CPP_PP Official
1.54K subscribers
4.27K photos
1.3K videos
1.73K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០​ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ប់ សារិន ប្រធានគណៈប្រចាំការគណបក្សរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកងទ័ព​ នៅខណ្ឌឫស្សីកែវចំនួន៥១គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពចំនួន ៥១នាក់​ កំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខ​ ជាមួយកងកម្លាំងឈ្លានពានប្រទេសថៃ ដែលនៅក្នុងឱកាសនោះ​ ឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ យកទៅចែកជូន​ក្នុងមួយគ្រួសារ ថវិកា៤០ម៉ឺនរៀល អង្ករ ៥០គីឡូក្រាម និងមី២កេស រួមជាមួយអំណោយរបស់គណបក្សខណ្ឌឫស្សីកែវមួយកញ្ចប់ ដែលមានទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ ទឹកសុទ្ធ២កេស និងកាហ្វេ១កញ្ចប់ធំ ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏17👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ៣០-តុលា-២០២៥
 
១) ភ្នំពេញ៖ បរិបទជម្លោះព្រំដែន ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តពលរដ្ឋបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជា។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

២) ភ្នំពេញ៖ លោក ហ៊ុន ម៉ានី៖ ពានរង្វាន់អាស៊ាន ជានិមិត្តរូបនៃការលះបង់របស់យុវជនជូនសង្គមជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៣) ភ្នំពេញ៖ អ្នកនាំពាក្យឆ្លើយតបទៅនឹងការចោទប្រកាន់មិនពិតរបស់កាសែត The Nation ថៃ ពាក់ព័ន្ធនឹងសកម្មភាពគណៈប្រតិភូព្រឹទ្ធសភាកម្ពុជានៅសន្និបាតសហភាពអន្តរសភា (IPU) លើកទី១៥១ ។ (ប្រភព៖ BTV NEWS)      ចុចអាន

៤) ភ្នំពេញ៖ គម្រោងវិនិយោគថ្មីចំនួន៨ ទុនសរុបជាង ៧៤លានដុល្លារ កំពុងដាក់ស្នើសុំការអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ រដ្ឋសភាបញ្ជូនសេចក្ដីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០២៦ ទៅឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៦) អន្តរជាតិ៖ មេដឹកនាំអាម៉េរិក-ចិន ចាប់ផ្ដើមជំនួបនៅកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម និងសន្តិសុខ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៧) អន្តរជាតិ៖ ចិនប្រកាសផ្អាករយៈពេល១ឆ្នាំ វិធានការរឹតត្បិតការនាំចេញរ៉ែកម្រ ក្រោយជំនួបកំពូលរវាងលោក ស៉ី និងលោក ត្រាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន
    
៨) អន្តរជាតិ៖ តៃវ៉ាន់ ព្រួយបារម្ភពីការថយចុះការគាំទ្ររបស់សហរដ្ឋអាមេរិក ខណៈ ត្រាំ និង ស៊ី ជីនពីង ជួបគ្នា។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

៩) អន្តរជាតិ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម លះបង់ខ្លាំង ទម្រាំបានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

១០) អន្តរជាតិ៖ យន្តហោះគ្មានមនុស្សបើកអាថ៌កំបាំងមួយគ្រឿង បានធ្លាក់នៅក្បែរមូលដ្ឋានទ័ពអាមេរិកជិតនឹងរុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន

១១) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីថ្មីជប៉ុន  បញ្ជាក់ប្រាប់លោក  ដូណាល់  ត្រាំ  ថាទីក្រុងតូក្យូ  នឹងបន្ដនៃចូលឧស្ម័នធម្មជាតិពីរុស្ស៊ី។ (ប្រភព៖ DAP NEWS)      ចុចអាន

១២) អន្តរជាតិ៖ ចិន​ ជំរុញឱ្យអាមេរិក​ បញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៃតំបន់ការីប៊ីន។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7🥰3
This media is not supported in your browser
VIEW IN TELEGRAM
ឯកឧត្ដម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារកងទ័ព ចំនួន៤១នាក់ (សមាជិកគ្រួសារកងទ័ពចំនួន១២១នាក់) នៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែតុលា វេលាម៉ោង ០៨ៈ០០នាទីព្រឹក នៅមន្ទីរគណបក្សខណ្ឌជ្រោយចង្វារ។

ឯកឧត្តមបានពាំនាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សរាជធានីភ្នំពេញ និងគណបក្សខណ្ឌជ្រោយចង្វា​រ​ ដោយក្នុងម្នាក់ៗទទួលបាន៖
-ថវិកាចំនួន ៥០ម៉ឺនរៀល
-អង្ករ ២បេ ( ស្មើ៥០គ.ក្រ )
-មី ៣កេស
-ទឹកស៊ីអ៊ីវ ០១យួរ
=សរុបថវិកា ២០,៥០០,០០០រៀល, អង្ករ ៨២បេ=ស្មើនឹង ២,០៥០គ.ក្រ, មី ១២៣កេស ទឹកស៊ីអ៊ីវ ៤១យួរ។


(អំណោយបានមកពី សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ថវិកាចំនួន ១៦,៤០០,០០០រៀល, អង្ករ ៨២បេ ស្មើនឹង ២,០៥០គ.ក្រ, មី ៨២កេស តាមរយៈ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការកណបក្សរាជធានីភ្នំពេញ តំណាងដោយ ឯកឧត្ដម ម៉ប់ សារិន អនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ។ និងការងារចូលរួមឧបត្ថម្ភរបស់ លោក លីម សុភា ប្រធានគណបក្សខណ្ឌ ថវិកា ៤,១០០,០០០រៀល មី ៤១ កេស ទឹកស៊ីអ៊ី ៤១យួរ)

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰8🙏6
Media is too big
VIEW IN TELEGRAM
ជនបទកម្ពុជា  🇰🇭

#ការរៀបចំដែនដី #បុរីជនបទ #ដំណាំជុំវិញផ្ទះ #ប្រជាកសិករ #សេដ្ឋកិច្ចមូលដ្ឋាន #លើកកម្ពស់សេដ្ឋកិច្ចជាតិ #នាំចេញនៅហ្នឹងកន្លែង #ជីវភាពប្រសើរឡើង #ជីវភាពប្រជាជន #សម្បទានសង្គមកិច្ច #សហគមន៍ភាព #អភិវឌ្ឍន៍សហគមន៍ #សម្បទានសង្គមកិច្ច #តំបន់កសិកម្ម #បង្កើនជីវភាពសហគមន៍យើង #ភូមិឋានក្សេមក្សាន្ត #កម្ពុជាមាតុភូមិខ្ញុំ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰3🙏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ៣១-តុលា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចែករំលែកពីទស្សនវិស័យការគ្រប់គ្រងកម្ពុជា និងការការពារបរិស្ថាន ជូនប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។ (ប្រភព៖ FRESH NEWS)     ចុចអាន

) ភ្នំពេញ៖ សម្ដេចធិបតី អំពាវនាវ១២ចំណុចដល់ភាគីពាក់ព័ន្ធ និងមាតាបិតាអាណាព្យាបាល ក្នុងឱកាសបើកដំណើរការអប់រំ ក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ សម្ដេចធិបតី៖ ក្នុងពេលសង្គ្រាមព្រំដែនកម្ពុជា-ថៃសិស្សបានរៀនជាលក្ខណៈប្រមូលផ្តុំ នៅសាលារៀន និងនៅជំរំ ខណៈបន្ទាប់ពីសង្គ្រាមស្ងប់ស្ងាត់សាលារៀនមួយចំនួន បានបើកដំណើរការឡើងវិញ ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ឯកភាពគ្នាលើផែនការជាក់លាក់ ក្នុង​ការ​​សម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) ភ្នំពេញ៖ លោកប្រធានក្រុមប្រឹក្សាពិភពលោក ដើម្បីសន្តិភាព និងភាពអត់ឱន បានកោតសរសើរសភាកម្ពុជា ដែលមានឆន្ទៈមោះមុត និងតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាព ពិភពលោក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ អាមេរិក លុបចោលកិច្ចប្រជុំរវាង ត្រាំ និង ពូទីន ក្រោយរុស្ស៊ីមិនផ្លាស់ប្ដូរការទាមទារពីអ៊ុយក្រែន។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បំពេញទស្សនកិច្ចនៅស៊ីរី និងប្តេជ្ញាចិត្តគាំទ្រដល់ការរៀបចំប្រទេសឡើងវិញ។ (ប្រភព៖ DAP NEWS)      ចុចអាន
    
៨) អន្តរជាតិ៖ ប្រធានាធិបតីកោះតៃវ៉ាន់ថា មិនចង់បាន “ប្រទេសមួយ ប្រព័ន្ធពីរ” របស់ចិន ហើយប្រាប់ទាហានថា មានតែកម្លាំងបាយនោះទេ ដែលអាចនាំមកនូវសន្តិភាពពិតប្រាកដ។ (ប្រភព៖ DAP NEWS)    ចុចអាន

) អន្តរជាតិ៖ លោក Trump និងលោក Xi យល់ព្រមផ្អាកយកថ្លៃកំពង់ផែ ដែលរំខានដល់ពាណិជ្ជកម្មចិន-អាមេរិក។ (ប្រភព៖ BTV NEWS)      ចុចអាន

១០
) អន្តរជាតិ៖ UN ជំទាស់នឹងផែនការសាកល្បងនុយក្លេអ៊ែររបស់អាម៉េរិក។ (ប្រភព៖ THMEY THMEY  NEWS)       ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7🥰6👍1😍1
Media is too big
VIEW IN TELEGRAM
ព័ត៌មានសង្ខេបសកម្មភាពសំខាន់ៗ ប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៥​

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍2🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ១-វិច្ឆិកា-២០២៥
 
១) ភ្នំពេញ៖ កម្ពុជា​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សន្តិសុខ​កម្ពុជា ជាមួយ FBI​អា​មេ​រិ​ក។ (ប្រភព៖ Kohsantepheap daily)      ចុចអាន

២) ភ្នំពេញ៖ កម្ពុជា​-​ថៃ ចាប់ផ្តើម​ដក​អាវុធ​ធុន​ធ្ងន់ ដំណាក់កាល​ទី​១ ចេញពី​តំបន់​ជម្លោះ ក្រោម​ការ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ពី​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT)។ (ប្រភព៖ Kohsantepheap daily)      ចុចអាន

៣) ភ្នំពេញ៖ គណៈ​ប្រតិភូ​គណបក្សប្រជាជន​កម្ពុជា បំពេញ​ទស្សនកិច្ច​នៅ​ចិន ដើម្បី​ស្វែង​យល់​ពី​នយោបាយ និង​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោមជាតិ ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៤) ភ្នំពេញ៖ លោក ឃួង ស្រេង៖ ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស។ (ប្រភព៖ FRESH NEWS)      ចុចអាន

៥) ភ្នំពេញ៖ ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់កាណាដា បញ្ជាក់នឹងជួយជំរុញការវិនិយោគ​​ដែលមានសក្តានុពលនៅក្នុងខេត្តគេប៊ិច មកកាន់ប្រទេសកម្ពុជាបន្ថែមទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ រុស្ស៉ី អះអាងពីការកម្ចាត់កងទ័ពពិសេសអ៊ុយក្រែននៅទីក្រុងយុទ្ធសាស្រ្ត Pokrovsk នៃតំបន់ Donetsk​ ខណៈអ៊ុយក្រែនបដិសេធ។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ របបយោធាមីយ៉ាន់ម៉ា គំរាមដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោតរហូតដល់១០ឆ្នាំ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន
    
៨) អន្តរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង ជូនអំណោយក្តារអុកធ្វេីពីឈេីដ៏មានតម្លៃដល់​ លោក ស៉ី ជីនពីង និងជូនអំណោយមកុដចម្លងធ្វេីពីមាសដល់​ លោក ដូណាល់ ត្រាំ ក្នុងឱកាសរៀបចំ APEC (ប្រភព៖ FRESH  NEWS)      ចុចអាន

៩) អន្តរជាតិ៖ ​ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទៅដល់​ប៉េកាំងភ្លាម ស្របពេលជម្លោះ​នុយក្លេអ៊ែរ​ជាមួយអាមេរិក​​។ (ប្រភព៖ Kampucheathmey daily)       ចុចអាន

១០) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធថា លោកមិនបានរៀបចំផែនការ​ វាយប្រហារនៅក្នុងប្រទេស វេណេហ្ស៊ុយអេឡានោះទេ។ (ប្រភព៖ DAP NEWS)      ចុចអាន

១១) អន្តរជាតិ៖ កិច្ចប្រជុំកំពូល APEC នឹងបិទនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីលោក Trump លោក Xi បានយល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្ម។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ២-វិច្ឆិកា-២០២៥
 
១) ភ្នំពេញ៖ កម្ពុជា​ឯកភាព​គ្នា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​សន្តិសុខ​កម្ពុជា ជាមួយ FBI​អា​មេ​រិ​ក។ (ប្រភព៖ Kohsantepheap daily)     ចុចអាន

២) ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំង (AOT)។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ ពិព័រណ៌ការងារ ក្រោមប្រធានបទ "វិថីឆ្ពោះទៅរកផលិតភាព៖ ផ្សារភ្ជាប់ជំនាញ បច្ចេកវិទ្យា និងឱកាសការងារ" ត្រូវបានសាទរពីគ្រប់ភាគីពាក់ព័ន្ធ ។ (ប្រភព៖ CNC HOT NEWS)       ចុចអាន

៤) ភ្នំពេញ៖ ​ផ្លូវ​ថ្មើរ​ជើង​ចតុមុខ​ ទទួល​បាន​ការគាំទ្រ​ និង​ពេញនិយម​ សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ដើរលេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​ នាថ្ងៃចុងសប្ដាហ៍។  ។ (ប្រភព៖ BTV NEWS)       ចុចអាន

៥) ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព ហើយក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន ចាប់តាំងពីអាណត្តិមុនៗ បន្តដល់អាណត្តិទី៧។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក៩ថ្ងៃជាប់គ្នានៅតំបន់ជាប់ព្រំដែនថៃ ដើម្បីកម្ទេចសម្បុក Scammer។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៧) អន្តរជាតិ៖ កូរ៉េខាងត្បូងទទូចឱ្យលោក ស៉ី ជីនពីង ជួយទីក្រុងសេអ៊ូល បន្តកិច្ចសន្ទនាឡើងវិញជាមួយកូរ៉េខាងជើង។ (ប្រភព៖ FRESH NEWS)      ចុចអាន
    
៨) អន្តរជាតិ៖ លោក Netanyahu ប្តេជ្ញារំសាយអាវុធក្រុមហាម៉ាស និងជំរុញឱ្យលីបង់ទប់ស្កាត់ក្រុម Hezbollah ។(ប្រភព៖ FRESH  NEWS)      ចុចអាន

៩) អន្តរជាតិ៖ ​លោក Hegseth ទៅដល់វៀតណាម ខណៈការពិភាក្សាពីការផ្គត់ផ្គង់អាវុធ នឹងគ្របដណ្ដប់លើជំនួបជាមួយថ្នាក់ដឹកនាំនានា​​។ (ប្រភព៖ BTV  NEWS)      ចុចអាន

១១) អន្តរជាតិ៖ ​មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាអំពីទំនាក់ទំនងវប្បធម៌ មួយទសវត្សរ៍ក្រោយមានបម្រាម។ (ប្រភព៖ BTV  NEWS)      ចុចអាន

១២) អន្តរជាតិ៖ ​រុស្ស៊ីរិះគន់ការដាក់ពង្រាយកម្លាំងយោធាអាមេរិកលើសលប់ នៅការ៉ាអ៊ីព ខណៈគាំទ្រវ៉េណេស៊ុយអេឡា​​។ (ប្រភព៖ BTV NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍9🥰2🙏2
Media is too big
VIEW IN TELEGRAM
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៥

ថ្វីត្បិតតែឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅក្នុងរាជធានីភ្នំពេញ តែបងប្អូនប្រជាពលរដ្ឋអាចសប្បាយរីករាយព្រះរាជពិធីបុណ្យនេះបាននៅតាមបណ្តាខេត្តនានា។

កម្ពុជាសូមស្វាគមន៍បណ្ដាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីនៅក្នុងឱកាសថ្ងៃឈប់សម្រាក០៣ថ្ងៃនេះ និងសូមជូនពរជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏10🥰2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ០៣-វិច្ឆិកា-២០២៥
 
១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ១១ចំណុចដល់ស្ថាប័នរដ្ឋ និងឯកជន រួមគ្នាលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងសូមចូលរួមប្រើប្រាស់ផលិតផលក្នុងស្រុក។ (ប្រភព៖ FRESH NEWS)     ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកលក់ដូរម្ហូបអាហារយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពម្ហូបអាហារ ស្របតាមពាក្យស្លោក «ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត»។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម ប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់ផលិតភាព។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ ​កម្ពុជាប្តេជ្ញាគាំទ្របេសកកម្ម អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ មូលនិធិអាកាសធាតុបៃតង ផ្ដល់ថវិកា៩.៨លានដុល្លារ ដល់កម្ពុជាសម្រាប់ការងារឆ្លើយតប បញ្ហាប្រែប្រួលអាកាសធាតុ។ (ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ អាម៉េរិក ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយវៀតណាម។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ជំរុញឱ្យស្វែងរកការពិត ក្រោយបែកធ្លាយវីដេអូហិង្សាដ៏ព្រៃផ្សៃលើអ្នកទោសប៉ាឡេស្ទីន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ អាមេរិក បញ្ចាក់យ៉ាងច្បាស់ថា ការធ្វើតេស្តអាវុធថ្មី មិនរាប់បញ្ចូលនុយក្លេអ៊ែរ ទេ។(ប្រភព៖ Kampucheathmey Daily)      ចុចអាន

) អន្តរជាតិ៖ ​​​អ៉ីរ៉ង់ ប្តេជ្ញាសង់រោងចក្រនុយក្លេអ៊ែរដែលរឹងមាំជាងមុន ខណៈអូម៉ង់ជំរុញឱ្យមានការចរចារអ៉ីរ៉ង់-អាមេរិកឡើងវិញ។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០
) អន្តរជាតិ៖ លោក Trump នៅតែស្ទាក់ស្ទើរលើការបញ្ចូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឱ្យអ៊ុយក្រែន។ (ប្រភព៖ BTV  NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
👍5🙏4
តាំងពីក្រោយសេចក្តីថ្លែងការណ៍សន្កិភាពរវាងកម្ពុជា-ថៃ ត្រូវបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការជួយរៀបចំរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ាន និងប្រធានាធិបតីសន្តិភាពរបស់អាមេរិក ដូណាល់ ត្រាំ។

យើងពិនិត្យឃើញថា មានការរីកចម្រើនគួរឲ្យកត់សម្គាល់តាំងពីការប្រជុំ JBC.RBC រហូតដល់ការដកអាវុធធុនធ្ងន់ជំហានដំបូងចេញពីតំបន់ជម្លោះ ដោយមានការត្រួតពិនិត្យផ្ទៀងផ្ទាត់របស់ក្រុមសង្កេតការអាស៊ាន (AOT) ។ នេះជាដំណើរឆ្ពោះទៅរកការបញ្ចប់ ឬបន្ថយអរិយភាពរវាងប្រទេសទាំងពីរ ដែលយើងត្រូវចូលរួមអបអរសាទរ។

ជាមួយនឹងការសម្តែងការរីករាយ ខ្ញុំមានការចាំបាច់ជម្រាបជូនប្រជាជនកម្ពុជាកុំយល់ច្រឡំរឿងបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំថៃមួយចំនួនបានយករឿងបើកច្រកព្រំដែនឡើងវិញនេះមកនិយាយយ៉ាងច្រើន ដែលប្រហែលក្លាយជាប្រធានបទសម្រាប់ឃោសនាបោះឆ្នោត នាពេលខាងមុខនៅថៃទៀតផង។

ការដែលថ្នាក់ដឹកនាំថៃរាប់ទាំងនាយករដ្ឋមន្ត្រីថៃផងនិយាយរឿងបើកច្រកព្រំដែនច្រើនបែបនេះ បង្កឲ្យមានការយល់ច្រឡំក្នុងចំណោមប្រជាជនកម្ពុជា ឬប្រជាជនថៃថា ភាគីកម្ពុជាជាអ្នកទៅសុំភាគីថៃឲ្យបើកច្រកឡើងវិញ។ ខ្ញុំពិតជាមិនចង់ឲ្យប្រជាជនកម្ពុជាទទួលទានដំណេកជាមួយការយល់ច្រឡំនោះទេ។ សម្រាប់ប្រជាជនថៃគឺ
ជារឿងរបស់ថៃដែលអាចត្រូវបានបោកប្រាស់សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ដែលការបើកច្រកព្រំដែនក្លាយជាប្រធានបទឃោសនាបោះឆ្នោតផងដែរ។

សម្រាប់ប្រជាជនកម្ពុជា ខ្ញុំសូមបញ្ជាក់ឡើងវិញថា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។
ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញ
ធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

ខ្ញុំបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការ
កាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៉ីផងដែរ។ ឯណាទៅហាយវេអាស៊ាន ផ្លូវដែកអាស៊ាន និងហាយវេអាស៉ី?

សង្ឃឹមថាសារនេះនឹងបានទៅដល់ថ្នាក់នាំថៃ និងប្រជាជនថៃថា កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះ។


សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ០៥-វិច្ឆិកា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ៖ ពិធីបុណ្យអុំទូកមិនត្រឹមតែជាការកម្សាន្ត ប៉ុន្តែការបង្ហាញវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន

២) ភ្នំពេញ៖ កម្ពុជា ចែករំលែកភាពរីកចម្រើនការអនុវត្តរបបសន្តិសុខសង្គមដល់សមាគមសន្តិសុខសង្គមអាស៊ាន។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៣) ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីហាត់ការ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៤) ភ្នំពេញ៖ ​ទិដ្ឋភាពប្រជាពលរដ្ឋយ៉ាងច្រើនកុះករដើរលេងកម្សាន្តនៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាយប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥​។ (ប្រភព៖ CNC  HOT NEWS)      ចុចអាន

៥) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល សំណូមពរឱ្យក្រុមហ៊ុន GE Vernova របស់អាមេរិក ពិចារណាពង្រីកសកម្មភាពវិនិយោគបន្ថែមនៅកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន

៦) អន្តរជាតិ៖ ចារកម្មកូរ៉េខាងត្បូង ថាលោក គីម ជុងអ៊ុន អាចបញ្ជាឱ្យធ្វើតេស្ដនុយក្លេអ៊ែរក្នុងពេលដ៏ខ្លី ប្រសិនបើលោកចង់។ (ប្រភព៖ FRESH NEWS)      ចុចអាន

៧) អន្តរជាតិ៖ ចិននឹងផ្អាកពន្ធបន្ថែម២៤%លើទំនិញអាមេរិក ហើយ​បន្ធូរបន្ថយពន្ធលើការនាំចូលកសិដ្ឋាន។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៨) អន្តរជាតិ៖ សហរដ្ឋអាម៉េរិក គាំទ្រកូរ៉េខាងត្បូង ឱ្យផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖ UN: ការវាយប្រហារលើទីក្រុងដ៏សំខាន់មួយក្នុងតំបន់ Kordofan របស់ស៊ូដង់សម្លាប់មនុស្ស ៤០នាក់។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃប្រាប់​ថា​នឹង​មិន​ចរចា​ជាមួយ​កម្ពុជា ​រហូត​ខ្មែរ​ប្រគល់​ប្រាសាទ​តាក្របី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰10🙏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ០៦-វិច្ឆិកា-២០២៥
 
១) ភ្នំពេញ៖ សម្ដេចធិបតី អបអរសាទរទិវាជាតិអាហារូបត្ថម្ភលើកទី១២ក្រោមប្រធានបទ «អាហារូបត្ថម្ភដើម្បីសន្តិភាពសន្តិភាពដើម្បីអាហារូបត្ថម្ភ» ។ (ប្រភព៖ BTV NEWS)     ចុចអាន

២) ភ្នំពេញ៖ កម្ពុជាចោទថៃ រំលោភកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដោយចង់បង្កភាពតានតឹងនៅប្រាសាទតាក្របី និងមិនព្រមដោះលែងយោធាកម្ពុជាទាំង ១៨រូប។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

៣) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា៖ នៅថ្ងៃទី៨ ខែវិច្ឆិកា កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១។ (ប្រភព៖ FRESH NEWS)      ចុចអាន

៤) ភ្នំពេញ៖ ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រាប់ក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ពីតួនាទីរបស់កម្ពុជាដែលអាចតភ្ជាប់វិនិយោគិនអាមេរិក ទៅកាន់ទីផ្សារអាស៊ាន និងទីផ្សារពិភពលោក។ (ប្រភព៖ FRESH NEWS )      ចុចអាន

៥) អន្តរជាតិ៖ លោកត្រាំប្រកាស​មិនចូលរួម​កិច្ចប្រជុំកំពូល G20 នៅអាហ្វ្រិកខាងត្បូង។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៦) អន្តរជាតិ៖‎សហរដ្ឋអាមេរិកថា កោះតៃវ៉ាន់ត្រូវតែត្រូវបានអនុញ្ញាតឱ្យចូលរួមយ៉ាងពេញលេញ និងស្មើភាពនៅពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ APEC។ (ប្រភព៖ DAP NEWS)      ចុចអាន

៧) អន្តរជាតិ៖ លោក Trump លើកឡើងថាអាមេរិកប្រហែលជានឹងធ្វើការជាមួយចិន និងរុស្សីដើម្បីលប់បំបាត់កម្មវិធីនុយក្លេអ៊ែរនាពេលអនាគត។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ សហរដ្ឋអាម៉េរិក គាំទ្រកូរ៉េខាងត្បូង ឱ្យផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួន។(ប្រភព៖ CNC HOT NEWS)      ចុចអាន

៩) អន្តរជាតិ៖ អ្នកនាំពាក្យកងទ័ពថៃ បញ្ជាក់ថាការដោះលែងទាហានកម្ពុជា ចំនួន១៨នាក់ នៅថ្ងៃទី១២ ខែវិច្ឆិកា នៅតែស្ថិតក្រោមការពិចារណា ដោយបញ្ជាក់ឡើងវិញលក្ខខណ្ឌចំនួន២។ (ប្រភព៖ DAP NEWS)      ចុចអាន

១០) អន្តរជាតិ៖ កូរ៉េខាងជើងថ្កោលទោសទណ្ឌកម្មថ្មីរបស់អាមេរិក ហើយ​ចាត់ទុក​ថាជាព័ស្តុតាងនៃចរិតអរិភាព។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👏2👍1
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល បានសហការជាមួយ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌកំបូល រៀបចំពិធីជួបសំណេះសំណាលជាមួយប្រជាជនក្នុងមូលដ្ឋានខណ្ឌកំបូល ចំនួន ២៦៨គ្រួសារ ដែលមានសមាជិកធ្វើកងទ័ពកំពុងឈរជើងនៅសមរភូមិមុខ ចំនួន ២៨០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌកំបូល នៅទីស្នាក់ការគណបក្សខណ្ឌកំបូល ។ ក្នុងឱកាសនោះ លោកជំទាវប្រធាន រួមជាមួយគណបក្សខណ្ឌ និងប្រធានក្រុមការងារគណបក្សចុះសង្កាត់ទាំង៧ បានឧបត្ថម្ភអំណោយជូនដល់គ្រួសារវីរៈកងទ័ពទាំង២៨០នាក់ផងដែរ។
=============
ព្រឹកថ្ងៃសៅរ៍ ៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰5🙏3👍1