CPP_PP Official
1.54K subscribers
4.3K photos
1.3K videos
1.73K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
 ១៣-តុលា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ (ប្រភព៖  FRESH NEWS)     ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា។ (ប្រភព៖CNC HOT  NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រ​មុខការទូតកម្ពុជាប្រាប់ភាគីថៃនៅមុខអាមេរិក និងម៉ាឡេស៊ីថា«កម្ពុជាមិនចង់បាន​របស់គេ តែក៏មិនឱ្យបាត់បង់របស់ខ្លួនឯងទៅគេ»ដែរ។ (ប្រភព៖Kampucheathmey Daily)      ចុចអាន

) ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់ថៃ ទទួលស្គាល់ជាបន្តបន្ទាប់ថា ការប្រើប្រាស់សំឡេងរំខាន មកលើប្រជាជនខ្មែរ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ (ប្រភព៖ DAP NEWS)      ចុចអាន

) ភ្នំពេញ៖ ប្រធាន​សភា​យក​រឿង​ដែល​ថៃ​បង្ក​រឿង​នៅ​ភូមិ​ព្រៃ​ចាន់​ទៅ​ថ្លែង​នៅ​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ពិភពលោក​នៅ​ប៉េកាំង​។ (ប្រភព៖ Kampucheatmey Daily)      ចុចអាន

) ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានអះអាងថា មនុស្សវ័យចំណាស់ត្រូវបានយកចិត្តទុកដាក់ខ្លាំង គឺមិនទុកឱ្យរស់នៅក្នុងភាពឯកកោឡើយ។ (ប្រភព៖ CNC HOT  NEWS)      ចុចអាន
 
៧) អន្តរជាតិ៖ ទីបំផុត ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងដែលនៅរស់ទាំងអស់ឱ្យអ៉ីស្រាអែល ក្រោមកិច្ចព្រមព្រៀងឈប់បាញ់សម្របសម្រួលដោយអាមេរិក។ (ប្រភព៖ FRESH  NEWS)      ចុចអាន
    
៨) អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារដែនអាកាសបន្ថែម ក្នុងកិច្ចសន្ទនាទូរសព្ទជាមួយប្រធានាធិបតីបារាំង។ (ប្រភព៖ FRESH NEWS)    ចុចអាន

) អន្តរជាតិ៖ វិមានក្រឹមឡាំងបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួន សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន និងបន្ទោសអឺរ៉ុប និងគៀវ ចំពោះការស្ទាក់ស្ទើរ។ (ប្រភព៖ DAP NEWS )      ចុចអាន

១០
) អន្តរជាតិ៖ សហរដ្ឋអាមេរិក នឹងយកថ្លៃសេវាចូលចតកំពង់ផែ សម្រាប់នាវាចិន។ (ប្រភព៖ FRESH NEWS)       ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏3👍1
Media is too big
VIEW IN TELEGRAM
“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព”
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព នាវេលាម៉ោង១៧ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖
១)ឯកឧត្តម ឃួង ស្រេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ ដល់សមាជិក សមាជិកាគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព និងពិធីទាំងមូល។

២)ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណសមាជិកគណបក្សសង្កាត់មនោរម្យ និងសង្កាត់មិត្តភាព ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ការបោះឆ្នោតទាំងអស់ ដើម្បីឱ្យគណបក្សបន្តដឹកនាំ បន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។

៣) ឯកឧត្តម ឃួង ស្រេង៖ គណបក្សប្រជាជនកម្ពុជា គឺជាជម្រើសតែមួយគត់ដែលអាចដឹកនាំនាវាកម្ពុជារុងរឿងថ្កុំថ្កើងនាពេលអនាគត គឺដោយសារតែថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែងតែរួមសុខ រួមទុក្ខ នៅជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ។

៤) គណបក្សសង្កាត់ ព្រមទាំងសមាជិក សមាជិកទាំងអស់ត្រូវចេះឈឺចាប់ជាមួយជនជាតិថៃមួយចំនួន ដែលបានប្រព្រឹត្តទង្វើអសីលធម៌ អគុណធម៌ ប្រមាថដល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនដ៍ទៃទៀតដែលពុំអាចទទួលយកបាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ និងសូមឈប់ប្រើប្រាស់ប្រាក់បាតលើទឹកដីខ្មែរ ឈប់ប្រើប្រាស់ទំនិញថៃ ដោយងាកមកគាំទ្រផលិតក្នុងស្រុក គាំទ្រផលិតផលជាតិយើង ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាយើងកាន់តែរីកចម្រើន។

៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាសម្រេចបាន ជាពិសេសការអភិវឌ្ឍនានានៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ។

៦) គណបក្សសង្កាត់ត្រូវបើកចិត្តឱ្យទូលាយ ទទួលយកដោយស្នាមញញឹម បង្កើនមិត្តភាពល្អ ចំពោះគណបក្សផ្សេងដែលបានស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាយើង។

៧)សូមគណបក្សសង្កាត់ បន្តផ្តល់សេវាល្អ សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បន្តធ្វើអំពើល្អ បំរើប្រជាជនដោយស្មោះត្រង់ រក្សានូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង ប្តេជ្ញាបន្តយកជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ទាំងសកល និងអសកល។

៨)ឯកឧត្តម ឃួង ស្រេង៖ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្ស ត្រូវយកចិត្តទុកដាក់ដល់ពលរដ្ឋក្នុងគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ រងហានិភ័យ ជនពិការ មានជម្ងឺរាំរ៉ៃ ស្រ្តី និងកុមារ ដើម្បីទទួលបាននូវសាវាគាំពារសង្គមពីរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

៩)សូមគណបក្សសង្កាត់ពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្តិភាព ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុខដុមរមនារបស់ប្រជាជនក្នុងសហគមន៍យើង។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7🥰5👍1
ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈគណៈកម្មាធិការគណបក្សសង្កាត់​បឹងព្រលិត និងសង្កាត់វាលវង់ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕

នា​ម៉ោង​១៧:៣០នាទី​ល្ងាច ​ថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏6🥰3