CPP_PP Official
1.54K subscribers
4.3K photos
1.31K videos
1.73K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កន្ទោក
===========
កាលពីរសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រី និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាសង្កាត់កន្ទោក នៃខណ្ឌកំបូល ចំនួនជាង៦០នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងមានសេចក្តីសោមនស្សរីករាយជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានគណបក្សផងដែរ ៕

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏4🥰2👍1
Media is too big
VIEW IN TELEGRAM
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់វត្តភ្នំ និងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នាវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ និងអង្គពិធីទាំងមូល ដែលបានចូលរួមបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ និងទទួលបានលទ្ធផលដូចការរំពឹងទុក។

២) ជាធម្មតារាល់គណបក្សនយោបាយទាំងអស់លើពិភពលោក បង្កើតគណបក្សមក គឺដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ប្រទេស។ គណបក្សប្រជាជនកម្ពុជា ក៍ត្រូវបន្តរក្សានូវប្រៀបឈ្នះ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងអភិវឌ្ឍន៍ប្រទេស ស្របទៅតាមគោលនយោបាយរបស់គណបក្ស នាំនាវាកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។

៣) ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្សសង្កាត់វត្តភ្នំ និងគណបក្សសង្កាត់ផ្សារចាស់ មានជំនឿជឿជាក់លើសម្តេចតេជោ-ធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនពីការឈ្លានពានរបស់កងទ័ពសៀម គឺអនុវត្តន៍បទឈប់បាញ់ ការប្រើប្រាស់យន្តការច្បាប់ និងការទូត ប្រកបដោយភាពចាស់ទុំម្ចាស់ការ។

៤) គណបក្សសង្កាត់ និងគណរក្បក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។

៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។

៦) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰6🙏4👍1