CPP_PP Official
1.62K subscribers
4.56K photos
1.39K videos
1.83K links
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Download Telegram
ទោះពេលវេលាបានកន្លងហួស
រយៈពេល៤៧ឆ្នាំទៅហើយក្តី
តែនៅពេលដែលខ្ញុំនឹកឃើញ
ដល់រឿងរ៉ាវដែលបានជួបប្រទះ
កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹក
ភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិន
ដាច់។ពិតជាខ្លោចផ្សានិងឈឺ
ចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជា
ដើមទុនដើម្បីរំដោះជាតិនិង
ប្រជាជនចេញពីរបបប្រល័យ
ពូជសាសន៍ប៉ុល ពត។

ប្រសិនខ្ញុំស្លាប់នាពេលនោះតើ
នឹងមានអ្វីកើតឡើងនាពេល៤៥
ឆ្នាំកន្លងមកនេះ?។

យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។

យកជីវិតទៅប្តូរយកសន្តិភាពជូន
ប្រជាជនតាមរយៈនយោបាយ
ឈ្នះ ឈ្នះ។

យកអំណាចទៅប្តូរជាមួយសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការ
ដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។
ចូលចងចាំថាគ្មានជោគជ័យឬ
លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Please open Telegram to view this post
VIEW IN TELEGRAM
Please open Telegram to view this post
VIEW IN TELEGRAM
🥰5🙏1
រសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ រចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន ៤នាក់ ដែលមាន៖
១-លោក នុត ធឿន អនុប្រធាន និងជាបេក្ខជន
២-លោកស្រី វ៉ា គន្ធា សមាជិក និងជាបេក្ខនារី
៣-លោក ស្រុី ស្រ៊ាន សមាជិក និងជាបេក្ខជន
៤-លោកស្រី គា សុគន្ធា សមាជិក និងជាបេក្ខនារី
លោក លោកស្រីទាំង៤នាក់ បានប្រកាសផ្តាច់ខ្លួន
ពីបក្សប្រឆាំង និងគោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្តេច
តេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងនោះពួកគាត់ក៏បានថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលតែងរារាំងការអភិវឌ្ឍជាតិ។
👍8🙏1
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២១-មិថុនា-២០២៤

១) ភ្នំពេញ៖ ថ្ងៃទី២១ ខែមិថុនា គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលអតីតយុទ្ធជន និងប្រជាពលរដ្ឋបានប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា។ (ប្រភព៖ Politico 360)    ចុចអាន

២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកបណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិព្រោះជាកម្មវិធីដំបូងរបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។ (ប្រភព៖ CNC NEWS)    ចុចអាន

៣) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ ៧ចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីលុបបំបាត់គ្រឿងញៀន ក្នុងសហគមន៍ ពិសេសតាមក្លឹបកម្សាន្ត និងទីតាំងកម្សាន្តសប្បាយ ។ (ប្រភព៖ FRESH NEWS)    ចុចអាន

៤) ភ្នំពេញ៖ តំណាងកម្មករ៩ម៉ឺននាក់ បានដាក់ញត្តិស្នើទៅក្រសួងមហាផ្ទៃពិនិត្យសកម្មភាព និងការប្រើប្រាស់ថវិកាអង្គការសង់ត្រាល់។ (ប្រភព៖ AMS NEWS)    ចុចអាន

៥) ភ្នំពេញ៖ រាជរដ្ឋាភិបាលបានកំណត់ស្នូលនៃយុទ្ធសាស្ត្របច្ចកោណពីការធ្វើទំនើបកម្មនៃស្ថាប័នរដ្ឋឱ្យក្លាយទៅជាស្ថាប័នសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្លាំង បម្រើប្រជាជនឱ្យកាន់តែល្អប្រសើរ។ (ប្រភព៖ CNC NEWS)    ចុចអាន

៦) អន្តរជាតិ៖ វៀតណាមគាំទ្រនយោបាយឆ្ពោះទៅទិសខាងកើតរបស់រុស្ស៊ី និងស្រាយបញ្ហាអ៊ុយក្រែនដោយសន្តិវិធី។(ប្រភព៖ Koh Santepheap daily )   ចុចអាន

៧) អន្តរជាតិ៖ លោក ហ្សេលេនស្គី អំពាវនាវឱ្យមានវិធានការការពារប្រព័ន្ធថាមពលនៅអ៊ុយក្រែន។ (ប្រភព៖ FRESH NEWS)    ចុចអាន

៨) អន្តរជាតិ៖ ការលើកឡើងរបស់លោក ពូទីន ពីការបញ្ជូនអាវុធឱ្យកូរ៉េខាងជើងជារឿងគួរឱ្យបារម្ភ។ (ប្រភព៖ BTV NEWS)   ចុចអាន

៩) អន្តរជាតិ៖ អាមេរិកស្នើឱ្យវៀតណាមគាំទ្រអធិបតេយ្យភាព បូរណភាព ទឹកដីរបស់អ៊ុយក្រែនអំឡុងពេលទស្សនកិច្ចរបស់លោកពូទីន នៅហាណូយ។ (ប្រភព៖ DAP NEWS)    ចុចអាន

១០) អន្តរជាតិ៖ លោក បៃដិន នឹងហាមឃាត់ក្រុមហ៊ុនKaspersky  ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី។ (ប្រភព៖ Kampucheathey daily)   ចុចអាន

១១) អន្តរជាតិ៖ អ៊ុយក្រែនអាចវាយលុកចូលរុស្ស៊ី«គ្រប់ទីកន្លែង»ដែលកងកម្លាំងរបស់ខ្លួន អាចវាយប្រហារឆ្លងកាត់ព្រំដែន។ (ប្រភព៖ BTV NEWS)   ចុចអាន

គោរពជូនជ្រាប
សូមអរគុណ
🥰7👍5🙏2🎉1🕊1
ជម្រាបជូន ឯកឧត្តម លោកជំទាវប្រធានគណៈកម្មាធិការបក្សរាជធានី ខេត្ត
សូមឯកឧត្តម លោកជំទាវប្រធានធ្វើការណែនាំជំរុញការដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សយើងនៅតាមឃុំ សង្កាត់ ដើម្បីចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជី ឈ្មោះបោះឆ្នោត នៅតាមឃុំ សង្កាត់ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៤ ។ កាលបរិច្ឆេទនៃការដាក់ពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕
👏3👍2🙏1🕊1
Facebook ផ្លូវការ សម្តេចតេជោ ហ៊ុន សែន៖

https://www.facebook.com/hunsencambodia/posts/pfbid0tWbxMLEi14U35irW8XqdoJa8gMvA49XhQ925W6zvjAZue9cbf9brcZL3cj1bVFXsl
🥰2
Media is too big
VIEW IN TELEGRAM
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
២៣-មិថុនា-២០២៤

១) ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សុខដុមនីយកម្មសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ។ (ប្រភព៖ Politico360)   ចុចអាន

២) ភ្នំពេញ៖ សិល្បករ សិល្បការិនីកម្ពុជា ប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផ្សព្វផ្សាយ អប់រំ បញ្ហាគ្រឿងញៀន ។ (ប្រភព៖ FRESH NEWS)    ចុចអាន

៣) ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្តស្ត្រីកម្ពុជាឱ្យចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍជាតិ សមដូចពាក្យថាស្ត្រីជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ ។ (ប្រភព៖ FRESH NEWS)   ចុចអាន

៤) ភ្នំពេញ៖ សម្ដេច ស ខេង ថា រដ្ឋាភិបាលថ្មីផ្តោតអាទិភាពលើការពង្រឹងគុណភាពអប់រំ ដើម្បីកសាងធនធានមនុស្ស ។ (ប្រភព៖ Kampucheathmey Daily)    ចុចអាន

៥) ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានប្រកាសជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមុខងារសាធារណៈ។ (ប្រភព៖ Kampucheathmey Daily )    ចុចអាន

៦) អរន្តជាតិ៖ សមាជិកសភារុស្ស៉ី ព្រមានថាមូស្គូ អាចនឹងកែប្រែកាលៈទេសៈ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។ (ប្រភព៖ FRESH NEWS)   ចុចអាន

៧) អរន្តជាតិ៖ លោកប្រធានាធិបតី Marcos ថាហ្វីលីពីន គ្មានផែនការបង្កសង្រ្គាមទេ ចំពោះមុខភាពតានតឹងជាមួយចិន ។ (ប្រភព៖ FRESH NEWS)   ចុចអាន

៨) អរន្តជាតិ៖ ក្រុមមន្ត្រីរុស្ស៉ី ថាអ៊ុយក្រែន បាញ់ដ្រូនរាប់សិបគ្រឿង វាយប្រហារក្នុងទឹកដីរុស្ស៉ី។(ប្រភព៖ FRESH NEWS)    ចុចអាន

៩) អរន្តជាតិ៖ ប្រមុខ UN ព្រមានថា លីបង់ អាចក្លាយជា «ហ្គាហ្សាទី២» ។ (ប្រភព៖ AMS News)   ចុចអាន

១០) អរន្តជាតិ៖ អាមេរិក ដាក់ទណ្ឌកម្មមេដឹកនាំ នៃក្រុមហ៊ុនផ្តល់កម្មវិធី កម្ចាត់មេរោគ រុស្ស៊ី Kaspersky ។ (ប្រភព៖ DAP NEWS)    ចុចអាន

គោរពជូនជ្រាប
សូមអរគុណ!ឲ
🥰4
ព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ
-------------------------------
ស្វាគមន៍រចសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែល មានសមាជិកចំនួន ៨នាក់បន្ថែមទៀត៖
ថតរូប ៧នាក់ ឈឺ ១នាក់មិនថត និងចូលមុន ៣នាក់
ពួកគាត់ទាំង ៧នាក់ បានប្រកាសផ្តាច់ខ្លួនពីបក្ស
ប្រឆាំង និងគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវ
ភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងនោះពួកគាត់បានថ្កោលទោសទណ្ឌិត សម រង្ស៊ី
ដែលតែងប្រឆាំងនឹងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល
ពិសេសថ្មីៗនេះ ប្រឆាំងនឹងគម្រោងព្រែកជីក
ហ្វូណនតេជោ ដែលជាផ្លូវទឹកបម្រើផលប្រយោជន៍
ជាតិ និងប្រជាជន។
👍3
ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៤
-----------------------
សមាជិក ៣រូប មកពីបក្សប្រឆាំងចំនួន ៣បក្ស មាន៖
១-លោក នួន សុីម សមាជិកប្រតិបត្តិបក្សកម្លាំងជាតិ
និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច
២-លោក សំ សេត សមាជិកប្រតិបត្តិបក្ស ឆន្ទៈខ្មែរ
និងជាបេក្ខជនក្រុមប្រឹក្សាស្រុកភ្នំស្រួច
៣-លោក ស៊ុំ ប៊ុនធឿន សមាជិកប្រតិបត្តិបក្សភ្លើងទៀនឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អស់លោកទាំង ៣រូប បានប្រកាសផ្តាច់ខ្លួនចេញពី
គណបក្សប្រឆាំង និងគោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្តេច
តេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ខណៈនោះ អស់លោកក៏បានថ្កោលទោសទណ្ឌិត
បំផ្លាញផលប្រយោជន៍ជាតិ សម រង្ស៊ី យ៉ាងដាច់
អហង្ការ ដែលទណ្ឌិតរូបនេះ តែងប្រឆាំងរារាំងការ
អភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសប្រឆាំង
គម្រោងព្រែកជីកហ្វូណនតេជោ។
👍3
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ ប្រធានរដ្ឋសភាគុយបា ដែលអបអរសាទរសម្តេច ក្នុងឱកាសត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា https://www.cpp.org.kh/details/376351
👍3