CPP_PP Official
1.61K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៨-មិថុនា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ឆ្លងកាត់រយៈពេល ៧៤ឆ្នាំ បានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា មិនត្រូវការធ្វើកំណែនទ័ពនោះទេ ដោយសារចំនួនទាហានបច្ចុប្បន្ន មានលើសពីការគ្រប់គ្រាន់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៣) ភ្នំពេញ៖ ​សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹង ចំពោះរាជរដ្ឋាភិបាលយកសំណុំរឿងព្រំដែនជាមួយថៃ ទៅកាន់តុលាការឡាអេ។ (ប្រភព៖ BTV  NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ សម្តេចតេជោ៖ ការគាំទ្រ របស់ប្រជាជន ធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយម បរាជ័យនូវឧបាយកលដ៏ពិសពុល ប៉ុនប៉ងផ្តួលរំលំគណបក្ស ប្រជាជនកម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរយៈពេលជាង ៤៦ឆ្នាំមកនេះ គឺអាស្រ័យដោយមូលហេតុធំៗ ចំនួន៦។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៦) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាពចំពោះសន្ទុះរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១នេះ ខណៈសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើន ៥,២%។ (ប្រភព៖ FRESH NEWS )      ចុចអាន
 
៧) អន្តរជាតិ៖ ហ្វូង​បាតុករថៃ ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា​នៅទីក្រុង បាងកក ទាមទារ​ឲ្យ​ទម្លាក់​ នាយក​រដ្ឋមន្ត្រី​ចេញ​ពី​តំណែង។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៨) អន្តរជាតិ៖ លោក Putin អះអាងថា ប្រទេសរុស្ស៊ីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើការពិភាក្សាសាជាថ្មី ជាមួយអ៊ុយក្រែន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ អាម៉េរិកប្រើអស់ ២០ភាគរយនៃឃ្លាំងមីស៊ីល THAAD ក្នុងពេល ១១ ថ្ងៃដើម្បីការពារអុីស្រាអែល។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថានឹងដោះស្រាយបញ្ហាជម្លោះជាមួយកូរ៉េខាងជើង។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
១១) អន្តរជាតិ៖ អ៉ីរ៉ង់រៀបចំបុណ្យសព សម្រាប់មេបញ្ជាការយោធានិងអ្នកវិទ្យាសាស្រ្តកំពូលៗ ដែលត្រូវបានអ៉ីស្រាអែលសម្លាប់។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰5👍1
Media is too big
VIEW IN TELEGRAM
«ចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ស្រលាញ់ជាតិ ទឹកដី និងគាំទ្ររាជរដ្ឋាភិបាល ជុំវិញដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ»

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰8🙏3👍1
ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷

១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងបង្កបញ្ហាដែលនាំឱ្យប៉ះពាល់ដល់ការធ្វើដំណើរឬការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមព្រំដែនទេ។

២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃ ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។

៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។

៤. ខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ បើកព្រំដែនដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។
និយាយឱ្យខ្លី គឺកូនសោរគឺស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។

ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់អោយមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ពឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឱ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏8