CPP_PP Official
1.62K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
១២-ធ្នូ-២០២៥
 
១) ភ្នំពេញ៖ UNESCO កំពុងពិនិត្យ និងតាមដានយ៉ាងល្អិតល្អន់ លើការខូចខាតប្រាសាទបុរាណខ្មែរ ដោយស្នាដៃកងទ័ពថៃ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

២) ភ្នំពេញ៖ លោក កែវ រ៉េមី  «យុទ្ធសាស្ត្របង្កសង្គ្រាមរបស់ អានុទីន នឹងបរាជ័យក្នុងការស្តារប្រជាប្រិយភាព»។ (ប្រភព៖ Kohsantepheap daily)      ចុចអាន

៣) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាត់ចោលការផ្សាយរបស់អ្នកសារព័ត៌មាន Wassana Nanuam ដែលចោទប្រកាន់ថាកម្ពុជា បានបាញ់រ៉ុក្កែត ទៅលើសហគមន៍ស៊ីវិលមួយក្នុងខេត្តត្រាត ប្រទេសថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ទាមទារឱ្យថៃ​បញ្ឈប់ទង្វើអរិភាព និងដកកម្លាំងចេញ​ពីដែនអធិប​តេយ្យ​របស់កម្ពុជា។ (ប្រភព៖ THMEY  THMEY NEWS)      ចុចអាន

៥) ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​កា​ពារ​ជាតិ ​៖ ៦​ថ្ងៃ​ហើយ ​យោធា​ថៃ​បាន​បន្ត​រំលោភ​បទ​ឈប់​បាញ់​ និង​ឈ្លានពាន​កម្ពុជា​ ​បាញ់ប្រហា​ចូល​ក្នុងភូមិ​សាស្ត្រ​ជន​ស៊ី​វិល​។ (ប្រភព៖ Kohsantepheap daily)      ចុចអាន

៦) អន្តរជាតិ៖ រុស្ស៉ី និងបេឡារុស សម្តែងការគាំទ្រ និងស្វាគមន៍វត្តមាន លោក Maduro ចំពោះមុខការដាក់សម្ពាធពីអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ ‎​​​​​យន្តវិមានក្រឹមឡាំង៖ បទឈប់បាញ់អាចធ្វើទៅបាន លុះត្រាតែអ៊ុយក្រែនដកទ័ពចេញពីតំបន់ដុនបាសទាំងមូល។ (ប្រភព៖ FRESH NEWS )      ចុចអាន

៨) អន្តរជាតិ៖ ចិនជំរុញជប៉ុនមិនឱ្យបារម្ភ ដោយនិយាយថា សមយុទ្ធដែនអាកាសរួមចិន-រុស្ស៊ី ជួយរក្សាតំបន់ឱ្យមានសុវត្ថិភាព។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖ ត្រាំ ថា មួយប្រទេសអ៊ុយក្រែន ពេញចិត្តផែនការសន្តិភាពរបស់លោកទាំងអស់ អត់តែ ហ្សេលេនស្គី ម្នាក់។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

១០) អន្តរជាតិ៖ លោក Tucker Carlson លើកឡើងថា ប្រទេសរុស្សី នឹងអាចក្លាយទៅជា សម្ព័ន្ធមិត្តដ៏ល្អបំផុត សម្រាប់សហរដ្ឋអាមេរិក​។ (ប្រភព៖ DAP NEWS)      ចុចអាន

១១) អន្តរជាតិ៖ រុស្ស៊ី ទទួលបានយន្តហោះទម្លាក់គ្រាប់បែក Su-34 ជំនាន់ចុងក្រោយបង្អស់ ដែលទើបនឹងធ្វើទំនើបកម្ម។ (ប្រភព៖ DAP NEWS)      ចុចអាន

១២) អន្តរជាតិ៖ ព្រះមហាក្សត្រថៃ ឱ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul រំលាយសភា នៅថ្ងៃសុក្រនេះ ធ្វើឲ្យលោកក្លាយជា នាយករដ្ឋមន្រ្តីត្រឹម៣ខែ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8👍1
Media is too big
VIEW IN TELEGRAM
អបអរសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៤ របស់គណៈកម្មាធិការគណបក្សខណ្ឌដង្កោ ក្រោមអធិបតីភាព សេង រតនៈ តំណាងដ៍ខ្ពដង់ខ្ពស់ ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកម្មាធិការគណបក្សារាជធានីភ្នំពេញ៕

កាលពីរសៀលថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12👍4🥰2
Media is too big
VIEW IN TELEGRAM
វគ្គបំប៉នការងារបច្ចេកទេសគ្រប់គ្រង និងប្រើប្រាស់បណ្ដាញព័ត៌មានសង្គម របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8🥰6👍1
អបអរសាទរខួប ៧០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នេះ ជាខួប៧០ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។

កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រី ទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕ 

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏8👍1