CPP_PP Official
1.54K subscribers
4.3K photos
1.31K videos
1.73K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
សម្តេចតេជោ ហ៊ុន សែន៖ សូមខ្មែរកុំធ្វើទង្វើអាក្រក់ដែលជាទង្វើអមនុស្ស និងអន់ជាងសត្វដូចថៃមួយចំនួន ប្រសិនបងប្អូនឈឺចាប់ជាមួយថៃ សូមកុំទិញទំនិញថៃមកប្រើ និងឈប់ប្រើប្រាក់បាតថៃលើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជ្យភាពខាងរូបិយវត្ថុរបស់ជាតិយើង។

#CambodiaWantsPeace
#JusticeForCambodia
#Cambodianeedpeace
#TruthFromCambodia
#ThaiLawOnCambodianSovereignty
#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰8👍3
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៦-តុលា-២០២៥
 
១) ភ្នំពេញ៖ សម្ដេច​តេ​ជោ​ ៖ ​សូម​ពលរដ្ឋ​កុំ​យក​ព្រះ​ឆាយា​លក្ខ​ព្រះមហាក្សត្រ ឬ​រូបថត​មេដឹកនាំ​ថៃ​ណា​មួយ​មក​ធ្វើ​មិន​គប្បី។ (ប្រភព៖ Kohsantepheap Daily)     ចុចអាន

) ភ្នំពេញ៖ សម្តេច ហ៊ុន សែន៖ តបការប្រមាថពីថៃ ដោយឈប់ទិញទំនិញថៃ និងឈប់ចាយលុយថៃនៅដីខ្មែរ​។ (ប្រភព៖ THMEY THMEY  NEWS)      ចុចអាន

) អន្តរជាតិ៖ ​សម្តេចតេជោ៖ ជនជាតិថៃប្រហៃល១លាននាក់ ចូលមើលក្រោយការបង្ហោះសាររៀបរាប់អំពីទង្វើអសីលធម៌ អគុណធម៌ដែលជា ទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន
 
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ចាត់ទុកទង្វើអសីលធម៌របស់ជនជាតិថៃមួយចំនួន ដែលប្រមាថលើសម្តេចតេជោ ហ៊ុន សែន មិនស័ក្ដិសមជាប្រជាជនស៉ីវិល័យ និងមិនអាចទទួលយកបាននោះទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញបច្ចុប្បន្នភាពនៃបញ្ជីរាយនាមសមាជិក សមាជិកាគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល សរុបចំនួន១៣១២រូប។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ពាក់ព័ន្ធពាណិជ្ជកម្ម អាស៊ាន ជាមួយបណ្តាប្រទេសដៃគូ។ (ប្រភព៖ BTV NEWS)      ចុចអាន

) អន្តរជាតិ៖ បណ្ដាប្រទេស​អារ៉ាប់ និង​មូស្លីមចំនួន៨​ ​ស្វាគមន៍​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស់​ ចំពោះ​ផែនការ​បទ​ឈប់​បាញ់​ហ្គាហ្សា​ របស់​លោក ត្រាំ។ (ប្រភព៖ DAP NEWS)      ចុចអាន

) អន្តរជាតិ៖ ព្រោះតែសម្ពាធនយោបាយ នាយករដ្ឋមន្ត្រីបារាំង លោក Lecornu សម្រេចចុះចេញពីតំណែង ក្រោយកាន់តួនាទីជាង ២០ថ្ងៃ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន
    
៩) អន្តរជាតិ៖ ភូមិភាគ១ថៃ បញ្ជូនទ័ព ៨០០នាក់ ទៅភាគខាងត្បូង ដើម្បីតទល់ជាមួយក្រុមបះបោរ។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន

១០
) អន្តរជាតិ៖​ ​​​​រដ្ឋបាលលោក​ ត្រាំ​ នឹងបញ្ជូនឆ្មាំជាតិ​ ៣០០នាក់ទៅកាន់ទីក្រុង Chicago បេីទោះបីជាមានការជំទាស់។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰5🙏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៧-តុលា-២០២៥
 
១) ភ្នំពេញ៖ រដ្ឋមន្ត្រីមហាផ្ទៃរំលឹកអាជ្ញាធរខណ្ឌត្រូវចេះម្ចាស់ការក្នុងដែនដីខ្លួន កុំពឹងផ្អែកតែលើអភិបាលរាជធានី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

២) ភ្នំពេញ៖ ​កម្ពុជា ដាក់ចេញនូវផែនការមេសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យមូលបត្ររយៈពេល ១០ឆ្នាំខាងមុខ សម្រាប់ពង្រឹងទីផ្សារដែលមានស្រាប់ និងអភិវឌ្ឍផ្នែកថ្មីៗបន្ថែមទៀត។ (ប្រភព៖ FRESH NEWS)      ចុចអាន

៣) ភ្នំពេញ៖ ​លោកឃួង ស្រេង ណែនាំ​ឱ្យ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា មើល​ថែ​ជីវភាព​ពលរដ្ឋទាំងការ​ហូបចុកនិង ការសិក្សារៀនសូត្រ។ (ប្រភព៖ Kohsantepheap Daily)      ចុចអាន

៤) ភ្នំពេញ៖ កម្ពុជានិង​ថៃ​រៀបចំ​​ចុះ​ហត្ថលេខា​​សន្តិភាព​ ក្រោម​អធិបតី​ភាព ដូណាល់ ត្រាំ​​​នាចុង​ខែនេះ​នៅម៉ាឡេស៊ី​​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

៥) ភ្នំពេញ៖ ADB សម្រេចអនុម័តថវិកា ៨២,៥លានដុល្លារ ដើម្បីគាំទ្រដល់​ការ​ពន្លឿន​អន្តរកម្មថាមពលស្អាតនៅកម្ពុជា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

៦) ភ្នំពេញ៖ សារព័ត៌មានថៃ កំពុងដើរតួញុះញង់ការស្អប់ខ្ពើមជាតិសាសន៍ អុជបញ្ឆេះជម្លោះ រុញសភាពការណ៍ឲ្យក្តៅ។ (ប្រភព៖ Kampucheatmey daily)      ចុចអាន

៧) ភ្នំពេញ៖ ធនាគារពិភពលោក ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៤.៨ ភាគរយ នៅឆ្នាំ២០២៥។ (ប្រភព៖ DAP NEWS)      ចុចអាន

៨) អន្តរជាតិ៖ ប្រធានាធិបតីរបស់កោះតៃវ៉ាន់ថា ប្រសិនបើលោក Trump បញ្ចុះបញ្ចូលចិនឱ្យបោះបង់ចោលកម្លាំងប្រឆាំងនឹងកោះតៃវ៉ាន់បាន លោកសមនឹងទទួលបានរង្វាន់ណូបែលសន្តិភាព។ (ប្រភព៖ DAP NEWS )      ចុចអាន
    
៩) អន្តរជាតិ៖ កូរ៉េខាងត្បូងសង្ឃឹមថា ទំនាក់ទំនងកូរ៉េខាងជើង-ចិន អាចចូលរួមចំណែកឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ។ (ប្រភព៖ FRESH NEWS)      ចុចអាន

១០) អន្តរជាតិ៖​ ​​​​អ៊ីរ៉ង់​ ច្រានចោល​ការចរចា ​ជាមួយ​មហាអំណាច​អឺរ៉ុប បន្ទាប់ពី​ការ​បន្ដទណ្ឌកម្ម​របស់ ​អង្គការសហប្រជាជាតិ។ (ប្រភព៖ DAP NEWS)      ចុចអាន

១១) អន្តរជាតិ៖ ​អាមេរិក​ផ្ដល់​លុយ​ឲ្យ​​អ៊ីស្រាអែល​ជាង ២១ពាន់​លាន​ដុល្លារ ​តាំង​ពី​សង្គ្រាម​នៅ​ហ្កាហ្សា​ចាប់​ផ្ដើម។ (ប្រភព៖ Kampucheathmey daily )      ចុចអាន

១២) អន្តរជាតិ៖ ព្រឹទ្ធសភា​អាមេរិក​​បន្ត​​​រាំង​ខ្ទប់​​​ច្បាប់ចំណាយ​របស់​លោក ត្រាំ​ ដែលលុប​​​កញ្ចប់​សុខាភិបាល​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7
Media is too big
VIEW IN TELEGRAM
“ពិធីសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២”

ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានចូលរួមសំណេះសំណាលជាមួយសមាជិកគណៈកម្មាធិការគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២ នាវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖
១)ឯកឧត្តម ឃួង ស្រេង បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះមូលដ្ឋានរាជធានីភ្នំពេញ ដល់សមាជិក សមាជិកាគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២ និងពិធីទាំងមូល។

២)ឯកឧត្តម ឃួង ស្រេង ប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញ សូមថ្លែងអំណរគុណសមាជិកគណបក្សសង្កាត់អូឫស្សីទី១ និងអូឫស្សីទី២ ដែលបានចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សបន្តដឹកនាំ បន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។

៣)កម្មវិធីនយោបាយរបស់គណបក្ស នឹងដឹកនាំនាវាកម្ពុជា ប្រែក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

៤)សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ជាតួអង្គស្នូលក្នុងការបង្រួបបង្រួមជាតិ ឯកភាពជាតិ ស្វែងរកសុខសន្តិភាពពេញលេញជូនជាតិមាតុភូមិ បង្កើតកម្មសិទ្ធ បង្កើតស្នាមញញឹមជូនប្រជាជាតិ ដែលប្រទេសមួយនេះធ្លាប់រងទុក្ខវេនា សង្គ្រាមរ៉ាំរ៉ៃជាង៥០០ឆ្នាំកន្លងមក។

៥)ទស្សនៈវែងឆ្ងាយរបស់គណបក្ស គឺបានបណ្តុះបណ្តាលយុវជនបន្តវេន ដែលពោរពេញទៅដោយសមត្ថភាព ភាពវាងវៃ អង់អាចក្លាហាន បន្តដឹកនាំព្រះរាជាណាចក្រកម្ពុជារុងរឿងតរៀងទៅ។

៦)គណបក្សប្រជាជនកម្ពុជា តែងតែមានវត្តមានគ្រប់កាលៈទេសៈ ឈរយ៉ាងរឹងមាំ ការពារជាតិ ការពារទឹកដី ភក្តីភាពការពារបូរណភាពទឹកដី ដោយពុំអនុញាតឱ្យសត្រូវណា មកឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។

៧)សូមគណបក្សសង្កាត់ បន្តផ្តល់សេវាល្អជូនប្រជាពលរដ្ឋ ធ្វើអំពើល្អ បំរើប្រជាជនដោយស្មោះត្រង់ រក្សានូវសាមគ្គីភាព មិត្តភាព ឯកភាពផ្ទៃក្នុង យកជ័យជំនះជូនគណបក្សគ្រប់ការបោះឆ្នោត ទាំងសកល និងអសកលបន្តទៀត។

៨)ឯកឧត្តម ឃួង ស្រេង៖ បានឆ្លើតតបទៅនិងសំណើ សំណូមពរ របស់គណកម្មាធិកាសង្កាត់ទាំងពីរ ក្នុងជួសជុលជណ្តើរឡើងរួម ដំបូលរួម និងបំពាក់អំពូលភ្លើង ដើម្បីសម្រួលដល់ប្រជាជនផ្ទះនៅខាងលើ និងសំណូមដល់គណបក្សសង្កាត់ សាខាបក្សភូមិ សូមជួយសម្រប់សម្រួលដល់ប្រជាជនយើងកុំឱ្យមានការថ្នាំងថ្នាក់រវាងគ្នា ត្រូវចេះយោគយល់អាធ្យាស្រ័យគ្នា បង្កើតស្នាមញញឹមជាមួយគ្នា។

៩)សូមគណបក្សសង្កាត់ ពង្រឹងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្តិភាព ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីសុខដុមរមនារបស់ប្រជាជនក្នុងសហគមន៍យើង។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏9👍2
ខ្ញុំបានទទួលដំណឹងថា ប្រជាជនយើងនៅតាមព្រំដែនពិសេសនៅប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ដែលមានប្រាក់បាតថៃ នាំគ្នាដូរយកប្រាក់រៀលតាំងពីខ្ញុំបង្ហោះសារបានប្រមាណ២ម៉ោងកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

វាជារឿងល្អដែលប្រជាជនកម្ពុជាប្រើប្រាស់ប្រាក់រៀលលើទឹកដីរបស់ខ្លួន ដើម្បីជៀសវាងការខាតបង់ និងក្លាយជាចំណុចខ្សោយសម្រាប់ជាតិ នៅពេលដែលគេប្រើជាអាវុធនយោបាយ។ ខ្ញុំក្តាប់បានថា បងប្អូនខ្មែរយើងមួយចំនួនដែលធ្វើការ និងរកស៊ីនៅថៃមិនអាចដកប្រាក់ពីធនាគារនៅថៃបានទេ។

នេះបានបង្ហាញថា ប្រាក់បាតថៃកំពុងសម្លាប់ប្រជាជនខ្មែរដែលធ្វើការ និងរកស៉ីនៅក្នុងប្រទេសថៃ និងនាពេលខាងមុខប្រាក់បាតថៃ និងសម្លាប់ប្រជាជនខ្មែរលើទឹកដីកម្ពុជាចំពោះតែប្រជាជនខ្មែរណាដែលបន្តចាយ និងទុកប្រាក់បាតថៃ។

ប៉ុន្តែអ្វីដែលខ្ញុំចង់អំពាវនាវគឺសូមបងប្អូនដែលរកស៉ីប្តូរប្រាក់ សូមមេត្តាប្តូរប្រាក់តាមតម្លៃទីផ្សារកុំស្វែងរកប្រាក់ចំណេញហួសហេតុតាមរយៈបញ្ចុះតម្លៃប្រាក់បាត ដំឡើងថ្លៃប្រាក់រៀល ដែលធ្វើឲ្យអ្នកត្រូវការប្តូរប្រាក់ត្រូវខាតបង់។

ខ្ញុំក៏ចង់និយាយទៅកាន់បងប្អូនជនរួមជាតិថា ពីពេលនេះតទៅឈប់កំណត់ប្រាក់ឈ្នួលធ្វើការ ឬតម្លៃទំនិញ ឬតម្លៃសេវាជាប្រាក់បាតថៃ ហើយមកកំណត់ជាប្រាក់រៀល ឬប្រាក់ដុល្លារវិញ និងកាន់តែល្អគឺកំណត់ជាប្រាក់រៀលដើម្បីពង្រឹងរូបិយវត្ថុជាតិ។

ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅយើង ជាជាងទុកព្រះឆាយាល័ក្ខ ព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើងនោះទេ។

ខ្ញុំសូមស្នើរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់កំចាត់ចោលមន្ត្រី និងឈ្មួញដែលនៅបន្តលួចនាំទំនិញថៃ ចូលក្នុងពេលព្រំដែននៅបិទ ដែលធ្វើឲ្យអ្នកជិតខាងយើងមើលងាយយើងថា អត់ទំនិញគេមិនបាន។ ប្រសិនបើខ្ញុំនៅធ្វើនាយករដ្ឋមន្ត្រីដូចពេលមុនខ្ញុំមិនបាច់និយាយភាសានេះទេ គឺចេញបញ្ជាចាប់ខ្លួន ឬដកចេញពីមន្ត្រីតែម្តង ប៉ុន្តែសូមកុំគិតថា (ឆ្មាមិននៅកណ្តុរឡើងរាជ្យឲ្យសោះ)៕
Connect with Samdech Hun Sen :
🌐Facebook
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website
Please open Telegram to view this post
VIEW IN TELEGRAM
🙏7👏2👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-តុលា-២០២៥
 
១) ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា ថារដ្ឋាភិបាលថៃត្រូវ ចាត់វិធានការលើជនជាតិថៃ ដែលប្រមាថថ្នាក់ដឹកនាំកម្ពុជា។ (ប្រភព៖  THMEY THMEY NEWS)     ចុចអាន

) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «ប្រសិនស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ ដែលមានព្រះឆាយាល័ក្ខ ព្រះបិតាជាតិ ព្រះមាតាជាតិ និងព្រះមហាក្សត្រយើងក្នុងទូ ក្នុងកាបូប ឬក្នុងហោប៉ៅ ជាជាងទុកព្រះឆាយាល័ក្ខព្រះមហាក្សត្រប្រទេសមួយ ដែលចាត់ទុកយើងជាសត្រូវ និងប្រមាថមើលងាយយើង»​។ (ប្រភព៖ FRESH NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចតេជោស្នើឲ្យរាជរដ្ឋាភិបាលកម្ចាត់ចោលរាល់មន្រ្តី និងឈ្មួញណានៅបន្តនាំទំនិញមកពីថៃខណៈកំ ពុងបិទព្រំដែន។ (ប្រភព៖ BTV NEWS)      ចុចអាន

) ភ្នំពេញ៖ ​​សម្តេចបវរធិបតី ៖ កម្ពុជា-ថៃ បានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ មន្ដ្រី​រាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជា​ ទូទាំងប្រទេស​ ថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពវាយប្រហារ និងគ្មានសីលធម៌របស់ក្រុមជ្រុលនិយមថៃ ដែលធ្វើមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ សម្តេចបវរធិបតី ៖ កម្ពុជា-ថៃ បានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) ភ្នំពេញ៖ កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ឥណទាន សម្បទានប្រាក់យ៉េន សម្រាប់អនុវត្តគម្រោងចំនួនពីរ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន

) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ដាក់លក្ខខណ្ឌចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ទាល់តែមានពិធីចុះហត្ថលេខាសន្តិភាពកម្ពុជា-ថៃ។ (ប្រភព៖ FRESH  NEWS )      ចុចអាន
    
៩) អន្តរជាតិ៖ សង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន បង្កើតឱកាសនាំចេញសណ្តែកសៀងរបស់ប្រេស៊ីល ទៅកាន់ប្រទេសចិន។ (ប្រភព៖ CNC HOT NEWS)    ចុចអាន

១០
) អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ថា លោកត្រាំ នឹងទទួលពានណូបែលសន្តិភាព បើអាចបញ្ឈប់ចិនឈ្លានពានតៃវ៉ាន់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន

១១
) អន្តរជាតិ៖ ឯកអគ្គរដ្ឋទូត​ចិន​នៅ​បាងកក បញ្ជាក់ជាថ្មី​ថា​​ ចិន​​គ្មានផល​ប្រយោជន៍​​ក្នុង​ជម្លោះ​កម្ពុជា-ថៃទេ​​។(ប្រភព៖ Kampucheathmey daily)      ចុចអាន

១២
) អន្តរជាតិ៖ ​នាយករដ្ឋមន្រ្តីថៃថា ប្រសិនអាមេរិកអាចបញ្ចុះបញ្ចូលកម្ពុជាឱ្យអនុវត្តតាមការចង់បានរបស់ថៃ នោះថៃនឹងព្រមបន្តការចរចា។ (ប្រភព៖ DAP NEWS)      ចុចអាន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍2
ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​សង្កាត់​អូរឫស្សី​ទី៣​ និងសង្កាត់​អូរឫស្សី​ទី៤​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងមន្ត្រីគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ៕

នា​ម៉ោង​១៧:៣០នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ០២រោច​ ខែ​អស្សុជ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩
រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី០៩​ ខែតុលា​ ឆ្នាំ២០២៥៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏6👍3