CPP_PP Official
1.61K subscribers
4.56K photos
1.38K videos
1.82K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
សម្តេចតេជោ​ ហ៊ុន​ សែន៖
នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។

ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖

១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។

២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។

៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដី​ខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។

ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ៕

Some Thai extremists have entered my Facebook page to post insults and offensive comments. Their intention is to damage the good relationship between the governments and people of both Cambodia and Thailand, and to stir up tensions that could lead to military conflict between the two countries.

Some Thai individuals are demanding that Cambodia withdraw its troops from an area currently held by Cambodian forces. To prevent any misunderstanding of history, I want to clarify three points:

1. This Emerald Triangle area is Cambodian land, and Cambodian troops have been stationed there since before the Paris Peace Agreement—about 13 or 14 years before the 2000 Memorandum of Understanding. UNTAC might be able to serve as a witness. If things are still unclear, Cambodia and Thailand could agree to bring this issue to the International Court of Justice in The Hague, using internationally recognized official maps (not self-drawn maps meant to claim land), to end the matter with the strategy "not sit and stop the smoke, but to put out the fire completely,” for the happiness and unity of future generations, and to not let the same thing happen again.

2. Several photos of me, my wife, and my colleagues visiting the area over 15 years ago clearly prove that this is Cambodian land. There’s no way I could have worn a military uniform and taken photos on Thai or Lao territory in that area. At that time, I was receiving Lao soldiers at a ceremonial hall there (which was burned down a few years ago).

3. Cambodia cannot withdraw its troops from its own territory just because Thailand demands it. This same tactic was used by former Thai Prime Minister Abhisit Vejjajiva, who told me in front of the President of Indonesia in 2011 that both sides should withdraw their troops from the Preah Vihear temple area.

I told Abhisit clearly that I cannot pull Cambodian troops out of our own land, and that he should withdraw his invading troops without any conditions. What happened in the Emerald Triangle area three days ago is just another episode of a recurring scheme to grab land from Cambodia, driven by lower-level commanders and supported by extremist Thai groups.

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰7🙏2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-ឧសភា-២០២៥
 
១) ភ្នំពេញ៖ សម្ដេចតេជោ បញ្ជាក់៣ចំណុចដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រនៅតំបន់មុំបី ខណៈការកើតឡើង៣ថ្ងៃនេះជាល្បិចកលចង់យកដីពីកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន
 
២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចែករំលែកបញ្ហាប្រឈមសំខាន់ៗចំនួនបី ដែលមានផលប៉ះពាល់យ៉ាង សំខាន់ទៅលើទំនាក់ទំនងអន្តរជាតិ។ (ប្រភព៖CNC HOT NEWS)      ចុចអាន
 
៣) ភ្នំពេញ៖  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖យើងមិនត្រូវបណ្តោយឱ្យនយោបាយជ្រុលនិយមកើតមានក្នុងសង្គមរបស់យើងនោះទេ, យើងក៏គួរតែផ្តល់តម្លៃដល់អ្នកដែលរក្សាសន្តិភាព, ស្វែងរកសន្តិភាព។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ នាយករដ្ឋមន្រ្ដីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ (ប្រភព៖ BTV NEWS)      ចុចអាន
 
៥) ភ្នំពេញ៖ គណបក្សនយោបាយក្នុងសម្ព័ន្ធគាំទ្រសម្ដេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ក្រុមប្រឆាំងនយោបាយជ្រុលនិយម និងមិនអនុញ្ញាតឱ្យមានការរំលោភអធិបតេយ្យភាពកម្ពុជាឡើយ។ ​ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៦) ភ្នំពេញ៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ ចំនួន ១២គម្រោង ដែលមានតម្លៃទុនសរុប ១៥៥លានដុល្លារ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៧) អន្តរជាតិ៖ ត្រាំ គ្រោងបន្ថែម​ការលក់អាវុធ​ច្រើន​ជាង​មុន​ឲ្យ​តៃវ៉ាន់ ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​ចិន។ (ប្រភព៖ kampucheathmey daily)      ចុចអាន
 
៨) អន្តរជាតិ៖ សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី រកឃើញថា ក្រុមហ៊ុនការពារជាតិស៊ែប៊ី​ ផ្តល់​អាវុធ​ដោយ​សម្ងាត់​ដល់​អ៊ុយក្រែន។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ លោកពូទីននឹងមិនចូលរួមក្នុងការ​ចរចា​ដោយ​​ផ្ទាល់​លើកទី២ជា​មួយ​​អ៊ុយក្រែនឡើយ។ (ប្រភព៖ Koh Santepheap daily)      ចុចអាន
 
១០) អន្តរជាតិ៖ អ៊ីស្រាអែល​ទទួលយកសំណើឈប់បា.ញ់របស់​លោកត្រាំនៅជ្រោយហ្គាហ្សា។ (ប្រភព៖ Koh Santepheap daily)      ចុចអាន
 
១១) អន្តរជាតិ៖ ​សម្ព័ន្ធបស្ចិ​មប្រទេស​ ចោទកូរ៉េខាងជើង និងរុស្សី បំពានទណ្ឌកម្មអន្តរជាតិ​ ក្នុងកិច្ចព្រមព្រៀងយោធា។ (ប្រភព៖ kampucheathmey daily)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5
Media is too big
VIEW IN TELEGRAM
អបអសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៦២!

កាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំបិទវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦២ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏7🥰6
Media is too big
VIEW IN TELEGRAM
អបអរសាទរទិវា​កុមារ​អន្តរ​ជាតិ ខួបលើកទី៧៦
(International Children's Day)

ថ្ងៃអាទិត្យ ៦កើត ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰9🙏4👍1
Media is too big
VIEW IN TELEGRAM
សម្ដេចបវរធិបតីបានឯកភាពជាមួយសំណើរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបានឯកភាពកាត់បន្ថយរយៈពេលចេញលិខិតធ្វើដំណើរបណ្ដោះអាសន្នសម្រាប់ពលករ ដោយករណីធម្មតាត្រូវកាត់បន្ថយរយៈពេលពី ២ សប្ដាហ៍ មកត្រឹមមិនឱ្យលើសពី ៥ ថ្ងៃធ្វើការ ខណៈដែលករណីបន្ទាន់ពិសេសនឹងត្រូវបានពន្លឿនឱ្យបានលឿនបំផុតតាមតែអាចធ្វើបាន។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានណែនាំដល់ក្រសួងការងារ និងក្រុមការងារស្ថានទូតបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋខ្មែរ ពិសេសពលករ ដោយឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណូមពរឬបញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមសកម្មភាពនានាជាមួយបងប្អូនខ្មែរនៅបរទេស។

សម្តេចបវរធិបតី (ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥)

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏5👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០១-មិថុនា-២០២៥
 
១) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីគម្រោងប្រជុំនិងបបួលភាគីថៃ យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅ​តុលា​ការ​យុត្តិធម៌អន្តរជាតិ។ (ប្រភព៖ FRESH NEWS)    ចុចអាន
 
២) ភ្នំពេញ៖ ទស្សនកិច្ចសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅជប៉ុនទទួលបានជោគជ័យយ៉ាងធំធេងទាំងក្នុងក្របខ័ណ្ឌនយោបាយ ការទូត និងសេដ្ឋកិច្ច។  (ប្រភព៖ BTV NEWS)   ចុចអាន
 
៣) ភ្នំពេញ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឱកាសខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោក ប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។ (ប្រភព៖ BTV NEWS)    ចុចអាន
 
៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើអាជ្ញាធរដែនដី បន្តទប់ស្កាត់ អន្តរាគមន៍ និងឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គម។ (ប្រភព៖ DAP NEWS)    ចុចអាន
 
៥) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ទូតជូនស្ថានទូតថៃនៅកម្ពុជា សម្តែង​ការតវ៉ាយ៉ាងខ្លាំង​ប្រឆាំងការវាយប្រហារដោយអាវុធរបស់កងទ័ព ថៃយ៉ាង​អយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យភាព និងបូរណ​ភាពទឹកដី​របស់​កម្ពុជា ។ ​ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៦) អន្តរជាតិ៖​ សហរដ្ឋអាមេរិក​ចោទ ថាចិនកំពុងត្រៀម​ប្រើកម្លាំងទ័ព នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន
 
៧) អន្តរជាតិ៖ សព្វាវុធ កាន់តែច្រើន នៅលើសមរភូមិ នឹងអូសបន្លាយ វិបត្តិអ៊ុយក្រែន ។ (ប្រភព៖ DAP NEWS)    ចុចអាន
 
៨) អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយសំណួរស្តីពីការលើកឡើងដ៏អវិជ្ជមានរបស់ រដ្ឋមន្ត្រីការពារជាតិអាមេរិកដែលទាក់ទងនឹងប្រទេសចិនក្នុងកិច្ចប្រជុំសន្ទនា Shangri-La។ (ប្រភព៖ DAP NEWS)    ចុចអាន
 
៩) អន្តរជាតិ៖ លោកត្រាំ គ្រោងដំឡើងពន្ធលើផលិតផលដែកថែប និងអាលុយមីញ៉ូមសកល ពី២៥% ដល់ ៥០%។ (ប្រភព៖ CNC HOT NEWS)    ចុចអាន
 
១០) អន្តរជាតិ៖ ប្រធានមន្ទីរបញ្ចកោណ ជំរុញឱ្យសម្ព័ន្ធមិត្តអាស៊ីវិ និយោគលើវិស័យការពារជាតិ ដើម្បីរារាំងចិន។ (ប្រភព៖ DAP NEWS)    ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰9👍1🙏1
Media is too big
VIEW IN TELEGRAM
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើទោះបីភាគីថៃមិនយល់ស្របក៏ដោយ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰10🙏3👍2
Media is too big
VIEW IN TELEGRAM
សម្តេច ហ៊ុន សែន ចាត់ទុកការគាំទ្រពីពលរដ្ឋដល់កងទ័ព គឺជាខឿនការពារជាតិដ៏រឹងមាំរបស់ជាតិ

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏12👍1
សេចក្តីថ្លែងការណ៍ សមាជរដ្ឋសភា និងព្រឹទ្ធសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាព្រំដែន ជាមួយព្រះរាជាណាចក្រថៃ ក្រោយហេតុការណ៍វាយប្រហារប្រដាប់អាវុធនៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🙏11👍1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-មិថុនា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន​៖ ទីតាំងដែលមានការប៉ះទង្គិចនៅតំបន់មុំ៣ គឺជាកន្លែងដែលកម្ពុជាបានកាន់កាប់តាំងពីឆ្នាំ១៩៨៨មកម្ល៉េះ​​ ។ (ប្រភព៖ FRESH NEWS)    ចុចអាន
 
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ហេតុការណ៍នៃការប៉ះទង្គិច​ជាមួយ​ថៃ នឹងបង្ហាញមុខនរណាស្នេហាជាតិពិតប្រាកដ, ពេលមិនវៃបក គេថាកំសាកមិនហ៊ានវៃ ពេលដែលវៃ គេថាប្រើហិង្សា ។ (ប្រភព៖ FRESH NEWS)    ចុចអាន
 
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវពលរដ្ឋយកចិត្តទុកដាក់​តាមដានសភាពការណ៍ តែកុំស្លន់ស្លោ និងត្រូវលើកទឹកចិត្តដល់កងទ័ពនៅសមរភូមិមុខ។ (ប្រភព៖ FRESH NEWS)    ចុចអាន
 
៤) ភ្នំពេញ៖ សសម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឲ្យដាក់ពាក្យបណ្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ លើបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៥) ភ្នំពេញ៖ នាយករដ្ឋមន្រ្តី ៖ អ្នកនយោបាយគ្រប់និន្នាការ ត្រូវគាំទ្រកងទ័ពការពារទឹកដី ពីការឈ្លានពាន។  ​ (ប្រភព៖ DAP NEWS)     ចុចអាន
 
៦) ភ្នំពេញ៖ ​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ផ្តត់ផ្គង់​កងទ័ពនៅព្រំដែន តែការជួយគាំទ្រពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្ត​ដ៏ធំធេងដល់កងទ័ព។ (ប្រភព៖ THMEY THMEY NEWS)    ចុចអាន
 
៧) ភ្នំពេញ៖ សម្តេចធិបតី៖ ការផ្តល់ឱកាសពង្រឹងសមត្ថភាពដល់ពលរដ្ឋ ស្របតាមអភិក្រមបង្រៀន ឱ្យចេះស្ទូចត្រី បន្ថែមលើការផ្តល់ត្រីដល់ពលរដ្ឋ ។ (ប្រភព៖ DAP NEWS)   ចុចអាន
 
៨) អន្តរជាតិ៖ បោះឆ្នោតប្រធានាធិបតី៖ ប៉ូឡូញត្រូវជ្រើសរើសរវាងបេក្ខជនជាតិនិយមជ្រុល និងបេក្ខជនគាំទ្រអឺរ៉ុប។ (ប្រភព៖ THMEY THMEY NEWS)    ចុចអាន
 
៩) អន្តរជាតិ៖ រុស្ស៊ី និងអ៊ុយក្រែន អាចជួបគ្នាម្តងទៀតសម្រាប់ការចរចាសន្តិភាព។ តើមានការរំពឹងទុកអ្វីខ្លះ? (ប្រភព៖ BTV NEWS)    ចុចអាន
 
១០) អន្តរជាតិ៖ ការដំឡើងពន្ធដែកថែបរបស់លោក ត្រាំ មិនត្រូវបានលើកឡើងក្នុងកិច្ចចរចារវាងជប៉ុន និងអាមេរិក នោះទេ ។ (ប្រភព៖ DAP NEWS)    ចុចអាន
 
១១) អន្តរជាតិ៖ សហរដ្ឋអាម៉េរិក ស្នើអូស្ត្រាលីឱ្យបង្កើនការចំណាយលើវិស័យការពារជាតិរហូតដល់ ៣.៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ (ប្រភព៖ CNC HOT NEWS)    ចុចអាន
 
១២) អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិ អង់គ្លេស ព្រមានថាអង់គ្លេសចាំ បាច់ត្រូវតែត្រៀមរៀបចំខ្លួន ករណីប្រឈមមុខជម្លោះ ដោយផ្ទាល់ជាមួយនឹងរុស្សី។ (ប្រភព៖ DAP NEWS)    ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰4🙏3👍1
Media is too big
VIEW IN TELEGRAM
កម្ពុជា ពីអតីតកាល និង កម្ពុជាបច្ចុប្បន្ន

របបសាធារណៈរដ្ឋខ្មែរត្រូវបានប្រកាសឡើងជាផ្លូវការនៅថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ១៩៧០ ចាប់ពីពេលនោះមកកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដែលបរទេស ហៅថា ជា សង្គ្រាមស៊ីវិល (Civil war )។

ទីនេះ កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៧៥ ខ្មែរក្រហមឡោមព័ទ្ធរដ្ឋធានីភ្នំពេញ ហើយបានផ្លោងគ្រាប់ចូលមករដ្ឋធានី បណ្តាលអោយមនុស្សស្លាប់ជាច្រើន។

សូមអរគុណសន្តិភាព ! សូមអរគុណមគ្គុទ្ទេសក៍ឯកនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុនសែន

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏3👍1🥰1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-មិថុនា-២០២៥
 
១) ភ្នំពេញ៖ សម្តេចតេជោ ស្នើឱ្យពិនិត្យឡើងវិញករណីពលរដ្ឋក្រីក្រពិតប្រាកដមិនទទួលបានបណ្ណគាំពារសង្គម ខណៈអ្នកមានជីវភាពធូរធារទទួលបាន។ (ប្រភព៖ kampucheathmey daily)      ចុចអាន
 
២) ភ្នំពេញ៖ សម្ដេចតេជោមិនឯកភាព​នឹង​ការ​លើក​ឡើងថាបរទេស​នាំចូលបន្លែផ្លែឈើមានគីមីដើម្បី​ឱ្យខ្មែរឈឺ​រួចទៅព្យាបាលនៅស្រុកគេ។ (ប្រភព៖ kampucheathmey daily) ចុចអាន
 
៣) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន៖ មុនរដ្ឋប្រហារឆ្នាំ១៩៧០ ទិន្នផលកសិកម្មកម្ពុជាមានជាង៣លានតោន សម្ដេចថាប្រសិនបើប្រៀបធៀបមកដល់ពេលនេះ​ ទិន្នផលអាចឈានដល់គុណនឹងដប់ដែលស្មើ៣០លានតោន​ ប្រសិនបើគ្មានសង្គ្រាម។ (ប្រភព៖ CNC HOT NEWS)      ចុចអាន
 
៤) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ «អ្នកជេរ ហ៊ុន សែន មិនមែនប្រាកដថា ជាអ្នកប្រឆាំង ហ៊ុន សែន ទេ ជួនកាលគេជេរដើម្បីសុំចុះចូល»​។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៥) ភ្នំពេញ៖ គោលនយោបាយ សាមញ្ញ៤ចំណុច ត្រូវបានជំរុញការ អនុវត្តវិស័យកសិកម្ម។ (ប្រភព៖ DAP NEWS)   ចុចអាន
 
៦) ភ្នំពេញ៖ ​សម្តេចមហាបវរធិបតី ហ៊ុន មាណែត៖ រយៈពេល២០ខែ រាជរដ្ឋាភិបាលបានជួបនូវបញ្ហាប្រឈម និងវិញ្ញាសាជាច្រើន តែត្រូវបានដោះស្រាយជាបន្តបន្ទាប់ ។ (ប្រភព៖ FRESH NEWS)      ចុចអាន
 
៧) ភ្នំពេញ៖ អគ្គលេខាធិការព្រឹទ្ធសភា៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា ជាលេីកដំបូង បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចតេជោ និងសម្តេចធិបតី សំដៅជំរុញការអភិវឌ្ឍកម្ពុជាថែមទៀត។ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៨) អន្តរជាតិ៖ សេចក្តីព្រាង អនុស្សរណៈរបស់រុស្ស៊ី អំពាវនាវឱ្យអ៊ុយក្រែន មានអព្យាក្រឹតភាព និងមិនមាននុយក្លេអ៊ែរ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
៩) អន្តរជាតិ៖ ការស្ទង់មតិក្រោយការបោះឆ្នោត បង្ហាញថា លោក Lee នឹងឈ្នះការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង។ (ប្រភព៖ BTV NEWS)      ចុចអាន
 
១០) អន្តរជាតិ៖ នាយករដ្ឋអង់គ្លេស អះអាងថា ប្រទេសរបស់លោក កំពុងត្រៀម ខ្លួនធ្វើសង្គ្រាម ។ (ប្រភព៖ DAP NEWS)      ចុចអាន
 
១១) អន្តរជាតិ៖ ក្រុមប្រទេសអឺរ៉ុបកណ្តាល និងខាងជើង ប្រជុំគ្នាបញ្ជាក់ជំហរគាំទ្រអ៊ុយក្រែន និងការពារជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰6👍1
Media is too big
VIEW IN TELEGRAM
ឆ្លើយបំភ្លឺចំពោះមតិយោបល់របស់ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា ពាក់ព័ន្ធនឹងគោលនយោបាយ ប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល ក្នុងអង្គប្រជុំសមាជ រដ្ឋសភា និងព្រឹទ្ធសភា។

ថ្ងៃទី២ មិថុនា ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🙏8👍2
Please open Telegram to view this post
VIEW IN TELEGRAM
👍5