CPP_PP Official
1.62K subscribers
4.56K photos
1.39K videos
1.83K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
កិច្ច​ប្រជុំ​ក្រុម​ការងារ​គណបក្ស​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ​ ប្រចាំខែកុម្ភៈ- ខែមីនា និងទិសដៅខែមេសា ឆ្នាំ​២០២៥​ ក្រោម​អធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​​សម្ដេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារគណបក្ស​ចុះ​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។

ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក
ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥

សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰6👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៩-មីនា-២០២៥
 
១) ភ្នំពេញ៖ សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត សោកស្តាយជាមួយរដ្ឋាភិបាលថៃ និងមីយ៉ាន់ម៉ា ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដី, សុខទុក្ខពលរដ្ឋខ្មែរនៅទីតំបន់រងគ្រោះ ជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
២) ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារាចរណែនាំក្រសួង ស្ថាប័នរបស់រដ្ឋរៀបចំការកំណត់ និងអនុវត្តមុខងារឱ្យច្បាស់លាស់ កុំឱ្យជាន់តួនាទីភារកិច្ចគ្នា ដើម្បីប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការងារ។ (ប្រភព៖ FRESH NEWS)       ចុចអាន
 
៣) ភ្នំពេញ៖ កម្ពុជាស្នើដល់ភាគីស្វីស ពិចារណាជំរុញវិស័យអាទិភាពមួយចំនួន ដើម្បីភាពរីកចម្រើននៅកម្ពុជា។ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៤) អន្តរជាតិ៖ ចំនួនអ្នកស្លាប់ក្នុងក្រុងបាងកកអាចកើនឡើង ក្រោយរងឥទ្ធិពលរញ្ជួយដីពីមីយ៉ាន់ម៉ា ខណៈគ្រោះរញ្ជួយដីអាចនឹងកើតមានជាបន្ត។ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៥) អន្តរជាតិ៖ អ៉ីរ៉ង់គំរាមវាយប្រហារលើមូលដ្ឋានយោធាអាមេរិក ប្រសិនបើលោក ត្រាំ ហ៊ានវាយប្រហារមកលើខ្លួនមុន។ (ប្រភព៖ FRESH NEWS)       ចុចអាន
 
៦) អន្តរជាតិ៖ ប្រមុខ UN ទាត់ចោលយោបល់លោក ពូទីន ដោយសង្កត់ធ្ងន់ថា អ៊ុយក្រែនមានរដ្ឋាភិបាលស្របច្បាប់ ដែលចាំបាច់ត្រូវតែគោរព។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៧) អន្តរជាតិ៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សន្យាផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ដែលបានរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
៨) អន្តរជាតិ៖ ចិនប្រកាសផ្តល់ជំនួយ១៣.៨លានដុល្លារ ខណៈកូរ៉េខាងត្បូងនឹងផ្តល់២លានដុល្លារ ដើម្បីជួយមីយ៉ាន់ម៉ា ឆ្លើយតបមហន្តរាយរញ្ជួយដី។ (ប្រភព៖ FRESH NEWS)     ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰8👍2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
៣០-មីនា-២០២៥
 
១) ភ្នំពេញ៖ កម្ពុជា បញ្ជូនមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្ម សង្គ្រោះគ្រោះរញ្ជួយដី ក្នុងប្រទេសមីយ៉ាន់ម៉ា។ (ប្រភព៖ DAP NEWS)       ចុចអាន
 
២) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជំនួយចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយការលំបាកក្នុងគ្រោះមហន្តរាយរញ្ជួយដី។ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៣) ភ្នំពេញ៖ ក្រសួងអប់រំ ច្រានចោលរបាយការណ៍ ដែលចាត់កម្ពុជា ជាប្រទេសខ្សោយក្នុងវិស័យអប់រំជាងគេលើពិភពលោក។ (ប្រភព៖ CNC HOT NEWS)     ចុចអាន
 
៤) ភ្នំពេញ៖ រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង។ (ប្រភព៖kampucheathmey daily)     ចុចអាន
 
៥) អន្តរជាតិ៖ មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល ដើម្បីប្រឆាំងការកាត់ក្ដី ក្នុងសំណុំរឿង របស់លោក Yoon។ (ប្រភព៖ DAP NEWS)     ចុចអាន
 
៦) អន្តរជាតិ៖ យោធាអ៉ីស្រាអែល អះអាងថាបាញ់ស្ទាក់បំផ្លាញមីស៊ីលមួយគ្រាប់ ហោះចេញពីយេម៉ែន។ (ប្រភព៖ FRESH NEWS)  ចុចអាន
 
៧) អន្តរជាតិ៖ មេដឹកនាំក្រុមហេសបូឡា ព្រមានអំពីជម្រើសផ្សេងទៀត ប្រសិនបើអ៊ីស្រាអែល បន្តការរំលោភបទឈប់បាញ់។ (ប្រភព៖ DAP NEWS)     ចុចអាន
 
៨) អន្តរជាតិ៖ ចិន ស្វែងរកកិច្ចសហការ​ជាមួយ​ជប៉ុន និងកូរ៉េខាងត្បូង ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ (ប្រភព៖ DAP NEWS)     ចុចអាន
 
៩) អន្តរជាតិ៖ លោក Putin ប្រកាសពង្រីកកម្លាំងទ័ពជើងទឹករបស់ខ្លួន ដើម្បីធានាសន្តិសុខជាតិ និងស្ថេរភាពសកល។ (ប្រភព៖ DAP NEWS)     ចុចអាន
 
១០) អន្តរជាតិ៖ បារាំង បង្ហាញផែនការគាំទ្រអ៊ុយក្រែន ដោយផ្ដោតលើការរៀបចំរចនាសម្ព័ន្ធនាពេលអនាគត របស់កងទ័ពអ៊ុយក្រែន។ (ប្រភព៖ DAP NEWS)     ចុចអាន
 
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
Please open Telegram to view this post
VIEW IN TELEGRAM
🥰7👍3👏1