប្រភព៖ THMEY THMEY  NEWS)      ចុចអាន

) អន្តរជាតិ៖ យោធាអ៊ីរ៉ង់ ព្រមានអាម៉េរិក និងអ៊ីស្រាអ៊ែល ថា បើអាចទ្រាំទ្រនឹងតម្លៃប្រេងលើស ២០០ ដុល្លារ ក៏បន្តល្បែងសង្គ្រាមទៀតចុះ។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន

) អន្តរជាតិ៖ លោកត្រាំ៖ កងទ័ពជើងទឹកអាម៉េរិក ត្រៀមបើកផ្លូវការពារនាវាដឹកប្រេងតាមច្រកសមុទ្រហ័រមូស។(ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ លោកត្រាំ៖ លុះត្រាតែអ៊ីរ៉ង់បោះបង់មហិច្ឆតាអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ទើបអាម៉េរិកបញ្ឈប់ការវាយប្រហារ។(ប្រភព៖ CNC  HOT NEWS)      ចុចអាន

) អន្តរជាតិ៖ អ៉ីរ៉ង់ប្រកាសបិទផ្លូវចរចាការទូតជាមួយអាមេរិក ខណៈទីប្រឹក្សាមេដឹកនាំថ្មីចោទលោក ត្រាំ ថាបោកប្រាស់ពិភពលោក។(ប្រភព៖  Kohsantepheap Daily)      ចុចអាន

១០
) អន្តរជាតិ៖ ថៃនិងអ៊ីស្រាអែល ប្រើសារធាតុគីមី «ផូស្វ័រពណ៌ស» ដូចគ្នា ធ្វើជាអាវុធសង្គ្រាម។(ប្រភព៖ Kampucheathmey Daily)     ចុចអាន

១១
) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ ទាត់ចោលលទ្ធភាពចរចាជាមួយអាមេរិកនិងប្តេជ្ញាបន្តការប្រយុទ្ធ បន្ទាប់ពីប្រធានាធិបតីអាមេរិកអះអាងថា សង្រ្គាមនឹងបញ្ចប់ទៅវិញឆាប់ៗ។(ប្រភព៖ FRESH NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍7🙏4👏1