CPP_PP Official
1.62K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦

«សូមឱ្យទេវតាឆ្នាំថ្មី ជួយឱ្យប្រទេសកម្ពុជាមានសន្តិភាព កងទ័ពមានសេចក្តីសុខ សុវត្ថិភាពត្រឡប់មកជុំគ្រួសារ និងជនភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងរស់នៅដោយសុខសប្បាយ»

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9🥰6👍2
Media is too big
VIEW IN TELEGRAM
វីដេអូ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង ១៨នាក់ និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ នៅវិមាន៧មករា រាជធានីភ្នំពេញ។

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៦

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១-មករា-២០២៦
 
១) ភ្នំពេញ៖ ព្រះកុរណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានវីរកងទ័ពទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាពខ្ពស់ ក្រោយពីស្ថិតក្នុងការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល ១៥៥ថ្ងៃ ចូលក្រាបថ្វាយបង្គំគា។ (ប្រភព៖ FRESH NEWS)     ចុចអាន

២) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន រំភើបដល់ស្រក់ទឹកភ្នែក ពេលឃើញទិដ្ឋភាពស្វាគមន៍​វីរកងទ័ពកម្ពុជាទាំង ១៨ នាក់។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ សម្តេចតេជោ ៖ ប្រជាជាតិបានរួមគ្នាជាធ្លុងមួយ ចូលរួមចំណែកការពារទឹកដី។ (ប្រភព៖ FRESH NEWS)     ចុចអាន

៤) ភ្នំពេញ៖ អាមេរិក  ការដោះលែងទ័ព១៨រូប ជាសញ្ញាវិជ្ជមាន ទៅរកការកសាងទំនាក់ទំនង ជាប្រទេសជិតខាងឡើងវិញ។ (ប្រភព៖ DAP NEWS)     ចុចអាន

៥) ភ្នំពេញ៖ ​​ទូតចិន៖ គ្មានការលំបាកណា ដែលអាចរារាំងជំហានរបស់កម្ពុជា ក្នុងការឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។ (ប្រភព៖ DAP NEWS)      ចុចអាន

៦)ភ្នំពេញ៖ សហភាពអឺរ៉ុប ៖ ការដោះលែងទាហានកម្ពុជា ១៨នាក់ គឺជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នា រវាង កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) ភ្នំពេញ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់ឡើងវិញ​ថា​​ កម្ពុជា​មិន​ទទួល​ស្គាល់​ការកែប្រែព្រំដែន​ ដោយ​ការ​ប្រើ​កម្លាំងនោះទេ។(ប្រភព៖ Kampucheathmey daily)     ចុចអាន

៨) អន្តរជាតិ៖ ចិនលោក ដូណាល់ ត្រាំ ប្រកាសពីការដកកងទ័ពឆ្មាំជាតិចេញពីទីក្រុង Chicago Los Angeles និង Portland។ (ប្រភព៖ FRESH NEWS)      ចុចអាន

៩) អន្តរជាតិ៖ ‎​​‎​រុស្ស៊ី នឹងពង្រឹងជំហររបស់ខ្លួននៅក្នុងការចរចា បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនទៅលើលំនៅដ្ឋានរបស់លោក ពូទីនន។ (ប្រភព៖ DAP NEWS)      ចុចអាន

១០) អន្តរជាតិ៖ អាមេរិកប្រកាសដាក់ទណ្ឌកម្ម ប្រឆាំងនឹងពាណិជ្ជកម្មអាវុធរវាងអ៊ីរ៉ង់ និងវេណេស៊ុយអេឡា។(ប្រភព៖ DAP NEWS)     ចុចអាន

១១) អន្តរជាតិ៖អ៊ីរ៉ង់បើកការចរចា និងសន្ទនាគ្នាប្រកបដោយភាពច្បាស់លាស់ នឹងសារៈសំខាន់ជាមួយនឹងអាមេរិក។ (ប្រភព៖ DAP NEWS)    ចុចអាន

១២) អន្តរជាតិ៖ អុីស្រាអែលផ្តើមបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនប៉ាឡេស្ទីន នៅដែនដីស៊ីហ្សកដានី។ (ប្រភព៖ THMEY THMEY)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏11👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-មករា-២០២៦
 
១) ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះរាជាណាចក្រកម្ពុជានឹងចារឹកអំពីវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជាតិយើងក្នុងប្រវត្តិសាស្ត្រសម្រាប់តួនាទីកូនចៅជំនាន់ក្រោយសិក្សារៀនសូត្រ។ (ប្រភព៖ THNEY THMEY  NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេចតេជោ ប្តេជ្ញាចិត្តបន្តធ្វើការជិតស្និទ្ធ ជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាំង។ (ប្រភព៖ DAP  NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជាប្រកាសមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

) ភ្នំពេញ៖ លទ្ធផលសំខាន់៣ ទទួលបានពី សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃ GBC។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជាធ្វើបទបង្ហាញការវិវត្តថ្មីៗស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនតំណាងទូត២៥រូប និងអង្គការអន្តរជាតិនានា២២ស្ថានប័ន​​។(ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ លោក ត្រាំ ថាសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើអ៉ីរ៉ង់សម្លាប់បាតុករ។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ លោក ស៉ី ជីនពីង ត្រៀមទទួលទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung នាដើមឆ្នាំថ្មី ចំពោះមុខការធ្លាក់ដុនដាបនៃទំនាក់ទំនងជាមួយជប៉ុន។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រធានាធិបតីវេណេហ្ស៊ុយអេឡាថា លោកបើកចំហចំពោះការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអាមេរិកវាយប្រហារលើកំពង់ផែរបស់វ៉េណេស៊ុយអេឡា។(ប្រភព៖ DAP NEWS)     ចុចអាន

) អន្តរជាតិ៖ ប្រទេសនានា ទូទាំងពិភពលោក បញ្ជាក់ជាថ្មី អំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ។(ប្រភព៖ DAP NEWS)     ចុចអាន

១០
) អន្តរជាតិ៖ រុស្ស៊ី បញ្ជាក់ពីការបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកអ៊ុយក្រែន ចំនួន ២៥០ គ្រឿង។(ប្រភព៖ DAP NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9👍2
Media is too big
VIEW IN TELEGRAM
 
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-មករា-២០២៦
 
១) ភ្នំពេញ៖ កម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ១១ចំណុច តវ៉ាចំពោះការរំលោភបំពានរបស់ថៃ។ (ប្រភព៖ DAP NEWS)     ចុចអាន
 
២) ភ្នំពេញ៖ ក្រសួងមហាផ្ទៃចេញប្រកាស៖ គិតចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២ ខែមករា​-ម៉ោង១រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦នេះ មានជនភៀសសឹក​​១៣.៥២៧នាក់ បាន​​បន្ត​វិលត្រឡប់ទៅលំនៅឋានវិញ ដែលធ្វើ​ឱ្យ​ជនភៀសសឹកនៅសល់​​សរុបមាន​​ចំនួន ​៣១២.៩៧៩នាក់។ (ប្រភព៖ FRESH  NEWS)     ចុចអាន

៣) ភ្នំពេញ៖ ចិន នឹងគាំទ្រកម្ពុជារក្សាស្ថិរភាព និងអភិវឌ្ឍន៍ ឈានទៅភាពរុងរឿង។ (ប្រភព៖ DAP NEWS)     ចុចអាន

៤) អន្តរជាតិ៖ លោកត្រាំអញ្ជើញលោកស្រី Takaichi ទៅទស្សនកិច្ចនៅអាមេរិក​ ខណៈមាន​ភាពតានតឹង​ជាមួយ​ចិន។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

៥) អន្តរជាតិ៖ ​​​ហ្សេលេនស្គីផ្តាស់ប្តូរ​ក្បាលម៉ាស៊ីន​ក្នុងវិស័យ​យោធា ដោយ​តែងតាំងអ្នក​ជំនាញ​ផលិត​ដ្រូន​​​។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

៦) អន្តរជាតិ៖ អ៊ីរ៉ង់​ បដិសេធយ៉ាងដាច់អហង្ការ ចំពោះការជ្រៀតជ្រែករបស់លោក ត្រាំ បន្ទាប់ពីការគំរាមកំហែងជួយដល់ក្រុមបាតុករ។ (ប្រភព៖ DAP NEWS)     ចុចអាន

៧) អន្តរជាតិ៖ លោក ត្រាំ អះអាងថា ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានយោធាអាមេរិកចាប់ខ្លួន និងដឹកតាមយន្តហោះ ចេញពីប្រទេសវ៉េណេស៊ុយអេឡា បាត់ហើយ។ (ប្រភព៖ FRESH NEWS)     ចុចអាន

៨) អន្តរជាតិ៖ រដ្ឋាភិបាលវ៉េណេស៊ុយអេឡា ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីអាមេរិកបើកការវាយប្រហារ។ (ប្រភព៖ BTV NEWS)     ចុចអាន

៩) អន្តរជាតិ៖ អ៊ីស្រាអ៊ែល ត្រៀមចាយលុយជាង ៧០០លានដុល្លារ ដើម្បីស្រោចស្រង់កេរ្តិ៍ឈ្មោះលើបណ្ដាញសង្គមនៅទូទាំងពិភពលោក ប៉ុន្តែហាក់ពិបាកបិទបាំងសោកនាដកម្មនៅតំបន់ហ្គាហ្សា។ (ប្រភព៖ CNC HOT NEWS)     ចុចអាន

១០) អន្តរជាតិ៖ កូរ៉េខាងត្បូងប្រកាសបន្តគាំទ្រគោលនយោបាយ«ចិនតែមួយ» ដោយមិនប្រែប្រួល។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-មករា-២០២៦
 
១) ភ្នំពេញ៖ ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកស្អែកនេះ ដោយមានរបៀបវារៈចំនួន៦។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
២) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ចំណុចខ្លាំង និងរឹងមាំចំនួន៤ចំណុច ដើម្បីឈានទៅ​ដោះស្រាយ​បញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងដោយយុត្តិធម៌នាពេលខាងមុខ។ (ប្រភព៖ BTV NEWS)     ចុចអាន

៣) ភ្នំពេញ៖ ក្រសួងការពារជាតិ ក្រើនរំលឹកជាថ្មីហាមប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទ ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន។ (ប្រភព៖ FRESH NEWS)     ចុចអាន

៤) ភ្នំពេញ៖ បន្លាលួស ទូរកុងតឺន័ររបស់យោធាថៃ នៅតែជាឧបសគ្គសម្រាប់ជីវិតប្រជាពលរដ្ឋក្នុងភូមិជោគជ័យ។ (ប្រភព៖ FRESH NEWS)     ចុចអាន

៥) អន្តរជាតិ៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Rodríguez ត្រូវកាន់តំណែងជាប្រធានាធិបតីស្តីទី ខណៈលោក ត្រាំ និយាយថា លោកស្រីនឹងដើរតួជាដៃគូឱ្យអាមេរិកគ្រប់គ្រងវ៉េណេស៊ុយអេឡា។ (ប្រភព៖ FRESH NEWS)     ចុចអាន

៦) អន្តរជាតិ៖ វ៉េណេស៊ុយអេឡា ជាប្រទេសមាន​ស្ដុកប្រេងក្រោមដីច្រើនជាងគេលើពិភពលោក។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

៧) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េ មកដល់ទីក្រុងប៉េកាំង ត្រៀមជួបលោកស៊ី ផ្លូវការ។(ប្រភព៖ Kampucheathmey daily)      ចុចអាន

៨) អន្តរជាតិ៖ ជុំវិញបញ្ហាវ៉េណេស៊ុយអេឡា-អាមេរិក ថៃជំរុញឱ្យគ្រប់ភាគីអត់ធ្មត់ និងគោរពច្បាប់អន្តរជាតិ​។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្កោលទោសអាមេរិក និងទាមទារឱ្យដោះលែងមេដឹកនាំវេណេស៊ុយអេឡាជាបន្ទាន់។ (ប្រភព៖ FRESH NEWS)     ចុចអាន

១០) អន្តរជាតិ៖ ចិននឹងមិនវាយតៃវ៉ាន់ មួយតំណក់ឈាមជាតិ ចិនស្មើទឹកសាបមួយទន្លេ ដាច់ខាតការពារបូរណភាពទឹកដី ទោះក្នុងតម្លៃថ្លៃណាមួយ។ (ប្រភព៖ DAP NEWS)     ចុចអាន

របស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៥-មករា-២០២៦
 
១) ភ្នំពេញ៖ កម្ពុជា និងអង្គការសហប្រជាជាតិ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូយូរអង្វែងស្របទៅតាមវិស័យអាទិភាពនៃមាគ៌ាអភិវឌ្ឍន៍នៅកម្ពុជា។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន
 
២) ភ្នំពេញ៖ ថៃ ស្នើសុំលើកពេលកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ខណៈកម្ពុជាស្នើជាថ្មីប្រជុំនៅសប្តាហ៍ទី២ឬទី៣ ខែមករានេះ។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជាថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិមកលើពលរដ្ឋខ្មែពីសំណាក់ទាហានថៃ។ (ប្រភព៖ Koh Santepheap Daily)      ចុចអាន

៤) ភ្នំពេញ៖ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែភ្នំពេញ ខ្ចីប្រាក់ប្រមាណ ២៦លានដុល្លារ ចូលរួមសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ ក្រសួងការពារជាតិ អំពាវនាវឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម «Report» ផេកដែលបង្ហោះព័ត៌មានក្លែងក្លាយថា មានការជាន់មីនជាថ្មីនៅព្រំដែន។(ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ ប្រធានាធិបតី បណ្តោះអាសន្ន របស់វេណេហ្ស៊ុយអេឡា ផ្តល់កិច្ចសហប្រតិបត្តិការជាមួយអាមេរិក បន្ទាប់ពីលោក Trump ព្រមានថាអាច នឹងមានការវាយប្រហារបន្ថែមទៀត។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ រុស្ស៊ី ថា ប្រតិបត្តិការអាមេរិកនៅវ៉េណេស៊ុយអេឡា គឺខុសច្បាប់ ឯចិនថា អាមេរិកគំរាមកំហែងសន្តិភាពនៅ អាមេរិកឡាទីន។(ប្រភព៖Kampucheathmey  Daily)      ចុចអាន

៨) អន្តរជាតិ៖ អ៊ីរ៉ង់ និយាយថាខ្លួនមិនបារម្ភនោះទេចំពោះការព្រមានធ្វើអន្តរាគមន៍របស់លោកត្រាំ ដោយហៅស្ថានភាពផ្ទៃក្នុងរបស់អាម៉េរិកថា កំពុងទន់ខ្សោយខ្លាំង​។(ប្រភព៖ CNC HOT NEWS)     ចុចអាន

៩) អន្តរជាតិ៖ អង់គ្លេស និងបារាំងបើកប្រតិបត្តិការវាយប្រហារលើពួកជីហាតអង្គការរដ្ឋឥស្លាម នៅស៊ីរី។(ប្រភព៖THMEY THMEY NEWS)     ចុចអាន

១០) អន្តរជាតិ៖ លោក គីម ជុងអ៊ុន ថាការពង្រឹងសមត្ថភាពអាវុធនុយក្លេអ៊ែរ កាន់តែចាំបាច់ខ្លាំង ដោយសារវិបត្តិភូមិសាស្រ្តនយោបាយ និងព្រឹត្តិការណ៍អន្តរជាតិដ៏ស្មុគស្មាញថ្មីៗនេះ។(ប្រភព៖ FRESH NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-មករា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់អាគារវិមានព្រឹទ្ធសភា ដែលគ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ កម្ពុជា ​រំ​ពឹង​ថានឹងទទួលបានកំណើនវិ​និ​យោគពី​អារ៉ាប៊ីសាអូឌីត​បន្ថែម​ ក្នុងឆ្នាំនេះ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ធ្វើបទបង្ហាញជូនដល់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិនៅកម្ពុជា អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើសារលិខិតថ្លែងអំណរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើលិខិតអបអរសាទរ ក្នុងឱកាសដែលទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ អាស៊ាន។ (ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ចិនជាអ្នក​វិនិយោគ​​ផងនិង​​ជា​អតិថិជនផង​ក្នុងវិស័យប្រេង​របស់​​វ៉េណេស៊ុយ​អេឡា។(ប្រភព៖Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ អាម៉េរិកការពារខ្លួនឯងខណៈរងការរិះគន់ចំពោះការចាប់ខ្លួនលោក ម៉ាឌុយរ៉ូ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រទេសសម្ព័ន្ធមិត្តអ៊ុយក្រែន ជួបប្រជុំគ្នានៅប៉ារីសដើម្បីសម្រេចលើការសន្យាធានាសន្តិសុខ។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ​ លោក Trump និយាយថា គ្មានការបោះឆ្នោតនៅក្នុងប្រទេសវេណេស៊ុយអេឡាក្នុងរយៈពេល 30ថ្ងៃទេ​។(ប្រភព៖ DAP NEWS)     ចុចអាន

) អន្តរជាតិ៖ ​ ចិន ថ្កោលទោសសកម្មភាពយោធារបស់អាមេរិក​ប្រឆាំងនឹងវេណេស៊ុយអេឡា​នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។(ប្រភព៖ DAP NEWS)     ចុចអាន

១០
) អន្តរជាតិ៖ ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំង Su-34 វាយប្រហារលើទីតាំងទ័ពអ៊ុយក្រែន។(ប្រភព៖ CNC HOT NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍2
Please open Telegram to view this post
VIEW IN TELEGRAM
🥰7🙏5👍2
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰8👍3🙏2👏1
អបអរខួបលើកទី 47
នៃទិវាជ័យជម្នះ 7 មករា


រួមគ្នារំលឹកនូវថ្ងៃប្រវត្តិសាស្ត្រ
និងបង្ហាញសាមគ្គីភាពជាតិខ្មែរ🇰🇭

ដើម្បីប្ដូរ Profile Picture – ទិវាជ័យជម្នះ 7 មករា សូមទាញយកកម្មវិធី DG SuperApp 👇

https://go.gov.kh/dgc/dg-frame-umcs


សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8👍3🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-មករា-២០២៦
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ប្រកបដោយជំនឿមុតមាំចំពោះ បុព្វហេតុដ៏យុត្តិធម៌របស់កម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ថៃ បានបង្កសង្គ្រាមរំលោភបំពានកម្ពុជាយ៉ាងកំរោល ដោយបានបាញ់ប្រហារវាយសម្រុកមកលើកងទ័ពកម្ពុជា និងគោលដៅស៊ីវិលនានា ឥតរើសមុខ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ សមត្ថកិច្ច ដែលលាក់​ជនបរទេសដែលចូលមក​កម្ពុជាដោយខុសច្បាប់ នឹងត្រូវបណ្តេញ ចេញពីក្របខណ្ឌ និងទទួលទោសព្រហ្មទណ្ឌ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) ភ្នំពេញ៖ យោធាថៃបន្តបង្ហោះដ្រូនស៊ើបការណ៍ចូលទឹកដីកម្ពុជាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងកោះកុង។ (ប្រភព៖ THMEY THMEY  NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ។(ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ជំហរ​ឥត​ងាករេ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ បូរណភាព​ទឹកដី ដោយ​មធ្យោបាយ​សន្តិវិធី​ ដើម្បី​សេចក្តីសុខ​​របស់​ប្រទេស​ជាតិ។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

) អន្តរជាតិ៖ ប្រទេសចំនួន៤ទៀត កូឡុំប៊ី អ៉ីរ៉ង់ គុយបា មិកស៊ិក រួមទាំងដែនកោះស្វយ័តរបស់ដាណឺម៉ាក ដែលត្រូវបានលោក ដូណាល់ ត្រាំ គំរាមកំហែង ក្រោយការវាយប្រហារចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា !។(ប្រភព៖ FRESH NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រមុខកងទ័ពអ៉ីរ៉ង់ ព្រមានឆ្លើយតបចំពោះការគំរាមកំហែងរបស់លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ។(ប្រភព៖ FRESH NEWS)     ចុចអាន

) អន្តរជាតិ៖ ប្រធានាធិបតីម៉ិកស៊ិក​ បដិសេធអន្តរាគមន៍ពីបរទេស ហើយអំពាវនាវឱ្យមានការសន្ទនាជាមួយសហរដ្ឋអាមេរិក​។(ប្រភព៖ DAP NEWS)     ចុចអាន

១០
) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ស្នើឱ្យលោក ស៉ី ជីនពីង ដើរតួនាទីសម្របសម្រួលក្នុងកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូលដើម្បីធ្វើការទាក់ទងឡើងវិញ ជាមួយកូរ៉េខាងជើង។(ប្រភព៖ FRESH NEWS)     ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👍5👏2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-មករា-២០២៦
 
១) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងលោក ស្រេង សុខា អភិបាលស្រុកបាណន់ និងលោក ហម សំខាន់ អភិបាលស្រុកសំពៅលូន សម្រាប់អាណត្តិទី២។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ កម្ពុជា ស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសទំាងពីរ ឱ្យកាន់តែរីកចម្រើនឡើង។ (ប្រភព៖ DAP NEWS)      ចុចអាន

៣) ភ្នំពេញ៖ ស្ថានទូតវៀតណាមប្រចាំកម្ពុជា ចង់ឃើញប្រទេសក្នុងតំបន់មានសន្តិភាព រួមគ្នាអភិវឌ្ឍ និងដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ៖យប់ថ្ងៃទី៧ ខែមករា ថៃបង្ហោះដ្រូន២៧គ្រឿងរំលោភចូលដែនអាកាសកម្ពុជា។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៥) ភ្នំពេញ៖ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​៖ កម្ពុជា និង​ថៃ គឺជា​ប្រទេស​ជិតខាង​រហូត​តទៅ​មុខ ដែល​មានការ​ទទួលខុសត្រូវ​រួម​គ្នា​ ដើម្បី​ធានា​សន្តិភាព ស្ថិរ​ភាព។ (ប្រភព៖ Kohsantepheap daily)      ចុចអាន

៦) ភ្នំពេញ៖ កម្ពុជា ចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍ សម្រាប់ប្រតិបត្តិការ បោសសម្អាតមីនប៉ុណ្ណោះទេ តែសម្រាប់ការពារផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ កម្ពុជា ពុំបានធ្វើទុក្ខបុកម្នេញ ជនជាតិថៃ ពេលឆ្លងកាត់អាកាសយានដ្ឋាន អន្តរជាតិតេជោទេ។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ អាមេរិកដាក់ការប្រើកម្លាំងយោធាជាជម្រើសមួយ ដើម្បីដណ្ដើមយកកោះហ្គ្រោអ៊ិនឡែនខណៈអឺរ៉ុបបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ (ប្រភព៖ Kohsantepheap daily)     ចុចអាន

៩) អន្តរជាតិ៖ EU រងការចោទថាជួយជ្រោមជ្រែងសង្គ្រាមរបស់រុស្ស៊ី ព្រោះ​នាំចូលឧស្ម័នពីមូស្គូកាន់តែ​ច្រើន​។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

១០) អន្តរជាតិ៖ អ៊ុយក្រែន ប្រឹងប្រែងរកឋានៈជាសមាជិក EU ខណៈប្រទេសស៉ីប កាន់តំណែងប្រធានប្តូរវេននៃប្លុក។ (ប្រភព៖ FRESH NEWS)     ចុចអាន

១១) អន្តរជាតិ៖ ព្រឹទ្ធសភាអាមេរិក ត្រៀមបោះឆ្នោតដើម្បីកម្រិតអំណាចយោធារបស់លោក ត្រាំ នៅវេណេស៊ុយអេឡា។ (ប្រភព៖ FRESH NEWS)     ចុចអាន

១២) អន្តរជាតិ៖ អង់​គ្លេស​មនុស្ស​៥ក្រុម​ អាច​តម្រូវ​ឲ្យ​​ចូល​ធ្វើ​យោធា​ បើសង្គ្រាម​លោក​ទី៣​ផ្ទុះ​ឡើង​។ (ប្រភព៖ Kampucheathmey daily)     ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍5🙏3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៩-មករា-២០២៦
 
១) ភ្នំពេញ៖ លេខាធិការដ្ឋានអាស៊ានបញ្ចេញវីឌីអូ ឆ្នាំទី៣ នៃការកាន់តំណែងជាអគ្គលេខាធិការអាស៊ាន របស់បណ្ឌិត កៅ គឹមហួន។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ផ្តល់អនុសាសន៍៩ចំណុច ដើម្បីបន្តការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មឱ្យល្អប្រសើរឡើងថែមទៀត។ (ប្រភព៖ BTV NEWS)      ចុចអាន

៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ​ស៊ុន ​ចាន់ថុល ​អះអាងថា ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​បដិការ​កម្ពុជា-អាមេរិក ការពារកម្ពុជា​ពីហានិភ័យ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

៤) ភ្នំពេញ៖ លោក ប៉ែន បូណា ៖ សំឡេងប្រជាជាតិខ្មែរ និងការងារការទូត របស់រាជរដ្ឋាភិបាល ធ្វើឱ្យសហគមន៍អន្តរជាតិ កំពុងជំរុញ ឱ្យមានដំណោះស្រាយ ដោយសន្តិវិធី។ (ប្រភព៖ DAP NEWS)      ចុចអាន

៥) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្តល់បទសម្ភាសន៍ជូន Bloomberg ដោយគូសរំលេចថា កម្ពុជា និងថៃ អាចសាងសន្តិភាពជាមួយគ្នាឡើងវិញ ដើម្បីជំរុញកិច្ចកសាងប្រទេស។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ ចិន នឹងបន្តធ្វើពាណិជ្ជកម្មជាមួយដៃគូនៅតំបន់អាម៉េរិកឡាទីន ដោយបញ្ជាក់ថា ដើម្បីផលប្រយោជន៍រួម មិនមែនដណ្ដើមអំណាចនរណាឡើយ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៧) អន្តរជាតិ៖ វេណេស៊ុយអេឡា​ អរគុណចិន​ ចំពោះការថ្កោលទោស ការឈ្លានពាន របស់សហរដ្ឋអាមេរិក។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ បារាំងប្រកាសថា អឺរ៉ុបមានសិទ្ធិនិយាយថា «ទេ» ចំពោះសំណើអាមេរិកដែលមិនអាចទទួលយកបាន។ (ប្រភព៖ FRESH NEWS)     ចុចអាន

៩) អន្តរជាតិ៖ រុស្ស៊ីបញ្ជាក់ថា អាមេរិក មិនគួររារាំងការ វិលត្រឡប់របស់ជនជាតិរុស្ស៊ី នៅលើនាវាដឹកប្រេង ដែលត្រូវបានរឹបអូសនោះទេ។ (ប្រភព៖ DAP NEWS)     ចុចអាន

១០) អន្តរជាតិ៖ អនុប្រធានាធិបតីអាម៉េរិក គាំទ្រការតវ៉ាដោយសន្តិវិធីនៅអ៊ីរ៉ង់ និងជំរុញឱ្យមានការចរចានុយក្លេអ៊ែរដោយស្មោះត្រង់។ (ប្រភព៖ CNC HOT NEWS)     ចុចអាន

១១) អន្តរជាតិ៖ អាមេរិកនឹងផ្តល់ជំនួយ ៤៥លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងកសាងសន្តិភាពឡើងវិញរវាងកម្ពុជានិងថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន

១២) អន្តរជាតិ៖ រុស្ស៉ី ថាកងទ័ពបរទេសនៅអ៊ុយក្រែន នឹងត្រូវកំណត់គោលដៅ ក្រោយបារាំង និងអង់គ្លេស ប្រកាសពីផែនការដាក់ពង្រាយ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍7🙏6